| ក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ |
|
| ចុះថ្ងៃទី: 25-06-2026, 01:16 PM, ចំនួនអ្នកអានៈ 45ដង |
|
|
ក្រុងកំពត៖ ពិធីនេះមានការចូលរួមពីលោក ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យឯកជន និងអ្នកជំនាញការ សរុបប្រមាណជាង២០០នាក់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពី ការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network - UCCN)។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយមានភាពល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូផ្នែកម្ហូបអាហារ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានលើកទឹកចិត្ត និងជំរុញដល់រាជធានី និងខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីកកកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។
ជាទីបញ្ចប់ រដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទីក្រុងកំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ទីក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) កាលពីឆ្នាំ២០២៣ ដែលបានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក៕











ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-06-2026, 03:12 PM, ចំនួនអ្នកអានៈ 9ដង
ក្រុងព្រះសីហនុ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៩ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) ដោយមានការចូលរួមពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 03:03 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖លោក ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងប្រាប់អ្នកសារព័ត៌មានអំពីលក្ខណៈពិសេសនៃច្បាប់ស្ដីពីជលផលថ្មី និងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីជលផល៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:57 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ពីរ៖ ១) ពិនិត្យ និងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព នៃការងារប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ២០២៦, ២) ប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានាពីសមាជិក សមាជិកាចូលរួម។
ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:50 PM, ចំនួនអ្នកអានៈ 40ដង
ឆ្លើយតបការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត NATO ថាមិនបានជួយគាំទ្រសង្រ្គាម អគ្គលេខាធិការ NATO លោក Mark Rutte បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News ថា យន្តហោះអាមេរិករាប់រយគ្រឿង បានហោះចេញពីមូលដ្ឋាននៅប្រទេសអ៉ីតាលី ដើម្បីធ្វើប្រតិបត្តិការ Espanic Fury ដែលសំដៅលើសង្រ្គាមអាមេរិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:48 PM, ចំនួនអ្នកអានៈ 24ដង
ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ លោកស្រី Rodriguez បានប្រាប់ដូច្នេះថា «គិតត្រឹមវេលានេះ យើងទទួលបានរបាយការណ៍ មានមនុស្សស្លាប់៣២នាក់ និងច្រើនជាង ៧០០នាក់បានរងរបួស ប៉ុន្តែលោកស្រីបានបន្ថែមថា មិនទាន់ទទួលបានទីន្នន័យស្តីពីកន្លែងដែលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋ La Guaira ដែលស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស នៅឡើយទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:45 PM, ចំនួនអ្នកអានៈ 4ដង
កំណត់ត្រាសំខាន់ៗមួយចំនួនត្រូវបានកត់ត្រាទុក នៅពេលបណ្តាក្រុម និងកីឡាករមួយចំនួនលេងនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cuspan 2026 ដោយរៀបចំឡើងនៅតំបន់អាមេរិកខាងជើង (Concacaf) ជាលើកទី៤។
១៖ ម្ចាស់ផ្ទះមិចស៊ិក លេងឈ្នះទាំង ៣ប្រកួតសន្សំពិន្ទុក្នុងពូលលើកដំបូង និងមិនរបូតសូម្បី ១គ្រាប់
២៖ អាហ្រ្វិកខាងត្បូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 02:41 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ សមិទ្ធផលថ្មីៗទាំងនេះ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅតំបន់ព្រំដែននេះយ៉ាងសំខាន់ ព្រមទាំងធានាបាននូវការធ្វើដំណើរប្រកបដោយភាពរលូន និងការផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អ្នកដំណើរដែលធ្វើដំណើរចេញ-ចូលតំបន់ Tangdhar។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 01:16 PM, ចំនួនអ្នកអានៈ 45ដង
ក្រុងកំពត៖ ពិធីនេះមានការចូលរួមពីលោក ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 01:09 PM, ចំនួនអ្នកអានៈ 22ដង
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ មកកាន់ទីក្រុងបែរឡាំង បាននិយាយថាកិច្ចប្រជុំកំពូលណាតូ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា នៅទីក្រុងអង់ការ៉ា នឹងជាពេលវេលាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំជាងមុនលើវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:57 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់
តាមលំដាប់ថ្នាក់។
អនុក្រឹត្យនេះ កំណត់អំពីឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ ក្នុងគោលបំណងដើម្បីធានា ឱ្យមានឯកស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:50 PM, ចំនួនអ្នកអានៈ 8ដង
ជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា»។
សិក្ខាសាលានេះ មានការចូលរួមចម្រុះពីស្ថាប័នអប់រំ និងបណ្តាក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:40 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 12:10 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:57 AM, ចំនួនអ្នកអានៈ 4ដង
ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (A-L) នៅ World Cuspan 2026 នឹងបិទបញ្ចប់ត្រឹមចុងសប្តាហ៍នេះ គ្រាដែលក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសឡើងវគ្គចាញ់-ធ្លាក់នេះដែរ។
ខាងក្រោមនេះជា ៥ចំណុចសំខាន់ ដែលសហព័ន្ធ FIFA នឹងវាយតម្លៃ ក៏ដូចជាប្រៀបធៀបទៅលើក្រុមលេខ៣ ល្អ ក្នុងចំណោម ១២ពូល ក្រោយបញ្ចប់ ៣ប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-06-2026, 11:54 AM, ចំនួនអ្នកអានៈ 32ដង
ភាគហ៊ុនរបស់ក្រុមហ៊ុន Micron បានហក់ឡើងដល់ទៅ ១២% ក្នុងការជួញដូរបន្ថែមម៉ោង (Extended Trade)។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងមានកម្រិតខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ការវិនិយោគយ៉ាងច្រើនលើផ្នែកហេដ្ឋារចនាសម្
 ព័ត៌មានលម្អិត
|
|
|