| ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរកម្ពុជា |
|
| ចុះថ្ងៃទី: 02-06-2026, 02:31 PM, ចំនួនអ្នកអានៈ 40ដង |
|
|
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និង លោក គឹម មិនា នាយក ប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព និងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ កម្ពុជា (CTB) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជំរុញកំណើនទេសចរ និងលើកកេរ្តិ៍ឈ្មោះ កម្ពុជាលើឆាកអន្តរជាតិ ដោយផ្តោតសំខាន់លើប្រទេសឥណ្ឌា និងអូស្ត្រាលី។
ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១០០,០០០ ដុល្លារអាមេរិក ដើម្បីរួមគ្នារៀបចំយុទ្ធសាស្រ្តទីផ្សារ និងអនុវត្តគម្រោងផ្សព្វផ្សាយទៅទីផ្សារអន្តរជាតិ ដែលផ្តោតលើភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងប្រទេសអូស្ត្រាលី។ ក្នុងនោះផងដែរ សកម្មភាពដែលបានគ្រោងទុករួមមាន យុទ្ធនាការឌីជីថល ការផ្សព្វផ្សាយពាណិជ្ជកម្ម ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ និងការរៀបចំដំណើរទស្សនកិច្ច (FAM Trip) សម្រាប់អ្នកបង្កើតមាតិកាអន្តរជាតិ (KOLs) និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលតំបន់ទេសចរណ៍នៅកម្ពុជា។
យុទ្ធនាការផ្សព្វផ្សាយរួមគ្នានេះ បានចាប់ផ្តើមចាប់ពីខែឧសភា ឆ្នាំ២០២៦ ដោយបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទីក្រុងពោរពេញដោយភាពរស់រវើក តំបន់ទេសចរណ៍ធម្មជាតិ និងបទពិសោធន៍ធ្វើដំណើរដ៏ប្លែកអស្ចារ្យរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពលេចធ្លោនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានលើកឡើងថា «ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យមួយក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុន អ៊ែរអេស៊ា គ្រុប ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសក្នុងតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកដំណើរគ្រប់រូប»។ ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការសម្រេចឱ្យបានក្រោមពាក្យស្លោកថា «ប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន» គឺជាបេសកកម្មមួយ ដែលចូលរួមចំណែកដោយផ្ទាល់ស្របតាមចក្ខុវិស័យរយៈវែងរបស់វិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ចាក់បន្ថែមថា «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ កម្ពុជានេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយ ក្នុងបេសកកម្មរួមគ្នារបស់យើងខ្ញុំ ដើម្បីបង្ហាញពិភពលោកពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងជម្រើសដំណើរកម្សាន្តដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា»។
លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្តពង្រឹងកំណើនទេសចរណ៍ និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។ ការតភ្ជាប់ផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងមានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវភាពវិជ្ជមានរបស់កម្ពុជា និងបង្ហាញថាកម្ពុជា ជាគោលដៅទេសចរណ៍ដ៏រស់រវើក ប្រកបដោយភាពទាក់ទាញ ភាពកក់ក្តៅ និងភាពសំបូរបែប។
ក្រៅពីតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើ សកលលោក ប្រទេសកម្ពុជាក៏ផ្តល់នូវបទពិសោធទេសចរណ៍ដ៏សំបូរបែបជាច្រើនទៀតដូចជា ទីក្រុងពោរពេញដោយភាពរស់រវើក ការស្វែងយល់ពីវប្បធម៌ទំនៀមទំលាប់ប្រពៃណីពិតប្រាកដ ទេសចរណ៍ធម្មជាតិចម្រុះ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលសាកសមនឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងជាសកល»។
ជាថ្មីម្ដងទៀត លោកបានបន្ថែមថា «តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអាកាសចរណ៍អន្តរជាតិដ៏រឹងមាំ ដូចជាក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា (AirAsia Cambodia) យើងអាចពង្រីកវិសាលភាពនៃការផ្សព្វផ្សាយទៅកាន់ទស្សនិកជនថ្មីៗ បង្កើនទំនុកចិត្តភ្ញៀវទេសចរ និងរួមចំណែកផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដោយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា៖ «ទំនើបកម្ម វឌ្ឍនភាព និងការច្នៃប្រឌិត” ទៅកាន់ពិភពលោក»៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-06-2026, 11:07 PM, ចំនួនអ្នកអានៈ 28ដង
យោងតាមការចុះផ្សាយរបស់ Reuters ចំណាត់ការរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីខែមុន បានសម្រេចចិត្តជាឯកតោភាគីក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខណ្ឌតែមួយគត់ សម្រាប់ការចរចាលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 11:04 PM, ចំនួនអ្នកអានៈ 4ដង
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ ដោយសារតែកងនាវាជាច្រើនកំពុងជាប់ដៃក្នុងតំបន់ជម្លោះផ្សេងៗទៀត ប៉ុន្តែក្រុមមន្ត្រីបានអះអាងថា សមយុទ្ធនេះនៅតែអាចផ្ញើសារពីសាមគ្គីភាព និងភាពរឹងមាំទៅកាន់ប្រទេសរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 04:37 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖តាមរយៈសារលិខិតរបស់លោកឯកអគ្គរាជទូត ជុំ សុន្ទរី ផ្ញើទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ដែលទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ដូចនេះថា ខ្ញុំសូមលើកឡើងពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែន ថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 04:32 PM, ចំនួនអ្នកអានៈ 30ដង
អាជ្ញាធរនៅអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនចំនួនរហូតដល់៦៥៦គ្រឿង រួមជាមួយមីស៉ីល៧៣គ្រាប់ វាយប្រហារទៅលើរដ្ឋធានីកៀវ និងទីក្រុងដទៃទៀត កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្សយ៉ាងហោច១១នាក់បាត់បង់ជីវិត និងបង្កឱ្យរងរបួសជាង១០០នាក់ផ្សេងទៀត បន្ទាប់ពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 04:29 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសារពិសេសពីការជូនដំណឹងផ្លូវការរបស់កម្ពុជាទៅភាគីថៃ និង UN
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 04:25 PM, ចំនួនអ្នកអានៈ 26ដង
Satoshi បានជួយបង្កើត និងតម្រង់ទិសដៅ Bitcoin នៅក្នុងឆ្នាំដំបូងៗ បន្ទាប់មកក៏បានបាត់ខ្លួនបន្តិចម្តងៗពីការប្រស្រ័យទាក់ទងជាសាធារណៈនៅកំឡុងឆ្នាំ ២០១០។ អត្តសញ្ញាណពិតប្រាកដដែលនៅពីក្រោយឈ្មោះនេះ មិនដែលត្រូវបានគេបញ្ជាក់ច្បាស់ឡើយ។ Satoshi អាចជាមនុស្សម្នាក់ ឬជាក្រុមមនុស្ស ប៉ុន្តែមិនទាន់មានភស្តុតាងជាសាធារណៈណា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 04:22 PM, ចំនួនអ្នកអានៈ 30ដង
កិច្ចព្រមព្រៀងបង្កើតគណៈរដ្ឋមន្ត្រីសំឡេងភាគតិច ផ្តល់ឱ្យលោកស្រី Frederiksen ធ្វើជានាយករដ្ឋមន្រ្តីដាណឺម៉ាក នូវអាណត្តិទី ៣ជាប់ៗគ្នា និងបញ្ចប់ភាពមិនច្បាស់លាស់អស់ជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតខែមីនា ដែលមានគណបក្សចំនួន ១២ ទទួលបានអាសនៈនៅក្នុងសភា។
លោកស្រី Mette Frederiksen ដែលជាមេដឹកនាំនៃគណបក្សសង្គមប្រជាធិតេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 04:21 PM, ចំនួនអ្នកអានៈ 29ដង
ការសម្រេចចិត្តរក្សាទុកគ្រាប់ពេជ្រដ៏សំខាន់របស់ក្រុមទាំងពីរនេះ ធ្វើឡើងភ្លាមៗក្រោយក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករចាស់ថ្មីជាច្រើនរូប ទាំងកីឡាករជាតិ និងអន្ដរជាតិ ដូចជាខ្សែប្រយុទ្ធប្រេស៊ីល Patrick Robson និង Christian Dos Santos, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yodai Ogawa និង មីហ្ស៊ូណូ ហីការ៉ុ, កីឡាករ សាត រ៉ស៊ីប, សៀន សុភក្ដ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 02:31 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និង លោក គឹម មិនា នាយក ប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព និងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 02:28 PM, ចំនួនអ្នកអានៈ 48ដង
ប្រទេសធំៗមួយចំនួនដែលមានវិស័យបាល់ទាត់រីកចម្រើន បែរជាមិនអាចឆ្លងផុតវគ្គជម្រុះឡើងទៅលេងជុំចុងក្រោយ World Cuspan ទៅវិញ បើទោះបីជាសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបង្កើនពី ៣២ប្រទេស ឡើងដល់ ៤៨ក្រុមក៏ដោយ។
នៅសល់ត្រឹមតែ ៩ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 ចាប់ផ្តើមហើយ ពោលគឺចាប់ពីថ្ងៃទី១១ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 02:24 PM, ចំនួនអ្នកអានៈ 37ដង
Rodri វ័យ ២៩ឆ្នាំបានប្រលយថា រូបលោកមានទំនោរចង់ទៅរួមក្រុម Real Madrid នៅប្រទេសអេស្ប៉ាញ ក្រោយចាកចេញពីក្លិបអង់គ្លេស Manchester City ដែលលេងបាន ២៩៨ប្រកួតគ្រប់កម្មវិធីទាំងអស់ គិតចាប់តាំងពីឆ្នាំ២០១៩ ក្រោយផ្ទេរពីក្លិប Atletico Madrid រួចមក។
កីឡាករអន្តរជាតិអេស្ប៉ាញ Rodri បាននិយាយថា រូបលោកនឹងពិចារណាពីអនាគតរហូតដល់ក្រោយ ចប់ព្រឹត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 02:23 PM, ចំនួនអ្នកអានៈ 35ដង
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ គ្រោះរអិលបាក់ដី និងគ្រោះទឹកជំនន់ ខណៈព្យុះ Jangmi បក់បោកឆ្ពោះទៅទិសខាងជើង បន្ទាប់ពីបក់បោក លើកោះ Okinawa កាលពីថ្ងៃចន្ទម្សិលមិញ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រជាជនជាង ៣០ ០០០គ្រួសារក្នុងតំបន់ Kagoshima ស្ថិតនៅភាគនិរតីជប៉ុន និងប្រជាជន ១៧០០០នាក់ផ្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 02:21 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាបានឱ្យដឹងទៀតថាយន្ដហោះហ្វឹកហ្វឺនធុន T-34 បានធ្លាក់នៅម៉ោង ៨៖០៨នាទីព្រឹក នៅភាគខាងជើង នៃចុងផ្លូវរត់នៅឯមូលដ្ឋានទ័ពអាកាស Gangshan ស្ថិតក្នុងទីក្រុងកំពង់ផែ Kaohsiung នៃភាគខាងត្បូងកោះតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះយោធាសម្រាប់ហឹ្វកហ្វឺន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 02:20 PM, ចំនួនអ្នកអានៈ 29ដង
តាមប៉ូលិសអាមេរិក ហេតុការណ៍បាញ់ប្រហារបានកើតឡើងនៅក្នុងផ្ទះ ២ខ្នង និងហាងទំនិញមួយក្នុងទីក្រុង Muscatine។ ជនរងគ្រោះ ៤នាក់ត្រូវបានបាញ់សម្លាប់ក្នុងផ្ទះមួយ និង២នាក់ផ្សេងទៀត ក្នុងនោះមានម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះមួយខ្នងផ្សេងទៀត និងម្នាក់ទៀតត្រូវបានប្រទះឃើញស្លាប់នៅក្បែរហាងទំនិញមួយកន្លែង។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-06-2026, 02:18 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀងម្នាក់ ខេត្តតាកែវម្នាក់ និងតែងតាំងថ្មីម្នាក់ សរុបចំនួន៣រូបជាអភិបាលរងខេត្តកែប។ នេះបើតាមអនុក្រឹត្យដែល ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងអនុក្រឹត្យរបស់សម្ដ
 ព័ត៌មានលម្អិត
|
|
|