| អ្នកជំនាញអារ្យធម៌ខ្មែរ៖ វិមានឈ្នះឈ្នះខេត្ដកោះកុង ជានិមិត្តរូបនៃសារៈមន្ទីរជាតិសន្ដិភាព និងបណ្ណាល័យបើកចំហជាសកលនៃប្រវត្តិសាស្ត្រសម័យទំនើប |
|
| ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ 6ដង |
|
|
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រាមស៊ីវិលរុំារ៉ៃនៅកម្ពុជា នាំមកនូវសន្តិភាពនិងការអភិវឌ្ឍដ៏រុងរឿងក្នុងសម័យទំនើបយើងនេះ។
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៦ នេះ ចំពោះពិធីសម្ពោធវិមានឈ្នះឈ្នះ ខេត្តកោះកុង ដ៏ធំស្កឹមស្កៃ និងខ្ពស់ត្រដែតលើវេហាស៍ថ្មីមួយទៀត បន្ទាប់ពីវិមានឈ្នះឈ្នះនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលមានការចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និងប្រជាពលរដ្ឋជុំវិញខេត្ដ យ៉ាងច្រើនកុះករនិងអធិកអធមក្រៃលែង។
បើពោលឲ្យចំ វិមានឈ្នះឈ្នះ ខេត្ដកោះកុង មានរូបរាងពេញលេញបានផុសទ្បើងយ៉ាងធំស្កឹមស្កៃនិងខ្ពស់ត្រដែតចាប់ពីថ្ងៃនេះ នឹងក្លាយជាប្រពៃណីរំឭកដឹងគុណ កតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងមានគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិ ដល់រដ្ឋបុរសន្ដិភាពសម័យទំនើប ដោយប្រកាសប្រាប់មនុស្សជំនាន់ក្រោយៗ និងពិភពលោកថា ភាពអង់អាចក្លាហាន និងការលះបង់ដោយយកជីវិតធ្វើជាដើមទុនរបស់រដ្ឋបុរសខ្លួន ពីទុក្ខវេទនានៃសង្រ្គាមរុំារ៉ៃអស់កាលដ៏យូរលង់មកនេះ មិនត្រូវបានបំភ្លេចចោលឡើយ។ ហេតុនេះវិមាននយោបាយឈ្នះឈ្នះ ខេត្ដកោះកុង ជានិមិត្តរូបនៃសារៈមន្ទីរជាតិសន្ដិភាព និងបណ្ណាល័យបើកចំហជាសកលនៃប្រវត្តិសាស្ត្រពិតរបស់ជាតិដ៏រស់រវើក។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះ វិមាននយោបាយឈ្នះឈ្នះ ខេត្តកោះកុង ជាវិមានឧទ្ទិសដឹងគុណដល់រដ្ឋបុរសសន្ដិភាព និងដើរតួនាទីជាសាលារៀនប្រវត្តិសាស្ត្រក្រៅប្រព័ន្ធ ដ៏មានឥទ្ធិពលនិងរស់រវើក ដែលជួយឲ្យកុលបុត្រ កុលធិតាជំនាន់ក្រោយបានស្វែងយល់ តាមរយៈស្លាកស្នាមព្រឹត្តិការណ៍ លំដាប់ហេតុការណ៍ប្រវត្ដិសាស្រ្ដ ដែលបានចារឹកឈ្មោះវីរជន ដែលជាឯកសារប្រវត្តិសាស្ត្រដ៏រឹងមាំ ការពារមិនឲ្យមានការបំភ្លៃ ឬបំភ្លេចចោល និងការចងចាំរបស់ជាតិជាសកលអស់កល្ប។ នៅពេលកុលបុត្រកុលធីតាជំនាន់ក្រោយៗបានឃើញ ពួកគេនឹងស្វែងយល់ពីគុណតម្លៃនៃសន្តិភាព ឯកភាពជាតិ និងអធិប្បតេយ្យភាពដែនដីដែលមិនអាចកាត់ថ្លៃបាន ដែលនាំឲ្យពួកគេមិនអាចវង្វេងប្រវត្តិសាស្ត្ររបស់ជាតិខ្លួន។ ក្នុងការជំរុញទឹកចិត្តដល់យុវជនឲ្យមានស្មារតីស្នេហាជាតិ ការពារបូរណភាពទឹកដី និងត្រៀមខ្លួនជាស្រេចដើម្បីបម្រើជាតិ មាតុភូមិ ការពារជាតិដោយភាពក្លាហាននិងមិនញញើតជាមួយខ្មាំងសត្រូវ ដោយដើរតាមលំអាន រៀនសូត្រនិងយកគំរូតាមវីរជនជំនាន់មុន។
លើសពីនេះ វិមានឈ្នះឈ្នះ ខេត្តកោះកុង មានទីតាំងភូមិសាស្ត្រឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ដ៏ស្រស់ស្អាតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អមដោយទឹកជ្រោះជ្រលងភ្នំ ដងអូរ ឡោមព័ទ្ធដោយរុក្ខជាតិបៃតងខៀវស្រងាត់ដ៏ស្រស់ត្រកាល ក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រជាបណ្តុំវប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយប្រចាំខេត្ត។ ដោយតភ្ជាប់ជាមួយសក្តានុពលទេសចរណ៍ធម្មជាតិនៃព្រៃកោងកាង ទឹកធ្លាក់ សមុទ្រ និងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍តំបន់ តាមរយៈសេវាកម្មស្នាក់នៅ ម្ហូបអាហារ ការលក់ដូរដ៏មានសក្តានុពល និងពង្រឹងស្មារតីសាមគ្គីជាតិ ឲ្យកាន់តែរឹងមាំ ដោយបង្ហាញពីឫសគល់នៃការតស៊ូ និងការឆ្លងកាត់ដំណាក់កាលយូរអង្វែង ដ៏លំបាករបស់ប្រទេសជាតិ រហូតទទួលបានសន្តិភាពនិងការអភិវឌ្ឍនូវសមិទ្ធិផលដ៏ស្រស់បំព្រងដូចសព្វថ្ងៃ។
ដូច្នេះ ការផុសរូបរាងទ្បើងនៃវិមាននយោបាយឈ្នះឈ្នះ ខេត្តកោះកុងថ្មីមួយទៀតនេះ គឺជាស្ពានចម្លងស្មារតីនៃការតស៊ូ ការលះបង់ពីអតីតកាលរបស់រដ្ឋបុរសសន្តិភាព មកពង្រឹងបច្ចុប្បន្នកាល និងតម្រង់ទិសប្រទេសជាតិទៅអនាគតកាល ឲ្យដើរលើផ្លូវមួយដែលពោរពេញដោយស្មារតីស្នេហាជាតិ កិត្តិយសជាតិ ស្ថិរភាពនយោបាយ និងសន្តិភាពតរៀងទៅ៕















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ 5ដង
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:31 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តសៀមរាប៖ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:23 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាស្ថាន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:12 PM, ចំនួនអ្នកអានៈ 25ដង
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនីនាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។
សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ 38ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ 43ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ 28ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ 37ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ 35ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។
ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ 26ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។
សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ 26ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ 1ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។
ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
|
|
|