ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី
ចុះថ្ងៃទី: 25-06-2026, 12:40 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភានេះ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមស្មារតីធ្វើយ៉ាងណាបំផុសឱ្យមានចលនាជាតិទូទាំងប្រទេស ឲ្យចូលរួមយ៉ាងសកម្មក្លៀវក្លា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន។ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរបស់សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ក្នុងនោះ មានការប្រារព្ធទិវាទាំងនៅថ្នាក់ជាតិ និងតាមបណ្ត ខេត្តទាំង២៤ ព្រមទាំងខិតខំបញ្ជ្រាបការងារនេះ ទៅតាមវិស័យសំខាន់ៗ ដូចជា នៅឆ្នាំ២០២៤ បញ្ជ្រាបតាមវិស័យសិល្បៈ ដែលមានការប្រគំតន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ធំ និងនៅឆ្នាំ២០២៥ បញ្ជ្រាបតាមវិស័យកីឡា ដែលមានប្រកួតបាល់ទះមិត្តភាពអន្តរជាតិ និងនៅឆ្នាំ២០២៦នេះ បញ្ជ្រាបតាមការចូលរួមប្តេជ្ញារបស់សិស្សានុសិស្ស និងយុវជន។ ដើម្បីបន្តនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព លើដំណើរបេសកកម្មដ៏មាន អត្ថន័យនេះ និងដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវា គឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញនូវអនុសាសន៍មួយចំនួន រួមមាន៖ *១៖ សូមធ្វើការអំពាវនាវ ដល់សង្គមជាតិទាំងមូល សូមបន្តនូវវប្បធម៌ដ៏ប្រពៃដែលយើង បានបង្កើតឡើង គឺការបំផុសចលនាជាតិ និងស្មារតីរួម ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ មានវិធីច្រើនណាស់ ដែលសង្គមជាតិទាំងមូល អាចរួមចំណែកក្នុងការងារនេះ ពីព្រោះថា ពាក្យថា ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានអត្ថន័យធំធេងណាស់ មិនមែនសំដៅតែលើ ការបង្ក្រាបនោះទេ គឺមានការងារផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ ការងារ ព្យាបាលនិងស្ដារនីតិសម្បទា ការងារទំនាក់ទំនងអន្តរជាតិ ការងារទំនាក់ទំនងសាធារណៈ *២៖ យុវជន យុវនារី សិស្សានុសិស្ស និងនិស្សិត ត្រូវបន្តពង្រឹងការសិក្សា អភិវឌ្ឍជំនាញ សីលធម៌ វិន័យ និងសមត្ថភាពឌីជីថលរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយ គុណវុឌ្ឈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងត្រូវធ្វើជាគំរូល្អ ក្នុងការបដិសេធគ្រឿងញៀន បារីអេឡិចត្រូនិក និងអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍។ សិស្សានុសិស្ស យុវជន យុវនារី ក្មួយៗ ជនរួមជាតិទាំងអស់ សូមចាប់ផ្ដើមបំផុសគំនិតច្នៃប្រឌិតថ្មីៗ ដែលអាចចូលរួមបម្រើដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន *៣៖ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវបន្ត អនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិកឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ អភិបាលរាជធានីខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើការងារបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខ្លួន ដោយត្រូវអនុវត្ត ការចុះធ្វើរដ្ឋបាលជាប់ប្រចាំ លើទីតាំងដែលសង្ស័យ និងចាត់វិធានការរដ្ឋបាលនិងច្បាប់តឹងរ៉ឹង, ត្រូវដោះស្រាយទាន់ពេល រាល់បណ្ដឹងពីករណីគ្រឿងញៀនដោយផ្ទាល់ ឬ តាម App NoDrug ក្តី, ព្រមទាំងយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀន និងគ្រឹះស្ថានសិក្សាឲ្យមានរបៀបរៀបរយ ជៀសវាងឱ្យមានការប្រព្រឹត្តអំពើអបាយមុខ និងការសេពគ្រឿងញៀន *៤៖ លើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថាន អង្គការជាតិ និងអន្តរជាតិនានា សូមចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កន្លងទៅវិស័យឯកជនបានចូលរួមក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាចូលរួមឧបត្ថម្ភកម្មវិធីនានា ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តទទួលកិច្ចសហការ ឧបត្ថម្ភគាំទ្រ និងចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែមទៀត ជាមួយវិស័យជាច្រើនទៀតនាពេលអនាគតខាងមុខនេះ *៥៖ សូមឲ្យគោលការណ៍សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង បន្តជាគោលការណ៍ និងស្មារតីរបស់ជាតិទាំងមូល ដោយមិនត្រឹមតែនៅក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលការណ៍រួមរបស់សង្គមជាតិយើងទាំងមូល។ *៦៖ មាតាបិតា និងអាណាព្យាបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ថែទាំ និងតាមដានកូនចៅរបស់ខ្លួន ដោយចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ការសន្ទនា ការស្តាប់ និងការប្រឹក្សាយោបល់ជាប្រចាំ។ គ្រួសារគឺជារបងការពារដំបូង និងសំខាន់បំផុតសម្រាប់កុមារ និងយុវជន ដូច្នេះមាតាបិតាត្រូវស្វែងយល់អំពីការវិវត្តរបស់កូនចៅ ទាំងផ្នែកការសិក្សា ទំនាក់ទំនងសង្គម និងសកម្មភាពលើបណ្ដាញអនឡាញ ដើម្បីអាចរកឃើញសញ្ញាប្រឈម និងអន្តរាគមន៍ បានទាន់ពេលវេលា។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សង្គមយើង នឹងសម្រេចបាននូវគោលដៅវិសិដ្ឋ ដែលយើងប្រាថ្នាចង់បាន ដោយស្របតាមប្រសាសន៍ដ៏ថ្លៃថ្លរបស់សម្ដេចធិបតី ដែលបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹង ត្រូវផ្លាស់ប្តូរពីពាក្យថា «វែកចក» ទៅជា «ការសម្អាតចកចេញពីផ្ទៃបឹង និង រក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ» ប្រែក្លាយសង្គមជាតិមួយ ទៅជាសង្គមដែលរឹងមាំ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ជាប្រទេសជាតិមួយដែលមានកម្លាំងចលករប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដ៏រឹងមាំ មោះមុតខ្លាំងក្លាពីគ្រប់វិស័យ ប្រកបដោយឆន្ទៈស្មារតីខ្ពស់ និងការ ឆ្លើយតបប្រកបដោយឧត្តមនវានុវត្តន៍ ស្របតាមខ្លឹមសារស្នូលនៃប្រធានបទទិវារបស់យើងគឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ​ 46ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ​ 0ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:09 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តកណ្ដាល៖ នេះបើតាមការឲ្យដឹងពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ករណីក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចបង្អើលអ្នកភូម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:06 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 04:01 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖ សម្ដេចតេជោ បានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជាចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ទៀតថា មិត្តភាពកម្ពុជានិងចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 03:52 PM, ចំនួនអ្នកអានៈ​ 24ដង
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បានបិទគណនីចំនួន ៤.១ លានគណនី និង YouTube ដែលជាវេទិកាវីដេអូរបស់ក្រុមហ៊ុន Google ស្ថិតក្រោមក្រុមហ៊ុនមេ Alspanhabet បានបិទគណនីចំនួន ៦០០,០០០ គណនី។ លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងឌីជីថល បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រសួងចង់ឱ្យក្រុមហ៊ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 03:48 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ យោងតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាដែលត្រូវបានល្បីល្បាញពេញពិភពលោក តាមរយៈបេះដូងដ៏ធំទូលាយ និងសប្បុរសធម៌របស់ខ្លួនដោយបានអនុញ្ញាតឲ្យនាវាចរណ៍ដ៏ធំ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីត្រូវបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 03:45 PM, ចំនួនអ្នកអានៈ​ 29ដង
នៅក្នុងការប្រកាសសាលក្រម តុលាការបានឱ្យដឹងថាលោកស្រី Kim Keon Hee មានអាយុ៥៣ឆ្នាំត្រូវបានរកឃើញថាមានពិរុទ្ធលើបទចោទថាបានទទួលសំណូកជាថ្នូរទៅនឹង ការធ្វើអន្តរាគមន៍តែងតាំងតំណែងមន្ត្រីក្នុងជួររដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលជាស្វាមីរបស់លោកស្រី។ តុលាការកូរ៉េខា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1540 នាក់
ម្សិលមិញ : 1104 នាក់
សរុបទាំងអស់ : 11376457 នាក់