| ក្រសួងពាណិជ្ជកម្ម៖ ការដាក់អត្រាពន្ធគយថ្មីរបស់អាមេរិក មិនប៉ះពាល់ដល់ទីផ្សាររបស់កម្ពុជា នៅអាមេរិកនោះទេ ព្រោះយើងបានអនុវត្តអត្រាពន្ធនេះរួចហើយ |
|
| ចុះថ្ងៃទី: 24-07-2026, 02:41 PM, ចំនួនអ្នកអានៈ 17ដង |
|
|
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ គូសបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបញ្ចប់ការចរចាយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិក និងបានបំពេញលក្ខខណ្ឌមួយចំនួន។ ជាលទ្ធផលកម្ពុជាត្រូវបានដាក់បញ្ចូល ក្នុងចំណោមក្រុមប្រទេសមួយចំនួនទៀត ដូចជា បង់ក្លាដែស កាណាដា អេក្វាទ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្ស៊កដានី ដែលត្រូវអនុវត្តអត្រាពន្ធ ១០% បូកនឹងMFN ចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការដាក់អត្រាពន្ធគយថ្មី ១០% បូកនឹង MFN របស់សហរដ្ឋអាមេរិក នឹងមិនបង្កផលប៉ះពាល់ដល់ទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនោះទេ ព្រោះកម្ពុជាធ្លាប់បានអនុវត្តអត្រាពន្ធស្រដៀងគ្នានេះរួចមកហើយ។
លោក ប៉ែន សុវិជាតិ បានបន្ថែមថា ការដែលកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលអនុវត្តអត្រាពន្ធ ១០% នេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសមួយ ដែលគោរពតាមការប្រុងប្រៀបបំពេញលក្ខខណ្ឌនានា ទាក់ទងនឹងការអនុវត្តជំពូក ៣០១ របស់សហរដ្ឋអាមេរិក។ ក្រៅពីនេះ ក៏មានការណែនាំឲ្យការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បង្កើតតារាងកូតាសម្រាប់រយៈពេល ៣ឆ្នាំ សម្រាប់ប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក្នុងការនាំចូលវត្ថុធាតុដើមវាយនភណ្ឌពីសហរដ្ឋអាមេរិក។
លោកបន្ថែមថា «យើងសង្ឃឹមទោះ ជាអនុវត្តពន្ធ ១០% ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីសម្រេចនេះក្ដី ក៏ការនាំចេញរបស់យើងទៅកាន់ទីផ្សារអាមេរិកនៅតែរក្សាបាននូវទំហំ និងឧត្តមភាពឈរជើង ដូចរយៈពេលកន្លងមក ដូចដែលធ្លាប់បានទទួលអនុវត្តកន្លងមកអីចឹងហើយ។ ក៏សូមជម្រាបជូនទៅអ្នកនាំចេញទាំងអស់ និងបងប្អូនសាធារណជនផងដែរថា អ្វីដែលជាការអនុវត្តបច្ចុប្បន្ននៅក្នុងការណែនាំរបស់សហរដ្ឋអាមេរិក ចំពោះការអនុវត្តពន្ធ ១០% បូកនឹង MFN នេះ គឺជាការអនុវត្តនៅក្នុងករណីដែលជាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក ហើយក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៃការចរចាពិគ្រោះយោបល់ យ៉ាងស្វិតស្វាញរបស់រាជរដ្ឋាភិបាលដែរ ដែលបានសម្រេចធ្វើឲ្យប្រទេសយើងស្ថិត នៅក្នុងចំណោមត្រឹមតែ ១០% បូកនឹង MFN»។
សូមជម្រាបថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានបន្តបង្ហាញពីកំណើនដ៏រឹងមាំ ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង ៧.៤ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៣១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទីផ្សារអាម៉េរិក សម្រាប់កម្ពុជា។
ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់ ៥.៦ពាន់លានដុល្លារកើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៥.៥ពាន់លានដុល្លារ។
ជាមួយគ្នានេះ ការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជា ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ ៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-07-2026, 03:21 PM, ចំនួនអ្នកអានៈ 27ដង
បន្ទាយមានជ័យ៖ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 03:18 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ទីផ្សារសំខាន់ៗដែលកម្ពុជាបាននាំចេញកង់រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក ចក្រភពអង់គ្លេស និងហូឡង់។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចូលកង់ ពីប្រទេសមួយចំនួនផងដែរ រួមមាន ជប៉ុន ចិន វៀតណាម ថៃ និងសហរដ្ឋអាមេរិក។
នៅឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានាំចេញកង់ទៅកាន់បណ្ដាប្រទេសដៃគូ ក្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 03:16 PM, ចំនួនអ្នកអានៈ 13ដង
ខេត្ដព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ក្រោមការសម្របសម្រួលនិតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរសណ្ឋាគារ៧៩៨ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 03:10 PM, ចំនួនអ្នកអានៈ 14ដង
ខេត្តពោធិ៍សាត់៖ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពី លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង ផងដែរ។
នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 03:01 PM, ចំនួនអ្នកអានៈ 40ដង
គ្រោះមហន្តរាយរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បង្កការខូចខាតគិតជាទឹកប្រាក់ ១៩,៦ពាន់លានដុល្លារ តាមរបាយការណ៍ធនាគារពិភពលោករដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឱ្យដឹងថា បាតុភូតរញ្ជួយដី២ផ្ទួនគ្នា ដែលមួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀត៧,៥រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ៥៤០០នាក់ ដោយបានបំផ្លាញអគារលំនៅឋាន ហេដ្ឋារច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 02:57 PM, ចំនួនអ្នកអានៈ 30ដង
យោងតាមអនុក្រឹត្យព្រាងនេះ វិធានការសំខាន់ៗដែលនឹងត្រូវដាក់អនុវត្តរួមមាន គណនីបណ្តាញសង្គមរបស់កុមារដែលមានអាយុក្រោម ១៦ឆ្នាំ ត្រូវតែចុះឈ្មោះដោយប្រើប្រាស់ព័ត៌មានអត្តសញ្ញាណរបស់ឪពុកម្តាយ ឬអ្នកអាណាព្យាបាលផ្លូវការ។ ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទទួលខុសត្រូវផ្ទាល់ក្នុងការត្រួតពិនិត្យមាតិកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 02:41 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ គូសបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបញ្ចប់ការចរចាយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិក និងបានបំពេញលក្ខខណ្ឌមួយចំនួន។ ជាលទ្ធផលកម្ពុជាត្រូវបានដាក់បញ្ចូល ក្នុងចំណោមក្រុមប្រទេសមួយចំនួនទៀត ដូចជា បង់ក្លាដែស កាណាដា អេក្វាទ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 02:26 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖FSMEC បានសង្កត់ធ្ងន់ថា អំពើលួចបន្លំផលិតផល និងផ្លាកសញ្ញាពាណិជ្ជកម្ម គឺជាការរំលោភបំពានច្បាប់ធ្ងន់ធ្ងរ ដែលបង្កការខូចខាតដល់សេដ្ឋកិច្ចជាតិ បំផ្លាញទំនុកចិត្តអ្នកប្រើប្រាស់ និងប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។ ផលប៉ះពាល់ទាំងនេះរួមមាន៖ ផលអវិជ្ជមានដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 02:21 PM, ចំនួនអ្នកអានៈ 30ដង
លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអាចចូលជាធរមានទៅបាន លុះត្រាតែអារ៉ាប៊ីសាអូឌីត ចូលរួមក្នុងកិច្ចព្រមព្រៀងអាប្រាហាំ (Abraham Accords) ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងដែលនៅក្រោមនោះ ក្រុមប្រទេសអារ៉ាប់មួយចំនួន បានបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល។ អារ៉ាប៊ីសាអូឌីតបានបដិសេធជាយូរមកហើយ ក្នុងការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 02:19 PM, ចំនួនអ្នកអានៈ 28ដង
គិតត្រឹមព្រឹកថ្ងៃសុក្រ ព្យុះឈ្មោះ Noul បានស្ថិតនៅភាគឦសាននៃទីក្រុងម៉ានីល ដែលជារដ្ឋធានីនៃប្រទេសហ្វីលីពីន ហើយវារំកិលឆ្ពោះទៅទិសពាយ័ព្យ ក្នុងល្បឿនប្រហែល ២៥ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមការិយាល័យឧតុនិយមរបស់ទីក្រុងហុងកុង ព្យុះត្រូពិចនេះត្រូវបានព្យាករថា នឹងធ្វើដំណើរចូលមកក្នុងគម្លាត ៨០០គីឡូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 12:28 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖លោកបានបញ្ជាក់ថា កាលពី៣៦៥ថ្ងៃមុន គឺជាថ្ងៃដែលទាហានសៀម បានវាយលុកឈ្លានពានបូរណភាពទឹកដីកម្ពុជាទាំងកំរោល ដោយបានប្រើប្រាស់គ្រាប់អាវុធផ្សែងគីមី គ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកយន្តហោះ និងដ្រូនអត្តឃាតជាដើម មកលើគោលដៅយោធា និងស៊ីវិលយ៉ាងព្រៃផ្សៃ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 12:26 PM, ចំនួនអ្នកអានៈ 35ដង
ការកត់សម្គាល់បែបនេះរបស់លោក Chung Dong-young ត្រូវបានដកស្រង់សម្ដីដោយក្រសួងរបស់លោកនៅឯសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍។ លោក Chung បានបញ្ជាក់ថា កូរ៉េខាងត្បូងមិនមែនបោះចោលគោលបំណងរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ តែគ្រាន់តែបោះបង់ចោលគោលនយោបាយរំសាយអាវុធនុយក្លេអ៊ែរជាអាទិភាពមុនគេ ដើម្បី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 12:06 PM, ចំនួនអ្នកអានៈ 44ដង
ខេត្តរតនគិរី៖ បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរីប្រាប់ឲ្យដឹងថា សង្ស័យមានឈ្មោះ ឈៀង តុងហាន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ថារ៉ងចង ឃុំអូរជុំ ស្រុក អូរជុំ ខេត្តរតនគិរី ។
កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 12:00 PM, ចំនួនអ្នកអានៈ 45ដង
ខេត្តព្រះវិហារ៖ បើទោះបីជាពេលវេលាកន្លងផុតទៅអស់រយៈពេល១ឆ្នាំហើយក៏ពិតមែន ក៏សំឡេងទ្រហូរយំ និងភាពក្តុកក្តួលរបស់ប្រជាពលរដ្ឋខេត្តព្រះវិហារ នៅតែដិតដាមចំពោះទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃមកលើទឹកដីកម្ពុជា។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជានឹងរំលឹកខួបនៃការចាប់ផ្តើមសកម្មភាពឈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-07-2026, 11:53 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានប្តេជ្ញាបង្កើនយុទ្ធនាការបង្ក្រាបទូទាំងប្រទេសប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញឆ្លងដែន ដែលកំពុងវិវត្ត និងមានភាពស្មុគស្មាញកាន់តែខ្លាំង។ សម្តេចបានលើកឡើងអំពីការប្តេជ្ញានេះក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Avril Hong របស់ Bloomberg។
 ព័ត៌មានលម្អិត
|
|
|