| អ៉ីរ៉ង់រិះគន់សម្តីប្រមុខ NATO ស្តីពីការគាំទ្រអាមេរិកក្នុងសង្រ្គាមមជ្ឈិមបូព៌ា |
|
| ចុះថ្ងៃទី: 25-06-2026, 02:50 PM, ចំនួនអ្នកអានៈ 41ដង |
|
|
ឆ្លើយតបការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត NATO ថាមិនបានជួយគាំទ្រសង្រ្គាម អគ្គលេខាធិការ NATO លោក Mark Rutte បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News ថា យន្តហោះអាមេរិករាប់រយគ្រឿង បានហោះចេញពីមូលដ្ឋាននៅប្រទេសអ៉ីតាលី ដើម្បីធ្វើប្រតិបត្តិការ Epic Fury ដែលសំដៅលើសង្រ្គាមអាមេរិកប្រឆាំងអ៉ីរ៉ង់។
នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់បានចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីប្រមុខបក្សសម្ព័ន្ធយោធានេះ បានរំលេចអំពីការគាំទ្ររបស់ NATO សម្រាប់សហរដ្ឋអាមេរិក នៅក្នុងជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Rutte បានបន្ថែមថា មិនតែប៉ុណ្ណោះ ប្រទេសរូម៉ានី ក៏បានកាត់បន្ថយជើងហោះហើរនិងយន្តហោះពាណិជ្ជកម្មផងដែរ ដោយសារតែអាកាសយានដ្ឋានរបស់ខ្លួន ត្រូវបានប្រើប្រាស់ជាមូលដ្ឋានស្តុកសាំងយន្តហោះ អំឡុងសង្រ្គាមអ៉ីរ៉ង់។ លោក Rutte បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោកបានជួបលោក ត្រាំ កាលពីថ្ងៃពុធ ហើយលោកប្រធានាធិបតីអាមេរិក បាននិយាយថា រូបលោកត្រូវបានធ្វើឱ្យខកចិត្ត ដោយសារតែសមាជិក NATO ដែលមិនគាំទ្រសង្រ្គាមរបស់លោកប្រឆាំងអ៉ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក Rutte ថាជាចម្លើយសារភាព អំពីការចូលរួមសមគំនិតយ៉ាងសកម្ម ក្នុងសង្រ្គាមខុសច្បាប់របស់អាមេរិក ប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលជារដ្ឋអធិបតេយ្យមួយ ជាសមាជិករបស់អង្គការសហប្រជាជាតិ។ លោក Baqaei បានចោទថា NATO បំពានយ៉ាងច្បាស់លើបទដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ស្នូលនៃធម្មនុញ្ញរបស់ UN។
គួរបញ្ជាក់ថា អ៉ីតាលីបានចេញមុខដកខ្លួនឃ្លាតឆ្ងាយភ្លាមៗ ពីសម្តីរបស់លោកអគ្គលេខាធិការ NATO ដោយនិយាយថា វាជាសារមួយខុសស្រឡះទាំងស្រុង ព្រោះការលើកឡើងរបស់លោក Rutte ភាន់ច្រឡំប្រភេទនៃការហោះហើរដែលត្រូវបានអនុញ្ញាត។ ទីក្រុងរ៉ូមបានអះអាងថា ខ្លួនបានអនុញ្ញាតតែការហោះហើរបែបបច្ចេកទេស និងឡូជីស្ទីគរបស់អាមេរិកប៉ុណ្ណោះ អំឡុងប្រតិបត្តិការ Epic Fury នៅក្រោមកិច្ចព្រមព្រៀងមានស្រាប់យូរមកហើយ ជាមួយទីក្រុងវ៉ាស៉ីនតោន៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-06-2026, 03:12 PM, ចំនួនអ្នកអានៈ 13ដង
ក្រុងព្រះសីហនុ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៩ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) ដោយមានការចូលរួមពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 03:03 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖លោក ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងប្រាប់អ្នកសារព័ត៌មានអំពីលក្ខណៈពិសេសនៃច្បាប់ស្ដីពីជលផលថ្មី និងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីជលផល៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:57 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ពីរ៖ ១) ពិនិត្យ និងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព នៃការងារប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ២០២៦, ២) ប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានាពីសមាជិក សមាជិកាចូលរួម។
ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:50 PM, ចំនួនអ្នកអានៈ 41ដង
ឆ្លើយតបការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត NATO ថាមិនបានជួយគាំទ្រសង្រ្គាម អគ្គលេខាធិការ NATO លោក Mark Rutte បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News ថា យន្តហោះអាមេរិករាប់រយគ្រឿង បានហោះចេញពីមូលដ្ឋាននៅប្រទេសអ៉ីតាលី ដើម្បីធ្វើប្រតិបត្តិការ Espanic Fury ដែលសំដៅលើសង្រ្គាមអាមេរិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:48 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ លោកស្រី Rodriguez បានប្រាប់ដូច្នេះថា «គិតត្រឹមវេលានេះ យើងទទួលបានរបាយការណ៍ មានមនុស្សស្លាប់៣២នាក់ និងច្រើនជាង ៧០០នាក់បានរងរបួស ប៉ុន្តែលោកស្រីបានបន្ថែមថា មិនទាន់ទទួលបានទីន្នន័យស្តីពីកន្លែងដែលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋ La Guaira ដែលស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស នៅឡើយទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:45 PM, ចំនួនអ្នកអានៈ 5ដង
កំណត់ត្រាសំខាន់ៗមួយចំនួនត្រូវបានកត់ត្រាទុក នៅពេលបណ្តាក្រុម និងកីឡាករមួយចំនួនលេងនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cuspan 2026 ដោយរៀបចំឡើងនៅតំបន់អាមេរិកខាងជើង (Concacaf) ជាលើកទី៤។
១៖ ម្ចាស់ផ្ទះមិចស៊ិក លេងឈ្នះទាំង ៣ប្រកួតសន្សំពិន្ទុក្នុងពូលលើកដំបូង និងមិនរបូតសូម្បី ១គ្រាប់
២៖ អាហ្រ្វិកខាងត្បូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:41 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ សមិទ្ធផលថ្មីៗទាំងនេះ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅតំបន់ព្រំដែននេះយ៉ាងសំខាន់ ព្រមទាំងធានាបាននូវការធ្វើដំណើរប្រកបដោយភាពរលូន និងការផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អ្នកដំណើរដែលធ្វើដំណើរចេញ-ចូលតំបន់ Tangdhar។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 01:16 PM, ចំនួនអ្នកអានៈ 45ដង
ក្រុងកំពត៖ ពិធីនេះមានការចូលរួមពីលោក ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 01:09 PM, ចំនួនអ្នកអានៈ 22ដង
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ មកកាន់ទីក្រុងបែរឡាំង បាននិយាយថាកិច្ចប្រជុំកំពូលណាតូ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា នៅទីក្រុងអង់ការ៉ា នឹងជាពេលវេលាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំជាងមុនលើវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:57 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់
តាមលំដាប់ថ្នាក់។
អនុក្រឹត្យនេះ កំណត់អំពីឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ ក្នុងគោលបំណងដើម្បីធានា ឱ្យមានឯកស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:50 PM, ចំនួនអ្នកអានៈ 8ដង
ជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា»។
សិក្ខាសាលានេះ មានការចូលរួមចម្រុះពីស្ថាប័នអប់រំ និងបណ្តាក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:40 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:10 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:57 AM, ចំនួនអ្នកអានៈ 4ដង
ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (A-L) នៅ World Cuspan 2026 នឹងបិទបញ្ចប់ត្រឹមចុងសប្តាហ៍នេះ គ្រាដែលក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសឡើងវគ្គចាញ់-ធ្លាក់នេះដែរ។
ខាងក្រោមនេះជា ៥ចំណុចសំខាន់ ដែលសហព័ន្ធ FIFA នឹងវាយតម្លៃ ក៏ដូចជាប្រៀបធៀបទៅលើក្រុមលេខ៣ ល្អ ក្នុងចំណោម ១២ពូល ក្រោយបញ្ចប់ ៣ប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:54 AM, ចំនួនអ្នកអានៈ 32ដង
ភាគហ៊ុនរបស់ក្រុមហ៊ុន Micron បានហក់ឡើងដល់ទៅ ១២% ក្នុងការជួញដូរបន្ថែមម៉ោង (Extended Trade)។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងមានកម្រិតខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ការវិនិយោគយ៉ាងច្រើនលើផ្នែកហេដ្ឋារចនាសម្
 ព័ត៌មានលម្អិត
|
|
|