| រាជរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ឆ្នាំ២០២៥ |
|
| ចុះថ្ងៃទី: 10-09-2026, 04:30 AM, ចំនួនអ្នកអានៈ 44ដង |
|
|
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការទាំងមូល ដែលក្នុងរយៈពេលកន្លងទៅ បានខិតខំយ៉ាងសកម្មឈ្មុសឈ្មុលបំពេញការងារក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។
លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ របស់ក្រសួងផែនការ។
ពិសេស ក្នុងកិច្ចការរៀបចំប្រមូល កសាងទិន្នន័យ រៀបចំតាក់តែងផែនការជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ និងមិនត្រឹមតែប៉ុណ្ណោះ បានវិវឌ្ឍប្រែក្លាយទិន្នន័យទាំងនោះ ទៅជាថ្នាលឌីជីថល ដែលជាការអនុវត្តបានយ៉ាងល្អប្រពៃ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល លើការងារបរិវត្តកម្មឌីជីថល និងឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលផងដែរ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ CDB បានក្លាយជាប្រព័ន្ធព័ត៌មានដ៏សំខាន់មួយ ដែលភ្ជាប់រវាងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន និងការរៀបចំគោលនយោបាយនៅថ្នាក់ជាតិ ដែលបានគាំទ្រការធ្វើផែនការអភិវឌ្ឍន៍ ការកំណត់អាទិភាព កម្មវិធីវិនិយោគ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍនៅគ្រប់កម្រិត។ ក្នុងបរិបទ នៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល ដែលបានផ្តោតការយកចិត្តទុកដាក់ លើការកែលម្អអភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ។
ទោះបីជា ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ CDB បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងការវិវឌ្ឍទៅជាថ្នាលឌីជីថល បានផ្តល់នូវសុក្រឹតភាព និងទំនើបភាពយ៉ាងណាក្តី ប៉ុន្តែមិនមានន័យថា សមិទ្ធផលដែលយើងសម្រេចបានថ្ងៃនេះ គឺជាទីបញ្ចប់នៃការកែទម្រង់ប្រព័ន្ធស្ថិតិជាតិនោះទេ ផ្ទុយទៅវិញ នេះគឺជាចំណុចចាប់ផ្តើមនៃដំណាក់កាលថ្មី ដែលតម្រូវឱ្យក្រសួងផែនការ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា បន្តចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ចូលរួមផ្តល់ទិន្នន័យពិត កែលម្អចំណុចខ្វះខាត និងប្រើប្រាស់ទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធនេះ ដើម្បីធានាថា ប្រព័ន្ធស្ថិតិជាតិមួយនេះ ពិតជាអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសបានកាន់តែប្រសើរ។
ដើម្បីធានាប្រសិទ្ធភាព សក្ដិសិទ្ធិភាព និងជាពិសេស និរន្តរភាពនៃប្រព័ន្ធឌីជីថលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ CDB ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី ឧបនាយរដ្ឋមន្ដ្រី នេត សាវឿន បានចែករំលែកនូវទស្សនទាន និងដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
*ទី១៖ ក្រសួងផែនការ ត្រូវខិតខំបន្តពង្រឹងគុណភាព និងស្តង់ដាទិន្នន័យស្ថិតិ។ ក្នុងន័យនេះ វិទ្យាស្ថានជាតិស្ថិតិ ត្រូវបន្តលើកកម្ពស់គុណភាពទិន្នន័យ តាមរយៈការធ្វើបច្ចុប្បន្នភាពសូចនាករ ការអនុវត្តស្តង់ដាបច្ចេកទេស ការផ្ទៀងផ្ទាត់ទិន្នន័យ និងការពង្រឹងយន្តការធានាគុណភាព ដើម្បីធានាថា ទិន្នន័យដែលផលិតមានភាពត្រឹមត្រូវ អាចប្រៀបធៀបបាន និងអាចទុកចិត្តបាន
*ទី២៖ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ ត្រូវបន្តកិច្ចសហការជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិស្ថិតិ ក្នុងការជួយប្រមូល ចែករំលែក និងប្រើប្រាស់ទិន្នន័យស្ថិតិ ដើម្បីធានាឱ្យមានឯកភាព សង្គតិភាព និងប្រសិទ្ធភាពក្នុងប្រព័ន្ធស្ថិតិជាតិ
*ទី៣៖ ក្រសួងផែនការ ត្រូវបន្តជំរុញការធ្វើទំនើបកម្មប្រព័ន្ធ CDB នេះ បន្ថែមទៀត និងត្រូវគិតគូរពង្រឹងសុវត្ថិភាពនៃប្រព័ន្ធផងដែរ
*ទី៤៖ ក្រសួងផែនការ ត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការបណ្តុះបណ្តាល កសាងធនធានមនុស្សបន្ថែមទៀត
*ទី៥៖ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយទិន្នន័យ និងរបាយការណ៍ស្ថិតិឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍ អាចទាញយក និងប្រើប្រាស់ទិន្នន័យបានកាន់តែមានប្រសិទ្ធភាព។ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ នូវរបាយការណ៍ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ និងឆ្នាំជាបន្តបន្ទាប់ទៀត តាមរាជធានី ខេត្ត នីមួយៗរបស់ខ្លួន។
*ទី៦៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ណែនាំ និង ពង្រឹងដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្នុងការប្រមូលទិន្នន័យជារៀងរាល់ឆ្នាំ ឱ្យមានគុណភាព និងទាន់ពេលវេលា
*ទី៧៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិចារណាក្នុងការបន្តពិនិត្យផ្តល់ប្រភពហិរញ្ញវត្ថុនានា សម្រាប់ការគាំទ្រដល់ការកែទម្រង់វិទ្យាស្ថានជាតិស្ថិតិ និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ ដើម្បីឱ្យកម្ពុជាមានប្រព័ន្ធស្ថិតិ ដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព តម្លាភាព និងអាចគាំទ្រការសម្រេចចិត្ត និងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់ប្រព័ន្ធស្ថិតិជាតិ ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕













ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:36 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:30 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការទាំងមូល ដែលក្នុងរយៈពេលកន្លងទៅ បានខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:22 AM, ចំនួនអ្នកអានៈ 23ដង
ផ្អែកតាមឯកសារប្រកាសហិរញ្ញវត្ថុ បុគ្គលិកសេតវិមានពីររូបទៀតដែលទទួលបានប្រាក់កាដូប្រហាក់ប្រហែលគ្នានេះដែរ រួមមានលោកស្រី Margo Martin និងលោកស្រី Chamberlain Harris ដោយពួកគេបានបញ្ជាក់ថា ប្រាក់នោះគឺជា «កាដូប្រាក់សុទ្ធក្នុងឱកាសបុណ្យទាន» (Cash Gift for Holidays)។
សារព័ត៌មានអាមេរិក The Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:20 AM, ចំនួនអ្នកអានៈ 29ដង
ក្រសួងការពារជាតិស៉ីរី បានបញ្ជាក់ថា អាវុធ និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ ត្រូវបានប្រមូលយកមកស្តុកទុកជាបណ្តោះអាសន្ននៅទីតាំងកើតហេតុ មុនពេលគ្រោងនឹងដឹកជញ្ជូនយកទៅកន្លែងផ្សេង ហើយសមាជិកកងទ័ពមួយចំនួនក៏ស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។ កម្លាំងការពារស៊ីវិល និងក្រុមពន្លត់អគ្គិភ័យត្រូវបានដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:18 AM, ចំនួនអ្នកអានៈ 18ដង
ទីក្រុងគូឡាឡាំពួ ៖នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត (AHMM Retreat) ដែលផ្តោតលើការពិភាក្សាស៊ីជម្រៅលើប្រធានបទ «ការលុបបំបាត់របាំងធ្វើការដាច់ដោយឡែកពីគ្នា និងការបង្កើតកម្លាំងសរុប៖ កិច្ចប្រជុំយុទ្ធសាស្ត្រស្តីពីកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:13 AM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:10 AM, ចំនួនអ្នកអានៈ 39ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងលូប៊្លីយ៉ាណា (Ljubljana) ប្រទេសស្លូវេនី (Slovenia) ក្នុងឱកាសបើកសម្ពោធស្ថានទូតអ៊ីស្រាអែល លោក សា បានសង្កត់ធ្ងន់ថា៖ «យើងមិនមានគម្រោងបណ្តេញ ឬនិរទេសនរណាម្នាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបឡើយ។ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើអន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត ហើយមានប្រទេសដែលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:26 PM, ចំនួនអ្នកអានៈ 25ដង
វៀតណាម៖ សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Chamspanionshispan) ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ ដោយក្រុមម្ចាស់ផ្ទះដណ្ដើមបានមេដាយច្រើនជាងគេ ស្របពេលកម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង (មាស ៣៥ ប្រាក់ ២៧ និងសំរឹទ្ធ ៩)។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:16 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកកិច្ចប្រជុំថា ស្ថិតិមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ទាំងក្នុងការដឹកនាំប្រទេស និងក្នុងការគ្រប់គ្រងការរៀបចំ ការអនុវត្ត និងការតាមដានវាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការ កម្មវិធី និងគម្រោងនានារបស់រាជរដ្ឋាភិបាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:07 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញ Channel CoolAspanspan នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញសារសាធារណៈថា ឆ្លៀតពេលមកសួរសុខទុក្ខ (មាលា) ចៅស្រីទី២៣ ព្រោះអាយុកាន់តែច្រើនភាពឯកោកាន់តែខ្លាំង។ សម្តេចចង់បានចៅទួតតែចៅមិនព្រមរៀបការព្រោះជាប់សិក្សា។
សំណេររបស់សម្តេចតេជោ ហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:41 PM, ចំនួនអ្នកអានៈ 26ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី Aleksandra P.Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជេីញចុះពិនិត្យ និងជួប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:34 PM, ចំនួនអ្នកអានៈ 51ដង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ២៥.៧៩០ បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:26 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថា កាលពីកន្លងទៅ កងកម្លាំងនគរបាលជាតិ, កងកម្លាំងអាវុធហត្ថ និងកងកម្លាំងយោធា គឺត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត តែពេលនេះមានតែកងកម្លាំងនគរបាលជាតិ និងកងកម្លាំងអាវុធហត្ថប៉ុណ្ណោះ ដែលក្រោមការគ្រប់គ្រង និងបញ្ជារបស់ប្រធានគណៈបញ្ជាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:20 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអុីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:17 PM, ចំនួនអ្នកអានៈ 27ដង
(ប៉េកាំង)៖ ថ្ងៃទី៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គល Lai Qingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យ នៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្
 ព័ត៌មានលម្អិត
|
|
|