សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៥​ខែ​ ​កម្ពុជា​បាន​បង្ហាញ​ពិភព​លោកពី​ការ​ប្ដេជ្ញា​ចិត្ត​បង្ក្រាបបទល្មើស Onilne Scams ​កាសែត​ក្នុង​ពិភពលោក​ បាន​ចេញ​មក​ទទួល​ស្គាល់​ការខិតខំប្រឹងប្រែងរបស់កម្ពុជា
ចុះថ្ងៃទី: 27-06-2026, 12:52 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានជួបនូវវិញ្ញាសារ ចំនួន៣ រួមមាន៖ ១៖ បញ្ហាសង្គ្រាមឈ្លានពាន ទី២៖ ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី (Online Scams) និងទី៣៖ បញ្ហាសេដ្ឋកិច្ច។ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ កាសែតបរទេសភាគច្រើនលើសលប់ បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onilne Scams)។ ដោយក្នុង​រយៈពេល ​៥​ខែ​មក​នេះ​ ​កម្ពុជា​បាន​បង្ហាញ​ពិភព​លោក​ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ហើយ​កាសែត​ក្នុង​ពិភពលោក​ ជា​បន្តបន្ទាប់​បាន​ចេញ​មក​ទទួល​ស្គាល់​នូវ​យុទ្ធនាការ​ក្តៅរបស់កម្ពុជា។ ការថ្លែងបែបនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ក៏បានលើកឡើងថា បញ្ហា Online Scams វាបានប៉ះពាល់ដល់សេដ្ឋកិច្ចប្រផេះមួយចំនួនដែលមានការពាក់ព័ន្ធ។ ក៏ប៉ុន្តែកម្ពុជា គ្មានជម្រើសដើម្បីសម្អាតកេរ្តិ៍ឈ្មោះកម្ពុជាយើង។ យើងមិនត្រូវទុកឱ្យជនបរទេសចោទជាសំណួរថា តើទៅកម្ពុជា មានសុវត្ថិភាព ឬអត់ ទៅគេចាប់ជម្រិត ឬអត់? ថ្នាក់ដឹកនាំរបស់កម្ពុជា បានខិតខំប្រឹងប្រែងបិទបញ្ចប់សង្គ្រាមស៉ីវិលតាំងពីឆ្នាំ១៩៩៨ ដោយបានកសាងប្រទេសមានសុខសន្តិភាព មានសុវត្ថិភាព និងការអភិវឌ្ឍរបស់ដល់បច្ចុបន្ននេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នកវិនិយោគិន បរទេសមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា ពោលគឺរាជរដ្ឋាភិបាលកម្ពុជា​ បានប្រើប្រាស់ពេលវេលាយ៉ាងយូរ ដើម្បីកែប្រែពីប្រទេសធ្លាក់មានសង្គ្រាម ឱ្យក្លាយជាប្រទេសមានសុខសន្តិភាព។ ជាមួយគ្នានេះដែរ សម្ដេចបរធិបតី ហ៊ុន ម៉ាណែត សោកស្ដាយដែលបរទេសមើលឃើញកេរ្ដិ៍ឈ្មោះមិនល្អរបស់កម្ពុជា ដោយចោទសួរថា «តើខ្ញុំទៅស្រុកខ្មែរសុវត្ថិភាពអត់ មានគេចាប់ជម្រិត ឬអត់?» ដែលនេះជាអ្វីដែលត្រូវរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះកម្ពុជាឡើងវិញ នៅលើឆាកអន្ដរជាតិ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលប៉ុន្មានខែនេះ នៃយុទ្ធនាការរបស់យើង [...] ឥឡូវនេះមើលកាសែត ៤ ឬ៥ខែមុន ឱ្យតែនិយាយរឿង Online Scams គេចោទកម្ពុជា ជាប្រទេសនៃការប្រមូលផ្តុំ និងជាប្រទេសរស់សុខស្រួលបណ្តុំ Scams ឥឡូវកាសែតភាគច្រើនលើសលប់ទាំងអស់ បានចេញមកទទួលស្គាល់ សរសេរថា កម្ពុជាបានកម្ទេចសម្បុក Scams ហើយឧក្រិដ្ឋជនបានរត់ទៅប្រទេសផ្សេង»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈព័ត៌មានពិតចេញពីកម្ពុជា នៅលើទំព័រកាសែតនេះហើយ គឺបានផ្តល់ភាពយុត្តិធម៌ជូនប្រទេសកម្ពុជា ខណៈបណ្តាប្រទេសនានានៅលើពិភពលោក ក៏ចាប់ផ្តើមចេញមកទទួលការពិតថាបទល្មើសឆបោកតាមប្រព័ន្ធបបច្ចេកវិទ្យានេះ មិនមែនកើតមានតែក្នុងប្រទេសកម្ពុជាមួយនោះទេ ប៉ុន្តែ ប្រទេសរបស់ពួកគេក៏មានដែរ។​ បើក្រឡេកទៅមើល ៥ខែមុនកម្ពុជា ជាប្រទេសដែលទទួលបន្ទុកតែម្នាក់ឯងលើបណ្តាញព័ត៌មានពាក់ព័ន្ធនឹងបទល្មើស Online Scams នេះ។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មិនចាត់វិធានការក្តៅនោះទេ សួរថាតើកម្ពុជា អាចស្តារមុខមាត់ និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិបានដែរ ឬទេ? ច្បាស់ណាស់មកដល់ម៉ោងនេះ កេរ្តិ៍ឈ្មោះរបស់កម្ពុជា ចំពោះក្រសែភ្នែកបរទេស នៅតែជាជម្រករបស់ក្រុមឧក្រិដ្ឋជន Online Scams តែម្នាក់ឯងដដែល។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដោយចាត់ទុកបញ្ហាបទល្មើស Online Scams គឺជាសង្គ្រាមការពារកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ​ និងប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីប្រទេសកម្ពុជា។ «យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិតពី​ឧក្រិដ្ឋកម្ម​ឆបោក​បោក​អនឡាញ​នៅកម្ពុជា​ ហើយ​ត្រូវ​ដោះស្រាយ​ដើម្បី​ការពារ​​កេរ្តិ៍​ឈ្មោះ និង​ផល​ប្រយោជន៍​ជាតិ​។ ក្នុង​រយៈពេល​៥​ខែ​មក​នេះ​ កម្ពុជា​បង្ហាញ​ពិភព​លោក​ថា​ខ្លួន​អាច​ធ្វើ​បាន»​។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ បន្ថែម​លើ​នេះ​ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ​ក៏បាន​បញ្ជាក់​ថា ពេលនេះ​រាល់​ពេល​មាន​ជំនួប​ជាមួយ​ភ្ញៀវ​បរទេសមួយ​ចំនួន គឺពួកគាត់​​បាន​សរសើរ​កម្ពុជា ​ដោយសុំ​កម្ពុជា​ធ្វើជាគំរូ​ និង​សុំ​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ធ្វើ​វេទិកាសន្និសីទ​ប្រឆាំង​ Online Scams នៅកម្ពុជា​ផងដែរ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-06-2026, 04:43 PM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តត្បូងឃ្មុំ៖វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ក្រសួងការងារនិងបណ្តុះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:38 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តកោះកុង៖ តាមរយៈសំបុត្រនេះ លោកបានរៀបរាប់ឱ្យដឹងថា «កាលពីពេលថ្មីៗនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានទៅទស្សនាកិច្ចនៅតំបន់ជីផាត ដែលស្ថិតនៅជ្រៅក្នុងជួរភ្នំក្រវាញ នៃខេត្តកោះកុង រួមដំណើរជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:33 PM, ចំនួនអ្នកអានៈ​ 44ដង
(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៦ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន​។ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា និងព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:32 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ គម្រោង CMDA នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានទឹកក្រោមដីឆ្លងដែនរវាងកម្ពុជា និងវៀតណាម ក្នុងតំបន់អាងទន្លេមេគង្គ ដែលមានផ្ទៃដីប្រមាណម្ភៃម៉ឺន គីឡូម៉ែត្រការ៉េ និងជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ បរិភោគ និងប្រើសម្រាប់វិស័យកសិកម្ម ព្រមទាំងមានសារៈសំខាន់ខ្ពស់ចំពោះប្រព័ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:27 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា សមាសភាពចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល២ថ្ងៃ មានចំនួន ៧ប្រទេស រួមមាន៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។ តបតាមការអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:20 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសបុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហោះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ​ បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធាពីប្រទេសទាំងពីរ បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់សមយុទ្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:49 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។ ទស្សនកិច្ចទៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងក្នុងនាមជាប្រធានគណបក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:47 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តបន្ទាយមានជ័យ៖លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:41 PM, ចំនួនអ្នកអានៈ​ 11ដង
ការរុញច្រានរបស់ Aspanspanle នេះ បានស្តែងឱ្យឃើញពីស្ថានភាពដ៏ទាល់ច្រកដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកកំពុងជួបប្រទះ ពោលគឺ «នៅពេលដែលការហក់ឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ បានមកជល់នឹងរនាំងរឹតបន្តឹងសន្តិសុខជាតិរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន»។ ប្រភពដដែលបានទម្លាយថា Aspanspa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:37 PM, ចំនួនអ្នកអានៈ​ 3ដង
អ៉ីរ៉ង់ ក្រុមស្ថិតនៅតំបន់អាស៊ី បញ្ចប់ក្នុងតំណែងលេខ៣ ប្រចាំពូល G តាមពីក្រោយក្រុមលេខ២ អេហ្ស៊ីបមកពីអាហ្វ្រិកមាន ៥ពិន្ទុ និងប៊ែលហ្ស៊ិកមាន ៥ពិន្ទុដែរ ក្រោយបំបាក់ក្រុមហាលអាវណូវែលហ្សេឡង់ ៥-១ ព្រឹកមិញដែរ។ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ កំពុងឈរនៅលេខរៀងទី៦ ក្នុងនាមក្រុមលេខ៣ ល្អ ក្រោយវាយបកតាមស្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:27 PM, ចំនួនអ្នកអានៈ​ 44ដង
ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Moawad និងសមភាគីរបស់លោកស្រី គឺលោក Yechiel Leiter បានចុះហត្ថលេខាលើឯកសារត្រីភាគីជាមួយសហរដ្ឋអាមេរិក នៅឯក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយការផ្ដល់សេចក្ដីលម្អិតតិចតួចប៉ុណ្ណោះអំពីកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 01:24 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាធំទាំង៣ គឺប្រទេសជាតិ និងប្រជាជន, ទឹកដី និងឯករាជ្យភាពជាតិ, និងជីវភាពរស់នៅអាយុជីវិតប្រជាជន គឺជាគោលធំណាស់នៅក្នុងការដោះស្រាយទាំងអស់នេះ។ ការដោះស្រាយជម្លោះ ហេតុអ្វីបានជាយើងត្រូវទៅច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 01:21 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០​២៦​​​កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិ​ភូជាន់​ខ្ពស់របស់កម្ពុជា ដែលមានការអមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល​កម្ពុជាផងនោះ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។ នៅវេលា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 01:02 PM, ចំនួនអ្នកអានៈ​ 1ដង
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាការបិទគេហទំព័រខាងលើត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ​FIFA និងស្ថាប័នដទៃទៀតដូចជា NBC Universal និង Warner Brothers។ គេហទំព័រទាំងនោះត្រូវបានប្រើប្រាស់ដោយខុសច្បាប់ដោយរំលោភលើកម្មសិទ្ធិបញ្ញាក្នុងការផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្នុងសេចក្ដីថ្លែងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 12:52 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានជួបនូវវិញ្ញាសារ ចំនួន៣ រួមមាន៖ ១៖ បញ្ហាសង្គ្រាមឈ្លានពាន ទី២៖ ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី (Online Scams) និងទី៣៖ បញ្ហាសេដ្ឋកិច្ច។ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1335 នាក់
ម្សិលមិញ : 1603 នាក់
សរុបទាំងអស់ : 11378354 នាក់