ក្រសួងឧស្សាហកម្ម ផ្តល់សិទ្ធិ និងឯកសារអនុញ្ញាតជាផ្លូវការ ជូនក្រុមហ៊ុន «តេ ហ្សុង» អនុវត្តការងារត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់នៅទូទាំងប្រទេសកម្ពុជា
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន និង​ម៉ាស៊ីនមានហានិភ័យខ្ពស់នៅក្នុងរោងចក្រ និងសិប្បកម្មអនុស្សរណៈនៃការយោគយល់គ្នា (MoU)ដែលបានចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន(ខេមបូឌា) ឯ.ក ហៅកាត់ថា «ក្រុមហ៊ុន តេ ហ្សុង» លិខិតទទួលសិទ្ធិ និងឯកសារអនុញ្ញាតជាផ្លូវ​ការ​នានា ដែលចេញដោយក្រសួងឧស្សាហកម្ម ជូនដល់ក្រុមហ៊ុន តេ ហ្សុង។ ក្រសួងឧស្សាហកម្ម បានផ្តល់សិទ្ធិ និងឯកសារអនុញ្ញាតជាផ្លូវការ ជូនក្រុមហ៊ុន «តេ ហ្សុង» អនុវត្តការងារត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់នៅទូទាំងប្រទេសកម្ពុជា។ ក្រសួងឧស្សាហកម្ម បានផ្តល់សិទ្ធិជាផ្លូវការជូនក្រុមហ៊ុន តេ ហ្សុង ក្នុងការអនុវត្តការងារនៅទូទាំង​ព្រះរា​ជាណាចក្រកម្ពុជាដូចខាងក្រោម៖ ចាប់ពីខែមិថុនា ឆ្នាំ២០២៦នេះតទៅ គ្រប់រោងចក្រ សហគ្រាស និងសិប្បកម្មប្រើប្រាស់​ឧបករណ៍​មាន​ហានិភ័យខ្ពស់ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវតែគោរព និងអនុវត្តតាមបទ​ប្បញ្ញត្តិ​គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖ ១៖ តម្រូវការក្នុងការប្រើប្រាស់ឧបករណ៍មានហានិភ័យខ្ពស់ ដែលមានវិញ្ញាបនបត្រគ្រប់​បណ្តា​រោង​ចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ដែលមានប្រើប្រាស់ឧបករណ៍មានហានិភ័យ​ខ្ពស់កំពុង​ប្រតិ​បត្តិ​ការ ត្រូវតែដាក់ពាក្យស្នើសុំ «វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការ​ឧបករណ៍មានហានិភ័យខ្ពស់» ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឬពី​មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត ដែលពាក់ព័ន្ធ។ ២៖ តម្រូវការគុណវុឌ្ឍិសម្រាប់អ្នកអនុវត្ត រោងចក្រ សហគ្រាស និងសិប្បកម្មដែលប្រកប​អាជីវកម្ម​លើ​ការរចនា ការផលិត ការដំឡើង ការជួសជុល ការកែច្នៃ និងការថែទាំឧបករណ៍​ដែលមានហា​និ​ភ័យខ្ពស់ ត្រូវតែដាក់ពាក្យស្នើសុំការវាយតម្លៃលក្ខណសម្បត្តិទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ​ឧប​ករណ៍មានហានិភ័យខ្ពស់ ហើយលុះត្រាតែបានបញ្ចប់ការពិនិត្យវាយតម្លៃ និងទទួលបានលិខិត​អនុញ្ញាតត្រូវគ្នាដែលចេញដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួច​រាល់ហើយ ទើបមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តសកម្មភាពអាជីវកម្មពាក់ព័ន្ធទាំងនោះបាន។ សម្រាប់គម្រោងសាងសង់ថ្មី និងគម្រោងពង្រីកបន្ថែម ប្រសិនបើត្រូវបំពាក់ឧបករណ៍ដែល​មានហា​និភ័យ​ខ្ពស់ ម្ចាស់គម្រោងសាងសង់ត្រូវបានហាមឃាត់ដាច់ខាតក្នុងការបញ្ជាទិញ​ឧបករណ៍​ដែលរច​នា ផលិត ឬដំឡើងដោយសហគ្រាសដែលគ្មានលក្ខណសម្បត្តិសមស្រប។ ចំពោះអាជីវកម្ម​ជួស​ជុល កែច្នៃ និងថែទាំឧបករណ៍ គឺមិនត្រូវបានអនុញ្ញាតឱ្យប្រគល់សិទ្ធិ ឬម៉ៅការទៅឱ្យរោងចក្រ សហ​គ្រាស និងសិប្បកម្មណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតផ្លូវការនោះឡើយ។ ៣៖ តម្រូវការសម្រាប់ប្រតិបត្តិករក្នុងការកាន់វិញ្ញាបនបត្រ និងចុះបញ្ជីបុគ្គលិកប្រតិបត្តិការ​ផ្ទាល់​ដែល​បញ្ជាឧបករណ៍មានហានិភ័យខ្ពស់ ត្រូវតែចូលរួមការបណ្តុះបណ្តាល និងការប្រឡងវាយតម្លៃ​​ដែល​រៀប​ចំឡើងជាឯកច្ឆន្ទដោយមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់។ ក្រោយពេល​ប្រឡង​ជាប់ ទើបទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិបុគ្គលិកប្រតិបត្តិការ​ដែលចេញរួមគ្នាដោយ​ក្រសួង​ឧស្សាហកម្ម និងមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ ហើយត្រូវកាន់វិញ្ញាបនបត្រ​នេះ​ដើម្បីបំពេញការងារ និងបញ្ជាឧបករណ៍ទៅតាមប្រភេទដែលបានកំណត់។ នៅពេលរោងចក្រ សហគ្រាស និងសិប្បកម្មស្នើសុំវិញ្ញាបនបត្រសុវត្ថិភាពឧបករណ៍ ត្រូវតែភ្ជាប់មក​ជាមួយនូវវិញ្ញាបនបត្រគុណវុឌ្ឍិរបស់បុគ្គលិកប្រតិបត្តិការដែលកំពុងបម្រើការងារ ដើម្បីដាក់ជូន​នៅ​បញ្ជរផ្តល់សេវាសម្រាប់ការចុះបញ្ជីតម្កល់ទុក។ ចំពោះបុគ្គលិកដែលកាន់​លិខិតអនុញ្ញាត​ប្រតិបត្តិ​ការ​របស់បរទេស ត្រូវតែឆ្លងកាត់ការប្រឡងវាយតម្លៃ (ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់) ពីមជ្ឈមណ្ឌល​ត្រួត​ពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ ដើម្បីប្តូរយកលិខិតអនុញ្ញាតប្រតិបត្តិការការងារហានិភ័យ​ខ្ពស់​របស់កម្ពុជា។ ៤៖ បទប្បញ្ញត្តិស្តីពីការចាត់វិធានការចំពោះការល្មើសរូបវន្តបុគ្គល ឬរោងចក្រ សហគ្រាស និងសិប្ប​កម្ម​ណាមួយដែលល្មើសនឹងលក្ខខណ្ឌតម្រូវនៃការគ្រប់គ្រងដែលមានចែងក្នុងសេចក្តីជូនដំណឹង​នេះ ក្រសួងឧស្សាហកម្មនឹងអនុវត្តទណ្ឌកម្មរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ស្របតាមមាត្រាពាក់ព័ន្ធ នៃ«ច្បាប់ស្តីពី​ការ​គ្រប់គ្រងរោងចក្រ និងសិប្បកម្ម» នៃព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 29ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 10ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 16ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 51ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 41ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 59ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 538 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373440 នាក់