ក្រុមហ៊ុនប្រេងយក្ស Aramco ជម្លៀសបុគ្គលិកចេញពីទីស្នាក់ការកណ្តាល ខណៈការវាយប្រហាររបស់ក្រុមហ៊ូទីកើនឡើង
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វើឱ្យទីផ្សារភាគហ៊ុនអារ៉ាប៊ីសាអូឌីតធ្លាក់ចុះ ២,៥ភាគរយ ខណៈតម្លៃប្រេងសកលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែឧសភា ដោយសារក្តីបារម្ភពីការរាំងស្ទះការផ្គត់ផ្គង់ប្រេង។ ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត Aramco បានបញ្ជាឱ្យបុគ្គលិកជម្លៀសចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងទីក្រុង Dhahran និងប្តូរទៅធ្វើការពីចម្ងាយវិញ បន្ទាប់ពីមានការកើនឡើងនៃការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទី (Houthis) នៅយេម៉ែន។ នេះគឺជាការជម្លៀសបុគ្គលិកលើកដំបូងបង្អស់ ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ្សា សារី (Yahya Saree) បានអះអាងថា ក្រុមរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងក្រុមហ៊ុន Aramco ក្នុងទីក្រុង Yanbu និងក្រសួងការពារជាតិនៅរដ្ឋធានីរីយ៉ាដ។ គួររំលឹកថា កាលពីដើមខែនេះ ក្រុមហ៊ូទីក៏ធ្លាប់បានវាយប្រហារទីស្នាក់ការកណ្តាលរបស់ Aramco ម្តងរួចមកហើយ ដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះជាច្រើនជាន់។ ជាការឆ្លើយតប សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់ដ្រូន (Drone) នៅលើដែនអាកាសទីក្រុងរីយ៉ាដ និងទីក្រុង Medina ព្រមទាំងបានបើកការវាយប្រហារតាមអាកាសសងសឹកទៅលើទីតាំងបាញ់មីស៊ីលរបស់ក្រុមហ៊ូទីវិញផងដែរ។ ទន្ទឹមនឹងនេះ នៅឯទីក្រុងបាកដាត (Baghdad) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានប្រកាសថា សំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញក្នុងរយៈពេល ៧ថ្ងៃ នៅតែមានសុពលភាពដដែល ប្រសិនបើសហរដ្ឋអាមេរិកព្រមទទួលយកលក្ខខណ្ឌទាំង ៧ចំណុចរបស់ខ្លួន រួមមាន ការដកការបិទខ្ទប់កំពង់ផែ ការលើកលែងទណ្ឌកម្មប្រេង និងការបញ្ចប់អរិភាពនៅគ្រប់សមរភូមិក្នុងតំបន់។ ទោះជាយ៉ាងណា ចំណុចខ្វែងគំនិតដ៏ធំបំផុតគឺ ទីក្រុងវ៉ាស៊ីនតោន (Washington) ទាមទារឱ្យមានការដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមុនសិន ខណៈដែលទីក្រុងតេហេរ៉ង់ (Tehran) ចង់ឱ្យផ្តោតលើការបើកច្រកសមុទ្រហ័រមូសជាអាទិភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ​ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:35 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍ និងចីរភាព ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:29 AM, ចំនួនអ្នកអានៈ​ 27ដង
ថ្លែងនៅទីស្នាក់ការកណ្តាល UN មុនធ្វើដំណើរទៅអេហ្ស៊ីបនៅថ្ងៃសុក្រស្អែកនេះ លោក ហ្គូតេរ៉េស បានប្រៀបធៀបការរាលដាលនៃសង្គ្រាមពីមជ្ឈិមបូព៌ា អ៊ុយក្រែន រហូតដល់ស៊ូដង់ ទៅនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលការប្រែប្រួលនៅតំបន់មួយអាចបំផ្លាញជីវភាពមនុស្សនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ លោកបានគូសបញ្ជាក់ថា៖ «ជម្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩​ ខែតុលា​ ឆ្នាំ២០២៦​ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 550 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531425 នាក់