Hun Sen Cup៖ វិសាខា ឡើងវគ្គផ្ដាច់ព្រ័ត្រលើកទី៤ រង់ចាំក្រុមឈ្នះ រវាងបឹងកេត និងព្រះខ័នរាជ
ចុះថ្ងៃទី: 30-04-2026, 11:24 AM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ ផ្ទុយទៅវិញ ត្រូវបានវិសាខា វាយបករកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Park Jungbin ៣គ្រាប់ និង ថា គ្រីយ៉ា ១គ្រាប់ មុនកីឡាករ Onda Yonosuke រកបាន ១គ្រាប់ឲ្យម្ចាស់ផ្ទះវិញ នៅចុងម៉ោង ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ។ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមវិសាខា ដែលត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង ដ្បិតក្រុមទាំងពីរ ទើបជួបគ្នាជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញស្មើគ្នា ១-១។ ក្រឡេកទៅចាប់អារម្មណ៍ជំនួបដ៏ជក់ចិត្ត នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង វិញ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ។ សម្រាប់ ១គ្រាប់របស់អតីតក្រុមជើងឯក ៥សម័យព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Patrick Robson តាំងពីនាទីទី៧ រហូតដល់នាទី៨៥ ទើបកីឡាករ Ingo Bento រកបានគ្រាប់តាមស្មើឲ្យបឹងកេត បន្ទាប់ពីការព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកចំពោះមុខអ្នកគាំទ្រជិត ៥ពាន់នាក់។ ជាមួយលទ្ធផលខាងលើ នាំឲ្យក្រុមវិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្រក្លិប ក្រោយសរុបលទ្ធផលជួបគ្នា ២ជើង ឈ្នះ ISI ដង្កោសែនជ័យ ៧-១ ហើយអតីតក្រុមជើងឯក ៣សម័យនេះ នឹងត្រូវឈរចាំក្រុមឈ្នះ រវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង ដែលនឹងត្រូវជួបប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចាំមើលរវាងក្រុមទាំងពីរ តើក្រុមណានឹងឡើងវគ្គផ្ដាច់ព្រ័ត្រ? សូមរំឮកថា មិនថា បឹងកេត ឬព្រះខ័នរាជស្វាយរៀង នោះទេ សុទ្ធតែធ្លាប់ជួបវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២១ ជួបព្រះខ័នរាជស្វាយរៀង វិសាខា បានយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ គ្រាដែលឆ្នាំ២០២២ ជួបបឹងកេត វិសាខាបានយកឈ្នះ ៤-៣។ ជារួមរាល់ការឡើងវគ្គផ្ដាច់ព្រ័ត្រ ៣លើកកន្លងមក វិសាខាពុំធ្លាប់ចាញ់ឡើយ? ដូច្នេះចាំមើលតើរដូវកាលនេះ ពួកគេអាចគ្រងជើងឯកជាថ្មីបានទេ បន្ទាប់ពីខកខាន ២រដូវកាលចុងក្រោយកន្លងមក?
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2026, 06:32 PM, ចំនួនអ្នកអានៈ​ 25ដង
យោងតាមប្រភពពីសារព័ត៌មាន Financial Times ក្រុមហ៊ុនថ្មីសន្លាងមួយនេះ ត្រូវបានគេរំពឹងថាមានតម្លៃខ្លួនរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅលើផ្សារភាគហ៊ុនយ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ នេះគឺជាមហិច្ឆតាដ៏ធំមួយទៀតរបស់ SoftBank ក្នុងការក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាពិភពលោក។ ក្រុមហ៊ុនយក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:28 PM, ចំនួនអ្នកអានៈ​ 20ដង
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃពុធ ថ្ងៃទី២៩ ខែមេសា ក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកាត់បន្ថយថវិកាចំនួន ៥.៤ពាន់លានរីងហ្គីត ឬ ១.៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានណែនាំដល់ក្រសួង ស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់ ឱ្យកាត់បន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:26 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:21 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:19 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ វគ្គជម្រុះពាន U20 ទ្វីបអាស៊ីនេះ នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ តាមប្រទេសនៃទ្វីបអាស៊ីទាំងអស់ចូលរួម និងត្រូវបែងចែកជា ១១ពូល។ ចំពោះការចាប់ឆ្នោតបែងចែកពូល រង់ចាំការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:17 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:11 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscospany 4K Monitor, Olymspanus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ។ មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:02 PM, ចំនួនអ្នកអានៈ​ 32ដង
អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៧,៤ភាគរយ​បានសម្គាល់ឃើញថា គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​នឹង​ពន្លឿន​ការតភ្ជាប់​ផលិតផលអាហ្វ្រិក​ទៅកាន់ទីផ្សារ​ដ៏ធំ​ធេងរបស់ចិន​ថែមមួយកម្រិតទៀត ដោយ​នាំមក​នូវលំហកំណើន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​របស់​អាហ្វ្រិក ។ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន ៨៥,២ភាគរយ​បានសម្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:46 AM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានអបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)។ សូមជម្រាបថា កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។ សម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:42 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vaspane) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 31ដង
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូ អញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai, នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។ តបតាមការអញ្ជើញលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:24 AM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:19 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:15 AM, ចំនួនអ្នកអានៈ​ 18ដង
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 14ដង
ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 13 នាក់
ម្សិលមិញ : 759 នាក់
សរុបទាំងអស់ : 11324716 នាក់