ភ្នាក់ងារអចលនទ្រព្យកម្ពុជា នឹងមានឱកាសបិទការលក់ បានច្រើនជាងមុន ជាមួយកម្មវិធីផ្គូផ្គងទ្រព្យថ្មីមួយនេះ!
ចុះថ្ងៃទី: 10-10-2025, 03:27 AM, ចំនួនអ្នកអានៈ 525ដង
កម្មវិធីការបើកឲ្យប្រើប្រាស់ជាសាធារណៈនេះទទួលបានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកជំនាញអចលនទ្រព្យជិត២០០នាក់ក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានការគោរពអញ្ញើញចូលរួមជាពិសេសពីលោកឧកញ្ញ៉ា សន សៀបប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាCVEA។ កម្មវិធីផ្គូផ្គងភ្នាក់ងារអចលនទ្រព្យ AgentHub បាននាំមកយុគសម័យថ្មី នៃការទិញលក់អចលនទ្រព្យនៅប្រទេសកម្ពុជា ដោយបានដាក់ឲ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ប្រើប្រាស់ជាសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ AgentHub ជាកម្មវិធីជំនួយដល់ភ្នាក់ងារអ្នកលក់អចលនវត្ថុកម្ពុជា ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ជួយគ្រប់គ្រងបណ្តុំព័ត៍មានអចលនវត្ថុ និងជាពិសេសគឺផ្គូផ្គងភ្នាក់ងារអ្នកទិញដែលមានតម្រូវការទ្រព្យពិតប្រាកដ ជាមួយភ្នាក់ងារមានទ្រព្យដែលត្រូវគ្នា ដែលការផ្គូផ្គងនេះធ្វើឡើងដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) ដែលបានទទួលការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំគឺ Google។ ក្នុងព្រឹត្តិការណ៍នេះផងដែរ AgentHub និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក៏បានធ្វើការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗរបស់ AgentHub ដើម្បីបង្កើនប្រសិទ្ធិភាពការងារ និងជម្រុញការសហការលក់រវាងភ្នាក់ងារ និងភ្នាក់ងារ។ កិច្ចសហការដ៏ស្អិតរមួតតាមរយៈអនុស្សរណៈនេះបញ្ជាក់ពីទស្សនៈវិស័យរួមគ្នាដើម្បីលើកកម្ពស់ជំនាញអចលនវត្ថុ និងការប្រកបរបអចលនវត្ថុប្រកបដោយតម្លាភាព និង វិជ្ជាជីវៈ បូករួមនឹងការប្រើប្រាស់ទិន្នន័យដែលជាគោលដៅថ្មីនៃចក្ខុវិស័យអភិវឌ្ឍវិស័យអចលនវត្ថុនៃប្រទេសកម្ពុជា។ លោកឧកញ៉ា សន សៀប បានថ្លែងថា «យើងបានគិតគូរសហការជាមួយ AgentHub ដើម្បីចាប់យកបច្ចេកវិទ្យាដែលជួយភ្នាក់ងារអចលនទ្រព្យរក្សាព័ត៌មានអចលនទ្រព្យទុក និងងាយស្រួលរក និងមុខងារសម្រាប់ស្វែងរកអចលនទ្រព្យដែលដូចនឹងតម្រូវការភ្ញៀវដោយស្វ័យប្រវត្តិ»។ ចំណែកនាយកទីផ្សារនៃ AgentHub លោក សារិន សិរីវុឌ្ឍិ ក៏បានលើកដែរថា «តាមរយៈការសហប្រត្តិបត្តការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA យើងជឿជាក់ថា AgentHub នឹងជួយការងារ ហើយជួយលើកតម្លៃភ្នាក់ងារអចលនទ្រព្យយើងបានច្រើន ដែលវានឹងជួយដល់វិស័យទាំងមូលផងដែរដោយកាត់បន្ថយរយៈពេលទិញលក់អចលនទ្រព្យនីមួយៗ»។ លោកបន្ថែមថា «AgentHub មិនបង្កើតឡើងដូចកម្មវិធីលក់អចលនទ្រព្យដទៃទៀតទេ AgentHub គឺជាត្រូវបានបង្កើតឡើងចលនាមួយ រួមផ្គុំសហគមន៍ភ្នាក់ងារអចលនទ្រព្យកម្ពុជាឆ្ពោះទៅរកវិជ្ជាជីវៈ និងការទិញលក់ដែលមានប្រសិទ្ធភាពខ្ពស់»។ គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់ជាសាធារណៈនេះ គេក៏បានឃើញការបង្ហាញអំពីគេហទំព័រអចលនទ្រព្យថ្មីមួយឈ្មោះ KHPROPERTYHUB.COM ដែលជាគេហទំព័រផ្សព្វផ្សាយអំពីអចលនទ្រព្យនានាដែលបានបង្ហោះដោយភ្នាក់ងារជាក់លាក់ និងមានការពិនិត្យបញ្ជាក់ត្រឹមត្រូវ ជាទីទុកចិត្តសម្រាប់អតិថិជន ដែលមានបំណងស្វែងរកទិញអចលនទ្រព្យ។ លើសពីនេះ ជាកម្មវិធីពិសេស និងកិច្ចសហការជាមួយសមាគម AgentHub បានប្រកាសផ្តល់ជូននូវក្រេឌីតចំនួន៥០ដុល្លារដល់គ្រប់ភ្នាក់ងារដែលបានចូលរួមកម្មវិធីនេះ និងសមាជិកសមាជិកាសមាគម CVEA ទាំងអស់ផងដែរ រួមទាំងមានការផ្តល់ជូនពិសេសៗជាច្រើនទៀត។ ព្រឹត្តិការណ៍នេះក៏ទទួលបានមានចំណាប់អារម្មណ៍ និងការចូលរួមជាសក្ខីភាពពីវិស័យពាក់ព័ន្ធជាច្រើនដូចជាម្ចាស់គម្រោងអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ នេះសបញ្ជាក់ថាកម្មវិធីនេះជាព្រឹត្តិការណ៍បច្ចេកវិទ្យាអចលនទ្រព្យធំជាងគេប្រចាំឆ្នាំ២០២៥នេះ និងជាចំណុចរបត់សំខាន់មួយក្នុងការការកសាង ប្រព័ន្ធអេកូឡូស៊ីអចលនទ្រព្យដែលមាន ប្រសិទ្ធភាព តម្លាភាព និងមានសមត្ថភាពកាន់តែទូលំទូលាយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-06-2026, 01:16 PM, ចំនួនអ្នកអានៈ​ 27ដង
ក្រុងកំពត៖ ពិធីនេះមានការចូលរួមពីលោក ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 01:09 PM, ចំនួនអ្នកអានៈ​ 16ដង
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ មកកាន់ទីក្រុងបែរឡាំង បាននិយាយថាកិច្ចប្រជុំកំពូលណាតូ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា នៅទីក្រុងអង់ការ៉ា នឹងជាពេលវេលាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំជាងមុនលើវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:57 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ តាមលំដាប់ថ្នាក់។ អនុក្រឹត្យនេះ កំណត់អំពីឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ ក្នុងគោលបំណងដើម្បីធានា ឱ្យមានឯកស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:50 PM, ចំនួនអ្នកអានៈ​ 7ដង
ជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា»។ សិក្ខាសាលានេះ មានការចូលរួមចម្រុះពីស្ថាប័នអប់រំ និងបណ្តាក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:40 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 12:10 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:57 AM, ចំនួនអ្នកអានៈ​ 3ដង
ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (A-L) នៅ World Cuspan 2026 នឹងបិទបញ្ចប់ត្រឹមចុងសប្តាហ៍នេះ គ្រាដែលក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសឡើងវគ្គចាញ់-ធ្លាក់នេះដែរ។ ខាងក្រោមនេះជា ៥ចំណុចសំខាន់ ដែលសហព័ន្ធ FIFA នឹងវាយតម្លៃ ក៏ដូចជាប្រៀបធៀបទៅលើក្រុមលេខ៣ ល្អ ក្នុងចំណោម ១២ពូល ក្រោយបញ្ចប់ ៣ប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:54 AM, ចំនួនអ្នកអានៈ​ 31ដង
ភាគហ៊ុនរបស់ក្រុមហ៊ុន Micron បានហក់ឡើងដល់ទៅ ១២% ក្នុងការជួញដូរបន្ថែមម៉ោង (Extended Trade)។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានព្យាករណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួននឹងមានកម្រិតខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះជាសញ្ញាវិជ្ជមានមួយបង្ហាញថា ការវិនិយោគយ៉ាងច្រើនលើផ្នែកហេដ្ឋារចនាសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:48 AM, ចំនួនអ្នកអានៈ​ 13ដង
ការដាច់ចរន្តអគ្គិសនីបានបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សហគ្រាសទាំងខ្នាតតូច មធ្យម និងខ្នាតធំ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មរបស់ ពួកគេ។ ការដាច់ចរន្តអគ្គិសនីនៅកន្លែងខ្លះមានរយៈពេលពី៣ ដល់៥ម៉ោង ដែលបង្ខំឱ្យហាងទំនិញជាច្រើនផ្អាកប្រតិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:42 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ លោកប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:32 AM, ចំនួនអ្នកអានៈ​ 10ដង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ​ ហ្សេលេនស្គីបាននិយាយថាអ៊ុយក្រែននឹងដឹកនាំការវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន ខណៈទីក្រុងកៀវកំពុងពង្រីកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងគោលបំណងបង្ខំឱ្យទីក្រុងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:30 AM, ចំនួនអ្នកអានៈ​ 19ដង
យោងតាមទិន្នន័យវាយតម្លៃផ្ទាល់របស់ទស្សនាវដ្តី Forbes គិតត្រឹមម៉ោង ៤រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅថ្ងៃទី២៤ ខែមិថុនា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានធ្លាក់ចុះមកនៅត្រឹម ៩៧០,២ ពាន់លានដុល្លារ។ លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិដល់ទ្រីលានដុល្លារនោះ គិតត្រឹមការបិទទ្វារទីផ្សារដោះដូរភាគហ៊ុននៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:22 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិគ្រោះយោបល់ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិភស្តុភារកម្ម លើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុលោមតាមឧត្តមានុវត្តន៍អន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:13 AM, ចំនួនអ្នកអានៈ​ 10ដង
ការប្រកាសដំណឹងនេះ បានរៀបចំនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា ខណៈមា​ន​ក្រុមបាល់ទាត់ចំនួន ២៤ក្រុម មក​ពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាលផងដែរ បានចូលរួម។ ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៉ី ឆ្នាំ២០២៦ ឬ Malaysian Ambassador’s Football Shield 2026 បានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-06-2026, 11:09 AM, ចំនួនអ្នកអានៈ​ 7ដង
ក្រុមនៅអាស៊ី ជប៉ុន កំពុងឈរលេខ២ ប្រចាំពូល F ក្រោយឆ្លងកាត់ ២ប្រកួតមិនចាញ់ ក្រៅពីឈ្នះ១ ស្មើ១ ដូចគ្នា ដោយមាន ៤ពិន្ទុស្មើក្រុមកំពូលតារាង បច្ចុរាជទឹកក្រូចហូឡង់ ដ្បិតគូប្រជែងនៅអឺរ៉ុប ស៊ុយអែតទើបមាន ៣ពិន្ទុឈរលេខ៣។ ៦ប្រកួតចាប់ពីរាត្រីនេះ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល D, E និងពូល F នៃព្រឹត្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 702 នាក់
ម្សិលមិញ : 1463 នាក់
សរុបទាំងអស់ : 11374874 នាក់