កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព
ចុះថ្ងៃទី: 25-06-2026, 11:42 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ លោកបានគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការរៀបចំអនុវត្តកិច្ចព្រមព្រៀងការងារ ដែលភាគីទាំងពីរ បានខិតខំចរចារហូតឈានដល់ការបញ្ចប់ដោយជោគជ័យ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដោយបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព។ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជាសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានានៃរដ្ឋអ៊ីស្រាអែល នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ស្ថានទូត និងស្ថាប័នពាក់ព័ន្ធរបស់អ៊ីស្រាអែល លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ីស្រាអែល ដើម្បីធានាឱ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលបំណងរបស់ រដ្ឋាភិបាលទាំងពីរ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញជំហរកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារទៅកាន់វិស័យ ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ផ្សេងទៀត។ ជាការឆ្លើយតប លោកស្រីបណ្ឌិត អាឡូណា ហ្វីស័រ ខាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃភាគីទាំងពីរ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការយ៉ាងសកម្មរហូតសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្តចំពោះបទពិសោធជោគជ័យរបស់កម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែលនាពេលកន្លងមក និងបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម វិន័យ និងការប្តេជ្ញាចិត្តក្នុងការងាររបស់យុវជនកម្ពុជា។ លោកជំទាវជឿជាក់ថា ពលករកម្ពុជានឹងបន្តបង្ហាញសមត្ថភាព និងក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់និយោជកអ៊ីស្រាអែល។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យចាប់ផ្តើមបានក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។ សូមបញ្ជាក់ថា កម្ពុជា និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងបើកឱកាសឱ្យពលករកម្ពុជាចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែល ដោយស្របច្បាប់ និងទទួលបានការការពារសិទ្ធិ និងសុខុមាលភាពស្របតាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ចាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធពីភាពជោគជ័យរបស់ អ៊ីស្រាអែលក្នុងវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-06-2026, 01:16 PM, ចំនួនអ្នកអានៈ​ 27ដង
ក្រុងកំពត៖ ពិធីនេះមានការចូលរួមពីលោក ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 01:09 PM, ចំនួនអ្នកអានៈ​ 16ដង
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ មកកាន់ទីក្រុងបែរឡាំង បាននិយាយថាកិច្ចប្រជុំកំពូលណាតូ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា នៅទីក្រុងអង់ការ៉ា នឹងជាពេលវេលាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំជាងមុនលើវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:57 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ តាមលំដាប់ថ្នាក់។ អនុក្រឹត្យនេះ កំណត់អំពីឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ ក្នុងគោលបំណងដើម្បីធានា ឱ្យមានឯកស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:50 PM, ចំនួនអ្នកអានៈ​ 7ដង
ជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា»។ សិក្ខាសាលានេះ មានការចូលរួមចម្រុះពីស្ថាប័នអប់រំ និងបណ្តាក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:40 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:10 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:57 AM, ចំនួនអ្នកអានៈ​ 4ដង
ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (A-L) នៅ World Cuspan 2026 នឹងបិទបញ្ចប់ត្រឹមចុងសប្តាហ៍នេះ គ្រាដែលក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសឡើងវគ្គចាញ់-ធ្លាក់នេះដែរ។ ខាងក្រោមនេះជា ៥ចំណុចសំខាន់ ដែលសហព័ន្ធ FIFA នឹងវាយតម្លៃ ក៏ដូចជាប្រៀបធៀបទៅលើក្រុមលេខ៣ ល្អ ក្នុងចំណោម ១២ពូល ក្រោយបញ្ចប់ ៣ប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:54 AM, ចំនួនអ្នកអានៈ​ 31ដង
ភាគហ៊ុនរបស់ក្រុមហ៊ុន Micron បានហក់ឡើងដល់ទៅ ១២% ក្នុងការជួញដូរបន្ថែមម៉ោង (Extended Trade)។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងមានកម្រិតខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ការវិនិយោគយ៉ាងច្រើនលើផ្នែកហេដ្ឋារចនាសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:48 AM, ចំនួនអ្នកអានៈ​ 14ដង
ការដាច់ចរន្តអគ្គិសនីបានបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សហគ្រាសទាំងខ្នាតតូច មធ្យម និងខ្នាតធំ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មរបស់ ពួកគេ។ ការដាច់ចរន្តអគ្គិសនីនៅកន្លែងខ្លះមានរយៈពេលពី៣ ដល់៥ម៉ោង ដែលបង្ខំឱ្យហាងទំនិញជាច្រើនផ្អាកប្រតិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:42 AM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ លោកប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:32 AM, ចំនួនអ្នកអានៈ​ 11ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ​ ហ្សេលេនស្គីបាននិយាយថាអ៊ុយក្រែននឹងដឹកនាំការវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន ខណៈទីក្រុងកៀវកំពុងពង្រីកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងគោលបំណងបង្ខំឱ្យទីក្រុងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:30 AM, ចំនួនអ្នកអានៈ​ 20ដង
យោងតាមទិន្នន័យវាយតម្លៃផ្ទាល់របស់ទស្សនាវដ្តី Forbes គិតត្រឹមម៉ោង ៤រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅថ្ងៃទី២៤ ខែមិថុនា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានធ្លាក់ចុះមកនៅត្រឹម ៩៧០,២ ពាន់លានដុល្លារ។ លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិដល់ទ្រីលានដុល្លារនោះ គិតត្រឹមការបិទទ្វារទីផ្សារដោះដូរភាគហ៊ុននៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:22 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិគ្រោះយោបល់ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិភស្តុភារកម្ម លើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុលោមតាមឧត្តមានុវត្តន៍អន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:13 AM, ចំនួនអ្នកអានៈ​ 11ដង
ការប្រកាសដំណឹងនេះ បានរៀបចំនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា ខណៈមា​ន​ក្រុមបាល់ទាត់ចំនួន ២៤ក្រុម មក​ពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាលផងដែរ បានចូលរួម។ ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៉ី ឆ្នាំ២០២៦ ឬ Malaysian Ambassador’s Football Shield 2026 បានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:09 AM, ចំនួនអ្នកអានៈ​ 8ដង
ក្រុមនៅអាស៊ី ជប៉ុន កំពុងឈរលេខ២ ប្រចាំពូល F ក្រោយឆ្លងកាត់ ២ប្រកួតមិនចាញ់ ក្រៅពីឈ្នះ១ ស្មើ១ ដូចគ្នា ដោយមាន ៤ពិន្ទុស្មើក្រុមកំពូលតារាង បច្ចុរាជទឹកក្រូចហូឡង់ ដ្បិតគូប្រជែងនៅអឺរ៉ុប ស៊ុយអែតទើបមាន ៣ពិន្ទុឈរលេខ៣។ ៦ប្រកួតចាប់ពីរាត្រីនេះ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល D, E និងពូល F នៃព្រឹត្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 731 នាក់
ម្សិលមិញ : 1463 នាក់
សរុបទាំងអស់ : 11374903 នាក់