សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច​នៅចិនរយៈពេល៣ថ្ងៃ
ចុះថ្ងៃទី: 27-06-2026, 01:21 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០​២៦​​​កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិ​ភូជាន់​ខ្ពស់របស់កម្ពុជា ដែលមានការអមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល​កម្ពុជាផងនោះ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្ស​ប្រជា​ជន​​កម្ពុជាវិញហើយ ក្រោយបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរយៈពេល៣ថ្ងៃនៅ​រដ្ឋ​ធានី​ប៉េកាំង ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចលើកទី២នៅចិន ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា និង​ជាលើកទី១៧ រាប់ចាប់តាំងពីឆ្នាំ១៩៩៩មកនោះ សម្តេចតេជោ ហ៊ុន សែន ទទួល​បានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមេដឹកនាំកំពូលៗរបស់ចិន រួមមាន លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានា​ធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក ចាវ ឡឺជី ប្រធានគណៈ​កម្មាធិការ​អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងលោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈ​ទាក់​ទងការបរទេសរបស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលបានបន្តព្រះរាជតម្រិះ​របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការពូនជ្រុំទំនាក់ទំនង​កម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរ និងរឹងមាំ ព្រមទាំងពង្រីកនូវកិច្ចសហប្រតិ​បត្តិការ​ជា​ច្រើន​​ជាមួយគ្នា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេស​ចិននាពេលនេះ ត្រូវបានមេដឹកនាំចិនចាត់ទុកជាដំណើរទស្សនកិច្ច​របស់​មិត្តចាស់​ប្រកបដោយភាពស្មោះត្រង់ និងជឿទុកចិត្ត និងជាដំណើរទស្ស​ន​កិច្ច​ប្រៀបដូច​កម្លាំងចលករជំរុញបន្ថែមនូវជំនឿទុកចិត្តរវាងកម្ពុជា និងចិន។ គ្រប់ជំនួប មេដឹកនាំចិន សុទ្ធតែបានបង្ហាញនូវការពេញចិត្តចំពោះភាពល្អប្រសើរ​នៃចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ លោក ស៊ី ជីនពីង បានបង្ហាញនូវក្តីរីករាយបានជួបស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ជាថ្មី។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ស៊ី ជីនពីង បានថ្លែងថា ចិន ចាត់​តុកកម្ពុជា ជាប្រទេសអាទិភាពសំខាន់នៃការទូតជិតខាងរបស់ចិន ហើយគាំ​ទ្រ​យ៉ាងមុតមាំចំពោះប្រទេសកម្ពុជាក្នុងការការពារអធិបតេយ្យ និងសន្តិសុខ។ ចិន នឹងបន្តគាំទ្រមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់​ចិន។ លោក ស៊ី ជីនពីង បន្តថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយកងកម្លាំង​ការពារជាតិកម្ពុជា ដើម្បីរួមគ្នាការពារសន្តិភាព ស្វែងរកការអភិវឌ្ឍរួម និងបង្កើត​វិបុលភាព។ លើសពីនេះ ការលើកកម្ពស់ការកសាងសហគមន៍ចិន-កម្ពុជា ដែល​មានអនាគតរួម និងជំរុញការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា​សម្រាប់​មនុស្សជាតិ និងធ្វើជាគំរូ។ នៅចំពោះមុខប្រធានាធិបតីចិន សម្ដេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ជំហរ​នយោ​បាយរបស់កម្ពុជា ចំពោះចិន គឺនៅតែរឹងមាំដូចដែកថែប បើទោះបីជាពិភព​លោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាព​រវាងកម្ពុជា-ចិន មិនប្រែប្រួលនោះឡើយ។ សម្តេចតេជោ បានគូសរំលេចទៀតថា កម្ពុជា ចាត់ទុកចិន ជាមិត្តចាស់ ជាមិត្ត​ពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ សម្តេចតេជោ និងលោក ស៊ី ជីនពីង ក៏បានជជែកគ្នាបន្ថែមទៀតលើការពង្រីក​កិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​។ ជាពិសេសសម្ដេចតេជោ បានស្នើចិន ឱ្យបន្តគាំទ្រដល់ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធបន្តទៀត។ សម្ដេចតេជោ បានលើកឡើងថា ការកសាងហេដ្ឋាចនា​សម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទី​របស់​ចិននោះឡើយ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការ​នៅ​ក្នុងក្របខណ្ឌពង្រឹងសន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងការផ្លាស់ប្ដូរ​នៃដំណើរ​ទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានជជែក​គ្នា​ទៅលើកិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្សនៃប្រទេសទាំងពីរ ដែលក្នុង​ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលនេះ ក៏មានការចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ត​ចិន។ អនុស្សារណៈនេះ ជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនង នៃកិច្ច​សន្ទ​នានយោបាយនៅក្នុងក្របខណ្ឌគណបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់​គណបក្សនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។ ភាគីទាំងពីរ ក៏បានជជែកទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើង នាពេលបច្ចុប្បន្ន ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការ និងការគាំទ្រគ្នាទៅវិញទៅមក​នៅក្នុងឆាកអន្តរជាតិ។ ក្រៅពីជួបជាមួយមេដឹកនាំកំពូលៗរបស់ចិនហើយនោះ ក្នុងដំណើរទស្សនកិច្ច​នេះ សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយលោក សុង ហៃឡាង ប្រធាន​ក្រុមហ៊ុន China Communications Construction Company Ltd. (CCCC)។ ក្នុងជំនួបនោះ លោក សុង ហៃឡាង ក៏បានជម្រាបសម្ដេចតេជោ អំពីវឌ្ឍនភាព​របស់ក្រុមហ៊ុននៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពរបស់​ក្រុមហ៊ុន​នៅ​កម្ពុជា ដែលមានសាខារហូតដល់ទៅ២៣សាខា ហើយកម្មករច្រើន​ជាង៧០ភាគ​រយ ជាជនជាតិខ្មែរ។ រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន CCCC ​មាន​គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោង​នៅ​កម្ពុជា ដែល​ជា​ផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ លោក សុង ហៃឡាង ក៏បានប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​ក្នុងប្រទេសកម្ពុជា ជាពិសេស គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយដល់កម្ពុជាទៅលើ​ការ​​ផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន​ដែលបាន​ជួយ​ជ្រោម​ជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេលកន្លងមក។ សម្ដេចតេ​ជោ បានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើ​គម្រោងនានា​ដែលក្រុម​ហ៊ុន​កំពុងតែអនុវត្តនៅកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០ស៊ី ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀត ទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋា​រច​នា​សម្ព័ន្ធនៅកម្ពុជា។ សូមបញ្ជាក់ថា ក្នុងកំលុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងកូនប្រុសពីររូប (លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី) បាន​អញ្ជើញ​ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត នៅឯព្រះរាជដំណាក់ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិនដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-06-2026, 04:43 PM, ចំនួនអ្នកអានៈ​ 11ដង
ខេត្តត្បូងឃ្មុំ៖វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ក្រសួងការងារនិងបណ្តុះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:38 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តកោះកុង៖ តាមរយៈសំបុត្រនេះ លោកបានរៀបរាប់ឱ្យដឹងថា «កាលពីពេលថ្មីៗនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានទៅទស្សនាកិច្ចនៅតំបន់ជីផាត ដែលស្ថិតនៅជ្រៅក្នុងជួរភ្នំក្រវាញ នៃខេត្តកោះកុង រួមដំណើរជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:33 PM, ចំនួនអ្នកអានៈ​ 44ដង
(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៦ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន​។ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា និងព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:32 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ គម្រោង CMDA នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានទឹកក្រោមដីឆ្លងដែនរវាងកម្ពុជា និងវៀតណាម ក្នុងតំបន់អាងទន្លេមេគង្គ ដែលមានផ្ទៃដីប្រមាណម្ភៃម៉ឺន គីឡូម៉ែត្រការ៉េ និងជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ បរិភោគ និងប្រើសម្រាប់វិស័យកសិកម្ម ព្រមទាំងមានសារៈសំខាន់ខ្ពស់ចំពោះប្រព័ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:27 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា សមាសភាពចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល២ថ្ងៃ មានចំនួន ៧ប្រទេស រួមមាន៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។ តបតាមការអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 04:20 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសបុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហោះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ​ បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធាពីប្រទេសទាំងពីរ បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់សមយុទ្ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:49 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។ ទស្សនកិច្ចទៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងក្នុងនាមជាប្រធានគណបក្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:47 PM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តបន្ទាយមានជ័យ៖លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:41 PM, ចំនួនអ្នកអានៈ​ 11ដង
ការរុញច្រានរបស់ Aspanspanle នេះ បានស្តែងឱ្យឃើញពីស្ថានភាពដ៏ទាល់ច្រកដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកកំពុងជួបប្រទះ ពោលគឺ «នៅពេលដែលការហក់ឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ បានមកជល់នឹងរនាំងរឹតបន្តឹងសន្តិសុខជាតិរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន»។ ប្រភពដដែលបានទម្លាយថា Aspanspa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:37 PM, ចំនួនអ្នកអានៈ​ 4ដង
អ៉ីរ៉ង់ ក្រុមស្ថិតនៅតំបន់អាស៊ី បញ្ចប់ក្នុងតំណែងលេខ៣ ប្រចាំពូល G តាមពីក្រោយក្រុមលេខ២ អេហ្ស៊ីបមកពីអាហ្វ្រិកមាន ៥ពិន្ទុ និងប៊ែលហ្ស៊ិកមាន ៥ពិន្ទុដែរ ក្រោយបំបាក់ក្រុមហាលអាវណូវែលហ្សេឡង់ ៥-១ ព្រឹកមិញដែរ។ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ កំពុងឈរនៅលេខរៀងទី៦ ក្នុងនាមក្រុមលេខ៣ ល្អ ក្រោយវាយបកតាមស្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 02:27 PM, ចំនួនអ្នកអានៈ​ 45ដង
ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Moawad និងសមភាគីរបស់លោកស្រី គឺលោក Yechiel Leiter បានចុះហត្ថលេខាលើឯកសារត្រីភាគីជាមួយសហរដ្ឋអាមេរិក នៅឯក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយការផ្ដល់សេចក្ដីលម្អិតតិចតួចប៉ុណ្ណោះអំពីកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 01:24 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាធំទាំង៣ គឺប្រទេសជាតិ និងប្រជាជន, ទឹកដី និងឯករាជ្យភាពជាតិ, និងជីវភាពរស់នៅអាយុជីវិតប្រជាជន គឺជាគោលធំណាស់នៅក្នុងការដោះស្រាយទាំងអស់នេះ។ ការដោះស្រាយជម្លោះ ហេតុអ្វីបានជាយើងត្រូវទៅច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 01:21 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០​២៦​​​កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិ​ភូជាន់​ខ្ពស់របស់កម្ពុជា ដែលមានការអមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល​កម្ពុជាផងនោះ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។ នៅវេលា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 01:02 PM, ចំនួនអ្នកអានៈ​ 1ដង
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាការបិទគេហទំព័រខាងលើត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ​FIFA និងស្ថាប័នដទៃទៀតដូចជា NBC Universal និង Warner Brothers។ គេហទំព័រទាំងនោះត្រូវបានប្រើប្រាស់ដោយខុសច្បាប់ដោយរំលោភលើកម្មសិទ្ធិបញ្ញាក្នុងការផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្នុងសេចក្ដីថ្លែងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 12:52 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានជួបនូវវិញ្ញាសារ ចំនួន៣ រួមមាន៖ ១៖ បញ្ហាសង្គ្រាមឈ្លានពាន ទី២៖ ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី (Online Scams) និងទី៣៖ បញ្ហាសេដ្ឋកិច្ច។ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4 នាក់
ម្សិលមិញ : 1340 នាក់
សរុបទាំងអស់ : 11378100 នាក់