សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈរុស្ស៊ីបង្ហាញបំណងអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីវិញ
ចុះថ្ងៃទី: 24-08-2026, 10:26 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ បើតាម លោក ជាធិរិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាព នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក អ៊ីហ្គ័រ រ៉ូឌិនកូ (Igor Rudenko) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី មកកាន់កម្ពុជា នាពេលនេះ គឺជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។ បន្ថែមពីនេះ សម្ដេចតេជោក៏បានរំលេចអំពីសារបាននៃទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី ជាពិសេសគឺសារៈសំខាន់នៃតួអង្គរបស់សម្ដេចផ្ទាល់ ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើន និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។ ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។ ទន្ទឹមគ្នានេះ សម្ដេចតេជោបានស្វាគមន៍ចំពោះការពិភាក្សារវាងលោក រ៉ូឌិនកូ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្ដោតលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយចាត់ទុកថាជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគី។ ក្នុងជំនួបនោះដែរ លោក រ៉ូឌិនកូ បានកោតសរសើរតួនាទីដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយសម្តេចគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់។ បន្ថែមពីលើនោះ លោកថែមទាំងបានជម្រាបសម្ដេចតេជោអំពីនយោបាយ និងការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើងផងដែរ។ ជាមួយគ្នានេះផងដែរ លោក រ៉ូឌិនកូ ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ី ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលឆាប់ខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចតេជោ លើកឡើងថា នៅពេលនេះសម្ដេចកំពុងតែពិនិត្យមើល និងវិភាគកាលបរិច្ឆេទដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ខាងមុខនេះតាមពេលវេលាសមស្រប។ បន្ថែមពីសម្តេចតេជោ បានបញ្ជាក់ប្រាប់ លោក រ៉ូឌិនកូ ផងដែរថា កម្ពុជាក៏ត្រៀមទទួលនូវដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-08-2026, 10:30 PM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តស្ទឹងត្រែង៖ នៅក្នុងពិធីនេះ កូនត្រីពូជចំនួន ១០ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងអាងទឹក រួមមានត្រីឆ្ពិន ៦ម៉ឺនក្បាល ត្រីប្រា ២ម៉ឺនក្បាល និងត្រីពោ ២ម៉ឺនក្បាល។ ជាមួយគ្នានេះ ត្រីមេពូជចម្រុះទម្ងន់សរុប ១៥០គីឡូក្រាម ក៏ត្រូវបានលែងផងដែរ ដែលរួមមានត្រីឆ្ពិន ត្រីព្រំ ត្រីក្រាញ់ ត្រីក្រាស ត្រីរៀល និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:26 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ បើតាម លោក ជាធិរិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាព នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:20 PM, ចំនួនអ្នកអានៈ​ 26ដង
ព្រឹត្តិការណ៍ប្រចាំតំបន់ដែលរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា មានប្រតិភូកីឡាចំនួន ៨ប្រទេសចូលរួម គឺមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ហើយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:18 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការចំណុះនានា ពិសេសលើការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការនិងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:13 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Munir ទៅកាន់ប្រទេសអ៉ីរ៉ង់ គឺដើម្បីជួយកាត់បន្ថយ «វិបត្តិឱនភាពទំនុកចិត្ត» រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ព្រមទាំងពិភាក្សាអំពីបញ្ហាសន្តិសុខតំបន់ រួមទាំងការវាយប្រហាររបស់ក្រុមហ៊ូទីលើប្រទេសអារ៉ាប៊ីសាអូឌីត។ ដំណើរទស្សនកិច្ចនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:11 PM, ចំនួនអ្នកអានៈ​ 34ដង
ថ្លែងក្នុងឱកាសទិវាបុណ្យឯករាជ្យរបស់អ៊ុយក្រែន លោក Burnham បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាមានការគំរាមកំហែងយ៉ាងគឃ្លើនពីរុស្ស៉ីមកលើប្រទេសរបស់ខ្ញុំក៏ដោយ ក៏យើងនឹងបន្តការគាំទ្រចំពោះការការពារជាតិរបស់អ៊ុយក្រែនជានិច្ច»។ ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស គឺជាអាទិភាពចម្បងនៃកិច្ចប្រជុំសម្ព័ន្ធម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:45 PM, ចំនួនអ្នកអានៈ​ 25ដង
ប្រព័ន្ធសម្ពាធទាប បានឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកហើយ ដោយនាំនូវភ្លៀងខ្លាំង បង្កជាទឹកជំនន់។ មន្រ្តីប្រចាំតំំបន់ក្នុងទីក្រុងចំនួនពីរ គឺ Kaohsiung និង Tainan ដែលមានប្រជាជនរស់នៅជាង ៤លាននាក់ បានចេញបញ្ជាឱ្យបិទការិយាល័យ និងសាលារៀន។ មនុស្ស ៤នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:42 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តស្វាយរៀង៖ លោកព្រិន្ទបាលទោ សំ សារ៉ុង បានរងរបួសក្នុងពេលបំពេញបេសកកម្មប្រយុទ្ធជាមួយកងទ័ពសៀម ព្រមទាំងរងគ្រោះដោយសារផ្សែងពុលផងដែរ។ បច្ចុប្បន្នលោកមានកូន៤នាក់ ដែលកំពុងជួបការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង រហូតដល់ត្រូវបង្ខំចិត្តឈប់រៀន ដោយសារគ្រួសារគ្មានដីផ្ទាល់ខ្លួន និងធ្លាប់បាត់បង់ផ្ទះសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:30 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ការប្រកាសបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ នៅរោងហ្វេប៊ល (Fable Cinema) ក្រោមអធិបតីភាព លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:23 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តសៀមរាបការបិទផ្សាយជាសាធារណៈនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ ឬស្នើសុំកែតម្រូវ ជំទាស់តវ៉ា ករណីមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តជ័យគិរីមុន្នីរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:18 PM, ចំនួនអ្នកអានៈ​ 11ដង
អាជ្ញាធរគ្រប់គ្រងច្រកទូទាំងឈូងសមុទ្រពែក្ស (PGSA) ដែលបង្កើតឡើងដោយអ៉ីរ៉ង់ បានបញ្ចេញសារតាមបណ្ដាញសង្គម X ថាម្ចាស់ទំនិញ គួរតែមើលបញ្ជីដែលទើបធ្វើបច្ចុប្បន្នភាព ថាតើនាវាណាដែលត្រូវចាត់ទុកថាមិនអនុលោមតាមលក្ខខណ្ឌ សម្រាប់ការធ្វើដំណើរពាក់ព័ន្ធឈូងសមុទ្រពែក្ស។ អ៉ីរ៉ង់ បានចេញការព្រមានថា នាវាទាំងឡាយណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:16 PM, ចំនួនអ្នកអានៈ​ 5ដង
បើយោងតាម UEFA.com បានបង្ហាញថា Tospan attacking midfielders មានប្រធានក្រុមបិសាចក្រហម Manchester United គឺ Bruno Fernandes ឈរលើគេបង្អស់ ក្នុងចំណោម ១០នាក់ ដែលសុទ្ធសឹងលេងក្នុងលីគកំពូលទាំងអស់ និងមាន Nico Paz តែម្នាក់គត់មកពីតំបន់អាមេរិកឡាទីន គឺអាហ្សង់ទីន។ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញបញ្ជីឈ្មោះកីឡាករបម្រើប្រយុទ្ធល្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:15 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មន្រ្តីក្រសួងការបរទេសលោក ថូ សំណាង និងគូកន២នាក់ទៀតជាផ្លូវការ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនជាប់ពាក់ព័ន្ធបទល្មើស Online Scams។ តាមការបញ្ជាក់រប​ស់លោក ប្លង់ សុផល អ្នកនាំពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:11 PM, ចំនួនអ្នកអានៈ​ 4ដង
(ប៉េកាំង)៖ នៅយប់ថ្ងៃទី ២២ ខែសីហា ការប្រកួតកីឡាមនុស្សយន្តមានរូបរាងមនុស្សពិភពលោកលើកទី ២ បានប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងប៉េកាំង។ ក្រុមបេក្ខជនចំនួន ៦៦៦ ក្រុម មកពី ១៦ ប្រទេសនៅទូទាំងទ្វីបចំនួន ៦ ជាមួយនឹងមនុស្សយន្តចំនួន ២០៥៦ គ្រឿង នឹងចូលរួមការប្រកួតប្រជែងលើវិញ្ញាសាចំនួន ៥១ ក្នុងរយៈពេលប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:05 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍អំពីដំណើរការរៀបចំការប្រឡងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និងទី១៦ ខែសីហា ឆ្នាំ២០២៦ នៅទូទាំង ២៥ រាជធានី ខេត្ត។ របាយការណ៍បានបង្ហាញថា បេក្ខជនសរុប ៨៩០ រូប (ស្រី ១៦៧ រូប) បានដាក់ពាក្យចូលរួមប្រឡង ហើយបេក្ខជនដែលមានវត្តមានក្នុងពេល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 307 នាក់
ម្សិលមិញ : 1643 នាក់
សរុបទាំងអស់ : 11454505 នាក់