ប្រធានសហព័ន្ធ រំពឹងព្រឹត្តិការណ៍ Kombat Kun Khmer ជាផ្នែកមួយរុញគុនខ្មែរ ក្លាយជាកីឡាសកលនាថ្ងៃអនាគត
ចុះថ្ងៃទី: 26-06-2026, 02:55 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំកម្មវិធី Ganzberg Kombat Grand Pric Kun Khmer & Taekwondo នៅព្រឹកថ្ងៃសុក្រនេះ មុនព្រឹត្តិការណ៍នេះ ត្រៀមរៀបចំជាផ្លូវការ នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ស្អែក នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រំពឹងការបើកទំព័រប្រវត្តិសាស្ដ្រថ្មី នៃព្រឹត្តិការណ៍ Kombat Kun Khmer នឹងក្លាយជាចលនាថ្មីមួយទៀត ដើម្បីរុញមរតកក្បាច់គុនបុរាណខ្មែរ ក្លាយជាកីឡា ដែលមានការហ្វឹកហាត់ និងប្រកួតជាសកល នាថ្ងៃអនាគត។ លោកថា នេះគឺជាលើកដំបូងដែលសហព័ន្ធ និងស្ថាប័ន Kombat Global បានសហការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ក្រោយស្ថាប័នទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា (MoU)។ លើសពីភាពអស្ចារ្យ ដែលមានការប្រកួត ទាំងគុនខ្មែរ និងតេក្វាន់ដូកម្រិតពិភពលោក នេះគឺជាជំហានថ្មីមួយ ក្នុងការនាំគុនខ្មែរចូលក្នុងប្រព័ន្ធកីឡាអាជីពអន្ដរជាតិ ហើយផ្សព្វផ្សាយទៅកាន់ពិភពលោក និងជាផ្នែកមួយនៃចក្ខុវិស័យរួមក្នុងការលើកកម្ពស់គុនខ្មែរឲ្យក្លាយជាកីឡាករមួយរបស់សកលលោកផងដែរ។ ប្រធានសហព័ន្ធដដែលបន្ដថា បច្ចុប្បន្ន Kombat Global មានប្រទេសសមាជិកចំនួន ១២១ប្រទេស និងមានក្លិបរាប់ពាន់ទូទាំងពិភពលោក។ ក្រៅពីកិច្ចសហការរៀបចំព្រឹត្តិការណ៍ បណ្ដាក្លិបសមាជិកទាំងអស់នោះ ក៏បានឯកភាពនឹងបញ្ចូលគុនខ្មែរ ក្នុងកម្មវិធីហ្វឹកហាត់ប្រចាំក្លិប ។ នេះគឺជាការគាំទ្រមួយដ៏ធំពីស្ថាប័នអន្ដរជាតិ ក្នុងការរួមចំណែកធ្វើឲ្យគុនខ្មែរ ត្រូវបានទទួលស្គាល់ដោយប្រទេសសមាជិកយ៉ាងហោច ១២១ប្រទេស ក៏ដូចជាការហ្វឹកហាត់ និងផ្សព្វផ្សាយពីគុនខ្មែរ តាមរយៈការប្រកួត ទាំងនៅកម្ពុជា និងបណ្ដាប្រទេសសមាជិកទាំងអស់។ លោក ខូវ ឆាយ សង្កត់ធ្ងន់ថា «នេះគឺជាសញ្ញាណដ៏ល្អវិសេសវិសាលមួយសម្រាប់គុនខ្មែរ ដែលបង្ហាញថា ពិភពលោកកំពុងតែចាប់អារម្មណ៍ និងចោលភ្នែកមកលើគុនខ្មែរ ក៏ដូចជាប្រទេសកម្ពុជា ហើយចាប់ដៃគូសហការ បណ្ដុះបណ្ដាល ផ្នែកវិស័យកីឡាប្រយុទ្ធ ក្រោមកិច្ចសហការជាមួយស្ថាប័ន Kombat Global ។ នៅថ្ងៃអនាគត យើងនឹងសហការជាមួយស្ថាប័នផ្សេងៗទៀត ដើម្បីជំរុញការធ្វើសកលភាវូបនីយកម្មនូវកីឡាប្រពៃណីរបស់យើងឲ្យឈានទៅរកកម្រិតមួយ ដែលទទួលស្គាល់ជាលក្ខណៈសកល លើសពីកីឡាប្រពៃណី ដែលហ្វឹកហាត់ និងប្រកួតត្រឹមក្នុងស្រុក គឺក្លាយជាកីឡាដែលហ្វឹកហាត់ និងប្រកួតជាសកលតែម្ដង»។ ជាមួយគ្នាលោកប្រធាន Rick W.Shin ប្រធានស្ថាប័ន Kombat Global បាន​ទទួលស្គាល់​ពី​ប្រវត្តិ​ដ៏យូរលង់​នៃក្បាច់​គុន​របស់​​ដូនតា​ខ្មែរ។ លោកថា Kombat ត្រូវបានគេទទួលស្គាល់ និងមានការប្រកួតទូទាំងពិភពលោកជាច្រើនឆ្នាំមកហើយ ហើយពេលនេះ ពិភពលោក នឹងបានតាមដាន និងត្រៀមទទួលនូវអ្វីដែលជាការប្រកួតប្រជែងដ៏អស្ចារ្យ នូវកីឡាប្រដាល់គុនខ្មែរ ដែលលោកហៅថា Kombat Kun Khmer ជាមួយការបើកទំព័រដំបូងពីទឹកដីកំណើនគុនខ្មែរ ដែលនឹងត្រូវរៀបចំនៅស្ដាតចាស់ នារាត្រីថ្ងៃសៅរ៍ស្អែក និងបើកឲ្យមហាជនចូលរួមទស្សនាដោយសេរី។ ជាមួយកម្មវិធីដំបូង ក្រោយការចាប់ដៃគ្នារវាងគុនខ្មែរ និងស្ថាប័ន Kombat ខាងលើ រួមមានការប្រកួតវិញ្ញាសាគុនខ្មែរ ៤គូ និងតេក្វាន់ដូ ៤គូ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនី ៦រូប ត្រូវជួបតតាំងជាមួយកីឡាករ-កីឡាការិនីបរទេសផ្សេងៗគ្នាផងដែរ។ ចំណែកគូឯក ដែលត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកក្នុងព្រឹត្តិការណ៍នេះ គឺជាជំនួបរវាងកីឡាករអេស្ប៉ាញ Martin Iglesias Rial ប៉ះកីឡាករប្រេស៊ីល Romenig Hervano ក្នុងប្រភេទកីឡាតេក្វាន់ដូទម្ងន់ ៧៤គីឡូក្រាម។ នេះគឺជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ការប្រកួតក្នុងទ្រង់ ដែលមានចម្រុះ ទាំងគុនខ្មែរ និងតេក្វាន់ដូបែបនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-06-2026, 03:24 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តីស្ដីទី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:20 AM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា។ ផលិតផលគ្រឿងសម្អាង ចំនួន ៥មុខ មានដូចខាងក្រោម៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:16 AM, ចំនួនអ្នកអានៈ​ 30ដង
លោក អ៊ីវ៉ាណូវ គឺជាសមាជិកដ៏សំខាន់នៃក្រុម «បុរសខ្លាំង» (Siloviki) របស់រុស្ស៊ី ដែលលោកបានកសាងកេរ្តិ៍ឈ្មោះពីស្ថាប័នសន្តិសុខសូវៀត KGB ដូចលោក ពូទីន ដែរ ហើយលោកមានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលលោក ពូទីន ឡើងកាន់អំណាច។ មរណភាពរបស់លោក ត្រូវបានប្រកាសដំបូងដោយលីគកីឡាបាល់បោះ VTB United League ដែលលោកជាប្រធានកិត្តិយស មុនពេលវិមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:14 AM, ចំនួនអ្នកអានៈ​ 35ដង
ក្រៅពីអ្នកស្លាប់ រដ្ឋាភិបាលក៏បានបញ្ជាក់ថាមានមនុស្ស ២,៩៨០នាក់បានរងរបួសផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដ៏កក្រើកនេះ បានវាយប្រហារនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីការ៉ាកាស (Caracas) កាលពីថ្ងៃពុធ។ ក្រុមសង្គ្រោះ ទាហាន ភ្នាក់ងារពន្លត់អគ្គិភ័យ និងប្រជាពលរដ្ឋ បានធ្វើការទាំងយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:11 AM, ចំនួនអ្នកអានៈ​ 13ដង
ប៉ុន្មាននាទីក្រោយមក អាជ្ញាធរបានប្រកាសថាស្ថានភាពមានសុវត្ថិភាពជាធម្មតាវិញ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនៃការប្រកាសអាសន្ននេះឡើយ។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្វីដែលបណ្តាលឱ្យមានការប្រកាសអាសន្នដំបូងនៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច (ម៉ោងក្នុងតំបន់) នោះទេ។ អាជ្ញាធរនៃប្រទេសអេមីរ៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-06-2026, 03:10 AM, ចំនួនអ្នកអានៈ​ 0ដង
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:14 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញ គេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:10 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:33 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:21 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តព្រះវិហារ៖យុទ្ធនាការនេះបានរៀបចំធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស្រុកជាំក្សាន្ដ និងអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ តាមរយៈគម្រោង «យើងរួមគ្នា» ដោយមានចូលរួមពីលោកស្រី វ៉ន រតនា អភិបាលរងស្រុកជាំក្សាន្ដ តំណាងលោក ចិន ខន្តី អភិបាលស្រុក និងលោក រ័ត្ន រម្យនា ប្រធានគម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 06:04 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តតាកែវថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:56 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:48 PM, ចំនួនអ្នកអានៈ​ 51ដង
(ប៉េកាំង៖ ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-06-2026, 05:45 PM, ចំនួនអ្នកអានៈ​ 3ដង
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 260 នាក់
ម្សិលមិញ : 1603 នាក់
សរុបទាំងអស់ : 11377279 នាក់