| «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា» ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ |
|
| ចុះថ្ងៃទី: 17-06-2026, 02:59 PM, ចំនួនអ្នកអានៈ 7ដង |
|
|
រាជធានីភ្នំពេញ៖ធីនេះរៀបចំឡើងដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។
កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)» បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលបានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីនេះ ដោយបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងយុទ្ធសាស្ត្រគន្លឹះនៃកម្មវិធី CCFF ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី CCFF បានបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ថាកម្មវិធីCCFFគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ីសម្រាប់វិស័យឯកជន ដែលទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) មានទំហំមូលនិធិសរុបប្រមាណ ១០៩ លានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានចំនួន ៥០ លានដុល្លារអាម៉េរិក និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាម៉េរិកទៀត បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
លោកបានបន្ថែមទៀថា កម្មវិធី CCFF មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងពេលនោះដែរ ឯកឧត្តម លោក គឹមស៊ុន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងអំពីគោលនយោបាយអាកាសធាតុនៅកម្ពុជា និងតួនាទីសំខាន់នៃហិរញ្ញប្បទានបៃតងក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
លោក John McGinley តំណាងគណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital (MSC) និងជាដៃគូអនុវត្តកម្មវិធី CCFF បានណែនាំអំពីកម្មវិធី CCFF និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធដែលបានគាំទ្រការអនុវត្តកម្មវិធីនេះ។ លោក Choi Hang Suk តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលជាស្ថាប័នមានសម្បទានៃមូលនិធិ CCFF បានបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការបង្កើនភាពធន់របស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ។
ដោយឡែក លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលមានគោលបំណងរួមចំណែកកាត់បន្ថយហានិភ័យអាកាសធាតុ តាមរយៈការផ្តល់ឥណទានដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែងដល់ម្ចាស់អាជីវកម្មបៃតង ព្រមទាំងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់វិស័យអាទិភាពចំនួន ៥ រួមមាន៖១. ថាមពលកកើតឡើងវិញ ២. ថាមពលប្រកបដោយប្រសិទ្ធភាព ៣. កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី ៤. ប្រព័ន្ធធារាសាស្ត្រ ៥. ការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប។
កម្មវិធីនេះទទួលបានការគាំទ្រថវិកាពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF) តាមរយៈធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលជាស្ថាប័នមានសម្បទា (Accredited Entity) ហើយធនាគារ ARDB ជាប្រតិបត្តិករអនុវត្តកម្មវិធី និងក្រុមហ៊ុន Mekong Strategic Capital (MSC) ជាទីប្រឹក្សាបច្ចេកទេស។
ព្រឹត្តិការណ៍នេះផងដែរ ដោយមានការគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB), ស្ថាប័ន Global Climate Fund, ក្រសួងបរិស្ថាន,និងមូលនិធិជំនួយនៃរដ្ឋាភិបាលអូស្ត្រាលី៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 05:35 PM, ចំនួនអ្នកអានៈ 0ដង
ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីរបៀបនៃការបែងចែកកញ្ចប់ថវិកានេះក៏ដោយ ប៉ុន្តែចំណាត់ការនេះបានកើតឡើងស្របពេលដែល ByteDance កំពុងតែឈានជើងចូលយ៉ាងពេញទំហឹងនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា AI ពិភពលោក។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនកំពុងពិចារណាបង្កើនការចំណាយលើដើមទុន រហូតដល់ទៅ ៧០ ពាន់ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 05:31 PM, ចំនួនអ្នកអានៈ 0ដង
សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលដែលអ៊ុយក្រែន កំពុងបន្តឃុំឃាំងទាហានកូរ៉េខាងជើងយ៉ាងហោច២នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន កាលពីអំឡុងដើមឆ្នាំ២០២៥ បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ កន្លងមក ទាហានទាំង២ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 05:28 PM, ចំនួនអ្នកអានៈ 0ដង
២គ្រាប់បំប៉ោងសំណាញ់ទី ក្នុងចំណោម ៥គ្រាប់របស់ព័រទុយហ្គាល់ យកឈ្នះគូប្រជែងអ៊ូសបេគីស្ថាន ៥-០ នៅ FIFA World Cuspan 2026 វាបានបង្កើតកំណត់ត្រាថ្មីចំនួន ២ សម្រាប់ Cristiano Ronaldo ដោយពុំមានកីឡាកររូបណាងាយបំបែកបានឡើយ។
បើយោងតាម facebook ផ្លូវការរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ បានបន្សល់ទុកនូវកំណត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 05:26 PM, ចំនួនអ្នកអានៈ 0ដង
លោក Rubio បានទៅដល់ទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីយប់ថ្ងៃអង្គារ សម្រាប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃ។ លោកកំពុងបំពេញបេសកកម្មការទូតកម្រិតខ្ពស់លើកដំបូង ពាក់ព័ន្ធកិច្ចព្រមព្រៀងសប្តាហ៍មុន ដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rub
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 05:23 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរនៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំ
រៀបចំដោយលោក មាស ម៉ើ ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 05:20 PM, ចំនួនអ្នកអានៈ 0ដង
ខេត្ត Finistere ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការដាច់ចរន្តអគ្គិសនីពីបណ្តាញបំប្លែង គឺពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុក្តៅ ហើយមិនបណ្តាលឱ្យមានរងរបួសទេ។ វាបានកើតឡើងនៅពេលព្រឹកថ្ងៃអង្គារ (ម៉ោងក្នុង) ក្នុងសង្កាត់ Ergue-Gaberic ក្បែរទីក្រុង Quimspaner នៃតំបន់ Brittany។
អាសធាតុក្តៅខ្លាំងបំបែកកំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 05:18 PM, ចំនួនអ្នកអានៈ 1ដង
រដ្ឋាភិបាលឥណ្ឌា បានចេញច្បាប់ធ្វើវិសោធនកម្ម ចំពោះច្បាប់វិភាគទានបរទេស (បទប្បញ្ញត្តិ) ហៅកាត់ FCRA ក្នុងសប្តាហ៍នេះ។ឥណ្ឌា បានរឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស ដោយតម្រូវឱ្យពួកគេបញ្ជាក់ អំពីរបៀបដែលមូលនិធិនឹងត្រូវបានប្រើប្រាស់ ទីតាំងដែលពួកគេនឹងប្រតិបត្តិការ ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ 31ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តីពីការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ 17ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។
សហព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ 28ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ 34ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ 51ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ 41ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ 35ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។
ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|