អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន ការគោរពច្បាប់ និងលើកតម្កើងរបៀបធ្វើការក្នុងសង្គមនីតិរដ្ឋ
ចុះថ្ងៃទី: 30-04-2026, 06:17 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន គុណភាវិជ្ជាជីវៈ ការគោរពច្បាប់ និងលើកតម្កើងរបៀបធ្វើការក្នុងប្រព័ន្ធនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃសេរីភាព។ លោក ទេព អស្នារិទ្ធ បានស្នើយ៉ាងដូច្នេះថា៖ «ក្នុងបរិបទនេះខ្ញុំស្នើដល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះត្រូវចូលរួមលើកកម្ពស់សរីភាពដែលមានការទទួលខុសត្រូវ និងការគោរពច្បាប់ពោល គឺត្រូវលើកតម្កើងរបៀបធ្វើការក្នុងប្រព័ន្ធនីតិរដ្ឋសម្រាប់ជាមូលដ្ឋានគ្រឹះនៃសេរីភាព។ នៅក្នុងរបាយការណ៍អង្គការសង្គមស៉ីវិល ខ្ញុំសូមស្នើឱ្យធ្វើការរួមគ្នា គោលដៅយើង គឺជួយដល់អ្នកសារព័ត៌មាន លើកកម្ពស់សិទ្ធិសេរីភាពរបស់គាត់ ដោយអាចធ្វើការបានដោយសុវត្ថិភាព ផ្តល់ព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវតែធ្វើការជាមួយគ្នា គោលដៅរួមរបស់យើង គឺជួយដល់អ្នកសារព័ត៌មាន»។ ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ ក៏បានស្នើឱ្យសមាគម និងអ្នកពាក់ព័ន្ធរាល់ការតាមដានចងក្រងកត់ត្រាសកម្មភាពអនុវត្តក្នុងវិស័យព័ត៌មានពិសេសសកម្មភាពសារព័ត៌មានត្រូវធ្វើឡើងក្នុងស្មារតីស្ថាបនាបង្កើតតម្លៃបន្ថែមដើម្បីបំពេញឱ្យគ្នាដោយហ៊ានទទួលស្គាល់ការពិត និងរៀនទទួលយកនូវកិច្ចខិតខំជាមួយលទ្ធផលទាំងឡាយដែលកម្ពុជា សម្រេចបានក្នុងវិស័យព័ត៌មាន ដើម្បីជាស្នូលមួយរួមចំណែកក្នុងការដឹកនាំគ្រប់គ្រង និងតម្រង់ទិសលើការអនុវត្តសកម្មភាពការងារសារព័ត៌មាននៅកម្ពុជា។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ក្រសួងព័ត៌មានបាននឹងកំពុងធ្វើជាមួយគ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរ នៅក្នុងគោលបំណងដើម្បីគាំពារ សម្រួលការលំបាក និងដោះស្រាយបញ្ហាប្រឈមនានាដែលអ្នកសារព័ត៌មានជួបប្រទះ នៅពេលបំពេញបេសកកម្មជាដើម។ ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់សន្តិសុខព័ត៌មានពង្រឹងគុណភាពសារព័ត៌មាន និងរង់ចាំការសហការពីគ្រប់តួអង្គទាំងអស់។ លោកក៏បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃលំហសេរីភាពសារព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារអ្នកសារព័ត៌មានតាមរយៈយន្តការច្បាប់ និងការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ៧០,៤% នៃអ្នកចូលរួមស្ទង់មតិសរុបបានអះអាងថា មិនដែលប្រឈមនឹងការគំរាមកំហែង ការយាយី ឬអំពើហិង្សាក្នុងការបំពេញការងារក្នុងឆ្នាំកន្លងទៅទេ ខណៈដែល៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ ឬអាជ្ញាធរប្តឹងផ្តល់ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ខ្លួនឡើយ។ បន្ថែមពីនេះ លោក ទេព អស្នារិទ្ធ បាបន្តថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានជួយសម្របសម្រួល និងការពារអ្នកសារព័ត៌មានដោយបានជួយអន្តរាគមន៍ឱ្យមានការដោះលែង និងនៅក្រៅឃុំដល់អ្នកសារព័ត៌មានសរុប ១៤នាក់, ផ្សះផ្សាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៣៧ករណី/បណ្តឹង មានពាក់ព័ន្ធ ៦៩នាក់ និងបានផ្តល់ការការពារផ្នែកច្បាប់ក្នុងនីតិវិធីតុលាការចំនួន ៧ករណី មានអ្នកពាក់ព័ន្ធចំនួន ១៥នាក់។ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់ និងការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធក្នុងវិស័យព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បានជួយការពារអ្នកសារព័ត៌មានអាជីពពីការលួចបន្លំ ឬការវាយប្រហារដោយព័ត៌មានក្លែងក្លាយ ជាពិសេសក្នុងសម័យកាលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពល។ តាមលទ្ធផលការស្ទង់មតិ ៩៦,៣% បានគាំទ្រឱ្យពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីការពារតម្លៃវិជ្ជាជីវៈ និងកសាងទំនុកចិត្តពីសាធារណជន។ ជាមួយគ្នានេះ ក្រសួងព័ត៌មាននៅតែបន្តប្តេជ្ញាលើកកម្ពស់សន្តិសុខព័ត៌មាន និងពង្រឹងគុណភាពវិជ្ជាជីវៈ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងស្មារតីស្ថាបនា ហ៊ានទទួលស្គាល់ការពិត និងរៀនទទួលយកនូវកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបាន ជាពិសេសការខិតខំរបស់ក្រសួងព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីជាមូលដ្ឋានគ្រឹះនៃសេរីភាពសារព័ត៌មានក្នុងប្រព័ន្ធនីតិរដ្ឋ។ ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ បានពិភាក្សាលើការអនុវត្តច្បាប់ដែលមានស្រាប់ និងបទបញ្ញត្តិថ្មីៗ ដើម្បីពង្រឹងវិជ្ជាជីវៈ និងសុចរិតភាពព័ត៌មាន ដោយធានាការប្រតិបត្តិវិជ្ជាជីវៈត្រឹមត្រូវ គោរពច្បាប់ និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងសុវត្ថិភាពក្នុងកំឡុងពេលមានវិបត្តិ និងការពិភាក្សាអំពីក្រមសីលធម៌ និងតម្លាភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា (AI) ដើម្បីរក្សាទំនុកចិត្តពីសាធារណជន។
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2026, 06:32 PM, ចំនួនអ្នកអានៈ​ 25ដង
យោងតាមប្រភពពីសារព័ត៌មាន Financial Times ក្រុមហ៊ុនថ្មីសន្លាងមួយនេះ ត្រូវបានគេរំពឹងថាមានតម្លៃខ្លួនរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅលើផ្សារភាគហ៊ុនយ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ នេះគឺជាមហិច្ឆតាដ៏ធំមួយទៀតរបស់ SoftBank ក្នុងការក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាពិភពលោក។ ក្រុមហ៊ុនយក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:28 PM, ចំនួនអ្នកអានៈ​ 20ដង
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃពុធ ថ្ងៃទី២៩ ខែមេសា ក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកាត់បន្ថយថវិកាចំនួន ៥.៤ពាន់លានរីងហ្គីត ឬ ១.៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានណែនាំដល់ក្រសួង ស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់ ឱ្យកាត់បន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:26 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:21 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:19 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ វគ្គជម្រុះពាន U20 ទ្វីបអាស៊ីនេះ នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ តាមប្រទេសនៃទ្វីបអាស៊ីទាំងអស់ចូលរួម និងត្រូវបែងចែកជា ១១ពូល។ ចំពោះការចាប់ឆ្នោតបែងចែកពូល រង់ចាំការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:17 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:11 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscospany 4K Monitor, Olymspanus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ។ មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:02 PM, ចំនួនអ្នកអានៈ​ 32ដង
អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៧,៤ភាគរយ​បានសម្គាល់ឃើញថា គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​នឹង​ពន្លឿន​ការតភ្ជាប់​ផលិតផលអាហ្វ្រិក​ទៅកាន់ទីផ្សារ​ដ៏ធំ​ធេងរបស់ចិន​ថែមមួយកម្រិតទៀត ដោយ​នាំមក​នូវលំហកំណើន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​របស់​អាហ្វ្រិក ។ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន ៨៥,២ភាគរយ​បានសម្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:46 AM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានអបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)។ សូមជម្រាបថា កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។ សម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:42 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vaspane) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 31ដង
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូ អញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai, នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។ តបតាមការអញ្ជើញលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:24 AM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:15 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 14ដង
ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 16 នាក់
ម្សិលមិញ : 759 នាក់
សរុបទាំងអស់ : 11324719 នាក់