នាយកមនី្ទរពេទ្យព្រះអង្គឌួង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និង វះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាជននៅខេត្តកំពង់ចាម
ចុះថ្ងៃទី: 23-08-2026, 12:05 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖លោកសាស្ត្រាចារ្យ រង លូ លីឃាង បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង ពិតជាមានកិតិ្តយសយ៉ាងក្រៃលែង ដែលបានចុះមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាជន។ លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនរស់នៅក្នុងខេត្តកំពង់ចាម ដែលប្រព្រឹត្ដទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ជាទូទៅមន្ទីរពេទ្យព្រះអង្គឌួង តែងតែរៀបចំកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺភ្នែក នៅតាមមន្ទីរពេទ្យដៃគូសម្ព័ន្ធមេត្រីភាព ដែលមានមន្ទីរពេទ្យខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។ អាស្រ័យហេតុនេះ ការចុះផ្តល់សេវាថែទាំសុខភាពភ្នែកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាឱកាសដ៏វិសេសវិសាលបំផុត»។ លោកបានថ្លែងទៀតថា កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Fred Hollows Foundation Cambodia និងមូលនិធិ Bloomberg (ប៊្លូមប៊ឺក) ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ទន្ទឹមនឹងនោះលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងមនី្ទរពេទ្យខេត្តកំពង់ចាម ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។ ជាមួយគ្នានោះដែរលោកស្រីសាស្រ្តាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមនី្ទរពេទ្យព្រះអង្គឌួង បានគូសបញ្ជាក់ឱ្យដឹងថា «ការមើលឃើញច្បាស់ គឺជាផ្នែកមួយដ៏សំខាន់នៃគុណភាពជីវិត។ ការដែលយើងអាចចូលរួមជួយបងប្អូនដែលមានបញ្ហាភ្នែក ឱ្យទទួលបានការពិនិត្យត្រឹមត្រូវ ទទួលបានវ៉ែនតាដែលសមស្រប ឬទទួលបានការវះកាត់នៅពេលចាំបាច់ គឺជាក្តីរីករាយ និងជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមការងារនៃមនី្ទរពេទ្យព្រះអង្គឌួង»។ ជាមួយគ្នានោះដែរលោក ឃន ប្រុស អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងសហការី ដែលបានសហការជាមួយមូលនិធិ Fred Hollows Foundation Cambodia ព្រមទាំងក្រុមការងារទាំងអស់ ដែលបានរៀបចំកម្មវិធីមនុស្សធម៌ដ៏មានតម្លៃនេះឡើង។ កម្មវិធីនេះមិនត្រឹមតែផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃតែប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងចូលរួមដ៏សំខាន់ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចទទួលការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីការចំណាយ។ ចំណែកលោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia បានសង្កត់ធ្ងន់ថា កម្មវិធីនាថ្ងៃនេះ ពិតជាមានសារសំខាន់ និងបានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនិងការពិនិត្យ ព្យាបាលជំងឺភ្នែកនេះ ឲ្យបានទូលំទូលាយ នៅក្នុងសហគមន៍ និងសូមអញ្ជើញពួកគាត់មកទទួលពិនិត្យ ព្យាបាលជំងឺភ្នែក ជាមួយនិងក្រុមគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ សូមជម្រាបថាតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ ឃើញថាប្រជាពលរដ្ឋដែលមានពិការភ្នែក ក្នុងចំណោម ១០០នាក់ គឺ៩០នាក់ ដែលអាចព្យាបាលបាន ឲ្យជាសៈស្បើយ។ ប៉ុន្តែបើពួកគាត់មកព្យាបាល មិនទាន់ពេលវេលានោះទេ ធ្វើឲ្យគាត់ធ្លាក់ខ្លួន ទៅភាពពិការភ្នែកបាន។ ដូច្នេះនាយកអង្គការ Fred Hollows Foundation Cambodia បានអំពាវនាវដល់លោកយាយ លោកតា បងប្អូន មកពិនិត្យព្យាបាលជំងឺភ្នែកជាមួយក្រុមគ្រូពេទ្យជំនាញឲ្យបានទៀងទាត់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-08-2026, 10:30 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តស្ទឹងត្រែង៖ នៅក្នុងពិធីនេះ កូនត្រីពូជចំនួន ១០ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងអាងទឹក រួមមានត្រីឆ្ពិន ៦ម៉ឺនក្បាល ត្រីប្រា ២ម៉ឺនក្បាល និងត្រីពោ ២ម៉ឺនក្បាល។ ជាមួយគ្នានេះ ត្រីមេពូជចម្រុះទម្ងន់សរុប ១៥០គីឡូក្រាម ក៏ត្រូវបានលែងផងដែរ ដែលរួមមានត្រីឆ្ពិន ត្រីព្រំ ត្រីក្រាញ់ ត្រីក្រាស ត្រីរៀល និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:26 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ បើតាម លោក ជាធិរិទ្ធ ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាព នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:20 PM, ចំនួនអ្នកអានៈ​ 25ដង
ព្រឹត្តិការណ៍ប្រចាំតំបន់ដែលរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា មានប្រតិភូកីឡាចំនួន ៨ប្រទេសចូលរួម គឺមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ហើយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:18 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការចំណុះនានា ពិសេសលើការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការនិងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:13 PM, ចំនួនអ្នកអានៈ​ 34ដង
ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Munir ទៅកាន់ប្រទេសអ៉ីរ៉ង់ គឺដើម្បីជួយកាត់បន្ថយ «វិបត្តិឱនភាពទំនុកចិត្ត» រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ព្រមទាំងពិភាក្សាអំពីបញ្ហាសន្តិសុខតំបន់ រួមទាំងការវាយប្រហាររបស់ក្រុមហ៊ូទីលើប្រទេសអារ៉ាប៊ីសាអូឌីត។ ដំណើរទស្សនកិច្ចនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 10:11 PM, ចំនួនអ្នកអានៈ​ 33ដង
ថ្លែងក្នុងឱកាសទិវាបុណ្យឯករាជ្យរបស់អ៊ុយក្រែន លោក Burnham បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាមានការគំរាមកំហែងយ៉ាងគឃ្លើនពីរុស្ស៉ីមកលើប្រទេសរបស់ខ្ញុំក៏ដោយ ក៏យើងនឹងបន្តការគាំទ្រចំពោះការការពារជាតិរបស់អ៊ុយក្រែនជានិច្ច»។ ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស គឺជាអាទិភាពចម្បងនៃកិច្ចប្រជុំសម្ព័ន្ធម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:45 PM, ចំនួនអ្នកអានៈ​ 24ដង
ប្រព័ន្ធសម្ពាធទាប បានឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកហើយ ដោយនាំនូវភ្លៀងខ្លាំង បង្កជាទឹកជំនន់។ មន្រ្តីប្រចាំតំំបន់ក្នុងទីក្រុងចំនួនពីរ គឺ Kaohsiung និង Tainan ដែលមានប្រជាជនរស់នៅជាង ៤លាននាក់ បានចេញបញ្ជាឱ្យបិទការិយាល័យ និងសាលារៀន។ មនុស្ស ៤នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:42 PM, ចំនួនអ្នកអានៈ​ 18ដង
ខេត្តស្វាយរៀង៖ លោកព្រិន្ទបាលទោ សំ សារ៉ុង បានរងរបួសក្នុងពេលបំពេញបេសកកម្មប្រយុទ្ធជាមួយកងទ័ពសៀម ព្រមទាំងរងគ្រោះដោយសារផ្សែងពុលផងដែរ។ បច្ចុប្បន្នលោកមានកូន៤នាក់ ដែលកំពុងជួបការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង រហូតដល់ត្រូវបង្ខំចិត្តឈប់រៀន ដោយសារគ្រួសារគ្មានដីផ្ទាល់ខ្លួន និងធ្លាប់បាត់បង់ផ្ទះសម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:30 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ការប្រកាសបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ នៅរោងហ្វេប៊ល (Fable Cinema) ក្រោមអធិបតីភាព លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:23 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តសៀមរាបការបិទផ្សាយជាសាធារណៈនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ ឬស្នើសុំកែតម្រូវ ជំទាស់តវ៉ា ករណីមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តជ័យគិរីមុន្នីរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:18 PM, ចំនួនអ្នកអានៈ​ 11ដង
អាជ្ញាធរគ្រប់គ្រងច្រកទូទាំងឈូងសមុទ្រពែក្ស (PGSA) ដែលបង្កើតឡើងដោយអ៉ីរ៉ង់ បានបញ្ចេញសារតាមបណ្ដាញសង្គម X ថាម្ចាស់ទំនិញ គួរតែមើលបញ្ជីដែលទើបធ្វើបច្ចុប្បន្នភាព ថាតើនាវាណាដែលត្រូវចាត់ទុកថាមិនអនុលោមតាមលក្ខខណ្ឌ សម្រាប់ការធ្វើដំណើរពាក់ព័ន្ធឈូងសមុទ្រពែក្ស។ អ៉ីរ៉ង់ បានចេញការព្រមានថា នាវាទាំងឡាយណា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:16 PM, ចំនួនអ្នកអានៈ​ 4ដង
បើយោងតាម UEFA.com បានបង្ហាញថា Tospan attacking midfielders មានប្រធានក្រុមបិសាចក្រហម Manchester United គឺ Bruno Fernandes ឈរលើគេបង្អស់ ក្នុងចំណោម ១០នាក់ ដែលសុទ្ធសឹងលេងក្នុងលីគកំពូលទាំងអស់ និងមាន Nico Paz តែម្នាក់គត់មកពីតំបន់អាមេរិកឡាទីន គឺអាហ្សង់ទីន។ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញបញ្ជីឈ្មោះកីឡាករបម្រើប្រយុទ្ធល្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:15 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មន្រ្តីក្រសួងការបរទេសលោក ថូ សំណាង និងគូកន២នាក់ទៀតជាផ្លូវការ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនជាប់ពាក់ព័ន្ធបទល្មើស Online Scams។ តាមការបញ្ជាក់រប​ស់លោក ប្លង់ សុផល អ្នកនាំពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:11 PM, ចំនួនអ្នកអានៈ​ 4ដង
(ប៉េកាំង)៖ នៅយប់ថ្ងៃទី ២២ ខែសីហា ការប្រកួតកីឡាមនុស្សយន្តមានរូបរាងមនុស្សពិភពលោកលើកទី ២ បានប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងប៉េកាំង។ ក្រុមបេក្ខជនចំនួន ៦៦៦ ក្រុម មកពី ១៦ ប្រទេសនៅទូទាំងទ្វីបចំនួន ៦ ជាមួយនឹងមនុស្សយន្តចំនួន ២០៥៦ គ្រឿង នឹងចូលរួមការប្រកួតប្រជែងលើវិញ្ញាសាចំនួន ៥១ ក្នុងរយៈពេលប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-08-2026, 06:05 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍អំពីដំណើរការរៀបចំការប្រឡងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និងទី១៦ ខែសីហា ឆ្នាំ២០២៦ នៅទូទាំង ២៥ រាជធានី ខេត្ត។ របាយការណ៍បានបង្ហាញថា បេក្ខជនសរុប ៨៩០ រូប (ស្រី ១៦៧ រូប) បានដាក់ពាក្យចូលរួមប្រឡង ហើយបេក្ខជនដែលមានវត្តមានក្នុងពេល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 265 នាក់
ម្សិលមិញ : 1643 នាក់
សរុបទាំងអស់ : 11454463 នាក់