| រដ្ឋមន្ត្រី ឌិត ទីណា៖ ក្រសួងប្រកាន់យកអភិក្រម៣ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀង ខណៈពិព័រណ៍កសិកម្មឆ្នាំ ២០២៦ កំពុងក្លាយជាវេទិកាធុរកិច្ចដ៏សំខាន់ |
|
| ចុះថ្ងៃទី: 25-10-2026, 06:15 AM, ចំនួនអ្នកអានៈ 14ដង |
|
|
រាជធានីភ្នំពេញ៖ការគូសបញ្ជាក់បែបនេះ លោក ឌិត ទីណា បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារនេះមានគោលដៅជំរុញឱ្យវិស័យកែច្នៃស្រូបយកផលិតផលកសិកម្មកាន់តែច្រើន ធានាទីផ្សារសម្រាប់កសិករ និងទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងថា ក្នុងវិស័យកសិកម្ម និងស្បៀង កម្ពុជាអាចប្រឈមនឹងបញ្ហាប្រឈមជាច្រើន រួមមានគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ផលិតកម្ម និងការផ្គត់ផ្គង់ ព្រមទាំងការប្រែប្រួលនៃទីផ្សារសកល។ ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រសួងបានប្រកាន់យកអភិក្រមសំខាន់ៗចំនួន ៣ រួមមាន៖ អភិក្រមបុរេសកម្ម អភិក្រមប្រតិកម្មរហ័ស និងការគិតគូរជួយស្តារផលិតកម្មសម្រាប់រដូវបន្ត។
ចំពោះអភិក្រមបុរេសកម្ម ក្រសួងផ្តោតលើការពង្រីកទីផ្សារជូនកសិករជាមុន តាមរយៈការតភ្ជាប់ទីផ្សារ ការរៀបចំកិច្ចសន្យាផលិតកម្ម និងការផ្តល់បច្ចេកវិទ្យា ដើម្បីជួយឱ្យកសិករអាចផលិតបានល្អ និងឆ្លើយតបនឹងតម្រូវការទីផ្សារ។
ដោយឡែក អភិក្រមប្រតិកម្មរហ័ស ត្រូវបានអនុវត្តតាមរយៈការអន្តរាគមន៍ភ្លាមៗនៅពេលកើតមានបញ្ហាទីផ្សារ ឬគ្រោះធម្មជាតិ តាមលទ្ធភាពជាក់ស្តែង។ វិធានការទាំងនេះរួមមាន ការជួយបូមទឹក ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងមានសុវត្ថិភាព និងការផ្តល់ស្បៀង ព្រមទាំងពូជដំណាំសម្រាប់ការផលិតឡើងវិញ។
លោក ឌិត ទីណា ក៏បានសង្កត់ធ្ងន់ថា ក្នុងករណីបញ្ហាមានទំហំធំលើសពីលទ្ធភាពដោះស្រាយភ្លាមៗ ដូចជាផលប៉ះពាល់ពីទីផ្សារសកល ឬការប្រែប្រួលអាកាសធាតុ ក្រសួងនឹងបន្តគិតគូរអន្តរាគមន៍ និងគាំទ្រកសិករសម្រាប់រដូវផលិតកម្មបន្ទាប់ ដើម្បីធានាថាពួកគាត់នៅតែមានលទ្ធភាពបន្តប្រកបរបរកសិកម្ម។
ព្រឹត្តិការណ៍ «ពិព័រណ៍កសិកម្មកម្ពុជា CAFE26» មានស្ដង់ប្រមាណជា ៤០០ ដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត ព្រមទាំងមានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ជាដើម។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា ព្រមទាំងបង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-10-2026, 02:20 PM, ចំនួនអ្នកអានៈ 0ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាបណ្ដាញផ្កាយរណប Starlink រួមទាំងប្រព័ន្ធផ្កាយរណបយោធា Starshield បានត្រឡប់ទៅដំណើរការវិញជាប្រក្រតី មួយសប្ដាហ៍បន្ទាប់ពីការរឹតត្បិតការប្រើប្រាស់ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធា និងបង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 02:08 PM, ចំនួនអ្នកអានៈ 0ដង
លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 11:01 AM, ចំនួនអ្នកអានៈ 33ដង
ប្រទេសជប៉ុន៖ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។
លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 10:57 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 10:27 AM, ចំនួនអ្នកអានៈ 21ដង
ខេត្តកំពង់ចាម៖ ក្នុងឱកាសកាត់បើកវិញ្ញាសារប្រឡងនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 10:23 AM, ចំនួនអ្នកអានៈ 36ដង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានឱ្យដឹងថាប៉ូលិសបានឃាត់ខ្លួនមនុស្សជិត ១០០០នាក់ ក្នុងពេលដែលអាជ្ញាធរបានប្រឈមមុខនឹងការកើនឡើងអំពើហិង្សាគាំទ្រដោយក្រុមឆ្វេងនិយមជ្រុល។ ប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងរដ្ឋធានីប៉ារីស រួមទាំងទីក្រុង Marseille, Lyon, Bordeaux, Lille, Toulouse, Montspanellier និងទីក្រុង N
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 10:19 AM, ចំនួនអ្នកអានៈ 12ដង
លោកបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរថា សម្រាប់ព្រឹត្តិការណ៍រត់កម្សាន្នខាងលើ ទទួលបានអ្នកចូលរួមសរុបចំនួន ២,៩៤០នាក់ រួមមានអត្តពលិកខ្មែរចំនួន ២,៥៣៥នាក់ និងអន្តរជាតិ ចំនួន ៤០៥នាក់ មកពី ៣៦ប្រទេស ហើយប្រទេសចូលរួមច្រើនជាá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 10:15 AM, ចំនួនអ្នកអានៈ 31ដង
អ្នកនាំពាក្យរបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយថាអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីតនៅតែជាគោលដៅយោធាមួយ ហើយប្រតិបត្តិការវាយប្រហារលើអាកាសយានដ្ឋាន នឹងបន្តធ្វើឡើងជាមួយការព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បុគ្គលិកអាកាសយានដ្ឋាន រួមទាំងអ្នកដំណើរកុំឱ្យប្រើប្រាស់អាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតឱ្យសá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 06:20 AM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ការលើកឡើងបែបនេះរបស់ លោកស្រី ចម និម្មល បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «វិនិយោគក្នុងវិស័យក្សេត្រស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 06:16 AM, ចំនួនអ្នកអានៈ 38ដង
យើងកំពុងតែចរចាគ្នា ប៉ុន្តែភាគីអាមេរិកបានធ្វើឱ្យអ្វីៗខូចអស់។ ខ្ញុំនៅតែយល់ថា យើងគួរតែបន្តទៅមុខទៀតដើម្បីសម្រេចវាឱ្យបាន»។ នេះបើតាមសម្តីរបស់លោក Pezeshkian។
នៅក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នាថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីអ៉ីរ៉ង់ លោក Massoud Pezeshkian បានបន្ទោសសហរដ្ឋអាមេរិកចំពោះភាពបáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 06:15 AM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖ការគូសបញ្ជាក់បែបនេះ លោក ឌិត ទីណា បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 06:11 AM, ចំនួនអ្នកអានៈ 27ដង
យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមនៃកោះតៃវ៉ាន់ (CWA) Chamspani ដែលធ្លាប់ជាព្យុះខ្លាំងក្លាមួយនៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិកក្នុងឆ្នាំនេះកំពុងចុះខ្សោយ ប៉ុន្តែនៅតែមានខ្យល់បក់បោកល្បឿនប្រហែល ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ឥឡូវព្យុះនេះស្ថិតនៅចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ភាគឦសាននៃកោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់កាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 06:09 AM, ចំនួនអ្នកអានៈ 28ដង
ភិបាលក្រុង Togliatti លោក Ilya Sukhikh និយាយថា របាយការណ៍បឋមបានបង្ហាញថាមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។ លោកមិនបានបញ្ជាក់លម្អិតទេថាទីតាំងណាខ្លះដែលរងការវាយប្រហារ។
នៅថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ទីតាំងឧស្សាហកម្មមួយចំនួនបានរងការខូចខាតនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុង Togli
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 06:07 AM, ចំនួនអ្នកអានៈ 4ដង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានថ្លែងថា មនុស្សចំនួន ១៣៥នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសគិតត្រឹមដើមរសៀលថ្ងៃនេះ។ ការចាប់ខ្លួនកើតមានឡើងក្រោយប្រតិបត្តិការឆែកឆេររកឃើញកាំជ្រួច គ្រាប់បាល់ដែក និងវត្ថុផ្សេងៗទៀតដែលអាចយកទៅប្រើប្រាស់ជាអាវុធបាន។ ខណៈដែលការចាប់ផ្តើមនៃការដើរក្បួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក សុáž
 ព័ត៌មានលម្អិត
|
|
|