| កិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច រវាងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខា |
|
| ចុះថ្ងៃទី: 21-05-2026, 11:28 AM, ចំនួនអ្នកអានៈ 41ដង |
|
|
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ និងលោក ណូ លីដា អគ្គនាយក CGCC ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីគម្រោងធានាឥណទានបោះដុំក្នុងទំហំ៥លានដុល្លាអាមេរិក (Wholesale Guarantee Scheme - WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme - ESGS) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC។
បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាផ្លូវការដែលនឹងអនុញ្ញាតឱ្យធនាគារ ឈីហ្វ ពង្រីកការបញ្ចេញឥណទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។
លោក ណូ លីដា អគ្គនាយក CGCC បានថ្លែងថា «CGCC ស្វាគមន៍នូវភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) ដូចជា ធនាគារ ឈីហ្វ Chief ដែលទទួលស្គាល់អំពីតម្លៃនៃការធានាឥណទាន និងប្រើប្រាស់ការធានាឥណទានប្រកបដោយបុរេសកម្ម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល។ ជាមួយនឹងការធានារបស់ CGCC, យើងសង្ឃឹមថា ធនាគារ ឈីហ្វ នឹងអាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ធនាគារ ឈីហ្វ អាចផ្តល់ប្រាក់កម្ចីជាមួយនឹងសមាមាត្រកម្ចីធៀបនឹងតម្លៃទ្រព្យបញ្ចាំ (loan-to-value) ខ្ពស់ជាងមុន, រក្សាទុនបម្រុងទាបជាងមុនសម្រាប់កម្ចីដែលមានការធានា, និងអាចផ្តល់កម្ចីជូនដល់អតិថិជនដែលមិនអាចទទួលបានកម្ចី ប្រសិនបើគ្មានការធានា»។
លោកបានបន្តថា «តាមរយៈភាពជាដៃគូនេះ យើងចង់ឃើញ ធនាគារ ឈីហ្វ ពង្រីកការផ្តល់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ពង្រីកហានិភ័យ តាមសមាមាត្រនៃការពង្រីកកម្ចី ព្រោះ CGCC នឹងចូលរួមចែករំលែកហានិភ័យ។ CGCC ប្រកាន់ភ្ជាប់ក្នុងការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាពជាយុទ្ធសាស្ត្រចម្បង ៥៖ ដំណើរការ (Process) ភាពជាដៃគូ(Partnership) ផលិតផល (Product) មនុស្ស (People) និងគោលនយោបាយ(Policy) ដើម្បីគាំទ្រដៃគូរបស់យើង និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ»។
លោកបណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ បានថ្លែងថា «ចំពោះធនាគារ ឈីហ្វ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និង បុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និង មធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អតិថិជនរបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា»។
លោកបានបន្តថា «ចំពោះធនាគារឈីហ្វ យើងខ្ញុំបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ផ្តល់សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងផ្តល់ការគាំទ្រដល់វិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយ CGCC យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យើងអាចរួមគ្នាពង្រឹង បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនដែលត្រូវការជំនួយផ្នែកហិរញ្ញប្បទានយ៉ាងពិតប្រាកដ»។
តាមរយៈភាពជាដៃគូនេះ CGCC និងធនាគារ ឈីហ្វ មានទិសដៅក្នុងការគាំទ្រក្រុមហ៊ុន/អាជីវកម្មតាមរយៈគម្រោងធានាឥណទានចំនួនពីររបស់ CGCC គឺ WGS និង ESGS។ ក្រោមគម្រោង WGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារ ឈីហ្វ ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យលើអ៊ិចស្ពូស៊ើដែលមានការធានា។ តាមរយៈ WGS ធនាគារ ឈីហ្វ នឹងអាចពង្រីកលទ្ធភាពក្នុងការផ្តល់កម្ចីរបស់ធនាគារ និងជំរុញឱ្យធនាគារអាចផ្តល់ហិរញ្ញប្បទានបន្ថែមទៅកាន់ SMEs ដែលមានសក្តានុពលកាន់តែច្រើន។ ដោយឡែក ក្រោមគម្រោង ESGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មថ្មីរបស់ធនាគារ ឈីហ្វដែលផ្តល់ដល់ក្រុមហ៊ុន/អាជីវកម្ម រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% នៃប្រាក់ដើម និងលក្ខខណ្ឌធានាអនុគ្រោះនានា។ គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕
អំពី CGCC
CGCC គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។ CGCC មានបេសកកម្មចម្បងក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ផលិតផល និងសេវាកម្មសំខាន់ៗរបស់ CGCC រួមមាន ការធានាលើកម្ចីអាជីវកម្មការធានាលើការបោះផ្សាយសញ្ញាបណ្ណ និងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ គិតត្រឹមបំណាច់ខែមេសាឆ្នាំ២០២៦ CGCC បានផ្តល់ការធានាលើកម្ចីអាជីវកម្មចំនួន ៩.៨០៨ គណនី ក្នុងទំហំសរុប ៥៦៧,៦៣ លានដុល្លារអាមេរិក។
អំពីធនាគារ ឈីហ្វ
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជមួយនៅកម្ពុជា ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងមានភាពបត់បែន ដល់បុគ្គល និងអាជីវកម្ម ដោយផ្តោតជាពិសេសលើ SMEs។ ធនាគារ ឈីហ្វ បានទទួលអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារឯកទេស នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ហើយបន្ទាប់មកបានទទួលអាជ្ញាបណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។ ធនាគារ ឈីហ្វ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើន រួមមាន ប្រាក់បញ្ញើ ឥណទាន សេវាទូទាត់ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ធនាគារ CHIEF BANK បានរាយការណ៍ពីទ្រព្យសកម្មសរុបចំនួន ៤០២ លានដុល្លារអាមេរិក ដែលកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដោយមានប្រាក់កម្ចី និងបុរេប្រទានសរុបចំនួន ២៧៧ លានដុល្លារ និងប្រាក់បញ្ញើអតិថិជនសរុបចំនួន ២៩៥ លានដុល្លារ។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកមូលធន ការគ្រប់គ្រងហានិភ័យប្រកបដោយប្រយ័ត្នប្រយែង និងទំនុកចិត្តជាបន្តរបស់អតិថិជនចំពោះធនាគារ CHIEF BANK។







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:38 PM, ចំនួនអ្នកអានៈ 5ដង
ខេត្តក្រចេះ៖លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:31 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តសៀមរាប៖ការដូរបស់សម្តេចទាំងទ្វេពិតជាបានជួយរុញកំណើនទេសចរណ៍យ៉ាងខ្លាំងនៅមូលដ្ឋានរបស់ពួកគេ ហើយក៏បានចូលរួមចំណែកសម្រាប់បង្កើនកម្រិតជីវភាពរបស់បងប្អូនផងដែរ។ ស្រ្តីបុគ្គលិកសហគមទេសចរណ៍កំពុងភ្លុក បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយឥតឧបមា ជំនួសឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំកំព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:26 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាជាតិវិចិត្រសិល្បៈ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការបណ្តុះបណ្តាលសិស្សានុសិស្សលើជំនាញសិល្បៈ និងវប្បធម៌ជាច្រើនវិស័យ ដែលមិនត្រឹមតែជាការផ្ទេរ ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការសាងគ្រឹះសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ និងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:23 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាស្ថាន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតី លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:20 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 07:12 PM, ចំនួនអ្នកអានៈ 25ដង
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនីនាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។
សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:36 PM, ចំនួនអ្នកអានៈ 39ដង
ខេត្តព្រះវិហារ៖ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:28 PM, ចំនួនអ្នកអានៈ 43ដង
ខេត្តបាត់ដំបង៖ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, សម្តេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:15 PM, ចំនួនអ្នកអានៈ 28ដង
(ចិន)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត គណៈប្រតិភូដឹកន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 04:04 PM, ចំនួនអ្នកអានៈ 37ដង
Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:50 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ ទិដ្ឋភាពដ៏រស់រវើកនេះ បង្ហាញអំពីប្រពៃណីនៃការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបិតាស្ថាបនិកសន្ដិភាព និងប្រតិបត្ដិករអនុវត្ដនយោបាយឈ្នះឈ្នះដ៏ឆ្នើមដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានតស៊ូបញ្ចប់សង្គ្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:39 PM, ចំនួនអ្នកអានៈ 35ដង
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។
ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:05 PM, ចំនួនអ្នកអានៈ 26ដង
បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។
សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 02:02 PM, ចំនួនអ្នកអានៈ 26ដង
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-05-2026, 01:55 PM, ចំនួនអ្នកអានៈ 1ដង
បច្ចេកវិទ្យា EMIB របស់ Intel កំពុងត្រូវបានគេពិចារណាប្រើប្រាស់សម្រាប់បន្ទះឈីប AI ពិសេសដែល MediaTek កំពុងរចនាឱ្យក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន MediaTek មិនទាន់បានចេញមុខប្រកាសជាផ្លូវការថា Google ជាអតិថិជនរបស់ខ្លួន ឬបញ្ជាក់ជុំវិញរឿងរ៉ាវប្រើប្រាស់បច្ចេកវិទ្យារបស់ Intel នេះនៅឡើយទេ។
ក្រុមហ៊ុនរចនាបន្ទះឈីបយក្សរបស
 ព័ត៌មានលម្អិត
|
|
|