លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយសមាគមអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋាន (REHDA) នៃប្រទេសម៉ាឡេស៊ី
ចុះថ្ងៃទី: 29-05-2026, 11:10 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនោះលោកអ្នកឧកញ៉ា លី ហួរ បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់លោក Datuk Ir. Ho Hon Sang ប្រធានសមាគមអចលនទ្រព្យ និងលំនៅឋាន (REHDA) ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចវិស័យអចលទ្រព្យនៅកម្ពុជា នាពេលនេះ។ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាល សម្តែងការគួរសម និងពិសាអាហារថ្ងៃត្រង់ជាមួយសមាគមអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋាន (REHDA) នៃប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ។ លោកអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ថាសំណង់នៅតែជាតម្រូវការខ្ពស់ទៅថ្ងៃអនាគត ការខិតខំរបស់សមាគមក៏ត្រូវតែបន្តការខិតខំទៅមុខ លើផ្លូវយូរអង្វែង សមាគមនឹងបន្តពង្រីកសក្តានុពលរបស់ខ្លួនឈរលើចក្ខុវិស័យ និងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សមាគមមានទស្សនៈវិស័យមួយទៀតគឺលើកកំពស់ស្តង់ដាវិស័យអចលនទ្រព្យកម្ពុជា ឲ្យកាន់តែល្អប្រសើរដោយមិនមែនផ្តោតសំខាន់លើតែសំណង់លំនៅឋានឬបុរីប៉ុណ្ណោះទេ សមាគមផ្តោតលើ អគារខុនដូ អគារពាណិជ្ជកម្មជាសំខាន់ ព្រោះអគារខ្ពស់ៗទាំងនោះគឺជាប៉ូលដ៏សំខាន់នៃការទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ជាមួយនឹងអន្តរជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសេវា ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។ លោកអ្នកឧកញ៉ា បានបន្ថែមទៀតថាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងបន្តពង្រឹងកិត្យានុភាព និងតួនាទីដ៏សំខាន់របស់សមាគមដល់អ្នកវិនិយោគសំណង់ក្នុងស្រុក និងអន្តរជាតិ។ បន្តអនុវត្តបេសកកម្មរបស់ខ្លួនជាអាទិភាពចម្បងប្រកបដោយប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលថ្មីៗ ជូនសមាជិក-សមាជិកា។ បន្តលើកកម្ពស់ភាពជឿទុកចិត្ត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែង តាមរយៈការបង្កើតកិច្ចប្រជុំពង្រឹងផ្ទៃក្នុង សន្និបាតប្រចាំឆ្នាំ និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីពាក់ ព័ន្ធ។ បន្តលើកកម្ពស់យន្តការ ភាពជាដៃគូរាជរដ្ឋាភិបាល និងផ្នែកឯកជន រវាងសមាគម ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រ និងជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ លោកអ្នកឧកញ៉ាបានថ្លែងបន្ដថា នេះជាការចូលរួមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយលើកកម្ពស់កម្រិត ជីវភាពប្រជាជនមានចំណូលទាប និងមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យនៃ គម្រោងអភិវឌ្ឍន៍របស់សមាជិក-សមាជិកា។ លើសពីនោះបន្តរៀបចំវេទិកាធុរកិច្ច សិក្ខាសាលា និងដំណើរទស្សនកិច្ចក្រៅប្រទេស ជូនសមាជិក-សមាជិកា ដើម្បីស្វែងយល់ពីកាលានុវត្តភាព និន្នាការវិនិយោគ និងនវានុវត្តថ្មីៗក្នុងដំណើរការអាជីវកម្ម។ មួយវិញទៀតការរៀបចំប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានស្នូលសមាគម ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បី សិក្សាស្រាវជ្រាវ តាមដាន ចងក្រង និងវិភាគស្ថានភាពអចលនទ្រព្យនៅកម្ពុជា។ ជាងនេះទៅទៀតឧត្តមភាពនៃសមិទ្ធផលថ្មីៗ របស់សមាគមនឹងបន្តគៀងគរ អ្នកវិនិយោគ ទាំងក្នុងស្រុក និងអន្តរ ជាតិចូលរួមកម្លាំងជាមួយសមាគម ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាប្រកប ដោយចីរភាព។ បន្តចូលរួមសកម្មភាពធ្វើសបុរសធម៌ជួយសង្គមជាតិ ទាំងក្របខណ្ឌសមាគម និងជាមួយរាជរដ្ឋាភិបាល។ ជាមួយគ្នានោះ លោក Datuk Ir. Ho Hon Sang ប្រធានសមាគមអចលនទ្រព្យ និងលំនៅឋាន (REHDA) នៃប្រទេសម៉ាឡេស៊ី ក៏បានសម្តែងក្តីរំភើប និងថ្លែងអំណរគុណលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានផ្តល់កិត្តិយសក្នុងការអនុញ្ញាតឱ្យសមាគមអចលនទ្រព្យ និងលំនៅឋាន (REDA) នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារពីវិស័យអចលនទ្រព្យ និងលំនៅឋាននៅកម្ពុជា ដើម្បីបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ។ លោក Datuk Ir. Ho Hon Sang ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យ (REHDA) បានជម្រាបជូនលោកអ្នកឧកញ៉ា លី ហួរ ឱ្យដឹងថា (REHDA) មិនត្រឹមតែផ្តោតលើការអភិវឌ្ឍលំនៅឋាននោះទេ ប៉ុន្តែវិសាលភាពការងារគឺគ្របដណ្តប់លើ «អចលនទ្រព្យ» ទាំងមូល ដែលរួមមាន៖ សណ្ឋាគារ, ការិយាល័យធ្វើការ, សួនកម្សាន្ត, ផ្សារទំនើប, មន្ទីរពេទ្យ និងសាលារៀនឯកជនជាដើម។ លោក Datuk Ir. Ho Hon Sang ក៏បានបង្ហាញក្តីសង្ឃឹមថាបន្ទាប់ពីសំណេះសំណាលការងារពីវិស័យអចលនទ្រព្យ និងលំនៅឋាននៅកម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន និងអចលនទ្រព្យម៉ាទ្បេស៊ី (REHDA) នឹងអាចស្វែងរកឱកាសចាប់ដៃគូវិនិយោគទៅវិញទៅមកជាមួយប្រទេសកម្ពុជាផងដែរ។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ​ 5ដង
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:31 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តសៀមរាប៖ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:23 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាស្ថាន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:12 PM, ចំនួនអ្នកអានៈ​ 25ដង
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនី​នាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។ សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ​ 28ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ​ 37ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ​ 34ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។ ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ​ 26ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military ​Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ​ 25ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ​ 1ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។ ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 752 នាក់
ម្សិលមិញ : 1140 នាក់
សរុបទាំងអស់ : 11348488 នាក់