សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកម្ពុជា-អាល្លឺម៉ង់ កាន់តែប្រសើរ, ពលរដ្ឋអាល្លឺម៉ង់ កំណត់យកកម្ពុជា ជាគោលដៅទេសចរណ៍
ចុះថ្ងៃទី: 14-07-2026, 01:40 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយក្នុងការជួបជាមួយ​លោកឯអគ្គ​រដ្ឋ​ទូត សាជាថ្មីមុននឹង​លោក​ចាកចេញពីកម្ពុជាបន្ទាប់​ពីផុតអាណត្តិ​ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានវាតម្លៃខ្ពស់ចំពោះតួនាទីរបស់​លោកឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ បាន​ញ៉ាំង និងសម្របសម្រួលឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែ​មាន​ភាព​រីកចម្រើន។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិការងារ លោក ស្តេហ្វាន អានតុន ម៉េសសឺរើ (Stefan Anton Messerer) បានបង្ហាញការកត់សម្គាល់ថា ក្នុងអាណត្តិការងារ៤ឆ្នាំរបស់លោក វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាល្លឺម៉ង់ មានភាពកាន់តែប្រសើរ។ លោកឯកអគ្គរដ្ឋទូត បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជួបជម្រាបលាសម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីចប់អាណត្តិការងារ៤ឆ្នាំរបស់លោក។ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបាន​អនុ​ញ្ញាត​ឱ្យ​រូបលោក និងសហការី បានជួបជម្រាបលា។ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិ​ការ​ងារ​រូបនេះ បានលើកឡើងថា រយៈពេល៤ឆ្នាំនៃការបំពេញការងារនៅកម្ពុជា គឺបានប្រព្រឹត្តទៅ​លឿន​​ខ្លាំង​ណាស់។ រយៈពេល៤ឆ្នាំនេះ លោក បានធ្វើកិច្ចការងារជាមួយ​ភាគីកម្ពុជា និងបាន​សម្រេច​លទ្ធ​ផលជាច្រើនសម្រាប់ពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុត​ជាមួយរូបលោក និងក្រុមការងារ ក្នុងទិសដៅនៃការពង្រីកទំនាក់ទំនង​រវាងកម្ពុជា និង​អាល្លឺ​ម៉ង់។ លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលបំពេញការងារជាឯកអគ្គ​រដ្ឋ​ទូត​នៅកម្ពុជា ដូចជាការសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​អាល្លឺ​ម៉ង់​មកកាន់ប្រទេសកម្ពុជា ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍។ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កម្ពុជា ហើយប្រជាជន​អាល្លឺ​ម៉ង់ ចាប់អារម្មណ៍ក្នុងការមកទស្សនាប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់​ថា ប្រទេសកម្ពុជា បានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ជាគោលដៅ​ទេស​ចរណ៍​។​ ជាពិសេសសម្រាប់ពលរដ្ឋអាល្លឺម៉ង់ដែលចូលនិវត្តន៍ គឺសម្លឹង​ឃើញកម្ពុជា ជាទី​កន្លែង​​​មនោ​រម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។ សម្ដេចតេជោ បានយល់ស្របទាំងស្រុងចំពោះការវិវឌ្ឍន៍លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្ដេច​តេជោ បានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាស្នូលនៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញក្តីសង្ឃឹមថា អ្នកវិនិយោគរបស់ល្លឺម៉ង់ កាន់តែ​ច្រើន​នឹង​មកវិនិយោគនៅកម្ពុជា។​ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណ​អាល្លឺម៉ង់ ដែល​បាន​ជួយជ្រោមជ្រែង​កម្ពុជា​នាពេល​កន្លង​មក​ ជាពិសេសជួយធ្វើកំណែទម្រង់​រដ្ឋ​បាល​សាធា​រណៈនៅថ្នាក់ក្រោមជាតិ ការជួយក្នុងការអភិវឌ្ឍជនបទជាដើម។ ទាំងនេះជាសមិទ្ធផល​បាន​ចូលរួមចំណែកជួយកម្ពុជា។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទទួល បានជោគជ័យជាមួយបេសកកម្មការងារថ្មី។ សម្តេចតេជោ សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត នឹងធ្វើជាឯកអគ្គរាជទូតរបស់កម្ពុជា ជួយផ្សព្វផ្សាយឱ្យពិភពលោក ក៏ដូចជាប្រជាជន​អាល្លឺ​ម៉ង់ កាន់តែចាប់អារម្មណ៍ និងពេញចិត្តចំពោះប្រទេសកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-09-2026, 03:06 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:04 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត​ អនុប្រធានគណបក្សប្រជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 12:01 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:37 AM, ចំនួនអ្នកអានៈ​ 27ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leispanzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO​ ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:34 AM, ចំនួនអ្នកអានៈ​ 31ដង
តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។ មនុស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:29 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក និងអណ្តាតប្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។ នៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:32 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល៕ សូមទាញយកឯកសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-spanrocessing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:23 AM, ចំនួនអ្នកអានៈ​ 30ដង
វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:21 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖រដូវកាលថ្មីនេះត្រូវបានមហាជន មានការរំពឹងខ្ពស់នឹងមានការប្រកួតកាន់តែជក់ចិត្ត ហើយកាន់តែទាក់ទាញ បន្ទាប់ពីក្លិបនីមួយៗ បានពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំងក្លា ពិសេសការផ្លាស់ប្ដូរកីឡាករ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងជើងឯករៀងៗខ្លួន។ ក្រោយបញ្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:20 AM, ចំនួនអ្នកអានៈ​ 38ដង
នេះមានន័យថា Liverspanool នៅរក្សាបានមិនទាន់ចាញ់ឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតបើកឆាកលីគ Premier League រដូវកាលថ្មី ២០២៦-២៧ ក្រោមលទ្ធផលឈ្នះ១ និងស្មើ២ ឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន គ្រាដែល Ispanswich ឈរលេខ១៣ និងទើបមាន ៣ពិន្ទុនៅឡើយ។ ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ ដើម្បីទាត់បញ្ចូលទី ២គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:34 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ បានធ្វើឡើងនារសៀលថ្ងៃទី៤ខែ កញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធីបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:26 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជានិងតំបន់អាស៊ាន ឱ្យចូលរួមទាញយកផលប្រយោជន៍ពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក Igor Driesmans លោករដ្ឋទូតសហភាពអឺរ៉ុបប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:16 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៤ ខែកញ្ញានេះ លោក ទួន សុគា បានឲ្យដឹងថា ក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ បច្ចុប្បន្ននេះមានសិស្សមករៀនចំនួន៩៥នាក់ ហើយការមករៀននៅទីនេះ គឹមិនមានបង់ថ្លៃការសិក្សានោះទេ ឲ្យតែមានការស្រឡាញ់វិស័យស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1035 នាក់
ម្សិលមិញ : 1660 នាក់
សរុបទាំងអស់ : 11471331 នាក់