ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ២៥.០០០ បណ្ណនៅខេត្តកំពង់ឆ្នាំង
ចុះថ្ងៃទី: 09-09-2026, 06:34 PM, ចំនួនអ្នកអានៈ 72ដង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ២៥.៧៩០ បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ២១ ភូមិ ក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ខ្ពស់លើការងារកែទម្រង់វិស័យដីធ្លី ដោយចាត់ទុកថា ការធានាសិទ្ធិលើដីធ្លីរបស់ប្រជាពលរដ្ឋ គឺជាការធានាផ្នែកសង្គម-សេដ្ឋកិច្ច និងច្បាប់។ គោលនយោបាយនេះមានគោលបំណងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយជម្លោះ និងលើកកម្ពស់ការប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបានបន្ថែមថា ការប្រគល់បណ្ណកម្មសិទ្ធិដីធ្លីនេះ ផ្ដល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី កាត់បន្ថយជម្លោះ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្ដានុពល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានប្តេជ្ញាយ៉ាងមុតមាំថា ក្រសួងរៀបចំដែនដី នឹងខិតខំបញ្ចប់ការងារចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបានរួចរាល់ជាស្ថាពរក្នុងអាណត្តិនេះ។ លោកបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺដើម្បីធានាថា ដីធ្លីដែលប្រជាពលរដ្ឋកាន់កាប់ នឹងក្លាយជាទ្រព្យសម្បត្តិស្របច្បាប់រឹងមាំ តកូនតចៅ ប្រកបដោយសុវត្ថិភាពផ្លូវច្បាប់ និងបង្កភាពងាយស្រួលក្នុងការទិញ លក់ ឬប្រើប្រាស់ជាទ្រព្យសកម្ម ដើម្បីបង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់លើការរៀបចំដែនដី និងការរៀបចំក្រុងឱ្យបានច្បាស់លាស់ និងមានផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដូចជាការបែងចែកតំបន់ព្រៃលិចទឹក តំបន់កសិកម្ម និងតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។ លោកបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានសក្ដានុពលខ្ពស់សម្រាប់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ ដូច្នេះការរៀបចំដីធ្លីឱ្យទៅជា «តំបន់ប្រើប្រាស់ច្រើនយ៉ាង» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតមុខរបរ បង្កើនប្រភពចំណូល និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានស្ថិរភាព និងចីរភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-10-2026, 11:01 AM, ចំនួនអ្នកអានៈ​ 32ដង
ប្រទេសជប៉ុន៖ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។ លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:57 AM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:27 AM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តកំពង់ចាម៖ ក្នុងឱកាសកាត់បើកវិញ្ញាសារប្រឡងនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:23 AM, ចំនួនអ្នកអានៈ​ 35ដង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានឱ្យដឹងថាប៉ូលិសបានឃាត់ខ្លួនមនុស្សជិត ១០០០នាក់ ក្នុងពេលដែលអាជ្ញាធរបានប្រឈមមុខនឹងការកើនឡើងអំពើហិង្សាគាំទ្រដោយក្រុមឆ្វេងនិយមជ្រុល។ ប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងរដ្ឋធានីប៉ារីស រួមទាំងទីក្រុង Marseille, Lyon, Bordeaux, Lille, Toulouse, Montspanellier និងទីក្រុង N
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:19 AM, ចំនួនអ្នកអានៈ​ 11ដង
លោកបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរថា សម្រាប់ព្រឹត្តិការណ៍រត់កម្សាន្នខាងលើ ទទួលបានអ្នកចូលរួមសរុបចំនួន ២,៩៤០នាក់ រួមមានអត្តពលិកខ្មែរចំនួន ២,៥៣៥នាក់ និងអន្តរជាតិ ចំនួន ៤០៥នាក់ មកពី ៣៦ប្រទេស ហើយប្រទេសចូលរួមច្រើនជាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:15 AM, ចំនួនអ្នកអានៈ​ 31ដង
អ្នកនាំពាក្យរបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយថាអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីតនៅតែជាគោលដៅយោធាមួយ ហើយប្រតិបត្តិការវាយប្រហារលើអាកាសយានដ្ឋាន នឹងបន្តធ្វើឡើងជាមួយការព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បុគ្គលិកអាកាសយានដ្ឋាន រួមទាំងអ្នកដំណើរកុំឱ្យប្រើប្រាស់អាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតឱ្យសá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:20 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ការលើកឡើងបែបនេះរបស់ លោកស្រី ចម និម្មល បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «វិនិយោគក្នុងវិស័យក្សេត្រស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:16 AM, ចំនួនអ្នកអានៈ​ 38ដង
យើងកំពុងតែចរចាគ្នា ប៉ុន្តែភាគីអាមេរិកបានធ្វើឱ្យអ្វីៗខូចអស់។ ខ្ញុំនៅតែយល់ថា យើងគួរតែបន្តទៅមុខទៀតដើម្បីសម្រេចវាឱ្យបាន»។ នេះបើតាមសម្តីរបស់លោក Pezeshkian។ នៅក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នាថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីអ៉ីរ៉ង់ លោក Massoud Pezeshkian បានបន្ទោសសហរដ្ឋអាមេរិកចំពោះភាពបáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:15 AM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ៖ការគូសបញ្ជាក់បែបនេះ លោក ឌិត ទីណា បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:11 AM, ចំនួនអ្នកអានៈ​ 26ដង
យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមនៃកោះតៃវ៉ាន់ (CWA) Chamspani ដែលធ្លាប់ជាព្យុះខ្លាំងក្លាមួយនៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិកក្នុងឆ្នាំនេះកំពុងចុះខ្សោយ ប៉ុន្តែនៅតែមានខ្យល់បក់បោកល្បឿនប្រហែល ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ឥឡូវព្យុះនេះស្ថិតនៅចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ភាគឦសាននៃកោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់កាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:09 AM, ចំនួនអ្នកអានៈ​ 28ដង
ភិបាលក្រុង Togliatti លោក Ilya Sukhikh និយាយថា របាយការណ៍បឋមបានបង្ហាញថាមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។ លោកមិនបានបញ្ជាក់លម្អិតទេថាទីតាំងណាខ្លះដែលរងការវាយប្រហារ។ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ទីតាំងឧស្សាហកម្មមួយចំនួនបានរងការខូចខាតនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុង Togli
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:07 AM, ចំនួនអ្នកអានៈ​ 3ដង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បារាំង លោក Laurent Nunez បានថ្លែងថា មនុស្សចំនួន ១៣៥នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសគិតត្រឹមដើមរសៀលថ្ងៃនេះ។ ការចាប់ខ្លួនកើតមានឡើងក្រោយប្រតិបត្តិការឆែកឆេររកឃើញកាំជ្រួច គ្រាប់បាល់ដែក និងវត្ថុផ្សេងៗទៀតដែលអាចយកទៅប្រើប្រាស់ជាអាវុធបាន។ ខណៈដែលការចាប់ផ្តើមនៃការដើរក្បួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក សុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:16 PM, ចំនួនអ្នកអានៈ​ 9ដង
ព្រុយណេ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការកម្ពុជា កិច្ចប្រជុំ និងសន្និសីទខាងលើបានសម្រេចនូវលទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការរវាងប្រទេសសមាជិកអាស៊ាន ការបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការការពារកុមារក្នុងយុគសម័យឌី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:07 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលលោកតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ដោយមានការចូលរួមពីលោកសាស្ត្រាចá
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 923 នាក់
ម្សិលមិញ : 1661 នាក់
សរុបទាំងអស់ : 11534664 នាក់