រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឱ្យពង្រឹងការគ្រប់គ្រងសាលា វិន័យ សីលធម៌ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ឱ្យបានរឹងមាំ
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំង១៣ នាយក-នាយិកាគ្រឹះស្ថានសិក្សា យុវជនកាយរឹទ្ធិ និងកាកបាទក្រហមកម្ពុជាខេត្តប្រមាណ ៥៧៥នាក់។ ថ្លែងក្នុងពិធីនេះ លោកគួច ចំរើន បានលើកឡើងថា ការអភិវឌ្ឍវិស័យអប់រំ គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់ខេត្ត។លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់គ្រឹះស្ថានអប់រំទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់បន្តពង្រឹងការគ្រប់គ្រងសាលា វិន័យ សីលធម៌ បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ព្រមទាំងជំរុញគ្រូបង្រៀនឱ្យបន្តអភិវឌ្ឍវិជ្ជាជីវៈ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍសមត្ថភាពសិស្សឱ្យមានការគិតវិភាគ ដោះស្រាយបញ្ហា និងច្នៃប្រឌិត ស្របតាមតម្រូវការសង្គម និងទីផ្សារការងារ។ លោកអភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តកណ្ដាលមានអគារសិក្សាសរុប ១ ៨១៨ខ្នង ស្មើនឹង ៨ ៨០១បន្ទប់ ក្នុងនោះអគារចំនួន ៦៥៦ខ្នង ស្មើនឹង ៣៩៣៩បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោកអភិបាលខេត្តបានបន្ថែមថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ខេត្តកណ្ដាល មានបេក្ខជនប្រឡង ១៣ ១៩២នាក់ ជាប់ ១១ ២៩៣នាក់ ស្មើអត្រា ៨៥,៦០% ក្នុងនោះសិស្សស្រី មានអត្រាជាប់ ៩០,០២%។ ពិសេសខេត្តកណ្ដាល មានសិស្សទទួលបាននិទ្ទេស A មានចំនួន ១៨៦នាក់ ធ្វើឱ្យខេត្តកណ្ដាល ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសបន្ទាប់ពីរាជធានីភ្នំពេញ។ លោកអភិបាលខេត្តបានបន្តថា ខេត្តកណ្ដាលទទួលបានជ័យលាភី «សាលារៀនស្តង់ដាគំរូ» ជាបន្តបន្ទាប់ ដោយឆ្នាំ២០២៣ ទទួលបាន ៩សាលា ឆ្នាំ២០២៤ ចំនួន ១១សាលា និងឆ្នាំ២០២៥ ចំនួន ៩សាលា ដែលជាសក្ខីភាពមួយ នៃការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់គុណភាពអប់រំ។ ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ខេត្តកណ្ដាល ព្រមទាំងគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំមិនត្រឹមតែផ្តោតលើការសាងសង់អគារ និងផ្តល់សម្ភារៈបរិក្ខារប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតជាចម្បងលើគុណភាពនៃការបង្រៀន និងការរៀន។ សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានសម្ពោធនាឱកាសនេះរួមមានអគារថ្មី ១ខ្នង កម្ពស់ ២ជាន់ មាន ៨បន្ទប់ ក្រាលថ្មក្រានីតមុខអគារ ជួសជុលរបងប្រវែង ១៣៣ម៉ែត្រ ព្រមទាំងជួសជុលកែលម្អអគារចាស់ សួន និងប្រព័ន្ធលូក្នុងបរិវេណមន្ទីរ ដើម្បីបង្កើតបរិយាកាសការងារ និងការអប់រំឱ្យកាន់តែមានប្រសិទ្ធភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩​ ខែតុលា​ ឆ្នាំ២០២៦​ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:28 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តព្រៃវែង៖លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:21 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។ ករណីឃាតកម្ម និងអត្តឃាតáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:18 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្ត មិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:16 PM, ចំនួនអ្នកអានៈ​ 36ដង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:15 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែងáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 04:13 PM, ចំនួនអ្នកអានៈ​ 28ដង
IRGC បានបន្ថែមថា កប៉ាល់ ៣គ្រឿងផ្សេងទៀត បានបើកប៉ះជាមួយគ្រាប់មីន នៅភាគខាងលិចច្រកសមុទ្រ Hormuz ហើយបានព្រមាន យោធាអាមេរិកថា ការបង្កហេតុបន្តទៀត អាចនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប្រឆាំងមូលដ្ឋានយោធារបស់អាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ IRGC ក៏បានរាយការណ៍ដែរថា កប៉ាល់ដឹá
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 203 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531078 នាក់