|
| សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការី ប្រារព្ធពិធីសូត្រមន្តនិងរាប់បាត្រព្រះសង្ឃ៩១អង្គ ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម គម្រប់៩០ចូល៩១ព្រះវស្សា |
|
| ចុះថ្ងៃទី: 18-06-2026, 03:49 PM, ចំនួនអ្នកអានៈ 44ដង |
|
|
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ដ្រី -បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងភរិយាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន រួមទាំងសប្បុរសជន ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៩១អង្គ ដើម្បីថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល ៩១ព្រះវស្សា។ ពិធីនេះបានប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ជាភិយ្យោភាពតរៀងទៅ។
ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែង នូវព្រះរាជកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រកបដោយទសពិធរាជធម៌ គុណធម៌ មនុស្សធម៌ដ៏ថ្លៃថ្លា និងគង់ប្រថាប់ជានិមិត្តរូបដ៏ពិសិដ្ឋក្នុងការគោរពប្រតិបត្តិតាមមាគ៌ាដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា ដើម្បីសន្សំព្រះរាជបុញ្ញកុសលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង តម្កល់ជាឧត្តមប្រយោជន៍ដ៏មហាធំធេងសម្រាប់សង្គមជាតិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។
ក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេសសូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី សូមព្រះមេត្តាជួយអភិបាលប្រោសព្រំ គ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ និងរាប់បាត្រព្រះសង្ឃ ៩១អង្គ ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុត្រចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់៩០យាងចូល ៩១ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននិមន្ដសម្ដេចព្រះសង្ឃ ព្រះសង្ឃនិមន្ដរាប់បាត្រ ៩១អង្គ និមន្ដពីវត្ដ៖
១៖ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក (រាជធានីភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះសង្ឃ ៣២អង្គ)
២៖ វត្តចន្ទបុរីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះពោធិវង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
៣៖ វត្តមុនីប្រសិទ្ធីវង្ស (រាជធានីភ្នំពេញ)៖ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
៤៖ វត្តបទុមវតីរាជវរារាម គណៈមហានិកាយ (រាជធានីភ្នំពេញ)៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះសង្ឃ ២៥អង្គ)
៥៖ វត្តលង្កាព្រះកុសុមារាម (រាជធានីភ្នំពេញ)៖ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា (ព្រះសង្ឃ ២៥អង្គ)
៦៖ វត្តមហានន្ទិយនេរញ្ជរារាមនិវេទ ហៅវត្តព្រែកប្រាំង (ខេត្តកណ្តាល)៖ សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា
៧៖ វត្តវិមានតេជះ ហៅវត្តស្រះចក (រាជធានីភ្នំពេញ)៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា
៨៖ វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន (ខេត្តកណ្តាល)៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល
៩៖ វត្តឧណ្ណាលោម (រាជធានីភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការ នៃលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយ។
ចំពោះទេយ្យទានសម្រាប់ប្រគេនវត្តចំនួន ៩វត្ត ក្នុង១វត្តៗ៖ កន្ត្រកផ្កា ១កន្ត្រក, អង្ករ ១បាវ (ស្មើនឹង ៥០ គីឡូក្រាម), មី ១កេស, ត្រីខ ១កេស, ត្រីងៀត – សាច់ក្រក ១កន្ត្រក (ស្មើនឹង ១៤គីឡូក្រាម), ទឹកបរិសុទ្ធអារុណា ២កេស, ទឹកក្រូច ២កេស, ទឹកត្រឡាច ២កេស, ទឹកសណ្តែក ២កេស, បាកាស ២កេស, ទឹកដោះគោខាប់ ១កេស, ទឹកដោះគោស្រស់ ៥កេស, អូរវ៉ាន់ទីន ១កេស និងបច្ច័យចំនួន ១០លានរៀល។ ចំណែកទេយ្យទានថ្វាយ-ប្រគេនសម្តេចសង្ឃ ៩អង្គ ក្នុង១អង្គៗ៖ លាងបរិក្ខារ ១, កន្ត្រកភេសជ្ជៈ ១កន្ត្រក, កន្ត្រកផ្លែឈើ ១កន្ត្រក, ចង្ហាន់ ១ស្រាក់, បង្អែម ១កាតូ និងបច្ច័យចំនួន ១០០០ដុល្លារអាមេរិក៕




















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:43 PM, ចំនួនអ្នកអានៈ 10ដង
ខេត្តត្បូងឃ្មុំ៖វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។ ក្រសួងការងារនិងបណ្តុះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:38 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តកោះកុង៖ តាមរយៈសំបុត្រនេះ លោកបានរៀបរាប់ឱ្យដឹងថា «កាលពីពេលថ្មីៗនេះ ខ្ញុំមានកិត្តិយសណាស់ដែលបានទៅទស្សនាកិច្ចនៅតំបន់ជីផាត ដែលស្ថិតនៅជ្រៅក្នុងជួរភ្នំក្រវាញ នៃខេត្តកោះកុង រួមដំណើរជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម»។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:33 PM, ចំនួនអ្នកអានៈ 44ដង
(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៦ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន។
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា និងព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:32 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ គម្រោង CMDA នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានទឹកក្រោមដីឆ្លងដែនរវាងកម្ពុជា និងវៀតណាម ក្នុងតំបន់អាងទន្លេមេគង្គ ដែលមានផ្ទៃដីប្រមាណម្ភៃម៉ឺន គីឡូម៉ែត្រការ៉េ និងជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ បរិភោគ និងប្រើសម្រាប់វិស័យកសិកម្ម ព្រមទាំងមានសារៈសំខាន់ខ្ពស់ចំពោះប្រព័ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:27 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា សមាសភាពចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល២ថ្ងៃ មានចំនួន ៧ប្រទេស រួមមាន៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។
តបតាមការអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 04:20 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖ យោងតាមទំព័រហ្វេសបុកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហោះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធាពីប្រទេសទាំងពីរ បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់សមយុទ្ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:49 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។
ទស្សនកិច្ចទៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងក្នុងនាមជាប្រធានគណបក្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:47 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តបន្ទាយមានជ័យ៖លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:41 PM, ចំនួនអ្នកអានៈ 11ដង
ការរុញច្រានរបស់ Aspanspanle នេះ បានស្តែងឱ្យឃើញពីស្ថានភាពដ៏ទាល់ច្រកដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកកំពុងជួបប្រទះ ពោលគឺ «នៅពេលដែលការហក់ឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ បានមកជល់នឹងរនាំងរឹតបន្តឹងសន្តិសុខជាតិរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន»។ ប្រភពដដែលបានទម្លាយថា Aspanspa
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:37 PM, ចំនួនអ្នកអានៈ 3ដង
អ៉ីរ៉ង់ ក្រុមស្ថិតនៅតំបន់អាស៊ី បញ្ចប់ក្នុងតំណែងលេខ៣ ប្រចាំពូល G តាមពីក្រោយក្រុមលេខ២ អេហ្ស៊ីបមកពីអាហ្វ្រិកមាន ៥ពិន្ទុ និងប៊ែលហ្ស៊ិកមាន ៥ពិន្ទុដែរ ក្រោយបំបាក់ក្រុមហាលអាវណូវែលហ្សេឡង់ ៥-១ ព្រឹកមិញដែរ។
ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ កំពុងឈរនៅលេខរៀងទី៦ ក្នុងនាមក្រុមលេខ៣ ល្អ ក្រោយវាយបកតាមស្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 02:27 PM, ចំនួនអ្នកអានៈ 44ដង
ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Moawad និងសមភាគីរបស់លោកស្រី គឺលោក Yechiel Leiter បានចុះហត្ថលេខាលើឯកសារត្រីភាគីជាមួយសហរដ្ឋអាមេរិក នៅឯក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយការផ្ដល់សេចក្ដីលម្អិតតិចតួចប៉ុណ្ណោះអំពីកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 01:24 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាធំទាំង៣ គឺប្រទេសជាតិ និងប្រជាជន, ទឹកដី និងឯករាជ្យភាពជាតិ, និងជីវភាពរស់នៅអាយុជីវិតប្រជាជន គឺជាគោលធំណាស់នៅក្នុងការដោះស្រាយទាំងអស់នេះ។ ការដោះស្រាយជម្លោះ ហេតុអ្វីបានជាយើងត្រូវទៅច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 01:21 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដែលមានការអមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។
នៅវេលា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 01:02 PM, ចំនួនអ្នកអានៈ 1ដង
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាការបិទគេហទំព័រខាងលើត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន FIFA និងស្ថាប័នដទៃទៀតដូចជា NBC Universal និង Warner Brothers។ គេហទំព័រទាំងនោះត្រូវបានប្រើប្រាស់ដោយខុសច្បាប់ដោយរំលោភលើកម្មសិទ្ធិបញ្ញាក្នុងការផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្នុងសេចក្ដីថ្លែងកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-06-2026, 12:52 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានជួបនូវវិញ្ញាសារ ចំនួន៣ រួមមាន៖ ១៖ បញ្ហាសង្គ្រាមឈ្លានពាន ទី២៖ ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី (Online Scams) និងទី៣៖ បញ្ហាសេដ្ឋកិច្ច។
សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 1293 នាក់ |
|
| ម្សិលមិញ |
: 1603 នាក់ |
|
| សរុបទាំងអស់ |
: 11378312 នាក់ |
|
|