ខេត្តកំពង់ស្ពឺ កំពុងលាក់ទុក «ត្បូងពេជ្រ»​​​ ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដែលទទួលស្គាល់ដោយអន្តរជាតិ
ចុះថ្ងៃទី: 03-10-2026, 11:12 AM, ចំនួនអ្នកអានៈ 32ដង
ខេត្តកំពង់ស្ពឺ៖ កំពុងលេចធ្លោជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលខ្ពស់ ដែលត្រូវបានគេប្រសិទ្ធនាមថាជា «ត្បូងពេជ្រមិនទាន់ច្នៃ» របស់កម្ពុជា។ តំបន់លម្ហែបៃតងល្បីៗ រាប់ចាប់តាំងពីទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយសារសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងភាពងាយស្រួលក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញ។ ការផ្សព្វផ្សាយ និងការលើកឡើងពីសំណាក់អ្នកជំនាញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា បានឆ្លុះបញ្ចាំងឱ្យឃើញថា «ត្បូងពេជ្រមិនទាន់ច្នៃ» នៃវិស័យទេសចរណ៍ធម្មជាតិ របស់ខេត្តកំពង់ស្ពឺ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។ តំបន់លម្ហែបៃតងល្បីៗ រួមមានទេទឹកពុះ ទឹកធ្លាក់ចំបក់ និងតំបន់ភ្នំខ្នងផ្សារ ត្រូវបានទទួលស្គាល់ថា ជាសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់បំផុតរបស់កម្ពុជា។ សក្តានុពលនៃគោលដៅលម្ហែបៃតងទាំងអស់នេះ ត្រូវផ្សាយនៅលើទីភ្នាក់ងារព័ត៌មានអន្តរជាតិ Associated Press (AP) នាពេលថ្មីៗនេះ ដែលបានស្រង់សំដីអ្នកជំនាញ ផ្នែកការប្រែប្រួលអាកាសធាតុមួយរូប ធ្វើធ្វើការចាប់អារម្មណ៍ លើសម្រស់ធម្មជាតិ និងសក្តានុពលនៃគោលដៅលម្ហែបៃតងនៃខេត្តកំពង់ស្ពឺ និងបានចាត់ទុកខេត្តកំពង់ស្ពឺ កំពុងលាក់ទុក «ត្បូងពេជ្រ» ដែលស្ថិតនៅជិតរាជធានីភ្នំពេញ និងងាយស្រួលធ្វើដំណើរទៅកម្សាន្ត។ លោកស្រី Daniella Chehade ប្រធានក្រុមការងារ សម្របសម្រួលការប្រែប្រួលអាកាសធាតុ នៃទីភ្នាក់ងារអន្តរជាតិ បានចែករំលែកចំណាប់អារម្មណ៍ បន្ទាប់ពីបានទៅទស្សនានៅតាមតំបន់ទេសរណ៍ធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ រួមមានតំបន់ទេទឹកពុះ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ និងទឹកធ្លាក់ចំបក់ ក្នុងស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។ លោកស្រីបានពិពណ៌នាអំពីតំបន់ទេទឹកពុះ ដែលថ្មភក់នៅទីនោះ សម្បូរដោយសារធាតុស៊ុលហ្វួរ (Sulfur) និងជាតំបន់ទាក់ទាញក្នុងស្រុកដ៏ពិសេសមួយ។ គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ បានស្នើឡើង ក្នុងគោលបំណងស្តារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ីនៅទីនោះ និងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងជំនាញប្រជាពលរដ្ឋក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព និងការអភិវឌ្ឍន៍គោលដៅលម្ហែបៃតង។ ​នៅឯទឹកធ្លាក់ចំបក់ លោកស្រី Chehade បានសរសើរអំពីទេសភាព និងសេវាកម្មទេសចរណ៍របស់សហគមន៍តំបន់ការពារធម្មជាតិនៅទីនោះ។ សហគមន៍បានបង្កើតគម្រោង ដើម្បីកែលម្អផ្លូវដើរ និងបង្កាន់ដៃសុវត្ថិភាព ព្រមទាំងពង្រឹងការគ្រប់គ្រងទឹកសម្រាប់កសិករ និងការស្តុកទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់តាមផ្ទះ។ លោកស្រី Daniella Chehade បានចាត់ទុកថា តំបន់ធម្មជាតិអាចមានតម្លៃលើសពីកន្លែងកម្សាន្តដ៏ស្រស់ស្អាត។ នៅពេលគ្រប់គ្រងបានល្អិតល្អន់ តំបន់ទាំងនោះអាចជួយទ្រទ្រង់ ភាពធន់នឹងអាកាសធាតុ ពង្រឹងភាពធន់របស់សហគមន៍ និងផ្តល់ប្រភពចំណូលប្រកបដោយចីរភាព។ «ត្បូងពេជ្រលាក់ខ្លួន» មួយទៀតនៅក្នុងខេត្តកំពង់ស្ពឺ នោះគឺ តំបន់ភ្នំខ្នងផ្សារ ដែលស្ថិតនៅចន្លោះជួរភ្នំ មានព្រៃឈើ និងវាលស្មៅល្អស្រស់ត្រកាល គ្របលើភ្នំខ្នងផ្សារ ផ្តល់ជូនអ្នកទេសចរ នូវបទពិសោធន៍ប្លែកខុសពីកន្លែងដ៏ទៃ។ ភ្ញៀវទេសចរត្រូវដើរថ្មើរជើងឆ្លងកាត់តំបន់ធម្មជាតិ ដើម្បីទៅដល់កំពូលភ្នំ ដោយបានទស្សនាទេសភាពបានយ៉ាងរីករាយ និងធំល្វឹងល្វើយ ដែលជារឿយៗត្រូវបានគ្របដណ្តប់ដោយអ័ព្ទ និងពពក។ តំបន់ទេសភាពនិងភាពស្ងប់ស្ងាត់នៅតំបន់នោះ គឺជាផ្នែកមួយនៃភាពទាក់ទាញដ៏ពិសេសរបស់វា។ លោកស្រី Daniella Chehade បានចាត់ទុកថា តំបន់ភ្នំខ្នងផ្សារក៏កំពុងក្លាយជាគំរូមួយនៃរបៀប ដែលការអភិរក្សគោលដៅលម្ហែបៃតងដែលជួយគារពារបរិស្ថាន និងការអភិវឌ្ឍសហគមន៍ ដែលអាចដើរទន្ទឹមគ្នា។ ​អ្នកទេចរណ៍ប្រមាណ ៥,០០០ នាក់បានទៅទស្សនានៅទីនោះក្នុងឆ្នាំ២០២៥។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៣ ខែដំបូងនៃឆ្នាំ ២០២៦ ភ្ញៀវទេសចរប្រមាណ ២០,០០០ នាក់បានធ្វើដំណើរទៅកាន់ខ្នងផ្សារ ដែលជាចំនួនកើនឡើង ៤ដង បើប្រៀបធៀបនឹងកម្រិត ដែលបានកត់ត្រាទុកពេញមួយឆ្នាំមុន។ ការកើនឡើងយ៉ាងរហ័សនេះ កំពុងបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកក្នុ ងការរកប្រាក់ចំណូល តាមរយៈការធ្វើជាអ្នកនាំផ្លូវ ការដឹកជញ្ជូន ម្ហូបអាហារ កន្លែងស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ សូមបញ្ជាក់ថា ការផ្លាស់ប្តូរនេះបាននាំមកនូវសារដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការបង្កើនគម្របបៃតង និងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពរបស់កម្ពុជា។ ជាក់ស្តែង ការវាយតម្លៃពីស្ថាប័ន និងអ្នកជំនាញអន្តរជាតិខាងលើ គឺកើតចេញពីគ្រឹះនយោបាយបរិស្ថានដ៏រឹងមាំ ដែលបន្សល់ទុកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (https://www.google.com/goto?url=CAESjAEB6zswFUVoAskLUJhq2wc3xDz0bLLK1tOdsBvohLjUIfnfW9k_PorjgjnPg__ExDbN60VurB8LjoEoCR_eTkNolI73VmFVQ5qwSldboaMQhq1__NIWDpsn7cmIVuZpbaknFS7oW2aK4jUcj8ZYFhusSz7zkQth4akGzbVCcVXBShYrlr8HSPjcdJshGQ) (ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី) តាមរយៈការបង្កើតតំបន់ការពារធម្មជាតិគ្របដណ្តប់រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ប្រទេស។ ជាមួយគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (https://www.google.com/goto?url=CAESlAEB6zswFb9dF_fWHRj0rXgMGz70Ac5YlPoOjNOHl8mY8G8mw2JnsFMuTRiFR2eTC9tYi4rCB6xcJE29MUS0lxG3HfPi8dFcmS5G0jPeaz4kwlsRhR7ahZpn7FEFZdrcFstaAeZpx079us_D1obEWDFEkBpxWD6A9osYECKZtGWGCX7kum9YuqyxL-uqontwCvNVvDfM) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» យ៉ាងម៉ឺងម៉ាត់ ដោយដាក់ចេញនូវយុទ្ធនាការ ដាំកូនឈើឡើងវិញយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ និងបន្តពង្រឹងការអនុវត្តច្បាប់ការពារព្រៃឈើ-សត្វព្រៃតឹងរ៉ឹង និងកិច្ចសហការពីភាគីពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាសហគមន៍ ដើម្បីធានាឱ្យធនធានធម្មជាតិស្ថិតស្ថេរតជំនាន់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-11-2026, 03:11 PM, ចំនួនអ្នកអានៈ​ 5ដង
ខេត្តសៀមរាប៖ អគារសិក្សា វិទ្យាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ កន្ទ្រាំងនេះ ចំនួន ១ខ្នង ៤ជាន់ ហើយក្នុង ១ជាន់ មាន៥ បន្ទប់ មានបណ្តោយ៥៧.២៥ម៉ែត្រ និងទទឹង១០ម៉ែត្រ នៅក្នុងជាន់នីមួយៗ ក៏មានបន្ទប់ទឹក ស្រី ប្រុសផងដែរ។ ពិធីនេះ ក៏មានការចូលរួមពីលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សូរ ប្លាតុង អភិបាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:55 PM, ចំនួនអ្នកអានៈ​ 30ដង
ក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានឱ្យដឹងទៀតថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចមីស៊ីលបាលិស្ទីគមួយគ្រាប់ និងមីស៊ីលគ្រូសមួយគ្រាប់ ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ។ ព្រមពេលជាមួយគ្នា អាជ្ញាធរការពារជនស៊ីវិលរបស់អារ៉ាប៊ីសាអូឌីតក៏បានចេញប្រកាសអាសន្នផងដែរសម្រាប់ទីក្រុងរីយ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:53 PM, ចំនួនអ្នកអានៈ​ 27ដង
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រព័ន្ធអាវុធខាងលើដែលត្រូវបានធ្វើតេស្តបាញ់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅឯសមុទ្រខាងកើត ឬសមុទ្រជប៉ុន នឹងត្រូវបានដាក់ឱ្យកងទ័ពកូរ៉េខាងជើងប្រើប្រាស់នៅដើមឆ្នាំ២០២៧។ ការធ្វើតេស្តអាវុធនេះដែរកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងអាវុá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:47 PM, ចំនួនអ្នកអានៈ​ 25ដង
លោក ត្រាំ បាននិយាយថា លោក «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» ចំពោះការចោទប្រកាន់លើលោក Huang ដែលជាសហការីជិតស្និទ្ធបំផុតម្នាក់របស់ប្រធានាធិបតីនៅក្នុងវិស័យបច្ចេកវិទ្យា។ លោក ត្រាំ បានបន្ថែមថា លោកបាននិយាយជាមួយនាយកប្រតិបត្តិរូបនេះ ហើយលោក Huang បានប្រាប់ថា លោកមិនបានដឹងសោះឡើយថាស្ត្រីរូបនោះជាចារកម្ម។ ក្រោយផ្ទុះរá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:40 PM, ចំនួនអ្នកអានៈ​ 20ដង
ដំណោះស្រាយខាងលើស្នើឡើងដោយលោក Thomas Massie សមាជិកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធាណរដ្ឋក្នុងរដ្ឋ Kentucky បានចោទប្រកាន់លោក Hegseth ថាបានធ្វើសង្រ្គាមដោយខុសច្បាប់មិនមានការអនុញ្ញាតពីសភាអាមេរិក។ លោក Massie ក៏បានចោទប្រកាន់ផងដែរថាលោក Hegseth បានរំលោភអំណាចក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណ។ លោក Massie កំពុងប្រើប្រាស់នីតិវិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:37 PM, ចំនួនអ្នកអានៈ​ 29ដង
ក្រៅពីអភិវឌ្ឍក្នុងប្រទេស ចិនក៏កំពុងជំរុញការនាំចេញបច្ចេកវិទ្យាកំពង់ផែទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនក្នុងស្រុក ដូចជា Westwell និង Huawei។ រថយន្តដឹកទំនិញគ្មានអ្នកបើកបររបស់ក្រុមហ៊ុន Westwell ត្រូវបានដាក់ឱ្យប្រើប្រាស់នៅកំពង់ផែ Felixstowe ដែលជាកំពង់ផែកុងតឺន័រធំបំផុតរបស់ចក្រភពអង់គ្លេស។ ចាប់តាំងពីឆ្នាáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:31 PM, ចំនួនអ្នកអានៈ​ 24ដង
ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់អូស្រ្តាលីមួយនេះ ប្រកាសថាបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Accenture ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង ដោយតួនាទីមួយចំនួននឹងត្រូវផ្ទេរទៅឱ្យក្រុមការងារនៅឥណ្ឌាជាអ្នកទទួលបន្ទុក។ ការងារប្រហែល ៨៥០កន្លែងនឹងត្រូវកាត់បន្ថយ ដោយចាប់ផ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:28 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានណែនាំឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទាំង៦រូប ត្រូវរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:19 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖នៅក្នុង «កុដិមរតក» ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្នុងពន្លាជាតិបារាំង សាធារណជន និងអ្នកចូលទស្សនាគ្រប់វ័យ នឹងមានឱកាសដ៏រំភើបក្នុងការជួបសំណេះសំណាល សន្ទនា និងចោទសួរសំណួរផ្សេងៗដោយផ្ទាល់ទៅកាន់រូបតំណាង AI របស់លោក ស៊ិន ស៊ីសាមុត ដែលជាអ្នកចម្រៀងរឿងព្រេងនិទានដ៏ល្បីល្បាញរបស់កម្ពុជា ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:15 PM, ចំនួនអ្នកអានៈ​ 24ដង
យន្តហោះយោធាផ្ទុកសាំងប៉ុន្មានគ្រឿងរបស់អាមេរិក ដែលប្រើប្រាស់មូលដ្ឋានទ័ពអាកាស RAF Mildenhall ត្រូវបានប្តូរ​ទៅកាន់ប្រទេសអាល្លឺម៉ង់ និងកន្លែងផ្សេងទៀត។ តាមការចុះផ្សាយរបស់ WSJ ក្រុមមន្ត្រីអាមេរិកកំពុងបន្តស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ អំពីលក្ខណៈជាក់លាក់ នៃការគំរាមកំហែងចំពោះមូលដ្ឋាន RAF Mildenhall។ នៅថ្ងៃអងá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 02:10 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ របស់បងប្រុស ហ៊ុន កំសត់ ដោយបាននាំកូនប្រុសទៅមើលកន្លែងដែលសម្តេចបានកើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:46 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តពោធិ៍សាត់៖យោងតាមរបាយការណ៍របស់ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានឱ្យដឹងថា ស្រុកបាកានបានជួបប្រទះនូវគ្រោះរាំងស្ងួត បង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន២៦,០០០ហិកតា។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោកអភិបាលខេត្ត និងមានកិច្ចសហការពីមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើអន្តរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:35 AM, ចំនួនអ្នកអានៈ​ 31ដង
នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្គូតេរ៉េស បានគូសបញ្ជាក់ថា៖ «បាតុភូតអែលនីញ៉ូ (El Nino) ដ៏ខ្លាំងក្លា កំពុងបោកបក់មកលើភពផែនដីដែលរងកម្ដៅខ្លាំងស្រាប់ដោយសារការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ធ្វើឱ្យយើងឈានចូលដល់យុគសម័យថ្មីនៃអាកាសធាតុអាក្រក់បំផុត»។ ប្រមុខ UN រូបនេះបានអំពាវនាវឱ្យមេដឹកនាំពិភពលោកកាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:29 AM, ចំនួនអ្នកអានៈ​ 30ដង
នៅក្នុងសម្រង់អត្ថបទដំបូងនៃសៀវភៅកំណត់ត្រាមានចំណងជើងថា «Promise Me, America» ដែលទស្សនាវដ្តី The Atlantic បានចុះផ្សាយនៅថ្ងៃចន្ទនេះ មុនពេលសៀវភៅពេញលេញចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ អតីតប្រធានាធិបតីវ័យ ៨៣ឆ្នាំរូបនេះ បានរិះគន់លោក ត្រាំ ថាបានដឹកនាំការបះបោរ ដើម្បីក្រាញអំណាចក្រោយពេលពលរដ្ឋអាមេរិកបោះឆ្នោតទម្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2026, 06:27 AM, ចំនួនអ្នកអានៈ​ 36ដង
តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបតាមទូរសព្ទនោះ លោក ហ្សេឡេនស្គី បានចែករំលែកទស្សនៈអំពីការវិវត្តថ្មីៗនៃជម្លោះជាមួយរុស្ស៊ី និងការត្រៀមលក្ខណៈសម្រាប់កិច្ចចរចានៅទីក្រុងអាប៊ូដាប៊ី ព្រមទាំងបានបញ្ជាក់ថា ឥណ្ឌាមានឆន្ទៈជួយបង្កើតច្រករបៀងដឹកជញ្ជូនស្បៀងអាហារផងដែរ
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1124 នាក់
ម្សិលមិញ : 1767 នាក់
សរុបទាំងអស់ : 11563631 នាក់