ការរៀបចំរួមគ្នាល្បុក្កតោ និងយោគៈ ជាស្ពានវប្បធម៌ថ្មីរវាងកម្ពុជា និងឥណ្ឌា អាចនឹងកើតឡើងនៅពេលខាងមុខ
ចុះថ្ងៃទី: 22-06-2026, 12:34 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖កន្លងទៅ កម្ពុជា និងចិន បានសហការគ្នារៀបចំការសម្តែងរួមរវាងក្បាច់គុនល្បុក្កតោ និងថៃជី នៅតំបន់ប្រាសាទអង្គរវត្ត ក្រុងសៀមរាប ប្រទេសកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជានិមិត្តរូបនៃមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក។ កន្លងទៅ ក៏មានការរៀបចំសម្តែងរួមគ្នារវាងយោគៈ និងថៃជី នៅទីក្រុងឆាងអាន ប្រទេសចិន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ក្នុងបរិបទដែលការទូតវប្បធម៌កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ ការផ្តួចផ្តើមគំនិតរៀបចំការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងយោគៈរបស់ឥណ្ឌា គឺជាគំនិតដ៏មានអត្ថន័យ និងគួរឱ្យចាប់អារម្មណ៍។ ដោយមើលឃើញពីភាពជោគជ័យនៃគំនិតនេះ មានការលើកឡើងថា កម្ពុជានិងឥណ្ឌា គួរពិចារណារៀបចំការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោ និងយោគៈផងដែរ។ ជាការពិត ល្បុក្កតោ និងយោគៈ ទោះបីមានប្រភព និងគោលបំណងខុសគ្នាក៏ដោយ ប៉ុន្តែទាំងពីរសុទ្ធតែជាបេតិកភណ្ឌវប្បធម៌បុរាណដែលផ្តោតលើការអភិវឌ្ឍរាងកាយ ចិត្ត និងវិន័យផ្ទៃក្នុង។ ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិដោយអង្គការ UNESCO ។ ក្បាច់គុននេះបង្ហាញពីប្រាជ្ញា ភាពក្លាហាន និងអត្តសញ្ញាណរបស់ជាតិខ្មែរ។ ចំណែកយោគៈវិញ ជាវប្បធម៌បុរាណរបស់ឥណ្ឌា ដែលផ្តោតលើសុខភាព ការគ្រប់គ្រងអារម្មណ៍ និងការសម្រេចបាននូវតុល្យភាពរវាងរាងកាយ និងចិត្ត។ យោគៈក៏ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិផងដែរ។ ការរៀបចំការសម្តែងរួមគ្នារវាងល្បុក្កតោ និងយោគៈ នឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏ពិសេសមួយ ដែលអាចបង្ហាញពីការជួបប្រទះគ្នារវាងអរិយធម៌បុរាណដ៏អស្ចារ្យពីរនៅអាស៊ី។ ប្រសិនបើការសម្តែងនេះត្រូវបានរៀបចំនៅតំបន់ប្រាសាទអង្គរវត្ត ឬទីតាំងបេតិកភណ្ឌសំខាន់ណាមួយរបស់កម្ពុជា នោះវានឹងជួយផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ។ នៅក្នុងជំនួបមួយ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានលើកឡើងថា ជាទូទៅស្ថានទូតរីករាយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់យោគៈនៅកម្ពុជា។ លេខាធិការផ្នែកសង្គម សម្រាប់លោកឯកអគ្គរាជទូតឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា «ពាក់ព័ន្ធនឹងលទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍រួមដែលក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ និងយោគៈ លោកឯកអគ្គរាជទូតបានលើកឡើងថា រហូតមកដល់ពេលនេះមិនមានគម្រោងរៀបចំព្រឹត្តិការណ៍រួមណាមួយនោះទេ ហើយរឿងនេះ នឹងត្រូវពិចារណាសម្រាប់ពេលអនាគត ប៉ុន្តែជាទូទៅស្ថានទូតរីករាយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់យោគៈនៅកម្ពុជា»។ ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អំ យុំ គ្រូនៅសាលាក្បាច់គុនល្បុក្កតោដំបងដែកខេត្តកំពង់ឆ្នាំង បានចាត់ទុកថា បើសិនជាមានការរៀបចំរួមគ្នា ល្បុក្កតោ និងយោគៈ វាជារឿងដ៏ល្អបំផុត ព្រោះល្បុក្កតោ និងយោគៈ សុទ្ធតែត្រូវបានទទួលស្គាល់ទូទាំងពិភពលោកដូចគ្នា។ បើតាមលោកព្រឹទ្ធាចារ្យ សម្រាប់សាលាក្បាច់គុនល្បុក្កតោដំបងដែកខេត្តកំពង់ឆ្នាំង មានបទពិសោធន៍គ្រប់គ្រាន់ ដោយធ្លាប់សម្តែងទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ ហើយសូម្បីតែជនជាតិអាមេរិកក៏ធ្លាប់មកហាត់នៅសាលាគុននេះដែរ។ ទំនាក់ទំនងកម្ពុជា-ឥណ្ឌា មានប្រវត្តិយូរលង់រាប់ពាន់ឆ្នាំ តាមរយៈការផ្លាស់ប្តូរវប្បធម៌ សាសនា ស្ថាបត្យកម្ម និងអរិយធម៌។ ដូច្នេះ ការសម្តែងរួមគ្នារវាងល្បុក្កតោ និងយោគៈ នឹងមិនមែនគ្រាន់តែជាកម្មវិធីសិល្បៈ ឬកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលេចឡើងវិញនូវចំណងមិត្តភាពប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរ និងជាសារមួយអំពីសន្តិភាព ការគោរពគ្នា និងការរួបរួមតាមរយៈវប្បធម៌។ នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងបញ្ហាប្រឈមជាច្រើន ការប្រើប្រាស់វប្បធម៌ជាស្ពានភ្ជាប់មនុស្ស និងប្រជាជាតិនានា គឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នារវាងល្បុក្កតោ និងយោគៈ អាចក្លាយជាគំរូថ្មីមួយនៃការទូតវប្បធម៌ ដែលនាំឱ្យកម្ពុជា និងឥណ្ឌា កាន់តែខិតជិតគ្នាថែមទៀតនៅក្នុងសតវត្សទី២១៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 0ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 33ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 50ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 40ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 34ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 47ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 413 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373315 នាក់