ចិនបង្ហាញបច្ចេកវិទ្យារបាំងការពារការកើនកម្តៅភ្លើងអាគុយថ្មី អាចធន់នឹងកម្ដៅ ១៣០០°C ដើម្បីពង្រឹងសុវត្ថិភាពរថយន្តអគ្គិសនី
ចុះថ្ងៃទី: 18-04-2026, 11:56 AM, ចំនួនអ្នកអានៈ 64ដង
សម្ភារៈថ្មីនេះ គឺជាបន្ទះអ៊ីសូឡង់ (insulation material) ដែលផលិតចេញពី (Silica Aerogel) ដែលត្រូវបានរចនាឡើងដើម្បីធ្វើការការឆ្លងកម្ដៅកាន់តែយឺតរវាងកោសិកាអាគុយ (Battery Cells) នៅពេលមានបាតុភូតចំហេះឡើងកម្ដៅ (Thermal Runaway)។ ដែលជាទូទៅ នៅពេលអាគុយមានបញ្ហា សីតុណ្ហភាពអាចហក់ឡើងកម្តោះខ្ពស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី និងអាចរាលដាលទៅកាន់កោសិកាក្បែរខាងយ៉ាងលឿន។ ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanjing (Nanjing Tech University) បានបង្កើតសម្ភារៈអ៊ីសូឡង់ (insulation material) សម្រាប់អាគុយលីចូម ដែលអាចធន់នឹងកម្ដៅបានរហូតដល់ ១៣០០°C។ ការរកឃើញនេះ កើតឡើងចំពេលដែលឧស្សាហកម្មរថយន្តអគ្គិសនីចិន កំពុងបង្កើនស្ដង់ដារសុវត្ថិភាពឱ្យកាន់តែតឹងរ៉ឹង។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Science and Technology Daily បានឱ្យដឹងនាពេលថ្មីៗនេះ ។ អ្វីទៅជា Silica Aerogel? វាគឺជាសារធាតុរឹងដែលស្រាលបំផុតលើលោក ដែលត្រូវបានបង្កើតឡើងដោយការដកយកជាតិរាវចេញពី «ជែល Gel» ហើយជំនួសមកវិញដោយ «ឧស្ម័ន Gas» ជាលទ្ធផលវាក្លាយជាគ្រោងឆ្អឹងរឹងដែលមានរន្ធតូចៗកម្រិតណាណូ (Nano-pores) ជាច្រើន។ ធន់នឹងភ្លើងខ្លាំង វាមិនឆេះហើយអាចទប់កម្ដៅបានរហូតដល់ ១៣០០°C (ក្នុងបច្ចេកវិទ្យាថ្មី) មានទម្ងន់ស្រាលមិនធ្វើឱ្យឡានធ្ងន់ដែលជួយឱ្យឡានបើកបានចម្ងាយឆ្ងាយ និងការពារការឆ្លងកម្ដៅ (Thermal Runaway) ប្រសិនបើអាគុយមួយគ្រាប់មានបញ្ហាឆេះ (របាំង Aerogel) នេះ នឹងទប់មិនឱ្យកម្ដៅនោះឆ្លងទៅឆេះអាគុយគ្រាប់ផ្សេងទៀត។ ជាលទ្ធផលនៃការធ្វើតេស្ត បន្ទះដែលមានកម្រាស់ត្រឹមតែ ២,៣មីលីម៉ែត្រ ដែលបានដាក់តេស្តឱ្យរងកម្ដៅ ១០០០°C រយៈពេល ៥នាទី ប៉ុន្តែវាអាចរក្សាសីតុណ្ហភាពឱ្យនៅទាបជាង ១០០°C បាន។ ដូច្នេះសម្ភារៈអ៊ីសូឡង់ (insulation material) ឬអាចទៅថាគ្រឿងបង្គំថ្មីនេះអាចទប់ស្កាត់ការឆ្លងកម្ដៅបានរហូតដល់ ២ម៉ោង។ ខណៈបច្ចេកវិទ្យា Aerogel ជំនាន់មុន អាចធន់បានត្រឹមតែប្រហែល ៣០០°C ប៉ុណ្ណោះ ដែលវានៅទាបជាងកម្រិតកម្ដៅចំហេះជាក់ស្តែង (ចន្លោះពី ៦៥០°C ទៅ ១០០០°C ចំណែកបច្ចេកវិទ្យាថ្មីនេះ បានបង្កើនសមត្ថភាពទប់ទល់រហូតដល់ ១៣០០°C។ បើនិយាយពីរចនាសម្ព័ន្ធ ឬរូបរាងរបស់ Aerogel គឺជាបណ្ដាញរន្ធតូចៗកម្រិតណាណូ ដែលមានខ្យល់រហូតដល់ ៩៩% ដែលជួយកាត់កម្រិតការចម្លងកម្ដៅ។ ក្រុមស្រាវជ្រាវបានដោះស្រាយបញ្ហានេះ ឱ្យកាន់តែមានភាពងាតស្រួយ ដោយរចនាឱ្យមានភាពយឺតជាង ៩០% ដែលអនុញ្ញាតឱ្យបន្ទះនេះរក្សាសីតុណ្ហភាពកម្តៅបានល្អ ទោះបីជាគ្រាប់អាគុយមានការរីក ឬរួមមាឌនៅពេលដំណើរការក៏ដោយ។ ជាមួយការផលិតក្នុងទ្រង់ទ្រាយធំ ដើម្បីសម្រេចបាននូវការផលិតសម្រាប់ឧស្សាហកម្ម ក្រុមការងារបានប្រើប្រាស់ដំណើរការសម្ងួតដោយប្រើ Supercritical CO2។ ហើយបច្ចេកវិទ្យានេះជួយឱ្យគេអាចប្រើប្រាស់សារធាតុរំលាយ (Ethanol) ឡើងវិញបានជាង ៩៩,៥% ដែលកាត់បន្ថយថ្លៃដើមនៃវត្ថុធាតុដើមបានច្រើនជាងពាក់កណ្តាល។ សូជម្រាបផងថា ការរកឃើញថ្មីនេះ ស្របពេលដែលរដ្ឋាភិបាលប្រទេសចិន ត្រៀមដាក់ចេញនូវស្ដង់ដារសុវត្ថិភាពអាគុយថ្មី «គ្មានការឆេះ គ្មានការផ្ទុះ» (No fire, No explosion) ដែលនឹងត្រូវអនុវត្តជាកំហិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦។ ហើយគោលការណ៍ស្ដង់ដារថ្មីនេះតម្រូវឱ្យអាគុយត្រូវតែរក្សាសុវត្ថិភាពឱ្យបាន ២ម៉ោង បន្ទាប់ពីមានបញ្ហាកម្ដៅ ដើម្បីទុកពេលឱ្យអ្នកដំណើរចាកចេញបានដោយសុវត្ថិភាព។ ជាការកត់សម្គាល់ទាក់ទងនិងទិន្នន័យទីផ្សារអាគុយចិន ហើយគិតត្រឹមខែមីនា ឆ្នាំ២០២៦ ការដំឡើងអាគុយសរុបសម្រេចបាន ៥៦,៥ GWh។ គ្រាដែលអាគុយប្រភេទ LFP នៅតែគ្រប់គ្រងទីផ្សារធំជាងគេគឺប្រមាណ ៨១,១% (ស្មើនឹង ៤៥,៨ GWh) ខណៈអាគុយប្រភេទ NMC មានចំណែក ១០,៧% ក្នុងទីផ្សារ។ សូមបញ្ជាក់ផងថា GWh គឺមកពីពាក្យ Gigawatt-hour (ហ្គីហ្គាវ៉ាត់-ម៉ោង) វាគឺជាខ្នាតរង្វាស់ទៅលើថាមពលអគ្គិសនី ក្នុងកម្រិតដ៏ខ្ពស់ដែលគេប្រើសម្រាប់សម្រាប់វាស់វែងសមត្ថភាពផលិតថាមពលរបស់រោងចក្រអគ្គិសនី ឬវាស់វែងបរិមាណសរុបនៃគ្រាប់អាគុយរថយន្តអគ្គិសនីនៅក្នុងទីផ្សារ។ សរុបជារួមមក បន្ទះអ៊ីសូឡង់ការពារកម្តៅប្រភេទថ្មីនេះ ដែលផលិតពី Silica Aerogel គឺសម្រាប់ដាក់ចន្លោះគ្រាប់អាគុយរថយន្តអគ្គិសនី វាមានតួនាទី ទប់ស្កាត់មិនឱ្យមានចរន្តភ្លើងឆេះរាលដាលលឿនពីគ្រាប់អាគុយមួយទៅគ្រាប់អាគុយមួយទៀត នៅពេលមានបញ្ហាឆ្លងចរន្ត ឬកើនកម្ដៅខ្លាំង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2026, 06:32 PM, ចំនួនអ្នកអានៈ​ 24ដង
យោងតាមប្រភពពីសារព័ត៌មាន Financial Times ក្រុមហ៊ុនថ្មីសន្លាងមួយនេះ ត្រូវបានគេរំពឹងថាមានតម្លៃខ្លួនរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅលើផ្សារភាគហ៊ុនយ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ នេះគឺជាមហិច្ឆតាដ៏ធំមួយទៀតរបស់ SoftBank ក្នុងការក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាពិភពលោក។ ក្រុមហ៊ុនយក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:28 PM, ចំនួនអ្នកអានៈ​ 19ដង
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃពុធ ថ្ងៃទី២៩ ខែមេសា ក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកាត់បន្ថយថវិកាចំនួន ៥.៤ពាន់លានរីងហ្គីត ឬ ១.៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានណែនាំដល់ក្រសួង ស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់ ឱ្យកាត់បន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:26 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:21 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:19 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖ វគ្គជម្រុះពាន U20 ទ្វីបអាស៊ីនេះ នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ តាមប្រទេសនៃទ្វីបអាស៊ីទាំងអស់ចូលរួម និងត្រូវបែងចែកជា ១១ពូល។ ចំពោះការចាប់ឆ្នោតបែងចែកពូល រង់ចាំការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:17 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:11 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscospany 4K Monitor, Olymspanus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ។ មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:02 PM, ចំនួនអ្នកអានៈ​ 31ដង
អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៧,៤ភាគរយ​បានសម្គាល់ឃើញថា គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​នឹង​ពន្លឿន​ការតភ្ជាប់​ផលិតផលអាហ្វ្រិក​ទៅកាន់ទីផ្សារ​ដ៏ធំ​ធេងរបស់ចិន​ថែមមួយកម្រិតទៀត ដោយ​នាំមក​នូវលំហកំណើន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​របស់​អាហ្វ្រិក ។ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន ៨៥,២ភាគរយ​បានសម្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:46 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានអបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)។ សូមជម្រាបថា កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។ សម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:42 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vaspane) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 30ដង
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូ អញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai, នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។ តបតាមការអញ្ជើញលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:24 AM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:19 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:15 AM, ចំនួនអ្នកអានៈ​ 18ដង
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 13ដង
ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 750 នាក់
ម្សិលមិញ : 871 នាក់
សរុបទាំងអស់ : 11324806 នាក់