ក្រសួងវប្បធម៌ និងណាហ្គាវើលដ៍ នឹងរៀបចំពិព័រណ៍ «សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ» ចាប់ពីថ្ងៃទី១០-២៨ ខែវិច្ឆិកា
ចុះថ្ងៃទី: 10-11-2025, 06:29 PM, ចំនួនអ្នកអានៈ 239ដង
រាជធានីភ្នំពេញ៖ សេរីនេះ នឹងមានការតាំង បង្ហាញស្បែកធំ អមជាមួយការសម្តែងផ្ទាល់ នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ «សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ» ឬហៅថា «ពិព័រណ៍ស្រមោលស្បែកធំ» ដើម្បីចូលរួមអបអរដល់កេរដំណែល១០០០ឆ្នាំ នៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ពីប្រវត្តិ នៃល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាព ពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ការតាំងពិព័រណ៍នេះ នឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយមានការសម្តែងពិសេស ផ្តល់ជូនដោយសមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។ ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ។ មានប្រវត្តិជាង ១០០០ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថា បានចាប់កំណើតមុនសម័យអង្គរមកម៉្លេះ។ ស្បែកធំត្រូវបានយកទៅសម្តែង ជារឿងរាមកេរ្តិ៍របស់ខ្មែរ ដែលប្រែសម្រួលចេញពីរឿងរាមាយាណៈរបស់ឥណ្ឌា តាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ក្នុងអំឡុងរបបខ្មែរក្រហម ដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់នាពេលនោះ។ ប៉ុន្មានឆ្នាំក្រោយមកគ្រូ និងអ្នកដែលស្រឡាញ់ទម្រង់សិល្បៈនេះ ដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរាក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង។ មានក្រុមការងារមួយ ដែលបន្តដើរតួនាទីយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល។ ថ្វីត្បិតសមាគមនេះ ទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួន ត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ ក៏នៅតែអាចជួយឱ្យសមាគមនេះ រស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះ តាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយដដែល។ ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍ នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះ ទៅគេហដ្ឋានទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។ នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ប្រាក់ដែលបានពីការ ជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិ ដើម្បីធានាថា សមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។ ផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយនវានុវត្តន៍ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូប ជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។ គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំ អមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យ ដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។ ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2026, 06:32 PM, ចំនួនអ្នកអានៈ​ 27ដង
យោងតាមប្រភពពីសារព័ត៌មាន Financial Times ក្រុមហ៊ុនថ្មីសន្លាងមួយនេះ ត្រូវបានគេរំពឹងថាមានតម្លៃខ្លួនរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅលើផ្សារភាគហ៊ុនយ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ នេះគឺជាមហិច្ឆតាដ៏ធំមួយទៀតរបស់ SoftBank ក្នុងការក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាពិភពលោក។ ក្រុមហ៊ុនយក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:28 PM, ចំនួនអ្នកអានៈ​ 21ដង
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃពុធ ថ្ងៃទី២៩ ខែមេសា ក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកាត់បន្ថយថវិកាចំនួន ៥.៤ពាន់លានរីងហ្គីត ឬ ១.៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានណែនាំដល់ក្រសួង ស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់ ឱ្យកាត់បន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:26 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Pham Van Tra អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:21 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:19 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ វគ្គជម្រុះពាន U20 ទ្វីបអាស៊ីនេះ នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ តាមប្រទេសនៃទ្វីបអាស៊ីទាំងអស់ចូលរួម និងត្រូវបែងចែកជា ១១ពូល។ ចំពោះការចាប់ឆ្នោតបែងចែកពូល រង់ចាំការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:17 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ការស្នើបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងក្នុងក្នុងសន្និសីទជាតិក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:11 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់ឱ្យប្រើប្រាស់មានដូចជា MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscospany 4K Monitor, Olymspanus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ។ មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 06:02 PM, ចំនួនអ្នកអានៈ​ 32ដង
អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៧,៤ភាគរយ​បានសម្គាល់ឃើញថា គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​នឹង​ពន្លឿន​ការតភ្ជាប់​ផលិតផលអាហ្វ្រិក​ទៅកាន់ទីផ្សារ​ដ៏ធំ​ធេងរបស់ចិន​ថែមមួយកម្រិតទៀត ដោយ​នាំមក​នូវលំហកំណើន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​របស់​អាហ្វ្រិក ។ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន ៨៥,២ភាគរយ​បានសម្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:46 AM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះបានអបអរសាទរ ថ្ងៃខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦)។ សូមជម្រាបថា កម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។ សម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:42 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vaspane) និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 31ដង
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូ អញ្ជើញធ្វើទស្សនៈកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai, នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។ តបតាមការអញ្ជើញលោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញដឹកនាំប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:24 AM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:15 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 15ដង
ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 135 នាក់
ម្សិលមិញ : 759 នាក់
សរុបទាំងអស់ : 11324838 នាក់