ចិនត្រៀមកញ្ចប់ថវិកាខ្នាតយក្សជិត ៣០០ ពាន់លានដុល្លារ ក្នុងគម្រោង៥ឆ្នាំ ដើម្បីពង្រីកបណ្តាញ AI ទូទាំងប្រទេស និងប្រជែងជាមួយអាមេរិក
ចុះថ្ងៃទី: 10-06-2026, 03:35 PM, ចំនួនអ្នកអានៈ 14ដង
កិច្ចការនេះបានទម្លាយថា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកែទម្រង់របស់ចិន (NDRC) រួមជាមួយនឹងទីភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត កំពុងតែព្រាងប្លង់មេ (Blueprint) ក្នុងការបង្កើតបណ្តាញតភ្ជាប់មជ្ឈមណ្ឌលកុំព្យូទ័រខ្នាតយក្ស (Computing Hubs) ឱ្យមានទំនាក់ទំនងគ្នានៅទូទាំងប្រទេស។ យុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំថ្មីនេះ បានបង្ហាញពីមហិច្ឆតារបស់ចិនក្នុងការជំរុញឱ្យមានការយកបច្ចេកវិទ្យា AI ទៅប្រើប្រាស់យ៉ាងខ្លាំងក្លានៅក្នុងប្រព័ន្ធសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ ព្រមទាំងមានបំណងចង់គ្រប់គ្រងលើបច្ចេកវិទ្យាដែលកំពុងលេចធ្លោផ្សេងទៀត ដូចជា កុំព្យូទ័រ (Quantum Computing) និងមនុស្សយន្តស្រដៀងមនុស្ស (Humanoid Robots) ផងដែរ។ ក្រុមហ៊ុនរដ្ឋយក្សរបស់ចិន រួមមាន China Mobile និង China Telecom នឹងក្លាយជាអ្នករ៉ាប់រងចម្បងក្នុងការប្រតិបត្តិការ និងធានាការតភ្ជាប់បណ្តាញមជ្ឈមណ្ឌលទិន្នន័យទាំងនោះ។ ប្រទេសចិនកំពុងរៀបចំផែនការចំណាយថវិកាដ៏មហិមាប្រមាណ ២ ទ្រីលានយន់ (ស្មើនឹងប្រហែល ២៩៥.៤៣ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) នៅទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg News នៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនល្បឿនដេញតាមប្រជែងជាមួយសហរដ្ឋអាមេរិក នៅក្នុងសមរភូមិបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែឡើងកម្តៅយ៉ាងខ្លាំង។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងផែនការប្លង់មេនេះ គឺការកំណត់គោលដៅពឹងផ្អែកលើអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei Technologies ឱ្យបានយ៉ាងហោចណាស់ ៨០% សម្រាប់ឧបករណ៍បច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីប AI (AI Chips)។ វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ និងកាត់ផ្តាច់ទីផ្សាររបស់ក្រុមហ៊ុនយក្សអាមេរិកដូចជា Nvidia និង AMD ចេញពីគម្រោងរដ្ឋរបស់ចិនយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ របាយការណ៍បានបន្ថែមថា ផែនការប្លង់មេនៃមជ្ឈមណ្ឌលទិន្នន័យនេះ នៅតែស្ថិតក្នុងការពិភាក្សាដំបូងឡើយ ហើយព័ត៌មានលម្អិតអាចនឹងមានការប្រែប្រួល។ ការត្រៀមលក្ខណៈរបស់ចិននេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) របស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចំណាយថវិការួមគ្នារហូតដល់ទៅជាង ៧០០ ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះតែមួយ ដើម្បីវិនិយោគលើការបង្កើតប្រព័ន្ធ AI របស់ពួកគេ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ សារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ថា រដ្ឋាភិបាលចិនបានចេញសេចក្តីណែនាំតម្រូវឱ្យរាល់គម្រោងមជ្ឈមណ្ឌលទិន្នន័យថ្មីៗណាដែលទទួលបានកញ្ចប់ថវិកាឧបត្ថម្ភពីរដ្ឋ ដាច់ខាតត្រូវតែប្រើប្រាស់បន្ទះឈីប AI ដែលផលិតនៅក្នុងស្រុកតែប៉ុណ្ណោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 0ដង
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថាមានតែភាគីម្ខាងគត់ គឺរុស្ស៉ីដែលបានបន្តប្ដេជ្ញាចិត្តចំពោះការយោគយល់គ្នា ខណៈភាគីម្ខាងទៀត គឺសហរដ្ឋអាមេរិកបានបរាជ័យក្នុងការអនុវត្តតាម។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:20 AM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ៖យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរបស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហៅកាត់ថា «ក្រសួងឧស្សាហកម្ម» ស្តី​ពី​ការផ្តល់វិញ្ញាបនបត្រលក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃប្រតិបត្តិការឧបករណ៍ គ្រឿងម៉ាស៊ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:14 AM, ចំនួនអ្នកអានៈ​ 0ដង
នៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដងនេះដែរ ឆ្នាំនេះក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលឡើងមកពីវគ្គជម្រុះ គ្រាដែលពូល B មាន ៥ក្រុមដូចគ្នា គឺមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ សហព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 11:02 AM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:13 AM, ចំនួនអ្នកអានៈ​ 33ដង
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:09 AM, ចំនួនអ្នកអានៈ​ 50ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការប្រកាសខាងលើនៅឯពិធីសម្ពោធដាក់ឱ្យប្រើនាវាពិឃាដពហុមុខងារ Choe Hyon ធ្វើឡើងនៅកំពង់ផែ Namspanho។ តាមលោក គីម កូរ៉េខាងជើងមានគម្រោងដាក់ឱ្យប្រើនាវាពិឃាដទម្ងន់ ៥០០០តោនមួយគ្រឿងផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 10:06 AM, ចំនួនអ្នកអានៈ​ 40ដង
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។ ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:26 PM, ចំនួនអ្នកអានៈ​ 34ដង
ប្រទេសឡាវ៖ ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 08:21 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:15 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។ លោកសាស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:07 PM, ចំនួនអ្នកអានៈ​ 36ដង
បន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 07:02 PM, ចំនួនអ្នកអានៈ​ 36ដង
លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 38ដង
ប្រេងម៉ាស៊ូត ដែលដាក់លក់ក្នុងរដ្ឋភាគខាងកើត Sabah និងរដ្ឋ Sarawak ជាតម្លៃឧបត្ថម្ភធន គឺ២,១៥រីងហ្គីត ក្នុងមួយលីត្រ។ រីឯនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច តម្លៃ ៤,៣៧រីងហ្គីត។ ក្រោមគោលការណ៍ថ្មី ពលរដ្ឋម៉ាឡេស៉ីនៅឧបទ្វីបម៉ាឡេស៉ីប៉ែកខាងលិច នឹងត្រូវចំណាយតិចជាងមុនពាក់កណ្តាល។ ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:55 PM, ចំនួនអ្នកអានៈ​ 47ដង
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរនោះលោក កូ សុខទីឆវីទ្ធ បានឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ គឺជាមោទនភាពណាស់ដែលប្រដាល់គុនខ្មែរកំពុងតែលេចមុខមាត់នៅលើឆាកអន្តរជាតិ ហើយភាពល្បីល្បាញ នេះបានបង្ហាញពីអរិយធម៌ និងវប្បធម៌ដ៏ចំណាស់នៃកម្ពុជា ទៅកាន់ពិភពលោក។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-06-2026, 06:47 PM, ចំនួនអ្នកអានៈ​ 31ដង
អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលជំនួយ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 434 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11373336 នាក់