ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ ការវិនិយោគលើកសិកម្មឆ្លាតវៃ និងការពង្រឹងសមត្ថភាពសម្របខ្លួនរបស់កសិករ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ការវិនិយោគលើកសិកម្មឆ្លាតវៃ ធន់នឹងអាកាសធាតុ និងការពង្រឹងសមត្ថភាពសម្របខ្លួនរបស់កសិករ គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។ កសិកម្មដែលរឹងមាំ គឺជាកសិកម្មដែលអាចទប់ទល់នឹងវិបត្តិ បង្កើតតម្លៃ និងធានាជីវភាពប្រសើរឡើងសម្រាប់អ្នកផលិត។ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ដូចនេះថា «ការវិនិយោគលើកសិកម្មឆ្លាតវៃ ធន់នឹងអាកាសធាតុ និងការពង្រឹងសមត្ថភាពសម្របខ្លួនរបស់កសិករ គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។ កសិកម្មដែលរឹងមាំ មិនមែនគ្រាន់តែជាកសិកម្មដែលផលិតបានច្រើននោះទេ ប៉ុន្តែជាកសិកម្មដែលអាចទប់ទល់នឹងវិបត្តិ បង្កើតតម្លៃ និងធានាជីវភាពប្រសើរឡើងសម្រាប់អ្នកផលិត»។ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងទៀតថា កម្ពុជាមិនត្រឹមចង់ឃើញផលិតផលកម្ពុជា មានវត្តមាននៅលើទីផ្សារពិភពលោកប៉ុណ្ណោះទេ ថែមជាងនេះយើងចង់ឱ្យគេស្គាល់ និងជឿទុកចិត្តផលិតផលទាំងនោះដោយសារគុណភាព និងអត្តសញ្ញាណរបស់ខ្លួន។ លើសពីនេះ ការអភិវឌ្ឍត្រូវតែប្រកបដោយនិរន្តរភាព។ យើងមិនអាចបង្កើនផលិតកម្មថ្ងៃនេះ ដោយបំផ្លាញធនធានដែលកូនចៅយើងត្រូវការនៅថ្ងៃស្អែកបានឡើយ។ ការប្រើប្រាស់ទឹក ដី ព្រៃឈើ និងធនធានធម្មជាតិត្រូវតែប្រកបដោយការទទួលខុសត្រូវ។ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ដែរថា ពិភពលោកនឹងនៅតែបន្តប្រែប្រួល បញ្ហាប្រឈមថ្មីៗនឹងនៅតែបន្តកើតមាន ប៉ុន្តែជាមួយនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ ចក្ខុវិស័យច្បាស់លាស់ និងការរួមកម្លាំងរបស់យើង កម្ពុជាមានមូលដ្ឋានគ្រឹះ និងសក្តានុពលក្នុងការប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាឱកាសថ្មី ដូចដែលសម្តេចធិបតី បានក្រើនរំលឹកជារឿយៗ។ យើងអាចដកស្រង់ជាមេរៀនថា អ្វីដែលធ្លាប់មើលទៅដូចជាគោលដៅដ៏ឆ្ងាយ អាចក្លាយទៅជាការពិតបាន ដូចជាសមិទ្ធផលនាំចេញអង្ករលើសមួយលានតោន។ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍ មិនគួរនៅត្រឹមជាពាក្យស្លោកសម្រាប់បីថ្ងៃនេះទេ។ វាក្លាយជាការប្តេជ្ញាចិត្តយូរអង្វែង ជាការវិនិយោគជាក់ស្តែង និងជាកំណើនប្រាក់ចំណូលសម្រាប់ប្រជាកសិករយើង។ លោកឧបនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន និងជាពិសេសបងប្អូនប្រជាកសិករ យើងនឹងអាចកសាងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប មានភាពធន់ មានសមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-10-2026, 02:20 PM, ចំនួនអ្នកអានៈ​ 0ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាបណ្ដាញផ្កាយរណប Starlink រួមទាំងប្រព័ន្ធផ្កាយរណបយោធា Starshield បានត្រឡប់ទៅដំណើរការវិញជាប្រក្រតី មួយសប្ដាហ៍បន្ទាប់ពីការរឹតត្បិតការប្រើប្រាស់ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធា និងបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:08 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី ​បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 11:01 AM, ចំនួនអ្នកអានៈ​ 33ដង
ប្រទេសជប៉ុន៖ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។ លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:57 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:27 AM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តកំពង់ចាម៖ ក្នុងឱកាសកាត់បើកវិញ្ញាសារប្រឡងនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:23 AM, ចំនួនអ្នកអានៈ​ 36ដង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានឱ្យដឹងថាប៉ូលិសបានឃាត់ខ្លួនមនុស្សជិត ១០០០នាក់ ក្នុងពេលដែលអាជ្ញាធរបានប្រឈមមុខនឹងការកើនឡើងអំពើហិង្សាគាំទ្រដោយក្រុមឆ្វេងនិយមជ្រុល។ ប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងរដ្ឋធានីប៉ារីស រួមទាំងទីក្រុង Marseille, Lyon, Bordeaux, Lille, Toulouse, Montspanellier និងទីក្រុង N
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:19 AM, ចំនួនអ្នកអានៈ​ 12ដង
លោកបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរថា សម្រាប់ព្រឹត្តិការណ៍រត់កម្សាន្នខាងលើ ទទួលបានអ្នកចូលរួមសរុបចំនួន ២,៩៤០នាក់ រួមមានអត្តពលិកខ្មែរចំនួន ២,៥៣៥នាក់ និងអន្តរជាតិ ចំនួន ៤០៥នាក់ មកពី ៣៦ប្រទេស ហើយប្រទេសចូលរួមច្រើនជាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:15 AM, ចំនួនអ្នកអានៈ​ 31ដង
អ្នកនាំពាក្យរបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយថាអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីតនៅតែជាគោលដៅយោធាមួយ ហើយប្រតិបត្តិការវាយប្រហារលើអាកាសយានដ្ឋាន នឹងបន្តធ្វើឡើងជាមួយការព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ បុគ្គលិកអាកាសយានដ្ឋាន រួមទាំងអ្នកដំណើរកុំឱ្យប្រើប្រាស់អាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតឱ្យសá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:20 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖ការលើកឡើងបែបនេះរបស់ លោកស្រី ចម និម្មល បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «វិនិយោគក្នុងវិស័យក្សេត្រស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:16 AM, ចំនួនអ្នកអានៈ​ 38ដង
យើងកំពុងតែចរចាគ្នា ប៉ុន្តែភាគីអាមេរិកបានធ្វើឱ្យអ្វីៗខូចអស់។ ខ្ញុំនៅតែយល់ថា យើងគួរតែបន្តទៅមុខទៀតដើម្បីសម្រេចវាឱ្យបាន»។ នេះបើតាមសម្តីរបស់លោក Pezeshkian។ នៅក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នាថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីអ៉ីរ៉ង់ លោក Massoud Pezeshkian បានបន្ទោសសហរដ្ឋអាមេរិកចំពោះភាពបáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:15 AM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ៖ការគូសបញ្ជាក់បែបនេះ លោក ឌិត ទីណា បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:11 AM, ចំនួនអ្នកអានៈ​ 27ដង
យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមនៃកោះតៃវ៉ាន់ (CWA) Chamspani ដែលធ្លាប់ជាព្យុះខ្លាំងក្លាមួយនៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិកក្នុងឆ្នាំនេះកំពុងចុះខ្សោយ ប៉ុន្តែនៅតែមានខ្យល់បក់បោកល្បឿនប្រហែល ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ឥឡូវព្យុះនេះស្ថិតនៅចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ភាគឦសាននៃកោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់កាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:09 AM, ចំនួនអ្នកអានៈ​ 28ដង
ភិបាលក្រុង Togliatti លោក Ilya Sukhikh និយាយថា របាយការណ៍បឋមបានបង្ហាញថាមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។ លោកមិនបានបញ្ជាក់លម្អិតទេថាទីតាំងណាខ្លះដែលរងការវាយប្រហារ។ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ទីតាំងឧស្សាហកម្មមួយចំនួនបានរងការខូចខាតនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុង Togli
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 06:07 AM, ចំនួនអ្នកអានៈ​ 4ដង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បារាំង លោក Laurent Nunez បានថ្លែងថា មនុស្សចំនួន ១៣៥នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសគិតត្រឹមដើមរសៀលថ្ងៃនេះ។ ការចាប់ខ្លួនកើតមានឡើងក្រោយប្រតិបត្តិការឆែកឆេររកឃើញកាំជ្រួច គ្រាប់បាល់ដែក និងវត្ថុផ្សេងៗទៀតដែលអាចយកទៅប្រើប្រាស់ជាអាវុធបាន។ ខណៈដែលការចាប់ផ្តើមនៃការដើរក្បួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 02:19 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក សុáž
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 963 នាក់
ម្សិលមិញ : 1661 នាក់
សរុបទាំងអស់ : 11534704 នាក់