| រដ្ឋមន្រ្តី ហេង សួរ អញ្ជើញចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប |
|
| ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ 6ដង |
|
|
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងឆ្នាំនេះ។ ទន្ទឹមនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា ការងារទាំងនេះកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញ និងបង្កបរិយាកាសអំណោយផលល្អសម្រាប់អ្នកវិនិយោគពីគ្រប់ប្រទេស ដើម្បីឱ្យបងប្អូនទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដ៏មានតម្លៃក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ។ ជាមួយនឹងប្រតិបត្តិការនៅប្រទេសវៀតណាម និងឡាវ ផងដែរ ក្រុមហ៊ុនពិតជាមានបទពិសោធល្អៗផ្នែកកសិ-ឧស្សាហកម្មប្រកបដោយបច្ចេកទេសទំនើប ហើយកំពុងតែនាំយកមកអនុវត្តនិងចែករំលែក ដែលពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI និងសំណេះសំណាលជាមួយបងប្អូនកម្មករដែលកំពុងបម្រើការងារឱ្យក្រុមហ៊ុននៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម។
តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដែលផ្តោតលើ «ការអភិវឌ្ឍបុគ្គលិកមូលដ្ឋាន» ដើម្បីផ្ទេរបច្ចេកទេសនិងអភិវឌ្ឍបុគ្គលិកគ្រប់គ្រងបន្តវេន។ នៅពេលចូលធ្វើការ បងប្អូនក៏ទទួលបានការចុះកិច្ចសន្យាការងារយ៉ាងត្រឹមត្រូវ ហើយក្រុមហ៊ុនក៏បង់ជូនពេញលេញនូវភាគទាននៃរបបសន្តិសុខសង្គមលើផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកអាហារ ដោយបានរៀបចំផ្ទះបាយ ដើម្បីផ្តល់ជូនអាហារ ៣ពេល/ថ្ងៃ កន្លែងស្នាក់នៅ អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតដោយឥតគិតថ្លៃ ការពិនិត្យសុខភាពតាមកាលកំណត់ ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលបុគ្គលិកថ្មី បង្កើតហាងទំនិញ ផ្ទះថែទាំកុមារ (មត្តេយ្យកុមារ) និងបន្ទប់សង្គ្រោះបឋម នៅតាមកសិដ្ឋាននីមួយៗផងដែរ។ ក្រៅពីនេះក៏មានការរៀបចំសកម្មភាពផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីខួបកំណើត ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌ ព្រមទាំងការលេងកីឡាជាដើម។
ក្រោយពីធ្វើទស្សកិច្ចខ្សែច្រវាក់ផលិតផលរបស់ក្រុមហ៊ុន លោកក៏បានឆ្លៀតពេលអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ និងក្មួយៗជាកូនសិស្សប្រកបដោយភាពស្និទ្ធស្នាលផងដែរ ដោយឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ធ្វើការងារនៅទីនេះ បងប្អូនកម្មករមិនមានកង្វល់ពីការខ្វះកន្លែងស្នាក់នៅ បញ្ហាសេវាសុខភាព និងសេវាអប់រំនោះទេ។
ឆ្លើយតបនឹងសំណូមពររបស់ក្រុមហ៊ុនពីកង្វះកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានណែនាំឱ្យបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្មករតាមរយៈវេទិកាការងារ ជាពិសេសផ្តោតលើខេត្តត្បូងឃ្មុំ ដោយរំលេចពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនដូចគ្នានឹងការងារនៅតាមរោងចក្រ សហគ្រាសផងដែរ។ ចំណែកឯការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញបន្ថែម គឺគួរធ្វើឡើងតាមរយៈកម្មវិធី TVET ១,៥លាននាក់ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន និងមន្ទីរការងារខេត្ត ដោយបញ្ជូនគ្រូមកបណ្តុះបណ្តាលនៅសាលាឯក្រុមហ៊ុនដោយផ្ទាល់ ហើយក្រសួងក៏នឹងពិចារណាចេញវិញ្ញាបនបត្រកម្រិត C1 C2 និង C3។ លោកក៏បានជំរុញឱ្យមានការអនុវត្តគំរូ ការសិក្សាផ្អែកលើការងារ (WBL) នៅក្នុងក្រុមហ៊ុន ហើយបេឡាជាតិសន្តិសុខសង្គម និងអគ្គនាយកដ្ឋានការងារ ក៏គួរតែចុះដោយផ្ទាល់ធ្វើបណ្ណ ប.ស.ស. និងចេញសៀវភៅការងារ ដើម្បីសម្រួលដល់បងប្អូនកម្មករនិយោជិតផងដែរ។
ក្រុមហ៊ុន THACO AGRI បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រវិនិយោគដោយផ្អែកលើគោលការណ៍សរីរាង្គ និងមេត្រីភាពបរិស្ថានក្នុងទ្រង់ទ្រាយធំផ្នែកកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ ដំណាំហូបផ្លែ ជាពិសេសផ្លែចេក) សាងសង់រោងចក្រកែច្នៃ និងចិញ្ចឹមសត្វ កាលពីឆ្នាំ ២០១៩ លើផ្ទៃដីអាជីវកម្មជាង ៩ ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលក្នុងនោះ នៅកម្ពុជាមានផ្ទៃដីចំនួន ៤៣ ៧៦៤ហិកតា រួមមាន៖ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិកតា និងស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរីចំនួន ៣៣ ០៥៦ហិកតា។ ក្រុមហ៊ុននាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិទៅកាន់ប្រទេស ជប៉ុន ចិន និងហុងកុងជាដើម ជាមួយនឹងទស្សនវិស័យក្លាយជាក្រុមហ៊ុនកសិកម្មឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៧ ដោយពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េ តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ 6ដង
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:31 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តសៀមរាប៖ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:23 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាស្ថាន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:12 PM, ចំនួនអ្នកអានៈ 25ដង
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនីនាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។
សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ 39ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ 43ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ 28ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ 39ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ 35ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។
ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ 27ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។
សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ 26ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ 2ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។
ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
|
|
|