| រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផែនទីបញ្ជាក់អង្គហេតុ តំបន់អានសេះជាទឹកដីកម្ពុជា ហើយវត្តមានដោយគ្មានការអនុញ្ញាតមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ |
|
| ចុះថ្ងៃទី: 27-08-2026, 04:09 PM, ចំនួនអ្នកអានៈ 20ដង |
|
|
រាជធានីភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងច្បាស់ថា ការតវ៉ាយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ចូលតំបន់អានសេះ ទឹកដីកម្ពុជា គឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយឈរលើមូលដ្ឋានឯកសារគតិយុត្ត ផែនទី និងអង្គហេតុដែលមានស្រាប់។
*ចំណុចសំខាន់ដែលមិនគួរត្រូវបានបង្វែរចេញពីការពិភាក្សា គឺ៖ តើតំបន់អានសេះស្ថិតនៅទីណា?
ចម្លើយមិនអាចកំណត់ដោយសុន្ទរកថានយោបាយ ការចុះទៅកាន់ទីតាំងរបស់មន្ត្រីជាន់ខ្ពស់ ការដាក់ទង់ជាតិ ឬវត្តមានរបស់កងកម្លាំងយោធាកាន់កាប់ដោយខុសច្បាប់បានឡើយ ហើយក៏មិនអាចកំណត់ដោយផែនទីឯកតោភាគីដែលរៀបចំឡើងដោយភាគីណាមួយដោយខ្លួនឯងបានដែរ។ ចម្លើយត្រូវស្វែងរកនៅក្នុងអនុសញ្ញា សន្ធិសញ្ញា ឯកសារកំណត់ព្រំដែន ផែនទីពាក់ព័ន្ធ និងការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ដែលមានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងស្របតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។
តាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំបន់អានសេះស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីមាត្រដ្ឋាន 1:200,000 ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម តាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ បង្ហាញទីតាំងនេះនៅក្នុងទឹកដីកម្ពុជា។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺសូម្បីតែផែនទីស៊េរី L7017 មាត្រដ្ឋាន 1:50,000 ដែលថៃបានរៀបចំជាឯកតោភាគី និងដែលកម្ពុជាមិនទទួលស្គាល់ជាមូលដ្ឋានគតិយុត្តសម្រាប់ការកំណត់ព្រំដែន ក៏បង្ហាញទីតាំងអានសេះ នៅខាងកម្ពុជានៃខ្សែដែលមានបង្ហាញលើផែនទីនោះផងដែរ។ នេះជាអង្គហេតុដែលទាមទារចម្លើយ មិនមែនការបង្វែរបញ្ហាឡើយ។
ពាក្យសម្ដីមិនអាចបង្កើតព្រំដែនបានទេ ហើយកម្លាំងក៏មិនអាចបង្កើតព្រំដែនបានដែរ។ ការទាមទារឯកតោភាគីមិនអាចបង្កើតអធិបតេយ្យភាពបាន ហើយការកាន់កាប់ដោយកម្លាំងក៏មិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។
ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិ។ ទង់ជាតិមិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយបានទេ។ ការដាក់កងកម្លាំង ការសាងសង់ផ្លូវ ឬការបង្កើតវត្តមានជាក់ស្តែងនៅលើដី ក៏មិនអាចជំនួសការកំណត់ និងខ័ណ្ឌសីមាព្រំដែនស្របច្បាប់បានឡើយ។ ហើយដំណើររបស់នាយករដ្ឋមន្ត្រីមួយរូប ក៏មិនអាចធ្វើឱ្យការកាន់កាប់ដែលគ្មានមូលដ្ឋានច្បាប់ ក្លាយទៅជាការកាន់កាប់ស្របច្បាប់បានដែរ។
នេះហើយជាចំណុចស្នូលដែលការឆ្លើយតបរបស់ភាគីថៃមិនអាចរំលងបាន។ ហើយប្រសិនបើភាគីថៃអះអាងថាមិនបានឈ្លានពានទឹកដីកម្ពុជា គួរប្រគល់ទឹកដីដែលយោធាថៃបាននិងកំពុងកាន់កាប់ខុសច្បាប់មកឱ្យកម្ពុជាវិញ ហើយរុះរើចោលលួសបន្លា និងដកទូតុងតឺន័រចេញពីទឹកដីកម្ពុជា។
ជាពិសេស ដំណើររបស់លោក អនុទីន ចាន់វីរៈគុល មិនអាចត្រូវបានយកមកធ្វើជាមូលដ្ឋានដើម្បីបង្កើត ឬពង្រឹងការទាមទារអធិបតេយ្យភាពរបស់ថៃលើតំបន់អានសេះបានឡើយ។ គោលការណ៍ច្បាប់មូលដ្ឋានគឺ អំពើដែលមិនស្របច្បាប់មិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។ ការចូលមកកាន់តំបន់អានសេះដោយគ្មានការអនុញ្ញាតពីកម្ពុជារបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសថៃមិនអាចបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងភាពមិនស្របច្បាប់នៃស្ថានភាពនៃការកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ឡើយ និងលាក់បាំង fait accompli ហើយក៏មិនអាចផ្លាស់ប្តូរឋានៈគតិយុត្តនៃទឹកដីបានដែរ។
ការអនុវត្តសិទ្ធិ និងច្បាប់របស់កម្ពុជាចំពោះសកម្មភាពដែលកើតឡើងក្នុងទឹកដីអធិបតេយ្យរបស់ខ្លួន មិនអាចត្រូវបានបំភាន់ថាជាការគំរាមប្រើកម្លាំងយោធាឡើយ។ ការអនុវត្តច្បាប់ និងការគំរាមប្រើកម្លាំង គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ទាំងក្នុងន័យច្បាប់ និងក្នុងន័យការទូត។ ការលាយបញ្ចូលបញ្ហាទាំងពីរនេះ គ្រាន់តែធ្វើឱ្យការពិភាក្សាឃ្លាតចេញពីអង្គហេតុ និងសំណួរផ្នែកច្បាប់ដែលត្រូវដោះស្រាយ និងគ្រាន់តែដើម្បីបិទបាំងទង្វើខុសច្បាប់នៃការចូលមកកាន់ទឹកដីរដ្ឋមួយដោយគ្មានការអនុញ្ញាត។
លើសពីនេះ ការកាន់កាប់ទីតាំង ការដាក់របាំង ការដាក់ទូកុងតឺន័រ ការរាយលួសបន្លា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ទង់ ឬការនាំមន្ត្រីជាន់ខ្ពស់ចូលទៅបង្ហាញវត្តមាន មិនអាចត្រូវបានប្រើដើម្បីបង្កើត «អង្គហេតុថ្មី» (fait accompli) នៅលើដី ហើយបន្ទាប់មកយកស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគីនោះ មកធ្វើជាមូលដ្ឋានសម្រាប់ការទាមទារអធិបតេយ្យភាព ឬសម្រាប់ការចរចាព្រំដែននៅពេលក្រោយបានឡើយ។
កាន់តែសំខាន់ សកម្មភាពទាំងឡាយដែលអាចធ្វើឱ្យស្ថានភាពនៅលើដីប្រែប្រួល ត្រូវពិនិត្យក្នុងបរិបទនៃកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការទប់ស្កាត់សកម្មភាពបង្កហេតុ ការកើនឡើងនៃភាពតានតឹង និងការផ្លាស់ប្តូរស្ថានភាពដែលអាចប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន។ ដំណើររបស់មន្ត្រីជាន់ខ្ពស់ទៅកាន់តំបន់ដែលមានបញ្ហាព្រំដែន មិនគួរត្រូវបានប្រើជាឧបករណ៍នយោបាយដើម្បីពង្រឹងការទាមទារទឹកដី ឬបង្កើតការយល់ឃើញថា ការគ្រប់គ្រងជាក់ស្តែងស្មើនឹងអធិបតេយ្យភាព នោះឡើយ។
ប្រសិនបើភាគីថៃពិតជាជឿថា ព្រំដែនត្រូវកំណត់ដោយអង្គហេតុ ច្បាប់ និងយន្តការទ្វេភាគី នោះវិធីដែលស្របគ្នាបំផុតជាមួយគោលការណ៍នេះ គឺ បញ្ឈប់ការបង្កើតអង្គហេតុថ្មីនៅលើដី រក្សាស្ថានភាពមិនឱ្យប្រែប្រួល និងវិលត្រឡប់ទៅការងារបច្ចេកទេស និងយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀង និងកុំព្យាយាមពន្យារពេល និងរកលេសសព្វបែបយ៉ាងដើម្បីគេចពីកិច្ចព្រមព្រៀងដែលមាន។
ជាពិសេស ភាគីទាំងពីរត្រូវអនុវត្តដោយស្មោះត្រង់នូវចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន… ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។
ខ្លឹមសារនេះមានន័យច្បាស់ថា ការកំណត់ និងខ័ណ្ឌសីមាព្រំដែនត្រូវធ្វើតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង ជាពិសេសតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC)។ ដូច្នេះ ភាគីណាមួយមិនគួរបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅលើដី រួចយកស្ថានភាពនោះទៅធ្វើជាមូលដ្ឋានសម្រាប់កំណត់ព្រំដែននៅពេលក្រោយឡើយ។
កម្ពុជាចង់បានសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន។ កម្ពុជាគាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈច្បាប់ ឯកសារគតិយុត្ត និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ ប៉ុន្តែសន្តិភាពមិនមានន័យថា កម្ពុជាត្រូវទទួលយកការប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនដោយស្ងៀមស្ងាត់នោះទេ។ ការចរចាក៏មិនមានន័យថា ភាគីមួយអាចបន្តកាន់កាប់ ឬបង្កើតស្ថានភាពថ្មីនៅលើដី ខណៈពេលអំពាវនាវឱ្យភាគីម្ខាងទៀតវិលមករកតុចរចានោះដែរ។
ដូច្នេះ សំណួរដែលគួរត្រូវបានសួរមិនមែនថា «ហេតុអ្វីកម្ពុជាតវ៉ា?» នោះទេ។ សំណួរត្រឹមត្រូវគឺ៖ «ប្រសិនបើថៃគោរពការចរចា ច្បាប់ និងការកំណត់ព្រំដែនតាមយន្តការដែលបានព្រមព្រៀង ហេតុអ្វីត្រូវបន្តបង្កើតវត្តមាន និងស្ថានភាពថ្មីនៅតំបន់ដែលកម្ពុជាបង្ហាញភស្តុតាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន?»។
ផែនទីមិនអាចត្រូវបានផ្លាស់ប្តូរដោយដំណើរទស្សនកិច្ច។ ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយវត្តមានយោធា។ ហើយអធិបតេយ្យភាពមិនអាចកើតចេញពីការកាន់កាប់ដោយកម្លាំងបានឡើយ។
តំបន់អានសេះត្រូវដោះស្រាយដោយ ច្បាប់ ផែនទី ឯកសារព្រំដែន និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង - មិនមែនដោយការបង្កើតអង្គហេតុថ្មីនៅលើដីនោះឡើយ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:36 AM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:30 AM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការទាំងមូល ដែលក្នុងរយៈពេលកន្លងទៅ បានខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:22 AM, ចំនួនអ្នកអានៈ 23ដង
ផ្អែកតាមឯកសារប្រកាសហិរញ្ញវត្ថុ បុគ្គលិកសេតវិមានពីររូបទៀតដែលទទួលបានប្រាក់កាដូប្រហាក់ប្រហែលគ្នានេះដែរ រួមមានលោកស្រី Margo Martin និងលោកស្រី Chamberlain Harris ដោយពួកគេបានបញ្ជាក់ថា ប្រាក់នោះគឺជា «កាដូប្រាក់សុទ្ធក្នុងឱកាសបុណ្យទាន» (Cash Gift for Holidays)។
សារព័ត៌មានអាមេរិក The Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅនេះថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:20 AM, ចំនួនអ្នកអានៈ 29ដង
ក្រសួងការពារជាតិស៉ីរី បានបញ្ជាក់ថា អាវុធ និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ ត្រូវបានប្រមូលយកមកស្តុកទុកជាបណ្តោះអាសន្ននៅទីតាំងកើតហេតុ មុនពេលគ្រោងនឹងដឹកជញ្ជូនយកទៅកន្លែងផ្សេង ហើយសមាជិកកងទ័ពមួយចំនួនក៏ស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។ កម្លាំងការពារស៊ីវិល និងក្រុមពន្លត់អគ្គិភ័យត្រូវបានដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:18 AM, ចំនួនអ្នកអានៈ 19ដង
ទីក្រុងគូឡាឡាំពួ ៖នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត (AHMM Retreat) ដែលផ្តោតលើការពិភាក្សាស៊ីជម្រៅលើប្រធានបទ «ការលុបបំបាត់របាំងធ្វើការដាច់ដោយឡែកពីគ្នា និងការបង្កើតកម្លាំងសរុប៖ កិច្ចប្រជុំយុទ្ធសាស្ត្រស្តីពីកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:13 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-09-2026, 04:10 AM, ចំនួនអ្នកអានៈ 39ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងលូប៊្លីយ៉ាណា (Ljubljana) ប្រទេសស្លូវេនី (Slovenia) ក្នុងឱកាសបើកសម្ពោធស្ថានទូតអ៊ីស្រាអែល លោក សា បានសង្កត់ធ្ងន់ថា៖ «យើងមិនមានគម្រោងបណ្តេញ ឬនិរទេសនរណាម្នាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបឡើយ។ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើអន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត ហើយមានប្រទេសដែលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:26 PM, ចំនួនអ្នកអានៈ 25ដង
វៀតណាម៖ សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Chamspanionshispan) ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ ដោយក្រុមម្ចាស់ផ្ទះដណ្ដើមបានមេដាយច្រើនជាងគេ ស្របពេលកម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង (មាស ៣៥ ប្រាក់ ២៧ និងសំរឹទ្ធ ៩)។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:16 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកកិច្ចប្រជុំថា ស្ថិតិមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ទាំងក្នុងការដឹកនាំប្រទេស និងក្នុងការគ្រប់គ្រងការរៀបចំ ការអនុវត្ត និងការតាមដានវាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការ កម្មវិធី និងគម្រោងនានារបស់រាជរដ្ឋាភិបាល។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 07:07 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញ Channel CoolAspanspan នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញសារសាធារណៈថា ឆ្លៀតពេលមកសួរសុខទុក្ខ (មាលា) ចៅស្រីទី២៣ ព្រោះអាយុកាន់តែច្រើនភាពឯកោកាន់តែខ្លាំង។ សម្តេចចង់បានចៅទួតតែចៅមិនព្រមរៀបការព្រោះជាប់សិក្សា។
សំណេររបស់សម្តេចតេជោ ហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:41 PM, ចំនួនអ្នកអានៈ 26ដង
បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី Aleksandra P.Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជេីញចុះពិនិត្យ និងជួប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:34 PM, ចំនួនអ្នកអានៈ 51ដង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ២៥.៧៩០ បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:26 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថា កាលពីកន្លងទៅ កងកម្លាំងនគរបាលជាតិ, កងកម្លាំងអាវុធហត្ថ និងកងកម្លាំងយោធា គឺត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត តែពេលនេះមានតែកងកម្លាំងនគរបាលជាតិ និងកងកម្លាំងអាវុធហត្ថប៉ុណ្ណោះ ដែលក្រោមការគ្រប់គ្រង និងបញ្ជារបស់ប្រធានគណៈបញ្ជាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:20 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអុីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-09-2026, 06:17 PM, ចំនួនអ្នកអានៈ 27ដង
(ប៉េកាំង)៖ ថ្ងៃទី៨ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយព័ត៌មានឱ្យដឹងថា បុគ្គល Lai Qingde បានអះអាងថាចិនបានមួលបង្កាច់អត្ថន័យ នៃសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ។ កោះតៃវ៉ាន់ជា“រដ្
 ព័ត៌មានលម្អិត
|
|
|