ជប៉ុន ផ្ដល់ជំនួយ ១.៥លានដុល្លារ ស្តារជីវភាពពលរដ្ឋរងផលប៉ះពាល់​ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ
ចុះថ្ងៃទី: 13-02-2026, 01:23 PM, ចំនួនអ្នកអានៈ 46ដង
ការផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជាមួយលោកស្រី Kyungnan Park នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា។រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ១.៥លានដុល្លារអាមេរិក ជូនកម្មវិធីស្បៀង​អាហារពិភពលោក ដើម្បីស្តារជីវភាព និងពង្រឹងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ ដែល​រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោក បានឱ្យដឹងថា ការចូលរួមវិភាគទានចំនួន ១,៥លានដុល្លារអាមេរិក របស់ជប៉ុន នឹងប្រើប្រាស់សម្រាប់ការស្តារជីវភាពរស់នៅ និងការ​ពង្រឹង​អាហារូបត្ថម្ភ​នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់​បណ្តាលមកពីសង្គ្រាម​ឈ្លាន​ពានដោយកងទ័ពថៃ។ គម្រោងនេះមានគោលបំណងជួយគ្រួសារងាយរង​គ្រោះ​កសាង​ជីវភាពរស់នៅរបស់ពួកគេឡើងវិញ កែលម្អភាពចម្រុះនៃរបបអាហារ និងពង្រឹងភាពធន់​របស់​សហគមន៍បន្ទាប់ពីវិបត្តិ។ ការប៉ះទង្គិចគ្នានៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បាន​ធ្វើឱ្យមនុស្សជាង ៦០០,០០០នាក់ ត្រូវបានភៀសខ្លួនចេញពីផ្ទះ ខណៈពលករ​ចំណាក​ស្រុកបន្ថែមចំនួន ៩០០,០០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃ ដែលធ្វើឱ្យសេវាកម្ម​សំខាន់ៗ​រងផលប៉ះពាល់។ សហគមន៍នានាក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ បន្ត​ប្រឈមការខូចខាតផ្លូវថ្នល់ ប្រព័ន្ធកសិកម្ម ត្រូវបានបំផ្លាញ ប្រាក់ចំណូលត្រូវបានរំខាន និងការកើនឡើងនៃអសន្តិសុខស្បៀងអាហារ។ ក្នុងរយៈពេល ១២ខែខាងមុខ កម្មវិធីស្បៀងអាហារពិភពលោក (WFP) នឹងអនុវត្តកម្ម​វិធី​ជំនួយស្បៀងអាហារដល់ជនងាយរងគ្រោះដោយអាហារូបត្ថម្ភ ដែលផ្តល់អង្ករ​និងសាច់​ប្រាក់ដល់គ្រួសារគ្មានសុវត្ថិភាពស្បៀងអាហារ។ បន្ថែមពីលើនោះ ក៏នឹងមានការ​ស្តារ​ឡើង​វិញនូវទ្រព្យសម្បត្តិសហគមន៍សំខាន់ៗ ដូចជាផ្លូវថ្នល់ ប្រឡាយទឹក ប្រព័ន្ធ​ធារា​សាស្ត្រ បណ្តាញទឹក និងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដែលមាន​សារៈសំខាន់​សម្រាប់​ការ​ស្តារឡើងវិញរយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក។ គម្រោងនេះនឹងគាំទ្រដោយផ្ទាល់ដល់គ្រួសារចំនួន ១,៥០០គ្រួសារ ដែលផ្តល់​អត្ថ​ប្រយោជន៍​ដល់មនុស្សជាង ៦,០០០នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់​ទៀត​នឹងទទួល​បានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិសហគមន៍ដែលបានស្តារឡើងវិញ។ អាទិភាព​នឹង​ត្រូវ​បានផ្តល់ទៅឱ្យគ្រួសារដែលត្រូវបានផ្លាស់ប្តូរទីលំនៅ ជនចំណាក​ស្រុក​ដែល​វិល​ត្រឡប់​មកផ្ទះវិញ ស្ត្រី កុមារ និងក្រុមដែលប្រឈមនឹងហានិភ័យនៃអាហារូបត្ថម្ភ។ លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​របស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសកម្ពុជា។ លោកបានបញ្ជាក់យ៉ាង​ដូច្នេះ «តាមរយៈភាពជាដៃគូរបស់យើងជាមួយ WFP ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គម្រោង​ ដែលភ្ជាប់ជំនួយស្បៀងអាហារជាមួយការស្តារជីវភាពរស់នៅបានល្អប្រសើរឡើងវិញ»។ លោកស្រី Kyungnan Park តំណាង WFP និងជានាយកប្រចាំប្រទេសកម្ពុជា បាន​សង្កត់ធ្ងន់លើលក្ខណៈរួមបញ្ចូលគ្នានៃគម្រោងនេះថា «គម្រោងនេះនាំមក​នូវសន្តិ​សុខ​ស្បៀងអាហារូបត្ថម្ភ ជីវភាពរស់នៅ និងការស្តារនីតិសម្បទាសហគមន៍។ «តាមរយៈការរួមបញ្ចូលជំនួយបន្ទាន់ជាមួយការស្តារឡើងវិញដែលដឹកនាំដោយសហគមន៍ យើងកំពុងគាំទ្រដល់គ្រួសារនានាឱ្យកសាងជីវិតរបស់ពួកគេឡើងវិញ ខណៈ​ដែល​កំពុងដាក់គ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងស្ថិរភាពរយៈពេលវែង​នៅក្នុង​ខេត្តជាប់ព្រំដែនរបស់ប្រទេសកម្ពុជា»។ នេះជាការបញ្ជាក់របស់លោកស្រី Kyungnan Park៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2026, 06:32 PM, ចំនួនអ្នកអានៈ​ 25ដង
យោងតាមប្រភពពីសារព័ត៌មាន Financial Times ក្រុមហ៊ុនថ្មីសន្លាងមួយនេះ ត្រូវបានគេរំពឹងថាមានតម្លៃខ្លួនរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅលើផ្សារភាគហ៊ុនយ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ នេះគឺជាមហិច្ឆតាដ៏ធំមួយទៀតរបស់ SoftBank ក្នុងការក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាពិភពលោក។ ក្រុមហ៊ុនយក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:28 PM, ចំនួនអ្នកអានៈ​ 20ដង
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃពុធ ថ្ងៃទី២៩ ខែមេសា ក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកាត់បន្ថយថវិកាចំនួន ៥.៤ពាន់លានរីងហ្គីត ឬ ១.៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានណែនាំដល់ក្រសួង ស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់ ឱ្យកាត់បន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:26 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:21 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:19 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ វគ្គជម្រុះពាន U20 ទ្វីបអាស៊ីនេះ នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ តាមប្រទេសនៃទ្វីបអាស៊ីទាំងអស់ចូលរួម និងត្រូវបែងចែកជា ១១ពូល។ ចំពោះការចាប់ឆ្នោតបែងចែកពូល រង់ចាំការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:17 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:11 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscospany 4K Monitor, Olymspanus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ។ មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:02 PM, ចំនួនអ្នកអានៈ​ 32ដង
អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៧,៤ភាគរយ​បានសម្គាល់ឃើញថា គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​នឹង​ពន្លឿន​ការតភ្ជាប់​ផលិតផលអាហ្វ្រិក​ទៅកាន់ទីផ្សារ​ដ៏ធំ​ធេងរបស់ចិន​ថែមមួយកម្រិតទៀត ដោយ​នាំមក​នូវលំហកំណើន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​របស់​អាហ្វ្រិក ។ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន ៨៥,២ភាគរយ​បានសម្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:46 AM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានអបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)។ សូមជម្រាបថា កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។ សម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:42 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vaspane) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 31ដង
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូ អញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai, នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។ តបតាមការអញ្ជើញលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:24 AM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:15 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 14ដង
ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 33 នាក់
ម្សិលមិញ : 759 នាក់
សរុបទាំងអស់ : 11324736 នាក់