សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់អនុប្រធានទី៣ នៃសភាឥណ្ឌូនេស៉ី ជាការជំរុញពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា
ចុះថ្ងៃទី: 18-06-2026, 03:20 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងថា ក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Henock Puraso និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។ ហើយសម្តេចក៏បានឆ្លៀតឱកាសអរគុណ ចំពោះការបដិសណ្ឋារកិច្ចចំពោះសម្តេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនកិច្ចរបស់សម្តេចកាលពីឆ្នាំមុនទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់អនុប្រធានទី៣ នៃសភាឥណ្ឌូនេស៉ី ជាការជំរុញពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។ សម្ដេចបានលើកឡើងអំពី ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលជាទំនាក់ទំនងដ៏ល្អជាមួយគ្នា នាពេលកន្លងមកក៏ដូចជានាពេលបច្ចុប្បន្ន។ នៅក្នុងឱកាសនោះ លោក Henock Puraso សម្តែងការអរគុណជាអនេកចំពោះសម្ដេចតេជោ បានអនុញ្ញាតឲ្យលោក និងប្រតិភូបានជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ ហើយលោកបានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលមានភាពរឹងមាំក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ។ លោក Henock Puraso បានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ថាជាបងប្អូននឹងគ្នា។ ប្រទេសទាំង២ សម្រាប់លោកអនុប្រធានទីបី នៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នា ជាពិសេសតាមរយៈទស្សនកិច្ចរបស់លោកនេះក៏ជាផ្នែកមួយ នៃការរុញច្រាននៃទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មវិនិយោគ និងការអប់រំរវាងកម្ពុជា និងឥណ្ឌូនេស៊ីឲ្យកាន់តែល្អប្រសើរផងដែរ។ ទន្ទឹមនោះ លោក Henock Puraso បានបង្ហាញអំពីគោលដៅសំខាន់មួយដែរនៅក្នុងដំណើរទស្សនកិច្ចនេះ គឺក្នុងការពិភាក្សាទៅលើការគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមពីពេលកន្លងមករបស់សម្ដេចតេជោ និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ សម្តេចតេជោ បានសម្ដែងនូវក្ដីអរគុណចំពោះការលើកឡើងដ៏ល្អរបស់លោក Henock Puraso ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្តេចតេជោបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីគឺមានភាពល្អនិងរឹងមាំកន្លងមក ហើយនាពេលបច្ចុប្បន្នប្រទេសទាំងពីរកំពុងតែពូនជ្រុំនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីនេះឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ សម្ដេចតេជោបានលើកឡើងផងដែរអំពី ទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេចជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណា ជំរុញឲ្យទំនាក់ទំនងនេះកាន់តែមានភាពបើកចំហ និងអាចពង្រីកផ្លូវពាណិជ្ជកម្មកាន់តែមានភាពកើតឡើងថែមទៀត។ សម្ដេចបានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។បន្ថែមពីលើនេះ ទាក់ទងទៅនឹងជើងហោះហើរប្រទេសទាំងពីរបានភ្ជាប់ជើងហោះហើរជាមួយគ្នា សម្តេចតេជោក៏ជំរុញឲ្យប្រទេសទាំងពីរជំរុញជើងហោះហើរជាមួយគ្នាឲ្យកើនឡើងកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុន។ ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានចែករំលែកនូវទស្សនៈ ទាក់ទងទៅនឹងគម្រោងនៃការបង្កើតនូវវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមដូចដែលបានលើកឡើងដោយសម្តេចតេជោ និងប្រធានព្រឹទ្ធសភាឥណ្ឌូនេសុីនេះ ហើយសម្ដេចបានចែករំលែកអំពី ចំណុចស្នូលមួយចំនួនដែលវេទិកានេះគួរតែធ្វើនៅពេលខាងមុខ នឹងធ្វើការពិភាក្សាសិក្សាស្រាវជ្រាវបន្ថែមទៀត ថាតើលទ្ធភាពពីតួនាទីនៃវេទិកាប្រធានព្រឹទ្ធសភាអាស៊ាននេះ ត្រូវធ្វើនៅក្នុងក្របខណ្ឌណា។ ជាចុងក្រោយសម្តេចតេជោ បានជូនពរឲ្យគណៈប្រតិភូបានទទួលជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនេះប្រកបដោយផាសុកភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 32ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 35ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 35ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 37ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 46ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 30ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:38 PM, ចំនួនអ្នកអានៈ​ 47ដង
មន្ត្រីលីបង់បានទទូចថា ការចរចាទល់មុខគ្នាជាមួយអ៉ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាបាននូវការបញ្ចប់សង្រ្គាម ដែលឆាបឆេះឡើងវិញតាំងពីថ្ងៃទី២ ខែមីនា។ ប៉ុន្តែ​ការ​ចរចា​រវាង​លីបង់ និង​អ៉ីស្រាអែល​ ៤លើកចាប់​​ពី​ខែ​មេសា​ បាន​បរាជ័យ​ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់​ជាប់​លាប់។ នាថ្ងៃអង្គារ ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:37 PM, ចំនួនអ្នកអានៈ​ 43ដង
លោក Paudel អាយុ ៦៦ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សកុម្មុយនីសនេប៉ាល់ Communist Party of Nespanal (UML) ហើយជាបុគ្គលសំខាន់ម្នាក់ ក្នុងជួររដ្ឋាភិបាលរបស់អតីតនាយរដ្ឋមន្រ្តី K.P. Sharma Oli។ លោក Paudel ត្រូវបានចាប់ខ្លួនចេញពីសណ្ឋាគារមួយ នៅភាគខាងលិចប្រទេសនេប៉ាល់។ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel ត្រូវបានច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:32 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តប៉ៃលិន៖ យោងតាមអនុក្រឹត្យលេខ ៤៥៥ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 03:04 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ការសម្រេចនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តផ្តល់ការលើកទឹកចិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 03:00 PM, ចំនួនអ្នកអានៈ​ 31ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រយៈពេល១សប្តាហ៍ គឺគួរតែគ្រប់គ្រាន់សម្រាប់ឱ្យមេដឹកនាំបេឡារុស លោក Alexander Lukashenko ដកឧបករណ៍ខាងលើចេញវិញ ខណៈលោក ហ្សេលេនស្គី បាននិយាយថា វាត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៉ី គាំទ្រដល់ការវាយប្រហារលើអ៊ុយក្រែន។ មិនតែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 02:57 PM, ចំនួនអ្នកអានៈ​ 24ដង
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ចំនួនករណីដែលផ្ទៀងផ្ទាត់ច្បាស់ បានកើនលើស១០០០នាក់ ជាលើកដំបូង គិតចាប់តាំងពីពេលផ្ទុះឡើងនៃការឆ្លងរាលដាលថ្មីចុងក្រោយ ដែលត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែការចម្លងវីរុសហាក់បានចាប់ផ្តើមតាំងពីមុនពេលនោះទៅទៀត។ កាលពីយប់ថ្ងៃចន្ទ ទី២២ ខែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 02:23 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តពោធិ៍សាត់៖ថ្លែងក្នុងអង្គសិក្ខាសាលានោះដែរ លោក កែវ រ៉េមី បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ លោក ខូយ រីដា ដែលបានខិតខំប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជា «ខេត្តគំរូ» ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ខ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 221 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373123 នាក់