ក្មេងទំនើង១០នាក់ ​បង្ហោះ​ម៉ូតូយ៉ាងអនាធិបតេយ្យតាមផ្លូវ ត្រូវកម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ​បង្ក្រាប និងឃាត់ខ្លួន​យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ តែបានដកហូតម៉ូតូទុកជាបណ្តោះអាសន្ន
ចុះថ្ងៃទី: 17-06-2026, 02:53 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តកំពង់ស្ពឺ៖ ​ ជាក់ស្តែង​ថ្មីៗ​នេះ​ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប​​​​ និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា១០នាក់។ នៅវេលាម៉ោងប្រមាណ ២១៖៣០នាទីនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្មេង​ទំនើង​មួយ​ក្រុម​នេះ ​បានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​​​នៅលើផ្លូវលេខ១០៦ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ដែល​ជាហេតុបង្កឲ្យភាពអ​នា​ធិប​តេយ្យ​ ប៉ះពាល់ដល់សុខសុវត្តិភាព បង្កការភាពភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន​​​​​​​​​ បាត់សីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់។ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់​​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​, កម្លាំង​ជំនាញកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ បាន​បង្ក្រាប និងឃាត់ខ្លួន​ក្មេងទំនើងដែលនិយម ចូលចិត្ត​បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន​​ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ជា​បន្ត​បន្ទាប់​នាពេលកន្លងមក។ ក្មេងទំនើងទាំង១០នាក់នេះរួមមាន៖ *ទី១៖ ឈ្មោះ នី ដានីន អាយុ២១ឆ្នាំ មុខរបរកម្មករ *ទី២៖ ឈ្មោះ យ៉ាន ចាន់ អាយុ១៦ឆ្នាំ មុខរបរកម្មករ *ទី៣៖ ឈ្មោះ ភាព សាន់នី អាយុ១៩ឆ្នាំ មុខរបរកម្មករ *ទី៤៖ ឈ្មោះ វឿន វណ្ណេត អាយុ១៧ឆ្នាំ មុខរបរកម្មករ *ទី៥៖ ឈ្មោះ ផុន សុផាក អាយុ២៤ឆ្នាំ មុខរបរកម្មករ *ទី៦៖ ឈ្មោះ គុណ សំណាង អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ *ទី៧៖ ឈ្មោះ​ ទីន ស៊ីណា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ *ទី៨៖ ឈ្មោះ ហាក់ ប៊ុនសាក់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ *ទី៩៖ ឈ្មោះ រិន ភារៈ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ *ទី១០៖ ឈ្មោះ រិទ្ធ វាសនា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន៖ ​ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក NEX ពណ៌ខៀវ ឆ្នាំ២០១៨ ផ្លាកលេខកំពង់ឆ្នាំង 1G-4644, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IN-7395, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៤ ផ្លាកលេខ ភ្នំពេញ 1KU-6795, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ធំ 1U-0188, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ឆ្នាំង 1Q-1266) និងទូរស័ព្ទ ចំនួន១២គ្រឿង (ម៉ាក IPHONE ១១គ្រឿង, VIVO ០១គ្រឿង)ថែមទៀត។ បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ​ ឪពុក ​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់​ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 05:35 PM, ចំនួនអ្នកអានៈ​ 0ដង
ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីរបៀបនៃការបែងចែកកញ្ចប់ថវិកានេះក៏ដោយ ប៉ុន្តែចំណាត់ការនេះបានកើតឡើងស្របពេលដែល ByteDance កំពុងតែឈានជើងចូលយ៉ាងពេញទំហឹងនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា AI ពិភពលោក។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនកំពុងពិចារណាបង្កើនការចំណាយលើដើមទុន រហូតដល់ទៅ ៧០ ពាន់ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:31 PM, ចំនួនអ្នកអានៈ​ 0ដង
សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលដែលអ៊ុយក្រែន កំពុងបន្តឃុំឃាំងទាហានកូរ៉េខាងជើងយ៉ាងហោច២នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន កាលពីអំឡុងដើមឆ្នាំ២០២៥ បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយទៅកាន់​តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ កន្លងមក ទាហានទាំង២ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:28 PM, ចំនួនអ្នកអានៈ​ 0ដង
២គ្រាប់បំប៉ោងសំណាញ់ទី ក្នុងចំណោម ៥គ្រាប់របស់ព័រទុយហ្គាល់ យកឈ្នះគូប្រជែងអ៊ូសបេគីស្ថាន ៥-០ នៅ FIFA World Cuspan 2026 វាបានបង្កើតកំណត់ត្រាថ្មីចំនួន ២ សម្រាប់ Cristiano Ronaldo ដោយពុំមានកីឡាកររូបណាងាយបំបែកបានឡើយ។ បើយោងតាម facebook ផ្លូវការរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ បានបន្សល់ទុកនូវកំណត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:26 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Rubio បានទៅដល់ទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីយប់ថ្ងៃអង្គារ សម្រាប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃ។ លោកកំពុងបំពេញបេសកកម្មការទូតកម្រិតខ្ពស់លើកដំបូង ពាក់ព័ន្ធកិច្ចព្រមព្រៀងសប្តាហ៍មុន ដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rub
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:23 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរនៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំ រៀបចំដោយលោក មាស ម៉ើ ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:20 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្ត Finistere ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការដាច់ចរន្តអគ្គិសនីពីបណ្តាញបំប្លែង គឺពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុក្តៅ ហើយមិនបណ្តាលឱ្យមានរងរបួសទេ។ វាបានកើតឡើងនៅពេលព្រឹកថ្ងៃអង្គារ (ម៉ោងក្នុង) ក្នុងសង្កាត់ Ergue-Gaberic ក្បែរទីក្រុង Quimspaner នៃតំបន់ Brittany។ អាសធាតុក្តៅខ្លាំងបំបែកកំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:18 PM, ចំនួនអ្នកអានៈ​ 1ដង
រដ្ឋាភិបាលឥណ្ឌា បានចេញច្បាប់ធ្វើវិសោធនកម្ម ចំពោះច្បាប់វិភាគទានបរទេស (បទប្បញ្ញត្តិ) ហៅកាត់ FCRA ក្នុងសប្តាហ៍នេះ។ឥណ្ឌា បានរឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស ដោយតម្រូវឱ្យពួកគេបញ្ជាក់ អំពីរបៀបដែលមូលនិធិនឹងត្រូវបានប្រើប្រាស់ ទីតាំងដែលពួកគេនឹងប្រតិបត្តិការ ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 31ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 17ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 28ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 51ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 41ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 742 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373644 នាក់