ស្ថាបនិក Anthropic ព្រមាន៖ «ការអភិវឌ្ឍ AI មិនអាចកាត់ផ្ដាច់ និងទុកចិត្តលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សតែម្នាក់ឯងបានឡើយ»
ចុះថ្ងៃទី: 27-05-2026, 12:25 PM, ចំនួនអ្នកអានៈ 2ដង
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានចូលរួមអមដំណើរសម្តេចប៉ាប ឡេអូ ទី១៤ (Pope Leo XIV) នៅក្នុងពិធីប្រកាសចេញផ្សាយនូវលិខិតសព្វវចនាធិប្បាយ (Encyclical) ដំបូងបង្អស់របស់សម្តេចប៉ាប ដែលផ្តោតសំខាន់លើ «ក្រមសីលធម៌ និងឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI)» នៅបុរីវ៉ាទីកង់។ អង្គុយនៅក្បែរសម្តេចប៉ាប លោក Chris Olah បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា វាមាន «លទ្ធភាពជាក់ស្តែងខ្ពស់ណាស់» ដែលបច្ចេកវិទ្យា AI នឹងចូលមកជំនួសកម្លាំងពលកម្មមនុស្សក្នុងកម្រិតទ្រង់ទ្រាយធំនានាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើរឿងនោះកើតឡើងពិតមែន ការជួយជ្រោមជ្រែង និងការបំពេញលំនឹងជីវភាពដល់មនុស្សដែលត្រូវបាត់បង់ការងារ នឹងក្លាយជាកាតព្វកិច្ចសីលធម៌ដ៏ធំធេងបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោក Chris Olah ដែលជាសហស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិម្មិតល្បីល្បាញ Anthropic បាននិយាយនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ការវិវត្តយ៉ាងគំហុកនៃបច្ចេកវិទ្យា AI មិនអាចបណ្ដោយឱ្យស្ថិតនៅក្រោមការគ្រប់គ្រង និងការសម្រេចចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាតែម្ខាងបានឡើយ។ លោកបានអំពាវនាវឱ្យមានការចូលរួមត្រួតពិនិត្យ និងណែនាំបន្ថែមពីសំណាក់ថ្នាក់ដឹកនាំសាសនា រដ្ឋាភិបាល និងសង្គមស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ ទោះបីជា Anthropic ត្រូវបានគេស្គាល់ថា ជាមន្ទីរពិសោធន៍ AI ដែលផ្តោតលើសុវត្ថិភាពខ្ពស់ក៏ដោយ ក៏លោក Olah បានសារភាពដោយត្រង់ថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ រួមទាំងក្រុមហ៊ុនរបស់លោកផងដែរ សុទ្ធតែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីផ្នែកពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងសម្ពាធផ្ទាល់ខ្លួន ដែលជារឿយៗសម្ពាធទាំងនេះអាចផ្ទុយស្រឡះពីផលប្រយោជន៍រួមរបស់សង្គម។ លោកបានពន្យល់ថា៖ «រាល់មន្ទីរពិសោធន៍ទាំងអស់... តែងតែដំណើរការក្រោមការលើកទឹកចិត្ត និងដែនកំណត់មួយចំនួន ដែលជួនកាលវាបានជះឥទ្ធិពលជម្លោះទៅលើអ្វីដែលយើងគួរធ្វើជាការត្រឹមត្រូវ»។ លោកបានបន្ថែមថា ទោះបីជាអ្នកស្រាវជ្រាវមានចេតនាល្អកម្រិតណាក៏ដោយ ក៏ពួកគេនៅតែរងឥទ្ធិពលពីកម្លាំងទីផ្សារទាំងនោះដដែល ហេតុនេះទើបការត្រួតពិនិត្យ និងការវាយតម្លៃពីខាងក្រៅជារឿងដែលមិនអាចខ្វះបាន។ ស្ថាបនិក AI រូបនេះបានគូសបញ្ជាក់ថា សំណួរដែលចោទឡើងដោយបច្ចេកវិទ្យា AI វាធំធេងពេកសម្រាប់សហគមន៍អ្នកស្រាវជ្រាវបច្ចេកវិទ្យាជជែកដោះស្រាយតែឯង។ លោកចង់ឃើញមាន «អ្នករិះគន់ប្រកបដោយការគិតគូរនិងស្មោះត្រង់» ពីមជ្ឈដ្ឋានខាងក្រៅដើម្បីជួយតម្រង់ទិស។ លោក Olah បានសង្ខេបបញ្ហាអាទិភាពចំនួន ៣ ដែលពិភពលោកត្រូវយកចិត្តទុកដាក់៖ ១៖ ហានិភ័យនៃការបាត់បង់ការងារជាសកល។ ២៖ ការធានាថាផលប្រយោជន៍ និងផ្លែផ្កាដែលបានពី AI ត្រូវបានចែករំលែកទៅដល់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក (មិនមែនស្ថិតក្នុងដៃប្រទេសអ្នកមាន ឬក្រុមហ៊ុនធំៗពីរបីនោះទេ)។ ៣៖ សំណួរដែលមិនទាន់មានចម្លើយ ស្ដីពីរបៀបបកស្រាយ និងស្វែងយល់ពីឥរិយាបថរបស់ប្រព័ន្ធ AI ដែលកាន់តែស្មុគស្មាញ និងមានភាពស្រពិស្រពិល (Opaque/Black Box)។ គួរជម្រាបថា ព្រឹត្តិការណ៍កាលពីថ្ងៃច័ន្ទនេះ គឺជាចំណុចប្រសព្វដ៏កម្រ និងគួរឱ្យចាប់អារម្មណ៍មួយ រវាង «វិស័យបច្ចេកវិទ្យាកម្រិតខ្ពស់» និង «សាសនាកាតូលិក» ដែលស្ថាប័នសាសនាមួយនេះកំពុងព្យាយាមបង្ហាញខ្លួនជាសំឡេងសីលធម៌ក្នុងការណែនាំ និងគ្រប់គ្រងការវិវត្តដ៏លឿនដូចព្យុះនៃបញ្ញាសិប្បនិម្មិត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ​ 5ដង
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:31 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តសៀមរាប៖ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:23 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាស្ថាន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 07:12 PM, ចំនួនអ្នកអានៈ​ 25ដង
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនី​នាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។ សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ​ 28ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ​ 37ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ​ 34ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។ ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ​ 26ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military ​Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ​ 25ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ​ 1ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។ ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 751 នាក់
ម្សិលមិញ : 1140 នាក់
សរុបទាំងអស់ : 11348487 នាក់