| លោក កែវ រ៉េមី ផ្តាំផ្ញើមន្ត្រីខេត្តពោធិ៍សាត់៖ «ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គឺជាការលើកកម្ពស់សិទ្ធិមនុស្សដ៏ពិតប្រាកដ» |
|
| ចុះថ្ងៃទី: 23-06-2026, 02:23 PM, ចំនួនអ្នកអានៈ 32ដង |
|
|
ខេត្តពោធិ៍សាត់៖ថ្លែងក្នុងអង្គសិក្ខាសាលានោះដែរ លោក កែវ រ៉េមី បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ លោក ខូយ រីដា ដែលបានខិតខំប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជា «ខេត្តគំរូ» ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ខេត្តពោធិ៍សាត់ដែលគ្មានសំរាមតាមដងផ្លូវ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ដែលនេះហើយគឺជាការលើកកម្ពស់សិទ្ធិរស់នៅក្នុងបរិស្ថានស្អាត និងមានសុខភាពល្អ»។
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងសិក្ខាកាមយ៉ាងច្រើនកុះករ។
មានមតិស្វាគមន៍នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់ខេត្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីជោគជ័យសំខាន់ៗ រួមមាន៖ ការរៀបចំសោភ័ណភាពទីក្រុងឱ្យមានភាពស្រស់ស្អាត, ការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់វិស័យកសិកម្ម និងការធានាសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីគោលបំណងសំខាន់ៗ នៃសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិនេះ គឺដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារសិទ្ធិមនុស្ស និងបំពេញកាតព្វកិច្ចជាសមាជិកអង្គការសហប្រជាជាតិ ព្រមទាំងមានគោលដៅបញ្ជ្រាបការយល់ដឹងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការចូលរួមអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ លោក កែវ រ៉េមី បានជម្រាបជូនថា កម្ពុជាបានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) តាំងពីឆ្នាំ១៩៩២។ រាជរដ្ឋាភិបាលបានដាក់របាយការណ៍ចំនួន ៣លើករួចមកហើយ (ចុងក្រោយនៅឆ្នាំ២០១៩) ហើយគ្រោងដាក់របាយការណ៍បន្ទាប់នៅឆ្នាំ២០២៩។ បច្ចុប្បន្នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កំពុងបន្តពង្រីកយុទ្ធនាការផ្សព្វផ្សាយរបាយការណ៍នេះទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០២៦នេះ គឺផ្តោតលើខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង។ លោកបានអះអាងពីភាពបើកចំហនៃនយោបាយនៅកម្ពុជា (មានគណបក្ស១៨ចូលរួមបោះឆ្នោតឆ្នាំ២០២៣) ព្រមទាំងការកើនឡើងយ៉ាងខ្លាំងនូវចំនួនសហជីព សមាគម អង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់។
ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ គ.ស.ម.ក. បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយដាក់ពាក្យបណ្តឹង ៦០ច្បាប់ និងដឹកនាំគណៈប្រតិភូទៅតវ៉ាការពារការពិតនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN (ទីក្រុងហ្សឺណែវ) កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ពីគោលជំហររដ្ឋាភិបាល៖ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ជាក់ស្តែងកម្ពុជាគ្មានទោសប្រហារជីវិត)។ រាល់ការវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនភ្ជាប់របៀបវារៈនយោបាយ និងត្រូវឈរលើបរិបទប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ពិតប្រាកដរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានផ្តល់នូវប្រសាសន៍ផ្តាំផ្ញើ និងណែនាំយ៉ាងមុតមាំ ដល់មន្ត្រីរាជការទូទាំងខេត្ត៖
ទី១-ត្រូវបម្រើប្រជាពលរដ្ឋដោយចិត្តស្មោះត្រង់ បំពេញការងារដោយតម្លាភាព និងមិនត្រូវមានការរើសអើងឡើយ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសិទ្ធិស្មើគ្នាក្នុងការទទួលសេវាសាធារណៈពីស្ថាប័នរដ្ឋ។
ទី២-មន្ត្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តច្បាប់សិទ្ធិមនុស្ស ដោយឈរលើគោលការណ៍ច្បាប់ជាតិ និងបរិបទជាក់ស្តែងនៃសង្គមខ្មែរ ដើម្បីជៀសវាងការបកស្រាយភ័ន្តច្រឡំពីសំណាក់ក្រុមអគតិមួយចំនួន។
ទី៣-ត្រូវចងចាំជានិច្ចថា «សិទ្ធិមនុស្សមិនអាចមានវត្តមានឡើយ បើគ្មានសន្តិភាព»។ ដូច្នេះមន្ត្រីគ្រប់រូបត្រូវក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។
ទី៤-ត្រូវចេះសហការគ្នាជាធ្លុងមួយ ចុះជាប់ជាមួយមូលដ្ឋាន ដើម្បីស្វែងយល់ ស្តាប់មតិ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕











ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ 0ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ 33ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ 50ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ 40ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ 34ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។
ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។
តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។
លោកសាស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។
ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ 46ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:38 PM, ចំនួនអ្នកអានៈ 48ដង
មន្ត្រីលីបង់បានទទូចថា ការចរចាទល់មុខគ្នាជាមួយអ៉ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាបាននូវការបញ្ចប់សង្រ្គាម ដែលឆាបឆេះឡើងវិញតាំងពីថ្ងៃទី២ ខែមីនា។ ប៉ុន្តែការចរចារវាងលីបង់ និងអ៉ីស្រាអែល ៤លើកចាប់ពីខែមេសា បានបរាជ័យក្នុងការបង្កើតបទឈប់បាញ់ជាប់លាប់។
នាថ្ងៃអង្គារ ទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:37 PM, ចំនួនអ្នកអានៈ 44ដង
លោក Paudel អាយុ ៦៦ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សកុម្មុយនីសនេប៉ាល់ Communist Party of Nespanal (UML) ហើយជាបុគ្គលសំខាន់ម្នាក់ ក្នុងជួររដ្ឋាភិបាលរបស់អតីតនាយរដ្ឋមន្រ្តី K.P. Sharma Oli។ លោក Paudel ត្រូវបានចាប់ខ្លួនចេញពីសណ្ឋាគារមួយ នៅភាគខាងលិចប្រទេសនេប៉ាល់។
អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel ត្រូវបានច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-06-2026, 06:32 PM, ចំនួនអ្នកអានៈ 42ដង
ខេត្តប៉ៃលិន៖ យោងតាមអនុក្រឹត្យលេខ ៤៥៥ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិន
 ព័ត៌មានលម្អិត
|
|
|