| ក្រុមហ៊ុន Oracle កាត់បន្ថយបុគ្គលិកជាង ២ពាន់នាក់ ចំពេលមានការដាក់បញ្ចូលបច្ចេកវិទ្យា AI |
|
| ចុះថ្ងៃទី: 23-06-2026, 01:55 PM, ចំនួនអ្នកអានៈ 13ដង |
|
|
យោងតាមឯកសារដដែល ក្រុមហ៊ុន Oracle បានចំណាយប្រាក់រហូតដល់ ១.៨៤ ពាន់លានដុល្លារ លើប្រាក់បំណាច់អតីតភាពការងារ (Severance payments) និងការចំណាយផ្សេងៗទៀតទាក់ទងនឹងការបញ្ឈប់បុគ្គលិកនៅក្នុងឆ្នាំសារពើពន្ធ ២០២៦នេះ។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួន ៣៧៤លានដុល្លារ ដែលបានចំណាយក្នុងឆ្នាំសារពើពន្ធមុន។ ក្រុមហ៊ុនបានបញ្ជាក់ថា ការកែសម្រួលកម្លាំងពលកម្មនេះ គឺដើម្បីឆ្លើយតបទៅនឹងកត្តាជាច្រើន រួមមាន ការផ្លាស់ប្តូរការគ្រប់គ្រង និងផលិតផល, បញ្ហាផលិតភាពការងារ (Performance), ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការទិញយកក្រុមហ៊ុនផ្សេងៗ (Acquisitions)។
ក្រុមហ៊ុន Oracle ដែលជាយក្សផ្នែក Cloud Computing បានកាត់បន្ថយចំនួនបុគ្គលិកសរុបរបស់ខ្លួនអស់ ១៣%ឬប្រហែល ២១,០០០ នាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៦នេះ។ ការកាត់បន្ថយនេះធ្វើឡើងក្នុងខណៈពេលដែលក្រុមហ៊ុនបន្តរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលផ្នែកខ្លះត្រូវបានជំរុញដោយការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការរបស់ខ្លួន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ ក្រុមហ៊ុន Oracle មានបុគ្គលិកសរុបចំនួន ១៤១,០០០ នាក់ បើធៀបទៅនឹងប្រមាណ ១៦២,០០០ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបថា បច្ចុប្បន្ន ក្តីបារម្ភអំពីការបាត់បង់ការងារដោយសារការរំខានពីបច្ចេកវិទ្យា AI កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ យោងតាមគេហទំព័រ Layoffs.fyi ដែលតាមដានការកាត់បន្ថយការងារក្នុងវិស័យបច្ចេកវិទ្យា បានឱ្យដឹងថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៩៦ ករុមហ៊ុន បានបញ្ឈប់បុគ្គលិកសរុបជាង ១១៩,៨០០ នាក់ ក្នុងឆ្នាំនេះ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ 0ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តីពីការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ 0ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។
សហព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ 0ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ 33ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ 50ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ 40ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ 34ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។
ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។
តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។
លោកសាស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។
ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ 47ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
|
|
|