រដ្ឋមន្ដ្រីសុខាភិបាល វាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូរបស់ប្រធាន UNICEF ប្រចាំកម្ពុជា ពិសេសការគាំទ្រដល់សុខភាព និងសុខុមាលភាពស្ត្រី កុមារ និងយុវវ័យ
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបជូនពរ និងថ្លែងអំណរគុណ ចំពោះ Dr. Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ ជំនួបនេះបានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល។ លោកសាស្ដ្រាចារ្យបានបន្ដថា ក្រសួងសុខាភិបាលក៏បានគូសបញ្ជាក់ពីលទ្ធផលជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNICEF រួមមានការពង្រឹងសេវាសុខភាពមាតា និងទារក ការបង្កើត និងពង្រីកអង្គភាពថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកមួយចំនួន ការគាំទ្រការបំលែងឌីជីថលសុខាភិបាល តាមរយៈ DHIS2 និង Electronic Immunization Record ការងារសុខភាពបរិស្ថាន ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយបរិស្ថានល្អ និងការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅមូលដ្ឋានសុខាភិបាល។ ជាការឆ្លើយតបមកវិញ Dr. Will Parks ប្រធានអង្គ្ឭការ UNICEF បានសម្ដែងអំណរគុណដល់គ្រប់សហភាតរៈសុខាភិបាលទាំងអស់ទូទាំងកម្ពុជា អំពីការខិតខំសហការដ៏ល្អប្រសើរ និងសម្រេចបានរួមគ្នានូវសមិទ្ធិផលសុខាភិបាលសម្រាប់ប្រជាជនកម្ពុជា ពិសេសនោះគឺសុខភាពកុមារ និងស្ត្រីជាមាតា ហើយដែលUNCEF នៅជាមួយកម្ពុជា គ្រប់ពេលវេលា បន្តគាំទ្រសុខភាពមាតា ទារក និងកុមារ។ ជាចុងបញ្ចប់ តាងនាមក្រសួងសុខាភិបាល និងប្រជាជនកម្ពុជា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរលោកវេជ្ជបណ្ឌិត Will Parks ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិតនិវត្តន៍ ព្រមទាំងបញ្ជាក់ថា ការរួមចំណែក និងមិត្តភាពដ៏ល្អរបស់លោកនឹងបន្តជាស្នាដៃដ៏មានតម្លៃសម្រាប់កុមារ និងប្រជាជនកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 33ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 50ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 40ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 34ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 46ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:38 PM, ចំនួនអ្នកអានៈ​ 48ដង
មន្ត្រីលីបង់បានទទូចថា ការចរចាទល់មុខគ្នាជាមួយអ៉ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាបាននូវការបញ្ចប់សង្រ្គាម ដែលឆាបឆេះឡើងវិញតាំងពីថ្ងៃទី២ ខែមីនា។ ប៉ុន្តែ​ការ​ចរចា​រវាង​លីបង់ និង​អ៉ីស្រាអែល​ ៤លើកចាប់​​ពី​ខែ​មេសា​ បាន​បរាជ័យ​ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់​ជាប់​លាប់។ នាថ្ងៃអង្គារ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:37 PM, ចំនួនអ្នកអានៈ​ 44ដង
លោក Paudel អាយុ ៦៦ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សកុម្មុយនីសនេប៉ាល់ Communist Party of Nespanal (UML) ហើយជាបុគ្គលសំខាន់ម្នាក់ ក្នុងជួររដ្ឋាភិបាលរបស់អតីតនាយរដ្ឋមន្រ្តី K.P. Sharma Oli។ លោក Paudel ត្រូវបានចាប់ខ្លួនចេញពីសណ្ឋាគារមួយ នៅភាគខាងលិចប្រទេសនេប៉ាល់។ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel ត្រូវបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:32 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តប៉ៃលិន៖ យោងតាមអនុក្រឹត្យលេខ ៤៥៥ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 399 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373301 នាក់