រុស្ស៉ីបាញ់ដ្រូនជាង៦៥០គ្រឿង និងមីស៉ីល៧០គ្រាប់លើអ៊ុយក្រែន និងថាវាជាការឆ្លើយតបទង្វើភេរវកម្មរបស់ទីក្រុងកៀវ
ចុះថ្ងៃទី: 02-06-2026, 04:32 PM, ចំនួនអ្នកអានៈ 31ដង
អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនចំនួនរហូតដល់៦៥៦គ្រឿង រួមជាមួយមីស៉ីល៧៣គ្រាប់ វាយប្រហារទៅលើរដ្ឋធានីកៀវ និងទីក្រុងដទៃទៀត កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្សយ៉ាងហោច​១១នាក់បាត់បង់ជីវិត និងបង្កឱ្យរងរបួសជាង១០០នាក់ផ្សេងទៀត បន្ទាប់ពីប៉ុន្មានថ្ងៃមុន ទីក្រុងមូស្គូបានគំរាមអំពីការវាយប្រហារទ្រង់ទ្រាយធំ។ នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសធំសម្បើមមួយ កាលពីវេលាយប់កន្លងទៅនេះលើអ៊ុយក្រែន គឺជាការឆ្លើយតបចំពោះអ្វីដែលខ្លួនហៅថា ទង្វើភេរវកម្មរបស់ទីក្រុងកៀវប្រឆាំងគោលដៅ​​នៅក្នុងទឹកដីរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយឡែក ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យប់កន្លងទៅនេះ ឆ្លើយតបទង្វើភេរវកម្មនៃរបបដឹកនាំទីក្រុងកៀវ កងកម្លាំងប្រដាប់អាវុធរុស្ស៉ី បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ ដោយប្រើអាវុធចម្ងាយឆ្ងាយបាញ់ចេញពីអាកាស ដីគោក និងផ្ទៃសមុទ្រ។ រុស្ស៉ីបានអះអាងថា ខ្លួនបានប្រើមីស៉ីលល្បឿនលឿនជាងសំឡេងនិងដ្រូន វាយប្រហារតំបន់ចំនួន៧របស់អ៊ុយក្រែន រួមមានទាំង Kyiv, Zaporizhzhia, និង Kharkov ហើយកំណត់គោលដៅដោយជោគជ័យលើទីតាំងនានា ដែលមានប្រយោជន៍សម្រាប់​យោធាអ៊ុយក្រែន ដូចជាកន្លែងស្តុកប្រេង ទីតាំងដឹកជញ្ជូន និងព្រលានយន្តហោះ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន វិមានក្រឹមឡាំង បានព្រមានអំពីការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងគោលដៅនៅអ៊ុយក្រែន រួមមានទាំង​រដ្ឋធានីកៀវ ដើម្បីសងសឹក សម្រាប់អ្វីដែលខ្លួនអះអាងថា ជាការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែន លើអគារស្នាក់នៅរបស់និស្សិតមួយកន្លែង ក្នុងផ្នែកនៃតំបន់ Luhansk គ្រប់គ្រងដោយរុស្ស៉ី នៅភាគខាងកើតអ៊ុយក្រែន ដែលបានផ្តាច់ជីវិតមនុស្ស២១នាក់។ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងកៀវ បានបើកទំព័រថ្មីនៃការប្រព្រឹត្តឧក្រិដ្ឋកម្មជាបន្តបន្ទាប់ ជាមួយការវាយប្រហារលើអគារស្នាក់នៅរបស់និស្សិតមួយ ព្រមទាំងការវាយប្រហារមួយក្រោយមកទៀត លើអគារស្នាក់នៅ ក្នុងផ្នែកនៃតំបន់ Kherson របស់អ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-06-2026, 11:07 PM, ចំនួនអ្នកអានៈ​ 29ដង
យោងតាមការចុះផ្សាយរបស់ Reuters ចំណាត់ការរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីខែមុន បានសម្រេចចិត្តជាឯកតោភាគីក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខណ្ឌតែមួយគត់ សម្រាប់ការចរចាលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 11:04 PM, ចំនួនអ្នកអានៈ​ 5ដង
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ ដោយសារតែកងនាវាជាច្រើនកំពុងជាប់ដៃក្នុងតំបន់ជម្លោះផ្សេងៗទៀត ប៉ុន្តែក្រុមមន្ត្រីបានអះអាងថា សមយុទ្ធនេះនៅតែអាចផ្ញើសារពីសាមគ្គីភាព និងភាពរឹងមាំទៅកាន់ប្រទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:37 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖តាមរយៈសារលិខិតរបស់លោកឯកអគ្គរាជទូត ជុំ សុន្ទរី ផ្ញើទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ដែលទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ដូចនេះថា ខ្ញុំសូមលើកឡើងពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែន ថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:32 PM, ចំនួនអ្នកអានៈ​ 31ដង
អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនចំនួនរហូតដល់៦៥៦គ្រឿង រួមជាមួយមីស៉ីល៧៣គ្រាប់ វាយប្រហារទៅលើរដ្ឋធានីកៀវ និងទីក្រុងដទៃទៀត កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្សយ៉ាងហោច​១១នាក់បាត់បង់ជីវិត និងបង្កឱ្យរងរបួសជាង១០០នាក់ផ្សេងទៀត បន្ទាប់ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:29 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសារពិសេសពីការជូនដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:25 PM, ចំនួនអ្នកអានៈ​ 27ដង
Satoshi បានជួយបង្កើត និងតម្រង់ទិសដៅ Bitcoin នៅក្នុងឆ្នាំដំបូងៗ បន្ទាប់មកក៏បានបាត់ខ្លួនបន្តិចម្តងៗពីការប្រស្រ័យទាក់ទងជាសាធារណៈនៅកំឡុងឆ្នាំ ២០១០។ អត្តសញ្ញាណពិតប្រាកដដែលនៅពីក្រោយឈ្មោះនេះ មិនដែលត្រូវបានគេបញ្ជាក់ច្បាស់ឡើយ។ Satoshi អាចជាមនុស្សម្នាក់ ឬជាក្រុមមនុស្ស ប៉ុន្តែមិនទាន់មានភស្តុតាងជាសាធារណៈណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:22 PM, ចំនួនអ្នកអានៈ​ 31ដង
កិច្ចព្រមព្រៀងបង្កើតគណៈរដ្ឋមន្ត្រីសំឡេងភាគតិច ផ្តល់ឱ្យលោកស្រី Frederiksen ធ្វើជានាយករដ្ឋមន្រ្តីដាណឺម៉ាក នូវអាណត្តិទី ៣ជាប់ៗគ្នា និងបញ្ចប់ភាពមិនច្បាស់លាស់អស់ជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតខែមីនា ដែលមានគណបក្សចំនួន ១២ ទទួលបានអាសនៈនៅក្នុងសភា។ លោកស្រី Mette Frederiksen ដែលជាមេដឹកនាំនៃគណបក្សសង្គមប្រជាធិតេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 04:21 PM, ចំនួនអ្នកអានៈ​ 30ដង
ការសម្រេចចិត្តរក្សាទុកគ្រាប់ពេជ្រដ៏សំខាន់របស់ក្រុមទាំងពីរនេះ ធ្វើឡើងភ្លាមៗក្រោយក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករចាស់ថ្មីជាច្រើនរូប ទាំងកីឡាករជាតិ និងអន្ដរជាតិ ដូចជាខ្សែប្រយុទ្ធប្រេស៊ីល Patrick Robson និង Christian Dos Santos, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yodai Ogawa និង មីហ្ស៊ូណូ ហីការ៉ុ, កីឡាករ សាត រ៉ស៊ីប, សៀន សុភក្ដ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:31 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និង លោក គឹម មិនា នាយក ប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព និងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:28 PM, ចំនួនអ្នកអានៈ​ 48ដង
ប្រទេសធំៗមួយចំនួនដែលមានវិស័យបាល់ទាត់រីកចម្រើន បែរជាមិនអាចឆ្លងផុតវគ្គជម្រុះឡើងទៅលេងជុំចុងក្រោយ World Cuspan ទៅវិញ បើទោះបីជាសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបង្កើនពី ៣២ប្រទេស ឡើងដល់ ៤៨ក្រុមក៏ដោយ។ នៅសល់ត្រឹមតែ ៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 ចាប់ផ្តើមហើយ ពោលគឺចាប់ពីថ្ងៃទី១១ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:24 PM, ចំនួនអ្នកអានៈ​ 38ដង
Rodri វ័យ ២៩ឆ្នាំបានប្រលយថា រូបលោកមានទំនោរចង់ទៅរួមក្រុម Real Madrid នៅប្រទេសអេស្ប៉ាញ ក្រោយចាកចេញពីក្លិបអង់គ្លេស Manchester City ដែលលេងបាន ២៩៨ប្រកួតគ្រប់កម្មវិធីទាំងអស់ គិតចាប់តាំងពីឆ្នាំ២០១៩ ក្រោយផ្ទេរពីក្លិប Atletico Madrid រួចមក។ កីឡាករអន្តរជាតិអេស្ប៉ាញ Rodri បាននិយាយថា រូបលោកនឹងពិចារណាពីអនាគតរហូតដល់ក្រោយ ចប់ព្រឹត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:23 PM, ចំនួនអ្នកអានៈ​ 35ដង
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ គ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ ខណៈព្យុះ Jangmi បក់បោកឆ្ពោះទៅទិសខាងជើង បន្ទាប់ពីបក់បោក លើកោះ Okinawa កាលពីថ្ងៃចន្ទម្សិលមិញ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រជាជនជាង ៣០ ០០០គ្រួសារក្នុងតំបន់ Kagoshima ស្ថិតនៅភាគនិរតីជប៉ុន និងប្រជាជន ១៧០០០នាក់ផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:21 PM, ចំនួនអ្នកអានៈ​ 26ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាបានឱ្យដឹងទៀតថាយន្ដហោះហ្វឹកហ្វឺនធុន T-34 បានធ្លាក់នៅម៉ោង ៨៖០៨នាទីព្រឹក នៅភាគខាងជើង នៃចុងផ្លូវរត់នៅឯមូលដ្ឋានទ័ពអាកាស Gangshan ស្ថិតក្នុងទីក្រុងកំពង់ផែ Kaohsiung នៃភាគខាងត្បូងកោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះយោធាសម្រាប់ហឹ្វកហ្វឺន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:20 PM, ចំនួនអ្នកអានៈ​ 30ដង
តាមប៉ូលិសអាមេរិក ហេតុការណ៍បាញ់ប្រហារបានកើតឡើងនៅក្នុងផ្ទះ ២ខ្នង និងហាងទំនិញមួយក្នុងទីក្រុង Muscatine។ ជនរងគ្រោះ ៤នាក់ត្រូវបានបាញ់សម្លាប់ក្នុងផ្ទះមួយ និង២នាក់ផ្សេងទៀត ក្នុងនោះមានម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះមួយខ្នងផ្សេងទៀត និងម្នាក់ទៀតត្រូវបានប្រទះឃើញស្លាប់នៅក្បែរហាងទំនិញមួយកន្លែង។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-06-2026, 02:18 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀងម្នាក់ ខេត្តតាកែវម្នាក់ និងតែងតាំងថ្មីម្នាក់ សរុបចំនួន៣រូបជាអភិបាលរងខេត្តកែប។ នេះបើតាមអនុក្រឹត្យដែល ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងអនុក្រឹត្យរបស់សម្ដ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 16 នាក់
ម្សិលមិញ : 828 នាក់
សរុបទាំងអស់ : 11350516 នាក់