|
| គម្រោងវិនិយោគ និងធុរកិច្ចចំនួន១០ ក្រោមទុនវិនិយោគជាង ៤២លានដុល្លារនិងអាចបង្កើតការងារ ១ ៣៦១កន្លែង ត្រូវបានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ ! |
|
| ចុះថ្ងៃទី: 08-09-2026, 04:39 PM, ចំនួនអ្នកអានៈ 47ដង |
|
|
រាជធានីភ្នំពេញគម្រោងទាំងនេះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងរោងចក្រផលិតគ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ក្តារបន្ទះ និង ក្តារប៉ាកេ, គម្រោងរោងចក្រផលិត និង ដំឡើងឧបករណ៍ប្រើប្រាស់ ដោយអគ្គិសនី គ្រឿងបង្គុំសម្រាប់ឧបករណ៍អគ្គិសនី, គម្រោងអភិវឌ្ឍអចលនទ្រព្យ, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៤២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ ប្រមាណ ១ ៣៦១ កន្លែង។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី ២៧ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៥០០ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤៧ ប៊ីលាន ដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៥០០ នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៧, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៤៣, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥ ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលក្រុមការងារសម្រេចបានក្នុងត្រីមាសទី៣ រួមមានជាអាទិ៍ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ CamDX ដើម្បីអាចចេញលិខិតបញ្ជាក់អត្ថប្រយោជន៍ពន្ធដារដោយស្វ័យប្រវត្តិ, ការរៀបចំនីតិវិធីនៃការផ្តល់ការលើកទឹកចិត្តផ្នែកគយ, ការសិក្សាពីការសម្រួលនីតិវិធី ក្នុងការផ្តល់អាជ្ញាបណ្ណហាងលក់ទំនិញរួចពន្ធ (Duty Free) នៅតំបន់កោះរ៉ុង, ការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលមានទំនាស់ព្រំដី និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង) ជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ព្រមទាំងការគាំទ្រដល់គម្រោងវិថីថ្មើរជើងតេជោ ដោយមានការចូលរួមយ៉ាងសកម្ម និង ការគាំទ្រពេញទំហឹង ពីក្រុមការងារ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការទាក់ទាញ និង ការថែរក្សាទំនុកចិត្តវិនិយោគិន និង ធុរជន គឺជាកិច្ចការដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលតាមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និង ធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់គ្នា ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ហើយត្រូវលុបបំបាត់ ឬ កាត់បន្ថយជាអតិបរមា នូវរបាំងរដ្ឋបាលស្មុគស្មាញ, ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនរួមគ្នាដោយផ្ទាល់ និង ត្រូវដាក់ចេញនូវយន្តការសម្របសម្រួល/ដោះស្រាយបញ្ហា ប្រកបដោយសង្គតិភាព និង ប្រសិទ្ធភាព។ បន្ថែមពីនេះ, រាល់ការសម្របសម្រួលនីតិវិធី និង ការផ្តល់ការលើកទឹកចិត្ត ត្រូវតែអនុវត្ត ប្រកបដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី។
វិនិយោគិនអាចទំនាក់ទំនងមកការិយាល័យរបស់ក្រុមការងារ នៅ ៖ ១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:36 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:30 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការទាំងមូល ដែលក្នុងរយៈពេលកន្លងទៅ បានខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:22 AM, ចំនួនអ្នកអានៈ 23ដង
ផ្អែកតាមឯកសារប្រកាសហិរញ្ញវត្ថុ បុគ្គលិកសេតវិមានពីររូបទៀតដែលទទួលបានប្រាក់កាដូប្រហាក់ប្រហែលគ្នានេះដែរ រួមមានលោកស្រី Margo Martin និងលោកស្រី Chamberlain Harris ដោយពួកគេបានបញ្ជាក់ថា ប្រាក់នោះគឺជា «កាដូប្រាក់សុទ្ធក្នុងឱកាសបុណ្យទាន» (Cash Gift for Holidays)។
សារព័ត៌មានអាមេរិក The Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:20 AM, ចំនួនអ្នកអានៈ 29ដង
ក្រសួងការពារជាតិស៉ីរី បានបញ្ជាក់ថា អាវុធ និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ ត្រូវបានប្រមូលយកមកស្តុកទុកជាបណ្តោះអាសន្ននៅទីតាំងកើតហេតុ មុនពេលគ្រោងនឹងដឹកជញ្ជូនយកទៅកន្លែងផ្សេង ហើយសមាជិកកងទ័ពមួយចំនួនក៏ស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។ កម្លាំងការពារស៊ីវិល និងក្រុមពន្លត់អគ្គិភ័យត្រូវបានដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:18 AM, ចំនួនអ្នកអានៈ 18ដង
ទីក្រុងគូឡាឡាំពួ ៖នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត (AHMM Retreat) ដែលផ្តោតលើការពិភាក្សាស៊ីជម្រៅលើប្រធានបទ «ការលុបបំបាត់របាំងធ្វើការដាច់ដោយឡែកពីគ្នា និងការបង្កើតកម្លាំងសរុប៖ កិច្ចប្រជុំយុទ្ធសាស្ត្រស្តីពីកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:13 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:10 AM, ចំនួនអ្នកអានៈ 39ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងលូប៊្លីយ៉ាណា (Ljubljana) ប្រទេសស្លូវេនី (Slovenia) ក្នុងឱកាសបើកសម្ពោធស្ថានទូតអ៊ីស្រាអែល លោក សា បានសង្កត់ធ្ងន់ថា៖ «យើងមិនមានគម្រោងបណ្តេញ ឬនិរទេសនរណាម្នាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបឡើយ។ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើអន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត ហើយមានប្រទេសដែលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:26 PM, ចំនួនអ្នកអានៈ 25ដង
វៀតណាម៖ សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Chamspanionshispan) ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ ដោយក្រុមម្ចាស់ផ្ទះដណ្ដើមបានមេដាយច្រើនជាងគេ ស្របពេលកម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង (មាស ៣៥ ប្រាក់ ២៧ និងសំរឹទ្ធ ៩)។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:16 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកកិច្ចប្រជុំថា ស្ថិតិមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ទាំងក្នុងការដឹកនាំប្រទេស និងក្នុងការគ្រប់គ្រងការរៀបចំ ការអនុវត្ត និងការតាមដានវាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការ កម្មវិធី និងគម្រោងនានារបស់រាជរដ្ឋាភិបាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:07 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញ Channel CoolAspanspan នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញសារសាធារណៈថា ឆ្លៀតពេលមកសួរសុខទុក្ខ (មាលា) ចៅស្រីទី២៣ ព្រោះអាយុកាន់តែច្រើនភាពឯកោកាន់តែខ្លាំង។ សម្តេចចង់បានចៅទួតតែចៅមិនព្រមរៀបការព្រោះជាប់សិក្សា។
សំណេររបស់សម្តេចតេជោ ហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:41 PM, ចំនួនអ្នកអានៈ 26ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី Aleksandra P.Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជេីញចុះពិនិត្យ និងជួប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:34 PM, ចំនួនអ្នកអានៈ 51ដង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ២៥.៧៩០ បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:26 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថា កាលពីកន្លងទៅ កងកម្លាំងនគរបាលជាតិ, កងកម្លាំងអាវុធហត្ថ និងកងកម្លាំងយោធា គឺត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត តែពេលនេះមានតែកងកម្លាំងនគរបាលជាតិ និងកងកម្លាំងអាវុធហត្ថប៉ុណ្ណោះ ដែលក្រោមការគ្រប់គ្រង និងបញ្ជារបស់ប្រធានគណៈបញ្ជាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:20 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអុីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:17 PM, ចំនួនអ្នកអានៈ 27ដង
(ប៉េកាំង)៖ ថ្ងៃទី៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គល Lai Qingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យ នៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 485 នាក់ |
|
| ម្សិលមិញ |
: 1629 នាក់ |
|
| សរុបទាំងអស់ |
: 11478333 នាក់ |
|
|