នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដាក់ដំណើរការម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយ ដែលបម្រើដល់ការវិភាគ អមវិជ្ជាសាស្ដ្រ កាន់តែសុក្រឹត លឿនរហ័ស ក្នុងការបម្រើប្រជាពលរដ្ឋ
ចុះថ្ងៃទី: 17-06-2026, 06:10 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖នាយកមន្ទីរពេទ្យបានថ្លែងបន្ដថា ទាក់ទងជាមួយមន្ទីរពិសោធន៍នេះ គឺផ្នែកខ្លះធ្វើការវិភាគរករោគវិនិច្ឆ័យមិនដល់មួយម៉ោង គឺបានលទ្ធផលហើយ។ ប៉ុន្តែលទ្ធផលតេស្តខ្លះ អាចរករង់ចាំយូរ។ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានប្រារព្ធពិធីប្រគល់ និងទទួលអំណោយជាឧបករណ៍មន្ទីរពិសោធន៍ និងវេជ្ជសាស្ត្រពីក្រុមហ៊ុន Mindray ដល់មន្ទីរពេទ្យ ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។ នាឱកាសនោះលោកសាស្ដ្រាចារ្យ ងី​ ម៉េង បានថ្លែងថា «ថ្ងៃនេះក្រុមហ៊ុន Mindray សហការជាមួយមន្ទីរពេទ្យយើង គឺគាត់បានផ្តល់ម៉ាស៊ីន ៣ ជូនដល់មន្ទីរពេទ្យ ដែលមានតម្លៃប្រមាណជា ២០ម៉ឺនដុល្លារ ហើយម៉ាស៊ីននីមួយៗគឺសុទ្ធតែជាបច្ចេកវិទ្យាចុងក្រោយ ដោយនឹងក្លាយជាឧបករណ៍វិភាគវេជ្ជសាស្ត្រទំនើបដំបូងគេ បម្រើឱ្យការវិភាគ អមវិជ្ជសាស្ត្រកាន់តែសុក្រឹត ទំនុកចិត្ដខ្ពស់ និងរហ័សទាន់ពេលវេលាមួយកម្រិតទៀត»។ «ម៉ាស៊ីនខាងលើនេះជាចំណែកមួយដ៏សំខាន់សម្រាប់មន្ទីរពេទ្យ និងប្រជាពលរដ្ឋយើង តាមរយៈគុណប្រយោជន៍នៃម៉ាស៊ីន ដែលធ្វើរោគវិនិច្ឆ័យកាន់តែរហ័ស មិនរង់ចាំយូរ និងច្បាស់ជាងមុន។ យើងសង្ឃឹមថាគុណប្រយោជន៍នេះនឹងចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង។ ទន្ទឹងនឹងនោះលោកនាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក៏បានប្ដេជ្ញាជាថ្មី ក្នុងការខិតប្រឹងប្រែងបន្ថែមតទៅទៀត ដើម្បីឱ្យមន្ទីរពេទ្យមានសម្ភារៈឧបករណ៍វេជ្ជសាស្ដ្រកាន់តែច្រើន និងទំនើប ស្របតាមសម័យឌីជីថលនៅលើពិភពលោក និងអគារថ្មីៗខណៈដែលបច្ចប្បន្នប្រជាជនកម្ពុជាយើងកាន់តែស្វែងយល់ពីបញ្ហាសុខភាព ហើយក៏បានមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យកើនពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាទំនើបកម្មមួយដែលមន្ទីរពេទ្យកំពុងតែខិតខំប្រឹងប្រែង ដើម្បីធ្វើម៉េចការផ្តល់សេវាឱ្យយើងកាន់តែគ្រប់ជ្រុងជ្រោយ។ មន្ទីរពិសោធន៍ និងអាណាប៉ាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើតេស្តឈាមសរុបចំនួន ១,៥៩៩,៧២៧តេស្ដ នាឆ្នាំ២០២៥ កន្លងទៅ ដែលចំនួននេះ មានកំណើន ១៨% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤។ បន្ថែមលើនេះទៀតមានឱកាសទទួលបាននូវម៉ាស៊ីនស្វ័យប្រវត្តិជាបន្តបន្ទាប់ ដែលអនុញ្ញាតិឱ្យផ្នែកមន្ទីរ ពិសោធន៍ធ្វើការវិភាគកាន់តែស៊ីជម្រៅ ប្រកបដោយគុណភាព សុក្រឹតភាព និងរហ័សទាន់ពេលវេលា ព្រមទាំងអាចធ្វើសន្ធានកម្មជាមួយប្រព័ន្ធ EMR របស់មន្ទីរពេទ្យដើម្បីរក្សាបាននូវសុវត្ថិភាពទិន្នន័យ និងជំរុញការធ្វើរោគវិនិច្ឆ័យកាន់តែរហ័ស។ នេះបើតាមការបញ្ជាក់របស់លោកឱសថការី ថៃ កុសល ប្រធានផ្នែកមន្ទីរពិសោធន៍ និងអាណាប៉ាត់នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។ សម្រាប់ម៉ាស៊ីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Mindray បានផ្ដល់ជូនមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតនាពេលនេះរួមមាន៖ * ម៉ាស៊ីន M 680 ដែលជាការច្របាច់បញ្ចូលគ្នានៃការមុខងារវិភាគ ជីវគីមីសាស្ត្រនិងអីមុយណូសាស្ត្រ ចំនួន ១គ្រឿង។ * ម៉ាស៊ីន CAL 7000 ដែលជាការច្របាច់បញ្ចូលគ្នានៃមុខងារវិភាគលោហិតសាស្ត្រ, ការធ្វើគំនាសឈាម និង ការបំពាក់ពណ៌មើលរូបរាង (Morphology) គោលិកាឈាម ចំនួន ១គ្រឿង។ * និងម៉ាស៊ីន AED ចំនួន ២គ្រឿង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 31ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 11ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 17ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 34ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 51ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 41ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 59ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 618 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373520 នាក់