| ការបកស្រាយរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ចំពោះសំណួរររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ Sihasak Phuangketkeow នៅប្រទេសព្រុយណេ |
|
| ចុះថ្ងៃទី: 30-04-2026, 06:21 PM, ចំនួនអ្នកអានៈ 11ដង |
|
|
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ និងបំពេញទស្សនកិច្ចផ្លូវការ នៅរាជធានី បានដា ស៊េរី បេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។ ខាងក្រោមនេះជាការដកស្រង់នូវខ្លឹមសារមួយចំនួននៃចម្លើយរបស់ ឧបនាយករដ្ឋមន្ត្រីតបទៅនឹង សំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងជំនួបនេះ។
សំណួរទី១៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយនឹង ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសថៃ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសព្រុយណេ។ តើឯកឧត្តមទាំងពីរបានជជែកពិភាក្សាគ្នាអំពីបញ្ហាអ្វីខ្លះ?
ចម្លើយ៖ ការជួបគ្នានេះគឺជាការបន្តពីការជួបគ្នាលើកមុនៗ ដើម្បីស្វែងរកនូវវិធីនានា ក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានប្រក្រតីភាពឡើងវិញ។ ជំនួបលើកនេះ បានផ្តោតទៅលើប្រធានបទទាំងឡាយ ដែលភាគីទាំងពីរអាចនិយាយត្រូវរូវគ្នាដើម្បីបន្តកសាងទំនុកចិត្ត និងសម្រេចលទ្ធផលជាក់ស្តែង ក្នុងការឈានទៅកសាងប្រក្រតីភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណុចវិជ្ជមានមួយគឺ យើងបានការតាំងចិត្តដូចគ្នាក្នុងការរក្សាបទឈប់បាញ់ឱ្យបានគង់វង្ស។
សំណួរទី២៖ កាសែតថៃ The Nation បានលើកឡើងថា៖ បទឈប់បាញ់ គួរដើរទៅទន្ទឹមគ្នាជាមួយនឹងការបញ្ចប់ការថ្លែងការណ៍ ដែលមិនជួយបង្កើតបរិយាកាសវិជ្ជមានក្នុងការស្តារទំនាក់ទំនងឡើងវិញ។ តើឯកឧត្តមបានឆ្លើយយ៉ាងណាចំពោះបញ្ហានេះ?
ចម្លើយ៖ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ទប់ដោយទូរកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន មិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដែលប្រការនេះជាអ្វីដែលយើងបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥។ រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានា នៅគ្រប់វេទិកាអន្តរជាតិដែលយើងបានទៅចូលរួម។ ខ្ញុំបានជម្រាបឯកឧត្តម Sihasak ដោយត្រង់ថា កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែខ្ញុំត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ព្រោះវាពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិរបស់កម្ពុជា បូរណភាពទឹកដីរបស់កម្ពុជា និងដី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់កម្ពុជា។ បើចង់ឱ្យខ្ញុំឈប់លើកអំពីបញ្ហាទាំងអស់នេះ មិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ។
សំណួរទី៣៖ កាសែត The Nation របស់ថៃ ក៏បានលើកឡើងដែរថា ឯកឧត្តម Sihasak បានលើកអំពីការដែលប្រទេសថៃ នឹងលុបចោលនូវអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែន សមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ (MoU-2001)។ តើកម្ពុជាយើងមានប្រតិកម្មយ៉ាងដូចម្តេចដែរ?
ចម្លើយ៖ កន្លងទៅ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរលើកពាក់ព័ន្ធនឹងបញ្ហានេះ គឺ លើកទី១ នៅថ្ងៃទី០៨ ខែមេសា និងលើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់ថា៖ ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១នេះឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការអនុវត្តដោយសុចរិតភាពនូវក្របខ័ណ្ឌមួយ ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ វាជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU-2001នេះ ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលគាំទ្រការរៀបចំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យ អនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។ កម្ពុជានឹងបង្ហាញជំហរផ្លូវការបន្ថែមទៀតនៅពេលខាងមុខ។
សំណួរទី៤៖ តើការជួបនេះទទួលបានលទ្ធផលវិជ្ជមានអ្វីខ្លះដែរ?
ចម្លើយ៖ យើងបានឯកភាពគ្នាធ្វើការគិតគូរដល់ដំណើរទៅមុខ ដោយបន្តពិចារណាអំពីការកសាងផែនទីបង្ហាញផ្លូវមួយ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាមួយគ្នាឡើងវិញ។ ក្នុងនោះមានការប្តេជ្ញាគោរព និងអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា និងការបន្តពិភាក្សាគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈយន្តការដែលមានស្រាប់ ការរៀបចំនូវកញ្ចប់វិធានការដើម្បីកសាងទំនុកចិត្ត និងបញ្ហាផ្សេងៗទៀត។ យើងបានឯកភាពគ្នាឱ្យមានការជួប និងការពិភាក្សាគ្នាបន្តទៀត៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:32 PM, ចំនួនអ្នកអានៈ 24ដង
យោងតាមប្រភពពីសារព័ត៌មាន Financial Times ក្រុមហ៊ុនថ្មីសន្លាងមួយនេះ ត្រូវបានគេរំពឹងថាមានតម្លៃខ្លួនរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅលើផ្សារភាគហ៊ុនយ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ នេះគឺជាមហិច្ឆតាដ៏ធំមួយទៀតរបស់ SoftBank ក្នុងការក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាពិភពលោក។
ក្រុមហ៊ុនយក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:28 PM, ចំនួនអ្នកអានៈ 19ដង
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃពុធ ថ្ងៃទី២៩ ខែមេសា ក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកាត់បន្ថយថវិកាចំនួន ៥.៤ពាន់លានរីងហ្គីត ឬ ១.៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។
ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានណែនាំដល់ក្រសួង ស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់ ឱ្យកាត់បន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:26 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:21 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:19 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ វគ្គជម្រុះពាន U20 ទ្វីបអាស៊ីនេះ នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ តាមប្រទេសនៃទ្វីបអាស៊ីទាំងអស់ចូលរួម និងត្រូវបែងចែកជា ១១ពូល។ ចំពោះការចាប់ឆ្នោតបែងចែកពូល រង់ចាំការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:17 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:11 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscospany 4K Monitor, Olymspanus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ។
មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 06:02 PM, ចំនួនអ្នកអានៈ 32ដង
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៤ភាគរយបានសម្គាល់ឃើញថា គោលនយោបាយពន្ធគយសូន្យភាគរយនឹងពន្លឿនការតភ្ជាប់ផលិតផលអាហ្វ្រិកទៅកាន់ទីផ្សារដ៏ធំធេងរបស់ចិនថែមមួយកម្រិតទៀត ដោយនាំមកនូវលំហកំណើនកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរបស់អាហ្វ្រិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,២ភាគរយបានសម្គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 11:46 AM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានអបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)។
សូមជម្រាបថា កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។
សម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 11:42 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vaspane) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 11:30 AM, ចំនួនអ្នកអានៈ 31ដង
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូ អញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai, នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។ តបតាមការអញ្ជើញលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 11:24 AM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 11:19 AM, ចំនួនអ្នកអានៈ 7ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 11:15 AM, ចំនួនអ្នកអានៈ 18ដង
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2026, 11:14 AM, ចំនួនអ្នកអានៈ 13ដង
ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹ
 ព័ត៌មានលម្អិត
|
|
|