| ក្រុមប្រឹក្សាគណៈគ្រូពេទ្យ បដិសេធទៅលើការផ្សព្វផ្សាយបរិហារកេរ្ដិ៍ និងបំផ្លើសព័ត៌មានមិនពិត តាមបណ្តាញសង្គមរបស់លោក ហ៊ាង រតនា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងគណៈគ្រូពេទ្យកម្ពុជា |
|
| ចុះថ្ងៃទី: 23-08-2026, 12:10 PM, ចំនួនអ្នកអានៈ 21ដង |
|
|
រាជធានីភ្នំពេញ៖នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានធ្វើការបដិសេធទាំងស្រុង ទៅលើការផ្សព្វផ្សាយបរិហារកេរ្ដិ៍តាមបណ្តាញសង្គមរបស់លោក ហ៊ាង រតនាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ដោយហេតុថា
លោក ហ៊ាង រតនា កំពុងស្ថិតក្រោមទណ្ឌកម្មវិន័យផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលរយៈពេល ៣(បី)ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៨ តាមរយៈសេចក្តីសម្រេចលេខ០៨/០៨/២៥ ក.គ.ភ១ ដោយសារកំហុសឆ្គងវិជ្ជាជីវៈ បណ្តាលឱ្យទារកម្នាក់ស្លាប់ និងការបើកមន្ទីរសម្រាកព្យាបាលគ្មានច្បាប់អនុញ្ញាតពីក្រសួង
សុខាភិបាល។
ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធលោក ហ៊ាង រតនា ដែលបានបង្ហោះលើបណ្ដាញសង្គមផ្សព្វផ្សាយបំផ្លើសនូវព័ត៌មានមិនពិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងគណៈគ្រូពេទ្យកម្ពុជា។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានរៀបចំការប្រជុំ ដើម្បីពិនិត្យលើពាក្យសុំ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ របស់លោក ហ៊ាង រតនា «ដែលបានស្នើសុំលើកលែង ឬបន្ធូរបន្ថយការព្យួរអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល»។ ផ្អែកលើអង្គហេតុច្បាប់ និងបុគ្គលិកលក្ខណៈរបស់លោក ហ៊ាង រតនា ដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរឿងក្ដីព្រហ្មទណ្ឌរបស់តុលាការនៅឡើយ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ ពុំមានសិទ្ធិអំណាចក្នុងការបន្ធូរបន្ថយ ឬលើកលែងការព្យួរអាជ្ញាបណ្ណនេះបានឡើយ។ ហេតុដូចនេះនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានអញ្ជើញលោក ហ៊ាង រតនា មកជួបដើម្បីជម្រាបជូនអំពីមូលហេតុផ្លូវច្បាប់ទាំងនេះ ដោយមានការចូលរួមពីក្រុមប្រឹក្សាវិន័យគណៈគ្រូពេទ្យជាតិ សមាជិកការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ ប្រធាន និងអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ និងអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែនៅក្នុងកិច្ចប្រជុំ លោក ហ៊ាង រតនា ពុំព្រមទទួលយកការពន្យល់ពីអង្គប្រជុំឡើយ ព្រមទាំងបានប្រើប្រាស់ពាក្យសម្ដីអសុរោះ កាយវិការមិនសមរម្យ ថែមទាំងបានរិះគន់ស្ថាប័នផ្សេងៗ និងស្ថាប័នរដ្ឋ ដែលប្រាសចាកពីការពិត និងផ្ទុយពីរបៀបវារៈនអង្គប្រជុំ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ាង រតនា បានបង្ហោះផ្សព្វផ្សាយបំផ្លើសនូវព័ត៌មានមិនពិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងក្រុមប្រឹក្សាគណៈគ្រូពេទ្យ។ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានបញ្ជាក់សារជាថ្មីថា លោក ហ៊ាង រតនា ពុំមានសម្បទាក្នុងការប្រកប
វិជ្ជាជីវៈសុខាភិបាលឡើយក្នុងអំឡុងពេលទទួលទណ្ឌកម្មវិន័យនេះ។
លើសពីនោះគណៈគ្រូពេទ្យនៅតែបន្តប្រកាន់ខ្ជាប់នូវការលើកកម្ពស់គុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីផលប្រយោជន៍ និងទំនុកចិត្តរបស់សាធារណជន៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-08-2026, 10:30 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តស្ទឹងត្រែង៖ នៅក្នុងពិធីនេះ កូនត្រីពូជចំនួន ១០ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងអាងទឹក រួមមានត្រីឆ្ពិន ៦ម៉ឺនក្បាល ត្រីប្រា ២ម៉ឺនក្បាល និងត្រីពោ ២ម៉ឺនក្បាល។ ជាមួយគ្នានេះ ត្រីមេពូជចម្រុះទម្ងន់សរុប ១៥០គីឡូក្រាម ក៏ត្រូវបានលែងផងដែរ ដែលរួមមានត្រីឆ្ពិន ត្រីព្រំ ត្រីក្រាញ់ ត្រីក្រាស ត្រីរៀល និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 10:26 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ បើតាម លោក ជាធិរិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាព នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 10:20 PM, ចំនួនអ្នកអានៈ 25ដង
ព្រឹត្តិការណ៍ប្រចាំតំបន់ដែលរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា មានប្រតិភូកីឡាចំនួន ៨ប្រទេសចូលរួម គឺមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ហើយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 10:18 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការចំណុះនានា ពិសេសលើការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការនិងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 10:13 PM, ចំនួនអ្នកអានៈ 34ដង
ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Munir ទៅកាន់ប្រទេសអ៉ីរ៉ង់ គឺដើម្បីជួយកាត់បន្ថយ «វិបត្តិឱនភាពទំនុកចិត្ត» រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ព្រមទាំងពិភាក្សាអំពីបញ្ហាសន្តិសុខតំបន់ រួមទាំងការវាយប្រហាររបស់ក្រុមហ៊ូទីលើប្រទេសអារ៉ាប៊ីសាអូឌីត។ ដំណើរទស្សនកិច្ចនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 10:11 PM, ចំនួនអ្នកអានៈ 33ដង
ថ្លែងក្នុងឱកាសទិវាបុណ្យឯករាជ្យរបស់អ៊ុយក្រែន លោក Burnham បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាមានការគំរាមកំហែងយ៉ាងគឃ្លើនពីរុស្ស៉ីមកលើប្រទេសរបស់ខ្ញុំក៏ដោយ ក៏យើងនឹងបន្តការគាំទ្រចំពោះការការពារជាតិរបស់អ៊ុយក្រែនជានិច្ច»។ ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស គឺជាអាទិភាពចម្បងនៃកិច្ចប្រជុំសម្ព័ន្ធម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:45 PM, ចំនួនអ្នកអានៈ 24ដង
ប្រព័ន្ធសម្ពាធទាប បានឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកហើយ ដោយនាំនូវភ្លៀងខ្លាំង បង្កជាទឹកជំនន់។ មន្រ្តីប្រចាំតំំបន់ក្នុងទីក្រុងចំនួនពីរ គឺ Kaohsiung និង Tainan ដែលមានប្រជាជនរស់នៅជាង ៤លាននាក់ បានចេញបញ្ជាឱ្យបិទការិយាល័យ និងសាលារៀន។
មនុស្ស ៤នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:42 PM, ចំនួនអ្នកអានៈ 18ដង
ខេត្តស្វាយរៀង៖ លោកព្រិន្ទបាលទោ សំ សារ៉ុង បានរងរបួសក្នុងពេលបំពេញបេសកកម្មប្រយុទ្ធជាមួយកងទ័ពសៀម ព្រមទាំងរងគ្រោះដោយសារផ្សែងពុលផងដែរ។ បច្ចុប្បន្នលោកមានកូន៤នាក់ ដែលកំពុងជួបការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង រហូតដល់ត្រូវបង្ខំចិត្តឈប់រៀន ដោយសារគ្រួសារគ្មានដីផ្ទាល់ខ្លួន និងធ្លាប់បាត់បង់ផ្ទះសម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:30 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ការប្រកាសបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ នៅរោងហ្វេប៊ល (Fable Cinema) ក្រោមអធិបតីភាព លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នាយកដ្ឋានសិល្បៈភាពយន្តនិងផ្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:23 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តសៀមរាបការបិទផ្សាយជាសាធារណៈនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ ឬស្នើសុំកែតម្រូវ ជំទាស់តវ៉ា ករណីមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តជ័យគិរីមុន្នីរង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:18 PM, ចំនួនអ្នកអានៈ 11ដង
អាជ្ញាធរគ្រប់គ្រងច្រកទូទាំងឈូងសមុទ្រពែក្ស (PGSA) ដែលបង្កើតឡើងដោយអ៉ីរ៉ង់ បានបញ្ចេញសារតាមបណ្ដាញសង្គម X ថាម្ចាស់ទំនិញ គួរតែមើលបញ្ជីដែលទើបធ្វើបច្ចុប្បន្នភាព ថាតើនាវាណាដែលត្រូវចាត់ទុកថាមិនអនុលោមតាមលក្ខខណ្ឌ សម្រាប់ការធ្វើដំណើរពាក់ព័ន្ធឈូងសមុទ្រពែក្ស។
អ៉ីរ៉ង់ បានចេញការព្រមានថា នាវាទាំងឡាយណា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:16 PM, ចំនួនអ្នកអានៈ 4ដង
បើយោងតាម UEFA.com បានបង្ហាញថា Tospan attacking midfielders មានប្រធានក្រុមបិសាចក្រហម Manchester United គឺ Bruno Fernandes ឈរលើគេបង្អស់ ក្នុងចំណោម ១០នាក់ ដែលសុទ្ធសឹងលេងក្នុងលីគកំពូលទាំងអស់ និងមាន Nico Paz តែម្នាក់គត់មកពីតំបន់អាមេរិកឡាទីន គឺអាហ្សង់ទីន។
សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញបញ្ជីឈ្មោះកីឡាករបម្រើប្រយុទ្ធល្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:15 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មន្រ្តីក្រសួងការបរទេសលោក ថូ សំណាង និងគូកន២នាក់ទៀតជាផ្លូវការ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនជាប់ពាក់ព័ន្ធបទល្មើស Online Scams។
តាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:11 PM, ចំនួនអ្នកអានៈ 4ដង
(ប៉េកាំង)៖ នៅយប់ថ្ងៃទី ២២ ខែសីហា ការប្រកួតកីឡាមនុស្សយន្តមានរូបរាងមនុស្សពិភពលោកលើកទី ២ បានប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងប៉េកាំង។ ក្រុមបេក្ខជនចំនួន ៦៦៦ ក្រុម មកពី ១៦ ប្រទេសនៅទូទាំងទ្វីបចំនួន ៦ ជាមួយនឹងមនុស្សយន្តចំនួន ២០៥៦ គ្រឿង នឹងចូលរួមការប្រកួតប្រជែងលើវិញ្ញាសាចំនួន ៥១ ក្នុងរយៈពេលប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-08-2026, 06:05 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍អំពីដំណើរការរៀបចំការប្រឡងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និងទី១៦ ខែសីហា ឆ្នាំ២០២៦ នៅទូទាំង ២៥ រាជធានី ខេត្ត។ របាយការណ៍បានបង្ហាញថា បេក្ខជនសរុប ៨៩០ រូប (ស្រី ១៦៧ រូប) បានដាក់ពាក្យចូលរួមប្រឡង ហើយបេក្ខជនដែលមានវត្តមានក្នុងពេល
 ព័ត៌មានលម្អិត
|
|
|