រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ សមយុទ្ធនាគមាស ២០២៦ ជាសក្ខីភាពរស់រវើកនៃជំនឿទុកចិត្តជាយុទ្ធសាស្ត្រ និងពង្រឹងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន
ចុះថ្ងៃទី: 26-11-2026, 06:54 AM, ចំនួនអ្នកអានៈ 27ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបញ្ជាក់ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកជាផ្លូវការនៃសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយមានការចូលរួមពី ឧត្តមនាវីទោ លីវ ស៊ូមីង (Liu Shuming) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក ទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» គឺជាសក្ខីភាពដ៏រស់រវើក និងជាក់ស្តែងបំផុតនៃជំនឿទុកចិត្តជាយុទ្ធសាស្ត្រ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី ភាតរភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងនាមជា «មិត្តដែកថែប» រវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ព្រមទាំងជាការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ថ្លែងទៅកាន់អង្គពិធី ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរំលេចពីតម្លៃជាយុទ្ធសាស្ត្រនៃសមយុទ្ធទ្វេភាគីលើកទី៨នេះ យ៉ាងដូច្នេះថា៖ «សមយុទ្ធនាគមាស ២០២៦ គឺជាសមយុទ្ធទ្វេភាគីលើកទី៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បន្ទាប់ពីយើងបានរៀបចំដោយជោគជ័យជាបន្តបន្ទាប់ចំនួន ៧លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ មក។ ការរៀបចំសមយុទ្ធដ៏មានសារៈសំខាន់នេះជារៀងរាល់ឆ្នាំ គឺជាសក្ខីភាពដ៏រស់រវើក និងជាក់ស្តែងបំផុតនៃជំនឿទុកចិត្តជាយុទ្ធសាស្ត្រ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី ភាតរភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងនាមជាមិត្តដែកថែបរវាងប្រទេស និងប្រជាជនទាំងពីរ ដែលត្រូវបានពូនជ្រំ និងថែទាំយ៉ាងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគ្រប់ជំនាន់របស់ប្រទេសយើងទាំងពីរ»។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់បន្ថែមថា សមយុទ្ធនាគមាស ២០២៦ នេះ មិនត្រឹមតែជាការអនុវត្តតាមផែនការនៃកិច្ចសហប្រតិបត្តិការយោធាប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការបោះជំហានទៅមុខមួយកម្រិតទៀត ដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក សំដៅរួមចំណែកដល់ការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមេសា ឆ្នាំ២០២៥ បានជំរុញយ៉ាងខ្លាំងក្លា។ តាងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ កងទ័ពរំដោះប្រជាជនចិន និងប្រជាជនចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង និងទាន់ពេលវេលាដល់កម្ពុជា ទាំងស្មារតី សម្ភារៈ និងបច្ចេកទេស ជាពិសេសការកសាងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា ការធ្វើទំនើបកម្មវិស័យការពារជាតិ និងការរៀបចំសមយុទ្ធរួមគ្នាជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការជាក់ស្តែងនៅលើទីលាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-11-2026, 01:22 PM, ចំនួនអ្នកអានៈ​ 0ដង
ច្បាប់នេះកំណត់ការហាមឃាត់មាតិកាដែលជំរុញឱ្យមានអរិភាពចំពោះស្ត្រី ឬប្រឆាំងនឹងសមភាពយេនឌ័រ ព្រមទាំងមាតិកាដែលលើកតម្កើងបទល្មើស ឬជំរុញឱ្យមានសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បានថ្លែងថា «ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនអាចបន្តយល់ច្រឡំបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:19 PM, ចំនួនអ្នកអានៈ​ 0ដង
នាយកប្រតិបត្តិនៃក្រុមហ៊ុន SATS ដែលជាក្រុមហ៊ុនគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសធំជាងគេបំផុតលើពិភពលោក បានអះអាងថា តម្រូវការដឹកជញ្ជូនសម្ភារបច្ចេកវិទ្យាសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើនឡើងយ៉ាងរឹងមាំ និងមិនទាន់បង្ហាញសញ្ញាថយចុះឡើយ បើទោះបីជាទីផ្សារភាគហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:15 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Yahya Saree អ្នកនាំពាក្យយោធាក្រុមហ៊ូទី និយាយថា ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង បានបង្កជាអគ្គិភ័យ។ រូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារ NASA និងក្រុមហ៊ុន Planet Labs បានបង្ហាញឱ្យឃើញផ្សែងខ្មៅយ៉ាងក្រាស់។ ដោយឡែក រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនប្រេងរដ្ឋ Aramco មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:12 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ស្របពេលដែលទីផ្សារអន្តរជាតិផ្តោតកាន់តែខ្លាំងលើនិរន្តរភាព ការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងការកែលម្អរបៀបផលិត កាន់តែមានសារៈសំខាន់ក្នុងការរក្សាសមត្ថភាព ប្រកួតប្រជែងរបស់វិស័យនេះ។លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉áŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:03 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៥០ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៨៥ ០៣១នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។ គ.ជ.ប áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:00 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិភាក្សាអនុម័តលើការបញ្ចូលសេចក្តីព្រាងច្បាប់ ដែលគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សារួចរាល់ ក្នុងរបៀបវារៈ និងការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នាពេលខាងមុខ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:28 AM, ចំនួនអ្នកអានៈ​ 36ដង
ការកត់សម្គាល់របស់លោក Friedrich Merz ធ្វើឡើងចំពេលក្រុមគណបក្សប្រឆាំងក្នុងប្រទេសអាល្លឺម៉ង់ រួមមានគណបក្សស្ដាំនិយមជ្រុល Alternative for Germany (AfD) និងគណបក្សឆ្វេងនិយមជ្រុល Die Linke បានអំពាវនាវឱ្យមានការបិទបញ្ចប់ការផ្ដល់ជំនួយយោធាទៅឱ្យទីក្រុងកៀវ។ ថ្លែងទៅកាន់សភាអាល្លឺម៉ង់អំឡុងការជជែកដេញដោលពីកញ្ចប់ថវិកាឆ្នាំ២០២៧ លោក Merz បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:27 AM, ចំនួនអ្នកអានៈ​ 31ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បែលហ្ស៉ិក ដាណឺម៉ាក ហូឡង់ និងន័រវែសជាអ្នកចេញលុយឱ្យអ៊ុយក្រែន ដោយសហរដ្ឋអាមេរិកមិនបានចូលរួមចំណែកក្នុងការចេញថ្លៃចំណាយទិញបរិក្ខារថែទាំ និងគ្រឿងបន្លាស់យន្ដហោះចម្បាំង F-16​ របស់អ៊ុយក្រែននោះទេ។ កាសែតអាមេរិក Wall Street Journal កាលពីដើមខែវិចិ្ឆáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:25 AM, ចំនួនអ្នកអានៈ​ 27ដង
វៀតណាម៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន អមដោយតំណាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។ ចំណែកគណៈប្រតិភូតម្រួតវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង៉ូ ថាញ់ប៊ិញ (NGO THANH BINH) ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងគណៈប្រá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:21 AM, ចំនួនអ្នកអានៈ​ 27ដង
ឥណ្ឌូនេស៊ី៖ នាឱកាសនោះ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញគម្រោងវិនិយោគប្រកបដោយបរិយាបន្ន ដោយផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ទទួលបានឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។ នៅថ្ងៃទី២៥ ខែវិច្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:17 AM, ចំនួនអ្នកអានៈ​ 41ដង
ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃពុធបានបង្គាប់ឱ្យប្រធានការិយាល័យការទូតស្វ៉ីសចាកចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង និងប្រកាសបិទការិយាល័យការទូតមួយនេះដែលទើបតែត្រូវបានបើកសម្ពោធកាលពីពេលថ្មីៗនេះ។ ក្រសួងការបរទេសស្វ៉ីសបាននិយាយថាខ្លួនមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:16 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តឹចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 06:59 AM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីវៀតណាម និង លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។ អញ្ជើញអមដំណើរសម្តេចធិបតី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 06:57 AM, ចំនួនអ្នកអានៈ​ 31ដង
លោក De La Esspanriella និយាយថាក្រុមបុរសប្រដាប់អាវុធមួយក្រុម​ បានចាប់មនុស្សមួយចំនួនធ្វើជាចំណាប់ខ្មាំង ដោយលាក់ខ្លួននៅក្នុងហាងលក់ទំនិញ Exito​ នៃផ្សារទំនើប។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីប៉ូលិសធ្វើសកម្មភាពឆ្លើយតបភ្លាមៗ នៅពេលដែលក្រុមនេះព្យាយាមប្លន់រថយន្តដឹកសាច់ប្រាក់មួយគ្រឿងដែលកំពុងដឹកសាច់ប្រាក់ចេញពីផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 06:55 AM, ចំនួនអ្នកអានៈ​ 26ដង
លោក Tedros មានប្រសាសន៍ថា «ការរឹតត្បិតលើប្រេងឥន្ធនៈ និងការដាក់ទណ្ឌកម្មនានាដែលកាន់តែតឹងរ៉ឹង កំពុងបង្កផលប៉ះពាល់អាក្រក់ដោយផ្ទាល់ដល់ប្រជាជនគុយបា ជាពិសេសគឺក្រុមមនុស្សដែលងាយរងគ្រោះបំផុត»។ លោកបានលើកឡើងបែបនេះអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសគុយបាថ្មីៗនេះ ជាទីដែលលោកបានចុះពិនិត្យមណ្ឌលសុខាភិបាលមួá
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1246 នាក់
ម្សិលមិញ : 1367 នាក់
សរុបទាំងអស់ : 11593128 នាក់