រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើបណ្ដាប្រទេសអាស៊ាន ប្ដូរវេនរៀបចំជើងឯកវាយសីនគរបាល ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរឹតចំណងមិត្តភាព
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងក្នុងតំបន់ផងដែរ។ ការលើកឡើងនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធិបិទព្រឹត្តិការណ៍កីឡាវាយសីជើង​ឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលបានលើកមករៀបចំនៅឆ្នាំ២០២៦ នារសៀលថ្ងៃទី៣០ ខែឧសភានេះ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ស្ថិតនៅបរិវេណសាលាបឋមសិក្សាចៅពញាហុក។ លោកអភិសន្ដិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដោយរលូន និងជោគជ័យ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយមានប្រតិភូ និងអត្តពលិកជានគរបាលមកពីបណ្ដាប្រទេសក្នុងសហគមន៍អាស៊ានចំនួន ៥ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ទីម័រខាងកើត និងប្រទេសវៀតណាម។ ទន្ទឹមជាមួយភាពជោគជ័យ នៃការរៀបចំ ២លើកជាប់គ្នានៅកម្ពុជានេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ប​ន្ដថា «សម្រាប់ព្រឹត្តិការណ៍ប្រកួតរៀបចំឡើងនាឆ្នាំបន្ទាប់ៗទៀត ខ្ញុំស្នើបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងដោយប្តូរវេនគ្នា។ ហេតុនេះខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតនៅបណ្តាឆ្នាំខាងមុខ នឹងមានប្រទេសផ្សេងនៅក្នុងសហគមន៍អាស៊ាននឹងរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតនេះ»។ លោកសង្កត់ធ្ងន់ថា «ព្រឹត្តិការណ៍ប្រកួតនាពេលនេះ មិនត្រឹមតែបានបង្ហាញអំពីសមត្ថភាពនៃការលេងកីឡាវាយសីតែមួយមុខនោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរនូវបទពិសោធបច្ចេកទេសរបស់កីឡាករទៅវិញទៅមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្ហាញអំពីការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៃបណ្តាប្រទេសនានាក្នុងសហគមន៍អាស៊ានកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត»។ យោងតាមរបាយការណ៍លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា សរុបប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍នេះ មានចំនួន ១៩៦នាក់ និងប្រកួតលើ ១៣វិញ្ញាសា។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ពានរង្វាន់នគរបាលអាស៊ីអាគ្នេយ៍ គឺក្រុមនគរបាលឥណ្ឌូនេស៊ី ជាប់លេខ១ ក្រោយឈ្នះមេដាយសរុប ៦គ្រឿង (មាស ៤ និងប្រាក់ ២) គ្រាដែលក្រុមនគរបាលកម្ពុជា និងវៀតណាម ជាប់លេខ២ និងលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿងដូចគ្នា (ប្រាក់ ១ និងសំរឹទ្ធ ២)។ ចំណែកលទ្ធផលការប្រកួតពានរង្វាន់វិញ្ញាសាក្លិបចម្រុះអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ គឺក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប់លេខ១ ឈ្នះមេដាយសរុប ២គ្រឿង (មាស ១ និងប្រាក់ ១), ក្រុមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាប់លេខ២ ឈ្នះមេដាយសរុប ២គ្រឿង (មាស ១ និងសំរឹទ្ធ ១) និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជាប់លេខ៣ ឈ្នះមេដាយប្រាក់ ១គ្រឿង។ រីឯការប្រកួតក្លឹបចំណុះក្រសួងរាជធានី-ខេត្ត និងក្រសួង គឺក្លិប Quang Sport Can Tho ជាប់លេខ១ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ២ និងប្រាក់ ១), ក្លិបយុវជននគរបាលជាតិ ជាប់លេខ២ ឈ្នះមេដាយមាស ២គ្រឿង និងក្លិបក្រសួងមហាផ្ទៃ ជាប់លេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២)៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ​ 5ដង
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:31 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តសៀមរាប៖ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:23 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាស្ថាន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:12 PM, ចំនួនអ្នកអានៈ​ 25ដង
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនី​នាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។ សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ​ 39ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ​ 28ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ​ 39ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ​ 35ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។ ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ​ 27ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military ​Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ​ 26ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ​ 2ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។ ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 782 នាក់
ម្សិលមិញ : 1140 នាក់
សរុបទាំងអស់ : 11348518 នាក់