ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បំភ្លឺទៅកាន់សារព័ត៌មាន Nikkei Asia របស់ជប៉ុន ថា តំបន់ការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិជោគជ័យ លើទឹកដីកម្ពុជា មិនមែននៅទឹកដីថៃនោះទេ
ចុះថ្ងៃទី: 02-06-2026, 04:37 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖តាមរយៈសារលិខិតរបស់លោកឯកអគ្គរាជទូត ជុំ សុន្ទរី ផ្ញើទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ដែលទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ដូចនេះថា ខ្ញុំសូមលើកឡើងពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែន ថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន» ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ខណៈពេលដែលអត្ថបទនេះផ្តល់នូវការយល់ដឹងដ៏មានប្រយោជន៍ អំពីផលវិបាកសេដ្ឋកិច្ចនៃស្ថានភាពព្រំដែន កម្ពុជា-ថៃ ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងអាជីវកម្មជប៉ុន ខ្ញុំសូមបញ្ជាក់អំពីទិដ្ឋភាពសំខាន់ៗមួយ ចំនួនពាក់ព័ន្ធនឹងបញ្ហាទឹកដីដែលបានលើកឡើងនៅក្នុងសេចក្តីរាយការណ៍។ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានផ្ញើលិខិតរទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា«ការប៉ះទង្គិចនៅព្រំដែនថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន» ដែលបានហៅទីតាំងដែលកំពុងតែមានបញ្ហាថា «ណងចាន់» នៅក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលការពិតតំបន់ដែលពាក់ព័ន្ធគឺភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទនោះបានហៅទីតាំងដែលកំពុងតែមានបញ្ហាថា «ណងចាន់» នៅក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ហើយបានរាយការណ៍ពីការវិវត្តនៅទីនោះ ដោយផ្តោតជាចម្បងតាមរយៈទស្សនៈរបស់អាជ្ញាធរ និងបុគ្គលិក យោធាថៃ។ តំបន់ដែលពាក់ព័ន្ធ គឺភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ជាទីកន្លែងដែលសហគមន៍កម្ពុជា បានរស់នៅជាច្រើនទសវត្សរ៍មកហើយ។ ការសំដៅទៅលើទីតាំងនេះ តាមការកំណត់របស់ថៃតែម្ខាង ដោយមិនទទួលស្គាល់ជំហររបស់កម្ពុជាថា វាជាផ្នែកមួយនៃទឹកដីកម្ពុជា គឺបង្ហាញពីការរៀបរាប់មិនពេញលេញអំពីបញ្ហានេះ ហើយអាចបង្ហាញដោយអចេតនាពីភាពស្រប់ច្បាប់ ចំពោះការទាមទារទឹកដីរបស់ភាគីម្ខាង។ អត្ថបទនេះបានបញ្ជាក់បន្ថែមទៀតថា ប្រទេសថៃ «បច្ចុប្បន្នគ្រប់គ្រងដោយជាក់ស្តែងលើទីតាំងនោះ»។ វត្តមានយោធា ឬការគ្រប់គ្រងរូបវន្តដោយជាក់ស្តែង មិនកំណត់អធិបតេយ្យភាពនោះទេ។ កម្ពុជាមិន ទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបានបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការ ទាមទារទឹកដីឯកតោភាគីនោះទេ។ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាព នៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយ នៅលើទីកន្លែងនោះទេ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពាន របស់ប្រទេសថៃ មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ដែលកើតចេញពីការកាន់កាប់ ដោយខុសច្បាប់លើទឹកដីកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ានេះបានធ្វើឡើងចំពោះការសាងសង់ផ្លូវសំណង់អចិន្ត្រៃយ៍ ព្រះពុទ្ធបដិមា ការសាងសង់បង្គោល ទង់ជាតិ និងការសាងសង់ផ្សេងៗទៀតនៅក្នុងតំបន់កាន់កាប់ទាំងនោះ។ សកម្មភាពទាំងនេះ មិនស៊ីសង្វាក់គ្នា នឹងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវមានការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែន។ ដូច្នេះ វាមានសារៈសំខាន់ណាស់ដែលការរាយការណ៍ណាមួយស្តីពីការវិវត្តនៅក្នុងតំបន់ទាំងនេះ ឆ្លុះបញ្ចាំងមិនត្រឹមតែការពិតនៅនឹងកន្លែងប៉ុណ្ណោះទេ ភាគីពាក់ព័ន្ធផងដែរ។ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តដែលបានប្រកាន់យកពីមុនដោយអត្ថបទនេះក៏បានលើកឡើងពីការចោទប្រកាន់និងការវាយតម្លៃរបស់យោធាថៃផងដែរ រួមទាំងការអះអាង ថា «កងកម្លាំងកម្ពុជាអាចបានដាក់មីន ទោះបីជាមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីខែធ្នូ ក៏ដោយ» និងការព្រមានអំពីលទ្ធភាពនៃ «ការប្រយុទ្ធគ្នាជុំបន្ទាប់» ដោយមិនបានលើកពីការឆ្លើយតប របស់កម្ពុជា ឬការផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ ទាំងនេះគឺជាការអះអាងដ៏ធ្ងន់ធ្ងរដែលមានផលប៉ះពាល់ ខ្លាំងដល់ការយល់ឃើញរបស់សាធារណជនអំពីជម្លោះ។ ដោយសារតែភាពរសើបនៃបញ្ហាបែបនេះ ការ ចោទប្រកាន់ដែលលើកឡើងដោយភាគីម្ខាង គួរតែត្រូវបានបែងចែកដាច់ចេញយ៉ាងច្បាស់ពីអង្គហេតុដែល ត្រូវបានផ្ទៀងផ្ទាត់ និងត្រូវបានលើកឡើងព្រមជាមួយនឹងទស្សនៈរបស់ភាគីពាក់ព័ន្ធម្ខាងទៀត។ កម្ពុជា បានអះអាងជាប់ជានិច្ចថាបញ្ហាព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងនិងយន្តការទ្វេភាគីដែលមានស្រាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិ សញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រំដែនដែលត្រូវបាន ទទួលស្គាល់ជាអន្តរជាតិមិនអាចផ្លាស់ប្តូរតាមរយៈកម្លាំង ឬដោយការបង្កើតអ្វីដែលបានកើតឡើងរួចហើយ នោះទេ។ ខណៈពេលដែលការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះការសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី និងទំនាក់ទំនងអ្នកជិតខាងល្អ។ ការរាយការណ៍ដ៏ ត្រឹមត្រូវនិងមានតុល្យភាព គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងត្រឹមត្រូវអំពីបញ្ហា ទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង។ ខ្ញុំជឿជាក់ថា ការបំភ្លឺទាំងនេះនឹងរួមចំណែកដល់ការយល់ដឹងកាន់តែពេញលេញ និងត្រឹមត្រូវជាងមុន ចំពោះបញ្ហាពាក់ព័ន្ធ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-06-2026, 11:07 PM, ចំនួនអ្នកអានៈ​ 29ដង
យោងតាមការចុះផ្សាយរបស់ Reuters ចំណាត់ការរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីខែមុន បានសម្រេចចិត្តជាឯកតោភាគីក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខណ្ឌតែមួយគត់ សម្រាប់ការចរចាលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 11:04 PM, ចំនួនអ្នកអានៈ​ 5ដង
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ ដោយសារតែកងនាវាជាច្រើនកំពុងជាប់ដៃក្នុងតំបន់ជម្លោះផ្សេងៗទៀត ប៉ុន្តែក្រុមមន្ត្រីបានអះអាងថា សមយុទ្ធនេះនៅតែអាចផ្ញើសារពីសាមគ្គីភាព និងភាពរឹងមាំទៅកាន់ប្រទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:37 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖តាមរយៈសារលិខិតរបស់លោកឯកអគ្គរាជទូត ជុំ សុន្ទរី ផ្ញើទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ដែលទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ដូចនេះថា ខ្ញុំសូមលើកឡើងពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែន ថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:32 PM, ចំនួនអ្នកអានៈ​ 30ដង
អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនចំនួនរហូតដល់៦៥៦គ្រឿង រួមជាមួយមីស៉ីល៧៣គ្រាប់ វាយប្រហារទៅលើរដ្ឋធានីកៀវ និងទីក្រុងដទៃទៀត កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្សយ៉ាងហោច​១១នាក់បាត់បង់ជីវិត និងបង្កឱ្យរងរបួសជាង១០០នាក់ផ្សេងទៀត បន្ទាប់ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:29 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសារពិសេសពីការជូនដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:25 PM, ចំនួនអ្នកអានៈ​ 26ដង
Satoshi បានជួយបង្កើត និងតម្រង់ទិសដៅ Bitcoin នៅក្នុងឆ្នាំដំបូងៗ បន្ទាប់មកក៏បានបាត់ខ្លួនបន្តិចម្តងៗពីការប្រស្រ័យទាក់ទងជាសាធារណៈនៅកំឡុងឆ្នាំ ២០១០។ អត្តសញ្ញាណពិតប្រាកដដែលនៅពីក្រោយឈ្មោះនេះ មិនដែលត្រូវបានគេបញ្ជាក់ច្បាស់ឡើយ។ Satoshi អាចជាមនុស្សម្នាក់ ឬជាក្រុមមនុស្ស ប៉ុន្តែមិនទាន់មានភស្តុតាងជាសាធារណៈណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:22 PM, ចំនួនអ្នកអានៈ​ 31ដង
កិច្ចព្រមព្រៀងបង្កើតគណៈរដ្ឋមន្ត្រីសំឡេងភាគតិច ផ្តល់ឱ្យលោកស្រី Frederiksen ធ្វើជានាយករដ្ឋមន្រ្តីដាណឺម៉ាក នូវអាណត្តិទី ៣ជាប់ៗគ្នា និងបញ្ចប់ភាពមិនច្បាស់លាស់អស់ជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតខែមីនា ដែលមានគណបក្សចំនួន ១២ ទទួលបានអាសនៈនៅក្នុងសភា។ លោកស្រី Mette Frederiksen ដែលជាមេដឹកនាំនៃគណបក្សសង្គមប្រជាធិតេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:21 PM, ចំនួនអ្នកអានៈ​ 30ដង
ការសម្រេចចិត្តរក្សាទុកគ្រាប់ពេជ្រដ៏សំខាន់របស់ក្រុមទាំងពីរនេះ ធ្វើឡើងភ្លាមៗក្រោយក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករចាស់ថ្មីជាច្រើនរូប ទាំងកីឡាករជាតិ និងអន្ដរជាតិ ដូចជាខ្សែប្រយុទ្ធប្រេស៊ីល Patrick Robson និង Christian Dos Santos, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yodai Ogawa និង មីហ្ស៊ូណូ ហីការ៉ុ, កីឡាករ សាត រ៉ស៊ីប, សៀន សុភក្ដ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:31 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និង លោក គឹម មិនា នាយក ប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព និងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:28 PM, ចំនួនអ្នកអានៈ​ 48ដង
ប្រទេសធំៗមួយចំនួនដែលមានវិស័យបាល់ទាត់រីកចម្រើន បែរជាមិនអាចឆ្លងផុតវគ្គជម្រុះឡើងទៅលេងជុំចុងក្រោយ World Cuspan ទៅវិញ បើទោះបីជាសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបង្កើនពី ៣២ប្រទេស ឡើងដល់ ៤៨ក្រុមក៏ដោយ។ នៅសល់ត្រឹមតែ ៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 ចាប់ផ្តើមហើយ ពោលគឺចាប់ពីថ្ងៃទី១១ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:24 PM, ចំនួនអ្នកអានៈ​ 38ដង
Rodri វ័យ ២៩ឆ្នាំបានប្រលយថា រូបលោកមានទំនោរចង់ទៅរួមក្រុម Real Madrid នៅប្រទេសអេស្ប៉ាញ ក្រោយចាកចេញពីក្លិបអង់គ្លេស Manchester City ដែលលេងបាន ២៩៨ប្រកួតគ្រប់កម្មវិធីទាំងអស់ គិតចាប់តាំងពីឆ្នាំ២០១៩ ក្រោយផ្ទេរពីក្លិប Atletico Madrid រួចមក។ កីឡាករអន្តរជាតិអេស្ប៉ាញ Rodri បាននិយាយថា រូបលោកនឹងពិចារណាពីអនាគតរហូតដល់ក្រោយ ចប់ព្រឹត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:23 PM, ចំនួនអ្នកអានៈ​ 35ដង
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ គ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ ខណៈព្យុះ Jangmi បក់បោកឆ្ពោះទៅទិសខាងជើង បន្ទាប់ពីបក់បោក លើកោះ Okinawa កាលពីថ្ងៃចន្ទម្សិលមិញ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រជាជនជាង ៣០ ០០០គ្រួសារក្នុងតំបន់ Kagoshima ស្ថិតនៅភាគនិរតីជប៉ុន និងប្រជាជន ១៧០០០នាក់ផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:21 PM, ចំនួនអ្នកអានៈ​ 26ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាបានឱ្យដឹងទៀតថាយន្ដហោះហ្វឹកហ្វឺនធុន T-34 បានធ្លាក់នៅម៉ោង ៨៖០៨នាទីព្រឹក នៅភាគខាងជើង នៃចុងផ្លូវរត់នៅឯមូលដ្ឋានទ័ពអាកាស Gangshan ស្ថិតក្នុងទីក្រុងកំពង់ផែ Kaohsiung នៃភាគខាងត្បូងកោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះយោធាសម្រាប់ហឹ្វកហ្វឺន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:20 PM, ចំនួនអ្នកអានៈ​ 30ដង
តាមប៉ូលិសអាមេរិក ហេតុការណ៍បាញ់ប្រហារបានកើតឡើងនៅក្នុងផ្ទះ ២ខ្នង និងហាងទំនិញមួយក្នុងទីក្រុង Muscatine។ ជនរងគ្រោះ ៤នាក់ត្រូវបានបាញ់សម្លាប់ក្នុងផ្ទះមួយ និង២នាក់ផ្សេងទៀត ក្នុងនោះមានម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះមួយខ្នងផ្សេងទៀត និងម្នាក់ទៀតត្រូវបានប្រទះឃើញស្លាប់នៅក្បែរហាងទំនិញមួយកន្លែង។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:18 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀងម្នាក់ ខេត្តតាកែវម្នាក់ និងតែងតាំងថ្មីម្នាក់ សរុបចំនួន៣រូបជាអភិបាលរងខេត្តកែប។ នេះបើតាមអនុក្រឹត្យដែល ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងអនុក្រឹត្យរបស់សម្ដ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 14 នាក់
ម្សិលមិញ : 828 នាក់
សរុបទាំងអស់ : 11350514 នាក់