| គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅប្រទេសចិនថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់ |
|
| ចុះថ្ងៃទី: 27-06-2026, 04:33 PM, ចំនួនអ្នកអានៈ 45ដង |
|
|
(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៦ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន។
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា និងព្រឹកថ្ងៃទី២៦ ខែមិថុនានេះ និង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន និងលោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរដ្ឋធានីប៉េកាំង ហើយជំនួបនេះត្រូវបានធ្វើឡើង ដាច់ដោយឡែកពីគ្នា។
ប្រមុខដឹកនាំចិន និងកម្ពុជា បានទទួលស្គាល់ជាឯកច្ឆ័ន្ទនូវសមិទ្ធផលក្នុងការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងមិត្តភាពដ៏រឹងមាំ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងការផ្លាស់ប្តូររវាងគណបក្ស រៀនសូត្រពីបទពិសោធន៍អភិបាលកិច្ចរវាងគ្នាទៅវិញទៅមក ជំរុញការកសាងច្រករបៀងសំខាន់ៗទាំងពីរ និងបញ្ចេញភាគលាភនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ចិននិងកម្ពុជានឹងរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូសន្តិសុខ ធ្វើការរួមគ្នាដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន តភ្ជាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន និងរួមគ្នាគាំពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនលើកនេះ ត្រូវបានគ្រប់មជ្ឈដ្ឋានចិននិងកម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់។ សារព័ត៌មាន «Fresh News» កម្ពុជាបានចុះផ្សាយ បទអត្ថាធិប្បាយកាលពីថ្ងៃទី២៤ ខែមិថុនាថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនលើកនេះ នឹងបំពេញបន្ថែមកម្លាំងចលករថ្មីសន្លាងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងបន្តវេនមិត្តភាពប្រពៃណីដ៏យូរលង់រវាងប្រទេសទាំងពីរ។
លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់មួយ ដែលបានបង្ហាញយ៉ាងពេញលេញពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពដែកថែប រវាងប្រទេសចិន និងកម្ពុជា។ ដំណើរទស្សនកិច្ចនេះ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាននយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអភិវឌ្ឍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ព្រមទាំងចាក់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់គណបក្សនយោបាយនៃប្រទេសទាំងពីរ បន្តវេនមិត្តភាព និងបណ្ដុះ កម្លាំងមិត្តភាពយុវវ័យ។
លោក Zhou Shixin នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថានសិក្សាអន្តរជាតិសៀងហៃ បានប្រាប់« Global Times របស់ចិននៅថ្ងៃទី ២៥ ខែមិថុនាថាប្រទេសចិន និងកម្ពុជា គាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ គោរពអធិបតេយ្យភាពជាតិ និងមាគ៌ាអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក និងសហការគ្នាដោយគ្មានលក្ខខណ្ឌនយោបាយណាមួយឡើយ ដែលនេះជាគំរូនៃការស្មើមុខគ្នា និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជា បានផ្តល់លទ្ធផលជាផ្លែផ្កា ដោយមានគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាកំពង់ផែក្រុងព្រះសីហនុ និងផ្លូវហាយវេជាដើមបានជួយដល់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នាពេលអនាគត ឧស្សាហកម្មងើបឡើងថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត ថាមពលថ្មី និងភស្តុភារកម្មឆ្លងដែន ក៏ដូចជាព្រែកជីក និងផ្លូវដែកឆ្លងដែន នឹងក្លាយជាចំណុចកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយជួយឱ្យកម្ពុជាលើកកម្ពស់ការធ្វើបរិវត្តកម្មឧស្សាហកម្ម និងការធ្វើទំនើបកម្ម។
លោក Ge Hongliang អនុប្រធានវិទ្យាស្ថានអាស៊ាន នៃសាកលវិទ្យាល័យជនជាតិ Guangxi បានថ្លែងថា សហគមន៍ជោគវាសនារួមចិន កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី មិនត្រឹមតែជាលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសកលខាងត្បូងផងដែរ។ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សហប្រតិបត្តិការដែលរាប់អានគ្នាដោយសមភាព ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះព្រមទាំងគោរពគ្នាទៅវិញទៅមក។ គំរូសហប្រតិបត្តិការនេះ ជាបទពិសោធសំខាន់សម្រាប់ប្រទេសសកលខាងត្បូងទាំងឡាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:43 PM, ចំនួនអ្នកអានៈ 11ដង
ខេត្តត្បូងឃ្មុំ៖វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ក្រសួងការងារនិងបណ្តុះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:38 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តកោះកុង៖ តាមរយៈសំបុត្រនេះ លោកបានរៀបរាប់ឱ្យដឹងថា «កាលពីពេលថ្មីៗនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានទៅទស្សនាកិច្ចនៅតំបន់ជីផាត ដែលស្ថិតនៅជ្រៅក្នុងជួរភ្នំក្រវាញ នៃខេត្តកោះកុង រួមដំណើរជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:33 PM, ចំនួនអ្នកអានៈ 45ដង
(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៦ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន។
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា និងព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:32 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ គម្រោង CMDA នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានទឹកក្រោមដីឆ្លងដែនរវាងកម្ពុជា និងវៀតណាម ក្នុងតំបន់អាងទន្លេមេគង្គ ដែលមានផ្ទៃដីប្រមាណម្ភៃម៉ឺន គីឡូម៉ែត្រការ៉េ និងជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ បរិភោគ និងប្រើសម្រាប់វិស័យកសិកម្ម ព្រមទាំងមានសារៈសំខាន់ខ្ពស់ចំពោះប្រព័ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:27 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា សមាសភាពចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល២ថ្ងៃ មានចំនួន ៧ប្រទេស រួមមាន៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។
តបតាមការអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:20 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសបុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហោះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធាពីប្រទេសទាំងពីរ បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់សមយុទ្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:49 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។
ទស្សនកិច្ចទៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងក្នុងនាមជាប្រធានគណបក្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:47 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តបន្ទាយមានជ័យ៖លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:41 PM, ចំនួនអ្នកអានៈ 12ដង
ការរុញច្រានរបស់ Aspanspanle នេះ បានស្តែងឱ្យឃើញពីស្ថានភាពដ៏ទាល់ច្រកដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកកំពុងជួបប្រទះ ពោលគឺ «នៅពេលដែលការហក់ឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ បានមកជល់នឹងរនាំងរឹតបន្តឹងសន្តិសុខជាតិរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន»។ ប្រភពដដែលបានទម្លាយថា Aspanspa
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:37 PM, ចំនួនអ្នកអានៈ 4ដង
អ៉ីរ៉ង់ ក្រុមស្ថិតនៅតំបន់អាស៊ី បញ្ចប់ក្នុងតំណែងលេខ៣ ប្រចាំពូល G តាមពីក្រោយក្រុមលេខ២ អេហ្ស៊ីបមកពីអាហ្វ្រិកមាន ៥ពិន្ទុ និងប៊ែលហ្ស៊ិកមាន ៥ពិន្ទុដែរ ក្រោយបំបាក់ក្រុមហាលអាវណូវែលហ្សេឡង់ ៥-១ ព្រឹកមិញដែរ។
ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ កំពុងឈរនៅលេខរៀងទី៦ ក្នុងនាមក្រុមលេខ៣ ល្អ ក្រោយវាយបកតាមស្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:27 PM, ចំនួនអ្នកអានៈ 45ដង
ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Moawad និងសមភាគីរបស់លោកស្រី គឺលោក Yechiel Leiter បានចុះហត្ថលេខាលើឯកសារត្រីភាគីជាមួយសហរដ្ឋអាមេរិក នៅឯក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយការផ្ដល់សេចក្ដីលម្អិតតិចតួចប៉ុណ្ណោះអំពីកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 01:24 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាធំទាំង៣ គឺប្រទេសជាតិ និងប្រជាជន, ទឹកដី និងឯករាជ្យភាពជាតិ, និងជីវភាពរស់នៅអាយុជីវិតប្រជាជន គឺជាគោលធំណាស់នៅក្នុងការដោះស្រាយទាំងអស់នេះ។ ការដោះស្រាយជម្លោះ ហេតុអ្វីបានជាយើងត្រូវទៅច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 01:21 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដែលមានការអមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។
នៅវេលា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 01:02 PM, ចំនួនអ្នកអានៈ 2ដង
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាការបិទគេហទំព័រខាងលើត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន FIFA និងស្ថាប័នដទៃទៀតដូចជា NBC Universal និង Warner Brothers។ គេហទំព័រទាំងនោះត្រូវបានប្រើប្រាស់ដោយខុសច្បាប់ដោយរំលោភលើកម្មសិទ្ធិបញ្ញាក្នុងការផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្នុងសេចក្ដីថ្លែងកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 12:52 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានជួបនូវវិញ្ញាសារ ចំនួន៣ រួមមាន៖ ១៖ បញ្ហាសង្គ្រាមឈ្លានពាន ទី២៖ ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី (Online Scams) និងទី៣៖ បញ្ហាសេដ្ឋកិច្ច។
សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប
 ព័ត៌មានលម្អិត
|
|
|